ដោយ៖ បូ សាវី
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com
ប្រជាពលរដ្ឋខ្មែរមួយចំនួននៅខេត្ដសៀមរាប មិនពេញចិត្ដចំពោះជនជាតិវៀតណាម ដែលសង់វត្តដោយខុសច្បាប់នៅក្នុងខេត្តនេះ ដោយបារម្ភខ្លាចថា ទៅថ្ងៃអនាគត នឹងនាំឲ្យខ្មែរបាត់បង់ទឹកដីដូចករណីខ្មែរកម្ពុជាក្រោម។
ក្ដីបារម្ភនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរខេត្តនេះ មិនចាត់វិធានការលើជនជាតិវៀតណាម ដែលពួកគេហៅថាយួន នោះមិនឲ្យសាងសង់វត្ត នៅក្នុងទឹកដីខេត្តនេះ។
ប្រជាពលរដ្ឋនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យVODដឹងនៅព្រឹកថ្ងៃអង្គារនេះថា នៅមូលដ្ឋានរបស់លោក ជនជាតិវៀតណាមបានសាងសង់វត្តចំនួនពីរ ដោយខុសច្បាប់មួយនៅលើដីគោក និងមួយផ្សេងទៀតសង់បណ្ដែតទឹកក្នុងទន្លេសាប។ ពលរដ្ឋបន្តថា គេហៅឈ្មោះវត្តនោះថា“វត្ដលោកយួន” កាន់ពុទ្ធសាសនាមហាយាន មានព្រះសង្ឃជនជាតិវៀតណាម ប្រមាណ៤អង្គ។ ប្រជាពលរដ្ឋបន្ដថា ពួកគាត់មិនរើសអើសនឹងឲ្យជនជាតិវៀតណាមបង្កើតវត្ដនោះទេ ប៉ុន្ដែពួកគាត់បារម្ភខ្លាចសង្ឃវៀតណាមទាំងនោះ បម្រើនយោបាយឲ្យរដ្ឋាភិបាលវៀតណាម ព្រោះសង្ឃទាំងនោះមកពីប្រទេសវៀតណាម និងខ្លាចបាត់បង់ទឹកដីកម្ពុជា ដូចបាត់ទឹកដីខ្មែរក្រោមដែរ។
ប្រជាពលរដ្ឋបារម្ភថា ជនជាតិវៀតណាម អាចនឹងពង្រីកវត្តបន្ថែមទៀត បើអាជ្ញាធរមិនហាមឃាត់ ហើយអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជួយរក្សាទឹកដីនៅតំបន់នោះជារបស់កម្មសិទ្ធិរបស់ខ្មែរដដែល។
ករណីនេះ ចៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប លោក ឯម ម៉ាន មានប្រសាសន៍ថា វត្តនោះ សាងសង់ឡើងដោយមិនមានដាក់ឈ្មោះ និងមិនមានច្បាប់អនុញ្ញាតទេ។ លោកចៅសង្កាត់ក៏បារម្ភខ្លាចបាត់បង់ដីនោះដែរ។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្ដសៀមរាប លោកស្រី កែ សុវណ្ណរតន៍ សម្ដែងការព្រួយបារម្ភថា ការដែលរដ្ឋាភិបាលមិនអើពើនឹងជនជាតិវៀតណាមសាងសង់វត្តដោយខុសច្បាប់នេះ គឺជាការលើកទឹកចិត្ត ឲ្យមានលំហូរជនអន្ដោប្រវេសន៍វៀតណាមខុសច្បាប់ មកកម្ពុជាកាន់តែច្រើន។ លោកស្រីបន្ដថា រដ្ឋាភិបាលខ្មែរ ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព ដើម្បីអនាគតកូនខ្មែរជំនាន់ក្រោយ ដោយលោកស្រីភ័យខ្លាចបាត់បង់ទឹកដីរបស់ខ្លួន ដូចបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមដែរ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោកម៉ៅ ពិសេស យល់ថា ការធ្វើជនជាតិវៀតណាមសាងសង់វត្តនៅលើដីខ្មែរនេះ គឺបង្ហាញពីមហិច្ឆតារបស់ជនជាតិនេះ ក្នុងការលេបទឹកដីខ្មែរយ៉ាងច្បាស់ណាស់។
កាលពីដើមឆ្នាំ២០១៤ ប្រជាពលរដ្ឋខ្មែរ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ធ្លាប់សម្ដែងការព្រួយបារម្ភម្ដងហើយ អំពីការកប់ខ្មោចជនជាតិវៀតណាម ដែលមានលក្ខណៈរឹងមាំយូរអង្វែង ខុសពីការកប់ខ្មោចរបស់ជនជាតិខ្មែរ ដែលបីឆ្នាំត្រូវគាស់ចេញ ដែលកត្តានេះនឹងធ្វើឲ្យពួកគេអស់ដីកប់ខ្មោចនៅថ្ងៃខាងមុខ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
មិនបាច់ខ្លាចទេ ជនជាតិវៀតណាមពួកខ្ញុំមិនដែលមានគំនិតចង់បានទឹកដីខ្មែរ ទេ។ ពួកយើងគ្រាន់តែចង់បានសេដ្ឋកិច្ចកម្ពុជា និង សិទ្ធិរស់នៅស្មើភាពលើទឹកដីកម្ពុជាតែប៉ុណ្ណោះ។ ពួកយើងគ្នានគំនិតលួច ឬដណ្ដើមទែ។
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
ចេញតំរុយឲ្យឃើញច្បាស់ហើយខ្មែរនៅដេកលក់ដល់ណាទៀត។
គួរតែបោះបង់ចោលនូវចរិតញុះញង់បង្កអរិភាពជាតិសាសន៍នេះ ទៅ។
ការបង្កើតរឿងនេះ ពុំនាំចំណេញដល់សង្គមជាតិទេ។
ផលតែមួយ ដែលខ្មែរនឹងទទួលបាន គឺការបែកបាក់ វិនាសខ្លោចផ្សា។
របបខ្មែរក្រហម ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩ និងបន្តមកទៀតរហូតដល់ ថ្ងៃរំលាយនៃរចនាសម្ព័ន្ធនយោបាយ គឺខ្មែរក្រហមបានប្រើទ្រឹស្តីប្រឆាំងនឹងជនជាតិវៀតណាម ឬ ហៅថា យួននេះឯង។
ការអនុវត្តនយោបាយប្រកាន់ពូជសាសន៍ ប្រឆាំងយួន ក្នុងជំនាន់ ៣ឆ្នាំ ៨ ខែ បានធ្វើឲ្យខ្មែរស្លាប់ រាប់លាននាក់។ ឥឡូវ យើងកំពុងដើរលើគន្លងចាស់ហើយ។
និយាយពីរឿងថា គេសង់វត្ត ខុសច្បាប់ទៅវិញ , តើ វាយ៉ាងម៉េចដែលគេហៅថា ខុសច្បាប់?
ដូចនេះ សូមមើលឡើងវិញ លើ៖
ទី ១ / ពិនិត្យលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងជំនឿសាសនា ។ តើ រដ្ឋធម្មនុញ្ញ ចែង យ៉ាងដូចម្តេច?
ទី២/ ពិនិត្យលើសកម្មភាពអ្នកកាន់សាសនាទាំងឡាយ និងជំនឿនានា លើដែនបូរណភាពទឹកដីនៃព្រះរាជាណាចក្រ ។ មើលថា តើទាំងអស់គ្នាកំពុងធ្វើអ្វី? សាសនាព្រះមហាម៉ាត់ ឬ ឥស្លាម តើមានវិហារប៉ុន្មានលើទឹកដីខ្មែរ ? តៀរាជរដ្ឋាភិបាលបានបិទសិទ្ធិរបស់គេទេ? មិនតែប៉ុណ្ណោះ មានតែជួយគាំទ្រទៀតផង។ សាសនាគ្រិស្ត យ៉ាងណាដែរ? គ្រិស្តបរិស័ទ ធ្វើសកម្មភាពទាំងការឃោសនា និងចលនាគ្រប់បែបយ៉ាងក្នុងសង្គម រហូតដល់ បង្កើតអង្គការ ធ្វើសកម្មភាពមនុស្សធម៌ក្នុងនាមសាសនាផង។ ដូចជាអង្គការ Care និង World Vision ជាដើម និងនៅមានអងង្គការជាច្រើនទៀត ដែលបម្រើសាសនា រហូតដល់ មានការរើសអើងក្នុងការជ្រើសរើសបុគ្គលិក ផង។ តើនៅកម្ពុជា មានវិហារគ្រិស្តប៉ុន្មាន?
នេះ យើងនិយាយតែ សាសនា ២ ធំ នៅលើដីកម្ពុជា។
ចំពោះ រឿងសង់វិហារ ឬ សង់វត្ត វាអាស្រ័យដោយក្រសួងមានសមត្ថកិច្ច អនុញ្ញាត ។ ដូចនេះ ទោះបីជាវត្តព្រះពុទ្ធសាសនាក៏ដោយ ក៏ត្រូវតែសុំច្បាប់ដែរ ពុំមែនចេះតែនឹកឃើញ បានទេ។
វាមានករណីខ្លះ ដែលស្ថិតក្នុងកម្រិតតូច ៗ ដែលមិនថា ជនជាតិណា ឬអ្នកកាន់សាសនា នោះទេ គឺគេមិនបានគិតដល់ថា សុំច្បាប់។
ដូចនេះ ការចោទប្រកាន់ក្នុងន័យរើសអើង គឺជាកំហុស។ តែបើឃើញថា គេកំពុងធ្វើ ក្នុងនាមអាជ្ញាធរ ត្រូវទៅសួរនាំ រកច្បាប់។ បើពុំមានច្បាប់ ត្រូវបញ្ជាឲ្យផ្អាកការសាងសង់ និងណែនាំ ឲ្យសុំច្បាប់បានត្រឹមត្រូវ តែប៉ុណ្ណោះ។
កុំភ្លេចថា តើខ្មែរបានទៅកសាងវត្តប៉ុន្មាន នៅអាមេរិក និងបារាំង ក៏ដូចជានៅ ប្រទេស ឥណ្ឌា?
តើទាំងអស់គ្នាស្គាល់វិហារកៅដាយ របស់វៀតណាម នៅក្បែរសណ្ឋាគារ TnterContinental ឬទេ?
ពិមុននេះ មានព្រះវិហារដ៏ធំមួយរបស់ជនជាតិវៀតណាមនៅទីនោះ៕