​រដ្ឋាភិបាល​កម្ពុជា​ មិនទាន់​មាន​គម្រោង​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​ទូត​វៀតណាម​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com

ម​ន្រី្ត​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា កម្ពុជា​មិនទាន់មាន​គ្រោង​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ដែល​មិន​ទទួលស្គាល់​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ បើទោះបីជា​មាន​ប្រជាជន​ខ្មែរ​ចេញ​តវ៉ា​ប្រឆាំង នឹង​ការលើកឡើង​របស់​មន្ត្រី​ទូត​នេះ​ក៏ដោយ​។​

កាល​ពី​ម្សិលមិញ​នេះ ក្រុមនិស្សិត និង​ព្រះសង្ឃ​ជាង​១០០​អង្គ​/​នាក់ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​សុំទោស​ប្រជាជន​កម្ពុជា​ជា​សាធារណៈ ចំពោះ​ការ​ដែល​មន្ត្រី​ទូត​នេះ ថ្លែង​កាលពី​ដើមខែ​មិថុនា​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំងពី​យូរ​មក​ហើយ មិនមែន​បារាំង​កាត់​ចេញពី​កម្ពុជា​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង មានប្រសាសន៍​យ៉ាង​ខ្លី​ថា ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា វៀតណាម​មិន​អាច​បំភ្លៃ​ប្រវត្តិសាស្ត្រ​បានទេ​។ តែ​ទោះជា​យ៉ាងណា លោក​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ចេញ​សេចក្តីថ្លែងការណ៍ ឬ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាក់​នឹង​ការលើកឡើង​របស់​មន្ត្រី​ទូត​វៀតណាម​នោះ​ទេ​។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ជំហ​រថា ខ្លួន​នឹង​មិន​សុំទោស ចំពោះ​សំដី​របស់​អ្នកនាំពាក្យ​របស់​ខ្លួន កន្លងមក​នោះ​ទេ ហើយ​បែរជាការ​ចោទ​មក​លើ​ពលរដ្ឋ​ខ្មែរ​វិញ​ថា ការតវ៉ា​នេះ​ជា​ការរំលោភច្បាប់​ទៅវិញ​។ 

​ប៉ុន្តែ​សេចក្តីថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី០៨ ខែកក្កដា​នេះ លើកឡើងថា ការប្រឆាំង​តវ៉ា​ចំពោះ​សំដី​របស់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ដែល​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ មិនមែន​មានន័យ​ថា​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​វៀតណាម​នោះទេ​។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ទឹកដី​កម្ពុជា​ក្រោម​ជា​អតីត​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ដែល​មាន​ក្សត្រ​ខ្មែរ​អង្គណា​ឬ​មេដឹកនាំ​ខ្មែ​រណា​ម្នាក់ បាន​ធ្វើ​សន្ធិសញ្ញា ឬ​អនុសញ្ញា​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​នោះ​ទេ​។ សេចក្តីថ្លែងការណ៍​ដដែល បន្ថែមថា ប្រជារាស្ត្រ​ខ្មែរ​នៅតែ​ចាត់ទុក​ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ ហើយ​ការត្រួតត្រា​ទឹកដី​កម្ពុជា​ក្រោម​សព្វថ្ងៃ គឺជា​ការត្រួតត្រា​បែប​អាណានិគម​បន្ត​ពី​បារាំង តាម​ច្បាប់​បារាំង​លេខ​៤៩/៧៣៣ ចុះ​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ១៩៤៩​។​

សម្រាប់​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា វៀតណាម​មិន​អាច​កាឡៃ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទេ បើ​ទោះជា​ពេលនេះ​បានក្លាយ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​គេ​ក៏​ដោយ​។ សម្រាប់​អ្នកវិភាគ​រូបនេះ ជឿជាក់ថា វៀតណាម​មិន​សុំទោស​ខ្មែរ​ទេ ដោយ​លោក​ប្រៀបធៀប​ថា បើ​សុំទោស​មានន័យថា​វៀតណាម​ទទួលស្គាល់​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​។

​លោក​បណ្ឌិត សុខ ទូច បញ្ជាក់ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​តាំងពីរ​ដូនតា​មក​ដោយ​ផ្អែក​លើ ជាតិ​ពិន្ធុ​(​ជាតិ​សាសន៍​) ភូមិសាស្ត្រ និង​សាសនា ប្រពៃណី​ជា​ដើម ដែល​ប្រជាជន​កម្ពុជា​ក្រោម​នៅ​តែ​កាន់​ភ្ជាប់​សព្វថ្ងៃ​។ ប៉ុន្តែ​លោក​យល់ថា មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា ​មិន​មាន​វិធានការ​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​នោះ ដោយសារ​ខ្លាច​មាន​ផ្ទុះ​កំហឹង​ជាតិ​សាសន៍​រវាង​វៀតណាម និង​កម្ពុជា ហើយ​ទី​បំផុត​រដ្ឋាភិបាល​កម្ពុ​ជា​ជា​អ្នកទទួលខុសត្រូវ ដូច​ករណី​ពលរដ្ឋ​ខ្មែរ​ចូល​ដុត​ស្ថានទូត​ថៃ​កាលពី​ឆ្នាំ ២០០៣៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​រដ្ឋាភិបាល​កម្ពុជា​ មិនទាន់​មាន​គម្រោង​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​ទូត​វៀតណាម​"

  1. Lay Sokha says:

    Because of our long lasting friends, Vietnam, we come to power in Cambodia, and we are so rich with wealth and power! We do not care the so called kumpucheakrom territory! We only care our own family, wealth and power!

  2. ?? says:

    it come to the pion that HUN SEN can not say even one word. if he supporting the statement from VEITNAME embassy his whole nation will know very clearly that he is a bad leader in our history. but if he supporting his own people again whit this hot and real situation, his thief boos will not going to like him any more. my question is what will HUN SEN and his followers going to do whit these?????????????????????????????????? HASSSSSSSSSSSSSSS your life line is getting closer and closer to the end?????????????????????? SAMREK CHHEAM KHMER NEAK SNERHACHEAT NEING KROUKLEING NOVPEALNESS

  3. Manavy says:

    The leader team, you should know that now people dare to advocate and unlike the older generation is fearful who always keep quiet. The next generation will be more active than this.