​ពលរដ្ឋ​រង​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​លីកាដូ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ពលរដ្ឋ​១១​នាក់​តំណាងឲ្យ​១១​គ្រួសារ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គការ​លីកាដូ ដើម្បី​តតាំង​ក្តី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​ចោទប្រកាន់​ពួកគេ​ថា លួច​លក់​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​។​

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ទាំងនោះ អ្នកស្រី អ៊ុង សម្បត្តិ បាន​ប្រាប់VOD​ក្នុង​ទីស្នាក់ការ​របស់​អង្គការ​លីកាដូ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួក​គាត់​កាន់កាប់​ដីស្រែ​ម្នាក់​ជិត​១​ហិកតា តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ​។ អ្នកស្រី​ថា ដោយសារតែ​ជីវភាព​ក្រីក្រ និង​ខ្វះ​ទឹក​ធ្វើ​ស្រែ​ទើប​គាត់​សម្រេចចិត្ត​លក់​ដី​របស់​ខ្លួន​ឲ្យ​អ្នកផ្សេង តែ​ក្រុមហ៊ុន​បែរជា​ចោទប្រកាន់​ពួកគាត់​ថា បាន​ឃុបឃិត​គ្នា​លក់​ដី​របស់​ក្រុមហ៊ុន​ទៅវិញ​ «គេប្តឹងថាខ្ញុំលួចដីគេលក់ ហើយខ្ញុំមិនដឹងជាមានពាក្យអីនិយាយ ថានិយាយយ៉ាងម៉េចឲ្យគេជឿ ហើយនិយាយយ៉ាងម៉េចឲ្យវាត្រូវថា វាសាកសមនឹងខ្ញុំយកលក់របស់គេ។ ទទួលស្គាល់តាំងពី ប្រធានភូមិ ប្រធានក្រុម រហូតមកដល់ឃុំ គាត់ស្លាប់ពីរបីនាក់ទៅហើយ រឿងប្រធានភូមិនោះ បានតំនរក្រោយគេចេះតែកាន់តំណែងមកក្រោយៗទៀត។ បើគាត់នៅរស់ ខ្ញុំមិនទៅភ័យអីដល់ថ្នាក់នេះទេ»។

ប្រជាពលរដ្ឋ​ទាំងនោះ​អះអាងថា ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ពញាឮនេះ​ជាប់​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ទាំងអស់គ្នា រួម​ទាំង​មេឃុំ​ផងដែរ​។ ពួក​គេ​អះអាង​ថា អ្នកភូមិ​ខ្លះ​រង​នូវ​បទ​ចោទ​ពី​បទ លួច​លក់​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​។​

​មេឃុំ​ពញាឮ លោក យូ ផាត់ មានប្រសាសន៍​កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ទាំងនោះ ​ពិតជា​រស់នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល តាំងពី​យូរយារ​មកហើយ និង​មិន​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ទេ​។ លោក​បន្តថា ក្នុង​ពាក្យបណ្តឹង​ក្រុមហ៊ុន​ក៏​បាន​ប្តឹង​រូបលោក​ផ្ទាល់​ផងដែរ ពី​បទ​រំលោភ​កាន់កាប់​ដី​ដោយ​ចេតនា និង​បទ​ចោទ​មួយទៀត​ប្តឹង​ពី​បទ មិន​ទទួលស្គាល់​ប្លង់​សុរិយោដី​។ លោក​ថា មូលហេតុ​ដែលលោក​មិន​ទទួលស្គាល់​ប្លង់ដី​ដែល​ក្រុមហ៊ុនបានបង្ហាញ​នោះ ព្រោះ​វា​ជា​ប្លង់​ថតចម្លង​ប៉ុណ្ណោះ មិនមែន​ប្លង់​ដើម​ទេ​ «បួនប្លង់ដែលគាត់អះអាងហ្នឹង វានៅភូមិខុសគ្នា។ ប្លង់វានៅឃុំទួលអំពិល ក្នុងឃុំតែមួយតែភូមិខុសគ្នា ភូមិទួលអំពិលដល់ទៅ៤ប្លង់ ហើយប្លង់មួយទៀត ដែលជាប្លង់គូរបង្ហាញរបស់សូរិយោដីស្រុកនោះ វានៅខាងពញាឮ នៅភូមិពញាឮ។ ហើយក្រោយមកមានរៀបចំគណៈកម្មការចុះបោះបង្គោល ប្រជាជនក៏គាត់តវ៉ាឡើង ព្រោះគាត់មិនទាន់បានលក់ដីហ្នឹង»។​

នៅ​ថ្ងៃ​ចន្ទ​នេះ VOD មិនអាច​សុំ​ការអធិប្បាយ​ពី លោក ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​បាន​នៅឡើយ​ទេ ចំណែកឯ​លោក អ៊ឹង សុង​ហេង ដែល​គេ​ស្គាល់​ថា ជា​ជំនួយការ​របស់​លោកស្រី បាន​បដិសេធ​អធិប្បាយ ដោយ​លោក​ថា អ្នកផ្សេង​ជា​អ្នកគ្រប់គ្រង​នៅក្នុង​ឃុំ​នោះ​។​

មន្ត្រី​សម្របសម្រួល​ការរំលោភ​សិទ្ធិ​មនុស្ស​ នៃអង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោក​នឹង​រៀបចំ​មេធាវីឲ្យ​ពលរដ្ឋ​ទាំងនោះ​។ លោក​ថា កន្លងមក រាល់​ការអភិវឌ្ឍ​របស់ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច តែងតែ​មាន​បញ្ហា​ចេញ​ប្លង់រឹង តែ​មិន​បាន​ឆ្លងកាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

​រហូតមកដល់​ម៉ោង១១​ថ្ងៃត្រង់ មន្ត្រី និង​មេធាវី​របស់​អង្គការ​លីកាដូ កំពុង​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ពី​បញ្ហា​នេះ​។ 

​ដីកា​តុលាការ​ខេត្ត​កណ្តាល​ចុះ​ថ្ងៃ​ទី៣០ ​ខែមិថុនា កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ឲ្យចូល​បំភ្លឺជា​បន្តបន្ទាប់ គឺ​ថ្ងៃ​ទី២១ ថ្ងៃទី២២ និង​ថ្ងៃ​ទី២៣ ក្រោម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុនថា លួច​លក់​អចលនទ្រព្យ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន។​

ពលរដ្ឋ​ឲ្យដឹងថា ពួកគាត់​ជាង២០០គ្រួសារ រស់នៅ​ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្តាល ចាប់តាំងពី​ឆ្នាំ១៩៧៩ ក្នុង​ដី​ទំហំ៦៣ហិកតា ហើយ​ជម្លោះ​នេះ​ចាប់ផ្តើម​តាំងពី​ខែ ឧសភា ឆ្នាំ២០១៤៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "​ពលរដ្ឋ​រង​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​លីកាដូ​​"

  1. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ