ប៉ូលិស​​​តាម​ចាប់​​តំណាង​រាស្ត្រ​​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​​បន្ទាប់​ពី​​ចាប់​​៤​នាក់​​រួច​មក​

ដោយ សេក បណ្ឌិត និង វណ្ណ វិចារ
2014-07-15
វិទ្យុ អាស៊ីសេរី

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មូរ សុខហួរ ទីលាន​ប្រជាធិបតេយ្យ ៦១០
កម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​លោក កែវ ភីរម្យ យក​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ RFA/Uon Chhin

ប៉ូលិស​បាន​តាម​ចាប់​បេក្ខជន​តំណាង​បក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត គឺ​លោក រៀល ខេមរិន្ទ្រ ពី​បទ​ញុះញង់​ធ្វើ​បាតុកម្ម​ធ្វើ​ហិង្សា បន្ទាប់​ពី​ប៉ូលិស​បាន​ឃុំខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ ៤​​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​​ថ្ងៃទី១៥ កក្កដា រួច​មក នេះ​បើ​តាម​ការ​អះអាង​របស់​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ដដែល។

បេក្ខជន​តំណាងរាស្ត្របក្ស​សង្គ្រោះ​​ជាតិ ៤​រូប​​ ដែល​​​ត្រូវ​បាន​ចាប់​​និង​បញ្ជូន​ទៅ​​​ឃុំ​​ខ្លួន​​នៅ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញនោះ​ គឺ​អ្នកស្រី មូរ សុហួរ ​លោក ម៉ែន សុថាវរិន្ទ្រ និង​លោក កែវ ភិរម្យ។ ចំណែក​​​បេក្ខជន​តំណាងរាស្ត្រមួយរូប​ទៀត​គឺ លោក ហូរ វ៉ាន់ ដែល​បាន​តាមដាន​ការ​ចាប់​ខ្លួន​នោះ ក៏​ត្រូវ​បាន​​ប៉ូលិស​​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​ក្នុង​ស្នងការ​នោះ​ដែរ។

ការ​ចាប់​ខ្លួន​នេះ​កើត​មាន​ឡើង​នៅពេល​​​អ្នកស្រី មូរ សុខហួរ និង​​អ្នក​គាំ​ទ្រ​​បក្ស​សង្គ្រោះជាតិ អំពាវនាវ​សុំ​ឲ្យ​មាន​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ប្រជុំ​ដើម្បី​សម្ដែង​មតិ​ឡើង​វិញ។

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១​​ពាន់​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ស្នងការ​រាធធានី​ នៅ​រសៀល​ថ្ងៃ​ទី​១៥ កក្កដា នេះ ​តែ​​ត្រូវ​បាន​ប៉ូលិស​​បណ្ដេញ​​ពួក​គេ​​ចេញ​។

ភ្លាមៗ​ក្រោយ​ការ​ឃាត់​ខ្លួន​តំណាងរាស្ត្រ​​ទាំង​នោះ​រួច​មក គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ទាមទារ​ឲ្យ​ដោះលែង​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​អស់​មក​វិញ។

លីកាដូ៖ អ្នក​របួស​មាន​ជាង​៣០​នាក់

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​ប្រមាណ ១២​នេះ មាន​អ្នក​របួស ៣១​នាក់ ក្នុង​​នោះ​ខាង​សន្តិសុខ​មាន​ចំនួន ១៧​នាក់ និង​ខាង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១៤​នាក់។

មនុស្ស​ទាំង ៣១​នាក់ រង​របួស​ក្នុង​​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ខាង​ជើង​ស្ពាន​នាគ រវាង​ប្រជាពលរដ្ឋ​អ្នក​តស៊ូ​មតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រយ​នាក់ ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​មិញ​នេះ។

ប្រជាពលរដ្ឋ​អ្នក​តស៊ូ​មតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រយ​នាក់​ បាន​នាំ​យក​បដា​ពណ៌​ស្បង់​លោក​ដោយ​សរសេរ​សុំ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ (Free Freedom Park) ហើយ​កង​កម្លាំង​របស់​រាជធានី​ភ្នំពេញ ប្រដាប់ដោយ​ដំបង​ជ័រ ដំបង​ឈើ​រុំ​កាសែត មក​វាយ​បំបែក​ក្រុម​អ្នក​តវ៉ា និង​បង្ក​ឲ្យ​មាន​អ្នក​របួស​បែក​ក្បាល​​ទាំង​សង​ខាង។

ប្រជាពលរដ្ឋ​បាន​រឹប​អូស​ដំបង​កំណាត់​​ឈើ​ជា​ច្រើន​ពី​កង​សន្តិសុខ និង​បាន​ដុត​បំផ្លាញ​មួក​សុវត្ថិភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ចេញ​បង្ក្រាប​បាតុករ​ដែល​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​ដោយ​ប្រើ​ដំបង​ឈើ​រុំ​ក្រដាស​កាសែត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា។

ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​ក្រុម​សន្តិសុខ​សា​សា​រាជា​ធានី​ភ្នំពេញ​និង​ក្រុម​បាតុករ។

អ្នកស្រី​មូរ​សុខ​ហួរ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ប្រកាស​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​នៅ​លើ​ស្ពាន​នាគ​ខាងត្បូង​វត្តភ្នំ។

ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​ក្រុម​សន្តិសុខ​សាលា​រាជា​ធានី​ភ្នំពេញ​និង​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ក្រុម​សន្តិសុខ​សា​សា​រាជា​ធានី​ភ្នំពេញ​វាយ​ឲ្យ​របួស។

បដា​ដែល​ទាមទារ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ។

លោក សុខ ពេញវុធ អភិបាលរង​ខណ្ឌ​ដូនពេញ​មាន​វត្ត​មាននៅ​ខាងក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ពិនិត្យមើល​សកម្មភាព​ក្រុម​សន្តិសុខ​ចេញ​បង្ក្រាប​ក្រុម​បាតុករ។

ប្រជាពលរដ្ឋ​ចោមរោម​មើល​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​មក​ដឹក​អ្នករបួស​ជា​ក្រុម​សន្តិសុខ​សាលា​រាជធានី​ដែល​រត់គេច​ចូល​ក្នុង​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ដែល​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

លោក​ នី​ ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ចុះ​ឃ្លាំមើល​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា។

ក្រុម​បាតុករ​ចាប់​យក​ដំបង​ឈើ​ពី​ក្រុម​សន្តិ​សុខា​ពេល​ប៉ះទង្គិច​គ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា​ទុកជា​ភស្តុតាង។

សន្តិសុខ​ស៊ី​ឈ្នួល​បង្ក្រាប​បាតុករ​នៅ​ទី​លាន​ប្រជាធិបតេយ្យ រង​របួស​ត្រង់​ចិញ្ចើម។

បាតុករ​ដុត​បំផ្លាញ​មួក​សុវត្ថិភាព និង​អាវ​ក្រុម​សន្តិសុខ។

រថយន្ត​សាលា​ខណ្ឌ​ដូនពេញ។

សន្តិសុខ​រង​របួស​ពេល​ប៉ះ​ទង្គិច​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា។

ក្រុម​បាតុករ​ចាប់​យក​ដំបង​ឈើ​ពី​ក្រុម​សន្តិ​សុខា​ពេល​ប៉ះទង្គិច​គ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា​ទុកជា​ភស្តុតាង។

បដា​ដែល​ទាមទារ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ។

គ្រាប់បែក​ផ្សែង​ដែល​ប៉ូលិស​បាញ់​បង្ក្រាប​បាតុករ​នៅ​ក្បាលស្ពាន​នាគ​ផ្នែក​ខាងជើង​ជិត​វត្តភ្នំ​ដូនពេញ។

បដា​ដែល​ទាមទារ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ។

ក្រុម​បាតុករ​ចាប់​យក​ដំបង​ឈើ​ពី​ក្រុម​សន្តិ​សុខា​ពេល​ប៉ះទង្គិច​គ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា​ទុកជា​ភស្តុតាង។

ប៉ូលិស​បាញ់​គ្រាប់​បែក​ផ្សែង​បំបែក​បាតុករ​នៅ​ក្បាលស្ពាន​នាគ​ផ្នែក​ខាងជើង​ជិត​វត្តភ្នំ​ដូនពេញ។

អ្នកស្រី​មូរ​សុខ​ហួរ និង​លោក កែវ ភិរម្យ ត្រូវ​កង​កម្លាំង​នាំ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ។

ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​ក្រុម​សន្តិសុខ​សា​សា​រាជា​ធានី​ភ្នំពេញ​និង​ក្រុម​បាតុករ។

សន្តិសុខ​រង​របួស​ពេល​ប៉ះ​ទង្គិច​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា។

សន្តិសុខ​រង​របួស​ពេល​ប៉ះ​ទង្គិច​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​កក្កដា។/i>​

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជួយ​សង្គ្រោះ​សន្តិសុខ​រង​របួស។

គ្រាប់បែក​ផ្សែង​ដែល​ប៉ូលិស​បាញ់​បង្ក្រាប​បាតុករ​នៅ​ក្បាលស្ពាន​នាគ​ផ្នែក​ខាងជើង​ជិត​វត្តភ្នំ​ដូនពេញ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប៉ូលិស​ហាម​ឃាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

19 Responses to "ប៉ូលិស​​​តាម​ចាប់​​តំណាង​រាស្ត្រ​​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​​បន្ទាប់​ពី​​ចាប់​​៤​នាក់​​រួច​មក​"

  1. CountryStudent says:

    Copy and share from face book friends

    —————————————————-

    ពួកសន្តិសុខទាំងនេះវាហាវណាស់សូមបងប្អូនប្រុងប្រយត្ន វាក្រុម សីុឈ្នូលខុសច្បាប់

    ————————————–

    ជ័យយោពួកយើងត្រូវតែតស៊ូយកទីលានប្រជាធិត្យេយឲ្យបាន
    —————————————–

    ដោយសារការពារអំណាចនិងបំរើ ជា កញ្ជះយួន បញ្ជា សំលាប់ជាតិសាសន៍ អែង
    ———————————————–

    បងប្អូនខ្មែរយើងវាយអាកញ្ចះអាហុនសែនបានល្អមែន សូមបងប្អូនទាំងអស់រួបរួមសាមគ្គី ត្រូវជួយគ្នា ការពារគា្នកុំអោយពពួកឆ្កែវាយធើ្វបាប បងប្អូនណាម្នាក់។
    —————————————————–

    ខ្ញុំសូមផ្តាំទៅបងប្អូនទាំងអស់គ្នាថាមុននឹងចេញទៅយើងត្រូវតាំងចិត្តអោយមុតមាំដើម្បីរួមកំលាំងគ្នាវាយអាឆ្កែបំរើយួនអោយអស់ យើងត្រូវតែមានសម្ភារះដូចដែលពួកវាមានដែរ (បើវាមានដំបងយើងត្រូវតែមានដូចវាដែរ កុំខ្លាចណា , ខ្ញុំគាំទ្របក្សសង្គ្រោះជតិ ១០០%

    —————————————————————–

    $.Good nas Kon Khmer ….!.ដល់ពេលដែលត្រូវអោយថ្នាំខ្លាំងទេៅពួកAកូនឆ្កែបំរើAយ៉ងយួន វិញខ្លះហើយ…..!.យើងជាកូនខ្មែរអ្នកស្នេហាជាតិពិតប្រាកដត្រូវតែក្រោកឈរឡើងទាំងអស់គ្នាចាប់ពីពេលនេះតទេៅ….រួមកំលាំងគ្នា កៀកស្មាគ្នា ដើរទេៅមុខដូចភ្លៀងរលឹម មិនដកថយ ទើបយើងបានឈ្នះ… .HUN SEN មិនផ្តល់យុត្តិធ៉ម មិនផ្តល់នូវសិទ្ធិ សេរីភាពអោយពួកយើងឡើយ….ដូច្នេះយើងត្រូវតែនាំគ្នា រួមកំលាំងគ្នា ស្មារកៀកស្មារ យា៉ងរឹងមាំទេៅយកដោយខ្លួនទើបបាន…..SU SU SU កូនខ្មែរ.

    —————————————————————————

    ) These Hun Sen’s thugs when they see their own people are trying to exercise their rights.These thugs couldn’t wait to carry out Hun Sen’s brutality order against unarmed peaceful demonstrators.If Hun Sen would carry out these type of violence against Vietnam.Cambodia would not loose any parts of our country to these Vietcons.Hun Sen is afraid and scared.He knows most of Cambodians are supporting CNRP leaders and they know that he can’t manage Cambodia anymore.He and all his CPP thugs are ruling Cambodia for their own glory and power.Let the weak and poor defenseless Cambodians to die.7777777 !!!!!!!

  2. says:

    មួ សុខហួនិងតំណាងរាស្រ្ថជជុះដ៏ទៃទៀត

    ទៅរើសស្បោងផ្លាស់ស្ទិកទៅកុំអោយស្ទះលូមានប្រយោជន៏ជាង

  3. colab says:

    ចាប់តាំងពីគណបក្សង្រ្គោះជាតិសត្រូវបានបង្កើតរហូតដល់បច្ចុប្បន្ននេះ តើមានមនុស្សប៉ុន្មាននាក់បានស្លាប់រួចទៅហើយ?

  4. people says:

    M P figth for justic for democracy i support them where ever they go and help people .we need to chang to real democracy.

  5. ភភ says:

    ទុកអោយយើងទៅជួយវាយអាពួកឆ្កែយួនវើយ!!

  6. ចាប់តាំងពីគណបក្សង្រ្គោះជាតិសត្រូវបានបង្កើតរហូតដល់បច្ចុប្បន្ននេះ

    តើមានមនុស្សប៉ុន្មាននាក់បានស្លាប់រួចទៅហើយ?

    បើគេមិនគាំទ្រខ្លួនចោទថាគេយួន

    បើខ្លួនវាយគេរងរបូសមិនអីទេ

    តែប់គេវាយវិញថាអាឆ្កែយួនវាយខ្មែរ

    នេះជាវប្បធម៌អាឆ្កែគណបក្សង្រ្គោះជាតិ

  7. Chourn says:

    ធម្មតានោះទេមនុស្សតែកាលណាដល់ករហើយនោះនិងមិនរង់ចាំឲ្យគេវ៉ៃរហូតនោះទេ។ ទាល់តែគេ តដៃខ្លះទើបដឹងថាកាលដែលវ៉ៃគេ គេឈឺប៉ុនណា។ បើច្បាប់គេមិនហា​​មឃាត់ពលរដ្ឋធ្វើបាតុកម្មដោយ អហឹង្សាម៉េចក៍ខាងអាជ្ញាធរចេះតែហាមឃាត់គេហើយប្រើអំពើហឹង្សាលើគេ? ពួកគេជាមនុស្សណាមិន មែនជាសត្វទេណា។

  8. Chourn says:

    មានអីបាតដៃទីបីត្រូវបាតដៃព្យុះខ្ទេចក្បាល

  9. ##$$ says:

    ហា៎ហា៎!​​​ទ្រាំទៅ រៀនស្គាល់ការឈឺចាប់​​​ ដែលខ្លួនធ្លាប់ធ្វើលើគេ ។ បើបានធ្វើឲ្យអ្នកបញ្ជាស្គាល់រស់ជាតិនេះទៀតរឹតតែល្អ​​​។

  10. ##$$ says:

    ហា៎ហា៎!​​​​​​  ​​​ទ្រាំទៅ រៀនស្គាល់ការឈឺចាប់​​​ ដែលខ្លួនធ្លាប់ធ្វើលើគេ ។ បើបានធ្វើឲ្យអ្នកបញ្ជាស្គាល់រស់ជាតិនេះទៀតរឹតតែល្អ​​​។

  11. មានអីបាតដៃទីបីត្រូវបាតដៃយួនសេរីខ្ទេចក្បាល

  12. ប្រជាពលរដ្ឋ says:

    ក្រុមសន្តិសុខ ខណ្ឌដូនពេញ ញ៉ាម កាន់ដំបង ដេញវ៉ៃ ប្រជាពលរដ្ឋ ដល់ ប្រជាពលរដ្ឋ គាត់ខឹង ក៏

    ចាប់ដំបង សន្តិសុខ វ៉ៃ សន្តិសុខ វិញ ទៅ ! ( . នេះ គឺ ជាការ ពិត . ! )

  13. Chourn says:

    ចាប់ទៀតទៅគ្មានអ្វីក្រៅពីយកពួកគាត់ទៅធ្វើជាចំណាប់ខ្មាំងនយោបាយទៀតនោះទេ។ រឿងដដែលៗ គេដឹងអស់ហើយ ហើយចាំមើលថាតើអ្នកគាំទ្របក្សសង្គ្រោះជារាប់លាននោះគេនៅស្ងៀមដែឬទេ។ សូមរង់ចាំភាគបន្តរ។

  14. ប្រជាពលរដ្ឋ says:

    > . , លោក ឡុង ឌីម៉ង់ តើ ភ្នែក លោក ខ្វាក់ ហើយ ឬ ?

  15. CountryStudent says:

    Copied from Facebook friends

    មិនគួរឃុំខ្លួនពួកគាត់ទេ ប្រយតិ្នមានបាតុកម្មតវា៉ថែមទៀតលោកហុន សែនអើយ!

    —————————————-

    អ្នកណាចាប់ផ្តើមមុន! ? មើលចុះពួកសន្តិសុខចាប់ផ្តើមវាយគេមុន

    ——————————–

    ភស្តុតាង! យកមកធ្វើអី ដំបងទាំងនេះ? វាយ ប្រជាពលរដ្ធ

    —————————————-
    អភ័យឯកសិទ្ធិគ្មានន័យសម្រាប់ពួកព្រៃ Hun Sen
    ពូលិសពិតជាឆ្កែបម្រើអាខ្វាក់ម៉ែនអាពូលិសឆ្កែៗៗៗៗ
    —————————————————-

    ចរចាម្ត៉េចនឹងទៅកើត បើមិនឲ្យបញ្ចេញមតិផង!
    ប្រទេសជាតិបានសុខ ទាល់តែការបោះឆ្នោតដោយ
    ត្រឹមត្រូវ, កើតឡើងដោយមិនប្រកតីផងបានសុខ
    ម៉េចនឹងទៅរួច!

    ———————————————–
    ប៉ាម៉ានខែមុន ពួកវាអស្ចារ្យណាស់ គឺវាយអ្នកយកពត៌មានរបួសធ្ងន់ អាឡូវកម្មពារពួកវាហើយ

    ពេលប៉ូលីសវាយប្រជាពលរដ្ធ គ្មានអ្នកណាចាប់ទេ ដល់ពេលប្រជាពលរដ្ធវាយប៉ូលីសម្តង នាំគ្នាស្រែក ខ្មែរកុំវាយខ្មែរ ហាហា សមហ្នឹងបរទសមើលងាយមិនខុសទេ

    ————————————————-

    ការអត់ទ្រាំរបស់ប្រជាជនមានកំរិត ធម្មតាដៃកាលច្របាច់ខ្លាំងវាលេចចេញតាមចន្លោះម្រាមអញ្ចឹងឯង

    ——————————————–
    មិនដឹងថាពេលណាមានសន្តិភាពទេ កាលពីមុនអ្នកទាហានវៃជាមួយទេហាន សុីប្រាក់បានពីរាស្រ្តដើម្បីការពារាស្រ្ត តែឥឡូវប៉ូលីសទាហ៊ានសុីប្រាក់ខែរាស្រ្តដើម្បីវៃរាស្រ្ត ម្យ៉ាងដែតើរកនៅណាបានទៅ

    ———————————————–
    ធ្វើឲ្យរាស្ត្រកាន់តែស្អប់លទ្ធផលគឹអីចឺង។ សូមអស់លោកធំៗពិចារណាឡើងវិញ អំណាចរបស់លោកបានមកពីរាស្ត្រខ្មែរ ដើម្បីបម្រើរាស្ត្រខ្មែរ។ តែបើលោកបានអំណាចហើយខ្លាំងដាក់រាស្ត្រ ទាំងខ្ញុំទាំងគេគឹមិនសុខចិត្តជាដាច់ខាត។

    —————————————–
    Today Cambodian youths have defended themselves well against Hun Sen’s thugs.Soon there will be million of Cambodians will join them if that brainless Hun Sen continues to rule Cambodia ruthlessly

  16. Kdor TOM says:

    ស្គាល់មុខ អា សុខ ពេញវុធ ហើយ ។ ជិតដល់វែនហ្អែងហើយ អា សុខ ពេញវុធ ។ អោយម៉ែឪត្រៀម ធ្វើបុណ្យសពហ្អែងផង ។

  17. CountryStudent says:

    These comments copied from face book friends

    ———————————————

    ប្រជា ពលរដ្ឋខ្មែរ វាយ លើ កងសន្តិសុខ វាគ្រាន់តែជា ការ វាយ ដោយ ចៃដន្យ តែប៉ុណ្ណោះ។

    វាជារឿង ចៃដន្យ ។ យើង គ្រាន់តែ ការពារខ្ឡួន ប៉ុណ្ណោះ ។ ពួកសន្តិសុខ អស់ទាំងនេះ ធ្លាប់ វាយសំពង ក្បាលគេ ច្រើនលើក មកហើយ …. ហើយ ពួកអ្នក កាន់អំណាច បកស្រាយ ថា គ្រាន់តែ ជាការ ចៃដន្យ … ហេតុ នេះ ការ ឈឺចាប់ ក្រោកឡើង របស់ ប្រជា ពលរដ្ឋខ្មែរ ប្រឆាំងនឹង ពួក សន្តិសុខ នា ពេលនេះ , វា ក៏គ្រាន់ តែជា ការចៃដន្យ ដែរ ។

    សេរីភាព នៃ ការបាតុកម្ម ត្រូវបាន ធានា ដោយច្បាប់ ! ហើយ សិទ្ធិ ការពារខ្លួន របស់ប្រជាជន ក៏ត្រូវ បាន ធានា ដោយច្បាប់ ដែរ ។

    ———————————————————–

    ដំបង ដែលសន្ដិសុខខណ្ឌ ឬ ២៥០០០៛ យកមកសំលាប់ខ្មែរព្រឹកមិញ តែបរាជ័យ រត់ គ្មានមើលក្រោយ យកមកចោលនៅផ្សារចាស់
    ————————————————-

    ឧប្ថសក័ដែលធ្វើឲ្យខ្មែរសត្រូវនិងគ្នាមានតែមួយឬម្នាក់គត់គឺ ហុន សែន ដូចឆ្នេះសន្តិសុខគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋត្រូវសាម្គីគ្នាកំចាត់ម្នាក់នេះចេញ ដើម្បីជាតិយើងរកឃើញសន្តិភាពនិងសត្ថេរភាពពិតប្រាកដ់

    —————————————————
    ពួករដ្ឋាភិបាលដូចជាសាលាក្រុងថាគេបង្កហេតុចុះពួកអាឯងវាគេគ្រប់ពេលនោះតើពួកអាឯងដែលចាប់ពួកវាម្តងអត់

    —————————————————–
    ក្រុមបាតដៃទី៣ ប៉ះនិងបានដៃទី៤ បែកក្បាល បានដៃទី៤ច្រើនជាងឆ្លាយណាស់បើបាតដាំទី៤ងើបទូទាំងប្រទេសងាប់គ្មានសល់មួយទេក្រុមបាតដៃទី៣
    —————————————————————————

  18. Chourn says:

    អ្វីៗអាចធ្វើបានរលូនទាំងអស់ចង់ចាប់ចង់ចងនណាម្នាក់មិនពិបាកទេនៅស្រុកខ្មែរព្រោះអំណាចពាស មេឃទៅហើយ ធម្មតានោះទេតាមធម្មជាតិទឹកឡើងត្រីសុីស្រមោចអញ្ចឹងហើយ ហើយនៅពេលទឹក ហោចស្រមោចនិងសុីត្រីវិញ រឿងវាតាប៉ុនហ្នឹង។ បើមិនចង់ឲ្យស្រមោចសុីត្រីវិញពេលទឹកឡើងត្រីត្រូវ តែកុំសុីស្រមោច។

  19. ណាល់ ☚ ☭ ☛ សែន says:

    ប្រជាជនដេញវាយកូនចៅគាត់ឱ្យត្រឡប់ទៅផ្ទះវិញ
    ប៉ុន្តែពួកយូកូមបាតដៃទីបីកាន់ដំបងមករកវាយគាត់ (ពួកគាត់ក៍វាយច្រឡំដោយអចេតនាទេ !!!… )