Mon, 7 July 2014
ប៉ិច សុធារី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃអាទិត្យម្សិលមិញ បានរៀបចំវេទិកាសាធារណៈស្តីពីទឹកដីខ្មែរក្រោម ដើម្បីប្រមូលយោបល់ និងឯកសារនានា ដាក់ទៅស្ថានទូត វៀតណាម និងសហគមន៍អន្តរជាតិ ដើម្បីបញ្ជាក់ថា អ្វីដែលអ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំនៅ កម្ពុជា អះអាងថា ទឹកដីខ្មែរក្រោមជារបស់ វៀតណាម នោះជារឿងបំភ្លៃប្រវត្តិសាស្ត្រ។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា វេទិកាសាធារណៈដែលបានធ្វើឡើងនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម នៅ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ថា វេទិកាសាធារណៈនោះ គឺដើម្បីប្រមូលឯកសារ និងមតិយោបល់បន្ថែមពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាក់ទងនឹងការបាត់បង់ទឹកដីកម្ពុជាក្រោម ដាក់ទៅរដ្ឋាភិបាល វៀតណាម ដើម្បីឲ្យមានការឆ្លើយតប និងសុំទោសជាសាធារណៈថា ទឹកដីខ្មែរកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរតាំងពីយូរលង់ណាស់មកហើយ។
លោកថា៖ «យើងនឹងដាក់ទៅនៅពេលពីរបីថ្ងៃខាងមុខទៀតនេះ បន្ទាប់ពីបកប្រែរួច ហើយបើក្នុងអំឡុងថ្ងៃ ទី១៦ ខែកក្កដា មិនមានការឆ្លើយតបទេ យើងនឹងកំណត់ថ្ងៃធ្វើបាតុកម្ម»។
ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន ដែលជាអ្នកបានរៀបចំវេទិកាដែរនោះ បានបន្ថែមថា បន្ទាប់ពីធ្វើវេទិកាសាធារណៈ អង្គការសមាគមខ្មែរកម្ពុជាក្រោម ទទួលបានឯកសារបន្ថែមចំនួនបីប្រភេទ ក្នុងនោះ មានប្រវត្តិសាស្ត្រស្តីពីខ្មែរកម្ពុជាក្រោម ផែនទីខ្លះៗ បង្ហាញពីការកកើតទឹកដីកម្ពុជាក្រោម និងឯកសារទាក់ទងនឹងការប្រឈមនឹងបញ្ហាសិទ្ធិមនុស្សរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោកបញ្ជាក់ថា៖ «យើងកំពុងតែអំពាវនាវទៅដល់ខាងស្ថានទូត វៀតណាម សាជាថ្មី ដើម្បីឲ្យគាត់បង្ហាញភ័ស្តុតាងឲ្យច្បាស់លាស់ ថាទឹកដីខ្មែរកម្ពុជាក្រោមមិនមែនជាទឹកដីរបស់ខ្មែរ និងឲ្យគាត់សុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋខ្មែរ»។
លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំនៅ កម្ពុជា ថ្លែងថា លោកនៅតែប្រកាន់ជំហរដដែល ដោយថា ទឹកដី វៀតណាម ភាគខាងត្បូង ឬទឹកដី ណាំបូ ដែល កម្ពុជា ហៅថា ដីកម្ពុជាក្រោមនោះ ជាទឹកដីរបស់ វៀតណាម តាមច្បាប់អន្តរជាតិ ហើយពេលដែល បារាំង ចូលមកកាន់កាប់ឥណ្ឌូចិន គឺ បារាំង មិនបានកាត់ដីកម្ពុជាទៅឲ្យ វៀតណាម ហើយក៏មិនបានកាត់ទឹកដី វៀតណាម ឲ្យកម្ពុជាដែរ។
លោកបញ្ជាក់ថា៖ «ការលើកឡើងរបស់ក្រុមមួយក្តាប់តូចនោះ ជារឿងប្រឌិតក្នុងបំណងញុះញង់ ឬក្នុងបំណងអ្វីមួយនោះ»។
ទោះយ៉ាងណា សាលារាជធានីភ្នំពេញ បានបដិសេធចំពោះការស្នើសុំធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូត វៀតណាម ប្រចាំនៅ កម្ពុជា ដោយលើកហេតុផលថា ការជួបជុំ ឬការធ្វើបាតុកម្មនៅទីសាធារណៈ នឹងធ្វើឲ្យមានការកកស្ទះចរាចរណ៍ ដែលនាំឲ្យជះផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសទំនាក់ទំនងការទូត និងអភ័យឯកសិទ្ធិស្ថានទូត។
នៅក្នុងកិច្ចពិភាក្សាស្តីពីការជូនដំណឹងធ្វើបាតុកម្មអហិង្សាកាលពីថ្ងៃ ទី០៤ ខែកក្កដា អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឲ្យសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ជួបជុំសម្តែងមតិនៅស្នាក់ការរបស់ខ្លួន ឬទីតាំងឯកជនណាមួយវិញ ចៀសវាងការដង្ហែក្បួន៕

Domerkongjor stupid Tring van thong
you don’t know the history, you just barking like a dog .
In fact he knows very well but he just wanted to change history. In the long term, Vietnam can completely swallow the Kampuchea Krom and could be the whole Cambodia. Who knows?
In order to protect Cambodia’s territory, every Cambodian must be strong, educated and united to fight against the aggressor, conqueror and expansionism.
United we survive and strong, division we will be weak and destroyed.
Even koh tral, after vietnam gets it, VN change the name so fast to phu quock.
Phnom Penh Will be Nam Vang, Kampong Cham will be Dong Cam
– Tran Van Thong has said something that is wrong.
– Khmer Krom association wants Vietnam appologize in the public:
– If Vietnam is not going to appologize, what can the Khmer do to Vietnam?
– The Khmer Krom association in Ph.Penh causes the Vietnam to put more pressure on the Khmer Krom living in Vietnam.
– The Khmer Krom try to dig the ground to burry themselves.
– Tran Van Thong has said something that is not right.
– Khmer Krom association wants Vietnam appologize in the public:
– If Vietnam is not going to appologize, what can the Khmer do to Vietnam?
– The Khmer Krom association in Ph.Penh causes the Vietnam to put more pressure on the Khmer Krom living in Vietnam.
– The Khmer Krom try to dig the ground to burry themselves.
ពួកអាខ្មែរល្ងីល្អើ តើរយះពេល១៦ថ្ងៃនៃឱសានវាទនេះ អាសត្វក្រពើយួនវាសុខចិត្តសុំទោសឬទេ?