​ព្រឹទ្ធសភា​ឯកភាព​តាម​រដ្ឋសភា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​ជាមួយ​វៀតណាម​​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបដោយ៖ តាត ឧត្តម)

​សមាជិក​ព្រឹទ្ធសភាមកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឯកភាព​លើ​ការអនុម័ត​ច្បាប់​របស់​រដ្ឋសភា អំពី​សន្ធិសញ្ញា​ស្តីពី​បត្យាប័នរវាង​កម្ពុជា និង​វៀតណាម និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត ដោយ​យល់ថា សេចក្តីព្រាងច្បាប់​ទាំងនោះ​ផ្តល់​ប្រយោជន៍​ទៅវិញទៅមក​។​

​សេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គលេខាធិការ​ព្រឹទ្ធសភា ចុះ​ថ្ងៃ​ទី​៧​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ឲ្យដឹងថា សេចក្តីព្រាងច្បាប់​ចំនួន​៣​ដែល​សភា​បាន​អនុម័ត​រួចហើយនោះ សមាជិក​ព្រឹទ្ធសភា ពិនិត្យឃើញថា សេចក្តីព្រាងច្បាប់​ទាំងនោះ មានបំណង​ពង្រឹង​បន្ថែមទៀតនូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សេចក្តីប្រកាស​ព័ត៌មាន ឲ្យដឹងទៀតថា សេចក្តីព្រាង​ច្បាប់​ផ្សេង​ទៀត មាន​គោលបំណង កំណត់​នូវ​បណ្តា​វិធានការណ៍​នយោបាយ​ជា​អាទិភាព ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា តាម​វីស័យ​នៅក្នុង​ដំណាក់កាលនៃ​អាណត្តិ​កាល​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ ដើម្បិ​រក្សា​ឲ្យបាន​នូវ​ស្ថិរភាព​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​ជាដើម ។​

​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​រដ្ឋ​ទាំង​ពីរ​ថ្នាក់​ហើយ​មាន​តែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​នោះ ទី​១​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​យុត្តិធម៌ ក្នុង​វិស័យ​រដ្ឋប្បវេណី​កម្ពុជា និង​វៀតណាម ។​ទី​២​ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី បត្យាប័ន រវាង​កម្ពុជា និង​វៀតណាម និង​ទី​៣​ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៥​។​

​ទោះជា​យ៉ាងណា សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី មិន​ចូលរួម​អនុម័ត​ច្បាប់​ទាំងនោះ​ទេ ហើយ​ចាត់​ទុក​ការ​ពន្លឿន​អនុម័ត​ច្បាប់​ជា​បន្តបន្ទាប់របស់​បក្ស​កាន់​អំណាច ខណៈ​បក្សប្រឆាំង​កំពុង​ធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា​នេះ ថា ច្បាប់​ទាំងនោះ បាន​បម្រើមហិច្ឆតា​ឲ្យ​អ្នកនយោបាយ​តែ​មួយ​ក្រុម​ប៉ុណ្ណោះ មិន​បម្រើផលប្រយោជន៍​សង្គម​ឡើយ​៕

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "​ព្រឹទ្ធសភា​ឯកភាព​តាម​រដ្ឋសភា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​ជាមួយ​វៀតណាម​​"

  1. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  2. Judge says:

    What are the implication of these laws?
    How much more the agreements intended? Control Cambodia or integrating Cambodia into Vietnamese plan, Indochina?
    It is a serious mistake that Cambodia can’t be independent?
    Are the senate working for Cambodia?

  3. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ចំពោះស្ថានភាពរដ្ឋសភាឯកបក្សមានតែក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង រដ្ឋាភិបាល មិនទាន់ស្របច្បាប់សព្វថ្ងៃ ព្រឹទ្ធសភា គួរបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា ជាអសារ បង់ ដូចមានចែងក្នុងមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ។មិនត្រូវវរុញទូកបណ្តោយទឹកទេ!!!!!

  4. 17 April says:

    ព្រឹទ្ធសភាចាំតាហ៊ានតើ….ហ៊ានមើល៍ព័ទ្ធជិតអាឡូវ

  5. people says:

    senators eat veitcong ‘pooh.their dumb brain become dyfuntion.