ដោយ វណ្ណ វិចារ
2014-07-06
RFA
ក្រុមហ៊ុនឯកជនបូមខ្សាច់ចាក់លុបភាគខ្លះនៃបឹងសំរោង ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានផ្អាកសកម្មភាពរបស់ខ្លួនហើយ។ ការផ្អាកសកម្មភាពនេះបន្ទាប់ពលរដ្ឋបានតវ៉ាអស់ជាច្រើនថ្ងៃ និងមានអន្តរាគមន៍ពីសំណាក់មន្ត្រីរបស់បក្សប្រឆាំងចុះទៅទីនោះនៅព្រឹកថ្ងៃទី៦ ខែកក្កដា។
ក្រុមប្រជាពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុនមិនស្គាល់ឈ្មោះនេះ បានបូមខ្សាច់ចាក់បំពេញបឹងសំរោង ដើម្បីយកដីលក់ ហើយទង្វើនេះ បានប៉ះពាល់ដល់ជីវភាពពលរដ្ឋរាប់រយគ្រួសារដែលកំពុងអាស្រ័យផលពីបឹងធម្មជាតិនេះ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកព្នៅ លោក ហេង ប៊ុន ប្រាប់ថា អ្នកភូមិព្រួយបារម្ភថា ក្រុមហ៊ុនឯកជននោះ នឹងនៅតែបន្តសកម្មភាពចាក់បំពេញបឹងដដែល នៅពេលដែលសភាពការណ៍ស្ងប់ស្ងាត់។ លោកបន្តថា ពលរដ្ឋត្រូវការឲ្យផ្អាកបូមខ្សាច់ទាំងស្រុង មិនមែនផ្អាកមួយរយៈពេលទេ៖ «អន្តរាគមន៍ម៉េចក៏មិនទាន់ដឹងដែរ តែគេផ្អាកហើយ បើគេបូមទៀតយើងបាតុកម្មទៀត ហើយយើងមិនសុខចិត្តទេ ព្រោះជីវិតយើងនៅលើបឹងហ្នឹងហើយ»។
បឹងសំរោងមានទីតាំងស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បឹងនេះមានទំហំជាង ៣៦៣ហិកតារ ត្រូវបានការពារដោយអនុក្រឹត្យរបស់រដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ និងដាក់ជាបឹងធម្មជាតិសម្រាប់ឲ្យប្រជាពលរដ្ឋអាស្រ័យផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បណ្ដាញសហគមន៍ព្រៃឡង់នៅក្រចេះបារម្ភចំពោះការវិនាសហិនហោចព្រៃឈើ
- អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ជលផល
- ពលរដ្ឋនៅពោធិ៍សាត់បារម្ភពីសកម្មភាពកាប់ឈើប្រណិតអនាធិបតេយ្យ
- ពលរដ្ឋនៅត្បូងឃ្មុំបារម្ភពីសកម្មភាពអាជីវកម្មឈើខុសច្បាប់ដោយមិនមានការបង្ក្រាប
- ពលរដ្ឋ១៩ភូមិនៅរតនគិរីធ្វើញត្តិទាមទារបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់
- សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលកម្ពុជារារាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅឡាវ
- អាជ្ញាធរភូមិឃុំនៅសៀមរាបរងការចោទថាឃុបឃិតកាប់ឈើក្នុងព្រៃសហគមន៍
- រដ្ឋបាលព្រៃឈើសន្យាពង្រឹងការសហការជាមួយសហគមន៍ដើម្បីការពារព្រៃឡង់
- ពលរដ្ឋខេត្តកណ្ដាលបារម្ភពីការបាក់ដីបណ្ដាលពីការបូមខ្សាច់
Natural lake should not be covered for private benefit. Lake should be public belonging.