ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អ្នកមានជម្លោះដីធ្លីតំបន់បឹងកក់ យកញត្តិមកដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ (រូបថត៖ ញឹម សុខន)
អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ ប្រមាណ១០០នាក់ នៅថ្ងៃចន្ទនេះ ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ ខ្លួនមន្ត្រីរដ្ឋាភិបាល ១២រូប មកផ្តន្ទាទោស ដោយពួកគេចោទថា អ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រឿងជម្លោះដីធ្លីនៅតំបន់បឹងកក់។
មុនដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៤នេះ តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ប្រាប់អ្នកសារព័ត៌មានថា ជាងបីឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋាន មិនទាន់បាន អនុវត្តអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ដែលកាត់ដីនៅតំបន់បឹងកក់ ជាង១២ហិកតា ចេញពីក្រុមហ៊ុនស៊ូកាគូអ៊ីន ឲ្យអ្នកភូមិនៅឡើយទេ។
ស្ត្រីរូបនោះបន្តថា ផ្ទុយទៅវិញ ដីជាង១ហិកតាត្រូវក្រុមហ៊ុនកាត់លក់ដោយខុសច្បាប់ ទៅឲ្យក្រុមហ៊ុនបរទេស រីឯដីកំពុងមានជម្លោះមួយចំនួន ត្រូវអាជ្ញាធរអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការិយាល័យ ហើយអាជ្ញាធររាជធានី បានចេញប័ណ្ណកម្មសិទ្ធិមួយចំនួន ឲ្យអ្នកដែលមិនរស់នៅតំបន់បឹងកក់ជាដើម។
អ្នកស្រីទេព វន្នី ចាត់ទុកថា ទង្វើនេះបង្ហាញថា អាជ្ញាធរកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ «ដោយសារតែអំពើពុករលួយ ដែលមន្ត្រីថ្នាក់ក្រោមមិនគោរព ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដូនេះយើងត្រូវទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ផ្តល់នូវយុត្តិធ៌ម និងចាត់វិធានការទៅលើជនទាំងអស់នោះ»។
តំណាងអ្នកភូមិម្នាក់ទៀត លោក ចាន់ ពុទ្ធិស័ក្តិ ដែលរដ្ឋាភិបាលធ្លាប់ចាប់ឃុំខ្លួន ជិត៥ខែដោយសារចេញមុខតវ៉ានោះ បានចេញមុខវ៉ាម្តងទៀត អះអាងថា មានប្រជាពលរដ្ឋជាង៤០គ្រួសារទៀត ដែលអាជ្ញាធរមិនទាន់ចេញប័ណ្ណកម្មសិទ្ធិ ឲ្យនៅឡើយ ដែលករណីនេះ លោកយល់ថា ធ្វើឲ្យអ្នកភូមិចេញតវ៉ាស្ទើរាល់ថ្ងៃ។
លោក ចាន់ ពុទ្ធិស័ក្ដិ ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើភាពមិនប្រក្រតីលើមន្ត្រីទាំង១២រូបនោះជាបន្ទាន់ ដើម្បីជំរុញការអនុវត្តអនុក្រឹត្យរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព «ប្រើការក្នុងការលក់ដីទៅឲ្យក្រុមហ៊ុន HLH នេះ ជាការប្រព្រឹត្តអំពើពុករលួយរវាងក្រុមហ៊ុន ក៏ដូចជាអាជ្ញាធររដ្ឋាភិបាលហ្នឹងតែម្តងដែលសហការគ្នាប្រព្រឹត្តអំពើពុករលួយ យកដីរដ្ឋលក់ដែលជ្រកក្រោមផ្លាកនៃការអភិវឌ្ឍ»។។
តាមពាក្យបណ្តឹងរបស់អ្នកភូមិ ឲ្យដឹងថា មន្ត្រីដែលពួកគេប្តឹងថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះ រួមមានប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីន លោក ឡៅ ម៉េងឃិន អតីតអភិបាលរាជធានានីភ្នំពេញ លោក កែប ជុតិមា អភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលរាជាធានីលោក ប៉ា សុជាតិវង្ស និងមន្ត្រីមួយចំនួនទៀត។ VOD មិនអាចស្វែងរកប្រតិកម្មពីប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីន និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃិន បានទេនៅព្រឹកថ្ងៃចន្ទនេះ ខណៈអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានចុចបិទទូរស័ព្ទជាច្រើនដង។
ក្រោយដាក់ពាក្យបណ្ដឹង តំណាងអ្នកភូមិអះអាងថាមន្ត្រីនៅស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះ បានសន្យាយកសំណើរបស់អ្នកភូមិទៅពិចារណា មុនចាត់វិធានការ។
VOD មិនអាចស្វែងរកប្រតិកម្មពីប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីន និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា លោកឡៅ ម៉េងឃិន បានទេ នៅព្រឹកថ្ងៃចន្ទនេះ។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ អះអាងថា មិនបានដឹងពីក្រុមហ៊ុនស៊ូកាគូអ៊ីនលក់ដីមួយផ្នែកណាទៅឲ្យក្រុមហ៊ុនបរទេសនោះទេ ប៉ុន្តែលោកប្រតិកម្មថា ក្រុមអ្នកតវ៉ា ច្រើនទាមទារនូវអ្វីដែលហួសពីដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ «យើងខ្ញុំអត់មានអត្ថាធិប្បាយអ្វីទេ ទាក់ទងនឹងរឿងហ្នឹង ដោយសារមកពីជារឿងច្រំដែលពេកហើយ គាត់មិនដែលគោលបំណងសហការជាមួយអាជ្ញាធរ គាត់គិតតែទាមទារនូវអ្វីដែលហួសពីសមត្ថភាពរបស់អាជ្ញាធររាជធានី ដោះស្រាយជូនគាត់បាន»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ ឲ្យដឹងថា ភាគីក្រុមហ៊ុនស៊ូកាគូអ៊ីន បានចុះកិច្ចសន្យាជួលដីនៅតំបន់បឹងកក់ពីសាលារាជធានី បើក្រុមហ៊ុននោះលក់ដីមួយផ្នែកទៅឲ្យក្រុមហ៊ុនណាមួយ ដូចពលរដ្ឋចោទប្រកាន់មែន នោះវាជាទង្វើខុសច្បាប់។ លោកជំរុញឲ្យស្ថាប័នជាតិមួយនេះបើកការស៊ើបអង្កេតករណីនេះឲ្យមានតម្លាភាព ដើម្បីជម្រះមន្ទិលដល់អ្នកតវ៉ា និងដើម្បីបំបាត់និទណ្ឌភាពនៅកម្ពុជា៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
There’s no hope but they should not lose hope!
If khmer people demand is not resolved within your capacity,
P.Penh municipal has to put forwards of has been done in it capacity, to a relevant authority with a lawful steps. If that is involved in corrupting practice, why not submit the case to ACU( Anti corruption unit).
The CPP should know the laws better by now, after 30 years.