​ពលរដ្ឋ​ស្រុក​បរ​កែវ ខេត្ត​រតនៈគិរី ចោទ​អាជ្ញា​អនុវត្ត​ច្បាប់​លម្អៀង​ទៅខាង​ក្រុមហ៊ុន លើ​ដី​មាន​ជម្លោះ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com

​ពលរដ្ឋ​នៅ​ភូមិ​ត្រុំ ឃុំ​ឡា​មិង ស្រុក​បរ​កែវ ខេត្ត​រតនៈគិរី ចោទ​អាជ្ញាធរ​អនុវត្ត​ច្បាប់​នៅលើ​ដី​មាន​ជម្លោះ​មាន​លក្ខណៈ លម្អៀង​ទៅខាង​ក្រុមហ៊ុនស្វិ​សរ៉ាប់​បឺ​លិ​មី​ធិ​ត ខណៈដី​នោះ​ស្ថិត​ក្នុង​ដីកា​ការពារ​។​

​ពលរដ្ឋ​មាន​ជម្លោះ​លោក លុន ភ័​ក្ត្រា ប្រាប់ VOD ថា នៅ​ពេល​ក្រុមហ៊ុន​បាន​កាយ​ដី និង​ជីក​ត្បូង​លើដី​មាន​ជម្លោះ អាជ្ញាធរ​មិន​ដែល​ទប់ស្កាត់​ទេ លុះដល់​ពេល​ប្រជាពលរដ្ឋ​ចូលរួម​ជីក​ត្បូង​ដែរ អាជ្ញាធរ​បែរជា​ចុះ​ទៅ​បង្ក្រាប​ទាំងអស់​។ លោកយល់ថា អាជ្ញា​អនុវត្ត​ច្បាប់​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន ហាក់បីដូច​ជា​មិន​មាន​យុត្តិធម៌​សម្រាប់​ពួកគាត់​មាន​ជម្លោះ​ដូចគ្នា​។ លោក បន្តថា លោក​គោរព​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​សម្រេច​ទុក​ដី​មាន​ជម្លោះ​នោះ​ជា​តំបន់ដី​រក្សា​ការពារ រង់ចាំ​ដំណោះស្រាយ តែ​ក្រុមហ៊ុន បាន​យារ​យី​លើដី​នោះ​រហូតមក​។​

​អធិការ​ស្រុក​បរ​កែវ លោក ម៉ៅ សាន់ មានប្រសាសន៍​យ៉ាង​ខ្លី​ថា ការចុះ​បង្ក្រាប​នេះ គឺ​ដើម្បី​ការពារ​ដី​មាន​ជម្លោះ​នោះ ដោយ​រង់ចាំ​មាន​ដំណោះស្រាយ​សិន​។

​ពលរដ្ឋ​ឲ្យដឹងថា ដី​នោះ​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ ១៩៨៨ ក្នុង​ទំហំ​ដី​ជាង ១០០​ហិកតា ហើយ​មាន​ជម្លោះ​តាំងពី​ឆ្នាំ ២០១០​មកម្ល៉េះ រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ដំណោះស្រាយ​សមរម្យ​ណា​ជូន​ពួកគាត់​ទេ​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles