​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទាំងអស់ យល់ព្រម​ចូលធ្វើការ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com

បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី យល់ព្រម​ត្រឡប់​ចូល​ទៅ​ធ្វើការ​វិញ​ទាំងអស់គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ បន្ទាប់ពី​ទទួលបាន​ដំណោះស្រាយ​សមរម្យ​មួយ​ពី​ក្រុមហ៊ុន​កាលពី​រសៀល​ថ្ងៃ​ពុធ​នេះ​។​

​លោក អ៊ី​ន អុន ដែល​អះអាងថា​ជា​តំណាង​បុគ្គលិក ប្រាប់​VOD​ថា បុគ្គលិក​ទាំងអស់​បាន​យល់ព្រម​ត្រឡប់​ចូល​ធ្វើការ​វិញ ព្រោះ​ថា​ភាគី​ក្រុមហ៊ុន​បាន​ផ្តល់​ដំណោះស្រាយ ដោយ​បន្ថែម​ប្រាក់ឧបត្ថម្ភ​ទៅតាម​ផ្នែក​នីមួយៗ​។

​ប្រធាន​សហព័ន្ធ​សហជីព​លើកតម្កើង​ជីវភាព​កម្មករ​និយោជិក​ខ្មែរ លោក មុំ សារ៉ន មានប្រសាសន៍ថា ភាគី​ក្រុមហ៊ុន​បាន​ផ្តល់​ដំណោះស្រាយ​ដល់​បុគ្គលិក​ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅតាម​ប្រភេទ​នៃ​ការងារ​របស់​បុគ្គលិក ដូចជា បុគ្គលិក​បោសសម្អាត​ទទួលបាន​៥​ដុល្លារ បុគ្គលិក​កើប​សំរាម​ទាំង​ថ្ងៃ និង​យប់ ទទួលបាន​១០​ដុល្លារ ហើយ​អ្នកបើករថយន្ត និង​ផ្នែក​ជាង ទទួលបាន​ប្រាក់​៥​ដុល្លារ​។​

​ប្រធានការិយាល័យ​សម្អាត​ក្រុង និង​យានដ្ឋាន និង​តំណាង​ឲ្យ​ក្រុមហ៊ុនស៊ី​នទ្រី លោក ងួន ស៊ី​ផេង ឲ្យដឹងថា ភាគី​ក្រុមហ៊ុន​ពុំ​អាច​ដោះស្រាយ​ទៅ​តាម​លក្ខខណ្ឌ​ការងារ​៤​ចំណុច​ដែល​កម្មករ​ទាមទារ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ផ្តល់​ជា​ប្រាក់ឧបត្ថម្ភ​ជំនួស​វិញ​។​

​គួរបញ្ជាក់​ថា​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ដោយ​ទាមទារ​លក្ខ​ខ​ណ្ខ​ការងារ​ចំនួន​១០​ចំណុច​។ រាល់​ការទាមទារ​ម្តងៗ បុគ្គលិក​មិន​បាន​ចេញ​ទៅ​ប្រមូល​សំរាម​ធ្វើឲ្យ​សំរា​មគរ​ពេញ​រាជធានី​ភ្នំពេញ​៕

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles