ដោយ វោហារ ជាតិ
2014-07-09
RFA
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់ បានសម្រេចលើកិច្ចព្រមព្រៀងថ្មី បើកសេវាអាកាសចរណ៍ ២ ជាមួយកម្ពុជា និងហ្វីលីពីន។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនូវែលហ្សេឡង់ ថ្ងៃទី៩ កក្កដា បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងគមនាគមន៍នូវែលហ្សេឡង់ លោក ហ្គារី ប្រោនលី (Gerry Brownlee) ថា កិច្ចព្រមព្រៀងនេះគឺដើម្បីសម្រួលការធ្វើដំណើររបស់អ្នកទេសចរ និងពាណិជ្ជករនូវែលហ្សេឡង់ ចុះឡើងមកកាន់ប្រទេសទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយឡែកចំពោះកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជា លោក ហ្គារី ប្រោនលី បញ្ជាក់ថា មិនមានការកំណត់ផ្លូវ និងជើងហោះហើររវាងប្រទេសទាំងពីរទេ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតការហោះហើរចុះឡើងនៃប្រទេសទាំងពីរអាចទទួលការចែករំលែកនៃចំណាត់ការលេខកូដហោះហើរជាមួយជើងហោះហើរនៃប្រទេសទីបីបានទៀតផង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីសុំការអះអាងព័ត៌មាននេះបន្ថែមបានទេ នៅថ្ងៃទី៩ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបារម្ភពីសម្ដីបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោមរបស់វៀតណាមបង្កជាហិង្សា
- ក្រុមយុវជនព្រមានធ្វើមហាបាតុកម្មរឿងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម
- បក្សសង្គ្រោះជាតិប្រកាសរៀបចំធ្វើសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៧កក្កដា
- វៀតណាមបដិសេធមិនសុំទោសរឿងបំភ្លៃប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម
- លោក សម រង្ស៊ី អាចនឹងត្រឡប់មកមិនទាន់ព្រះរាជពិធីបុណ្យដង្ហែព្រះបរមអដ្ឋិ
- ប៉ូលិសនិងពលរដ្ឋប៉ះទង្គិចគ្នានៅមុខស្ថានទូតវៀតណាម
- ជម្លោះរវាងព្រះសង្ឃ១១អង្គនិងចៅអធិការវត្តនៅបាត់ដំបងមិនទាន់ចប់
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារក្សាជំហរធ្វើបាតុកម្មមុខទូតវៀតណាមដដែល