គិរី ក្មេង​ស្ទាវ​បើក​​បុកចូល​ពេទ្យ

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ការ​ព្យាយាម​លាក់​បាំង​របស់​តារា​សម្តែង មូល សុវណ្ណគិរី ជុំវិញ​ព័ត៌មាន​ថា ក្មេង​ស្ទាវ​មួយ​ក្រុម​បើក​រថយន្ត​ទំនើប​ដេញ​បុក​ធ្វើ​ឲ្យ​ព្រលឹង​ចុង​សក់​នោះ ត្រូវ​បាន​មហាជន​លើក​ឡើង​ថា ទំនង​ជា​តារា​រូប​នោះ​ក៏​មាន​កំហុស​ដែរ។

ពាក្យ​ចាស់​ពោល​ថា មាន​ភ្លើង​ទើប​មាន​ផ្សែង ដូច្នេះ​ក្នុង​រឿង​នេះ​មាន​ន័យ​ថា មិន​មែន​សុខៗ​ក្មេង​ស្ទាវ​ចិត្ត​ធំ​មួយ​ក្រុម​មាន​គ្នា ៤-៥ នាក់​នោះ បើក​រថយន្ត​មក​បុក និង​កៀរ​រថយន្ត សុវណ្ណគិរី ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ។ តែ​យ៉ាង​ណា​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ស៊ី​ជម្រៅ​នៃ​ការ​ប្រើ​អំពើ​ហិង្សា​របស់​ក្មេង​ទំនើង​បាត​សង្គម​មួយ​ក្រុម​នេះ សុវណ្គគិរី ហាក់​មាន​ចេតនា​លាក់​បាំង​ការ​ពិត។

មួយ​លើក​ជា​ពីរ​លើក មូល សុវណ្ណគិរី តែង​ឲ្យ​បង​ប្អូន​ប្រុស​របស់​ខ្លួន​លើក​ទូរស័ព្ទ ហើយ​តែង​និយាយ​គេច​វេះ​ថា ខ្លួន​មិន​បាន​ដឹង​រឿង​ស៊ី​ជម្រៅ​នោះ​ទេ។ កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ ប្អូន​ប្រុស មូល សុវណ្ណគិរី បាន​ឲ្យ​ដឹង​ថា សុវណ្ណគិរី និង​ប្អូន​ប្រុស​របស់​គេ​ម្នាក់​ទៀត កំពុង​ជាប់​រវល់​ពិនិត្យ​របួស​នៅ​មន្ទីរពេទ្យ។

ប្អូន​ប្រុស សុវណ្ណគិរី បាន​និយាយ​ថា៖ «និយាយ​ទៅ​បង​ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ដែរ បើ​និយាយ​ទៅ​ខ្លាច​ខុស ចាំ​មើល​គាត់​ចេញ​ពី​ពេទ្យ​វិញ​ចុះ»។

ចំពោះ​ហេតុ​ការណ៍​គួរ​ភិត​ភ័យ​នេះ លោក ឡាយ សុខចំរើន ជា​មេ​កើយ សុវណ្ណគិរី ឲ្យ​ដឹង​ថា លោក​ក៏​មិន​បាន​ដឹង​ស៊ី​ជម្រៅ​ដែរ មិន​ដឹង​ថា ពួក​គេ​មាន​ការ​ខឹង​សម្បា​គ្នា​យ៉ាង​ណា​មុន​ពេល​កើត​ហេតុ​ទេ បាន​ជា​រថយន្ត​ក្មេង​ស្ទាវ​នោះ​មក​ឈប់​កាក់​រថយន្ត សុវណ្ណគិរី ពេល​គេ​ត្រឡប់​មក​ពី​ថត​ភាពយន្ត ហើយ​ក៏​ផ្ទុះ​រឿង​បែប​នេះ។

ថ្នាក់​ដឹក​នាំ សាន់ដេ រូប​នេះ​និយាយ​ថា៖ «គិរី គេ​ត្រឡប់​មក​ពី​ថត​រឿង​មុន ព្រោះ​គេ​អត់​ស្រួល​ខ្លួន នៅ​ពេល​ថត គេ​ក្អួត​ប្រហែល ១០ ដង​ឯណោះ។ គេ​អត់​មាន​ផឹក​ស្រា​អី​ទេ ហើយ​នៅ​តាម​ផ្លូវ​នោះ​បើ​តាម​ខ្ញុំ​ដឹង​ដូច​ជា​អត់​មាន​រឿង​អី​ទេ ស្រាប់​តែ​រថយន្ត​នោះ​បើក​មក​កាក់​មុខ​រថយន្ត​របស់ គិរី តែ​ម្តង​ប្រុង​ឲ្យ​ឈប់ អ៊ីចឹង​ហើយ គិរី បួង​ចង្កូត​ទៅ​ក៏​ឡើង​ទៅ​លើ​សួន​ទ្រូង​ផ្លូវ​ទៅ»។

នៅ​ពេល​សង្កត់​ធ្ងន់​ពី​មូល​ហេតុ លោក សុខចំរើន បាន​បញ្ជាក់​ថា៖ «រឿង​ក្មេង​ស្ទាវ​នោះ​ខឹង គិរី បើក​ជែង​អី ក៏​ខ្ញុំ​មិន​ដឹង​ដែរ ឬ​ក៏​អាច​មក​ពី​ពួក​ក្មេង​នោះ​ស្រវឹង​ក៏​អាច​ថា​បាន»។

ប្អូន​ប្រុស​របស់ សុវណ្ណគិរី បាន​បញ្ជាក់​ថា៖ «ចំពោះ​រឿង​នេះ បង គិរី នឹង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ពេល​ក្រោយ»៕


What Next?

Recent Articles

One Response to "គិរី ក្មេង​ស្ទាវ​បើក​​បុកចូល​ពេទ្យ"

  1. bol says:

    កុំនិយាយថា មកពីរឿងនយោបាយ៕