ដោយ អ៊ុង សេរីវុទ្ធ
2014-07-28
RFA

រូបលោក ធាន វុទ្ធី ដែលគេឌីហ្សាញជាព្រះសិរអារ្យមេត្រីយ៍ ហើយដាក់លក់នៅវត្តទួលព្រះរាជា។ RFA/Oung Sereyvuth
អ្នកដឹកនាំវត្តទួលព្រះរាជា ស្ថិតនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល លោក ធាន វុទ្ធី ដែលតាំងខ្លួនជាតួអង្គព្រះសិរអារ្យមេត្រីយ៍ត្រូវបានក្រសួងធម្មការ និងសាសនាហៅថាជាជនបោកប្រាស់ និង ព្រមានចាត់វិធានការតាមផ្លូវសាសនា។
លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងព្រះតេជព្រះគុណ ឈឹង ប៊ុនឈា សមាជិកថេរៈសភា កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៤ បានចុះសិក្សាស្រាវជ្រាវនៅទីតាំងវត្តទួលព្រះរាជាផ្ទាល់ដោយសារមានព័ត៌មានថា លោក ធាន វុទ្ធីធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។
វត្តទួលព្រះរាជាបានកសាងឡើងនៅឆ្នាំ ១៩៩២ ដោយលោក ធាន វុទ្ធី នៅលើដីបឹង។ ថវិកាជាច្រើនយកមកកសាងសមិទ្ធផលនោះបានមកពីបរិស័ទគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេស។
ការចុះទៅសិក្សាស្រាវជ្រាវ នេះ គឺបានធ្វើឡើងស្របពេលដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បង្ហោះចែកចាយវីដេអូដែលលោក ធាន វុទ្ធី តាំងខ្លួនជាសិរអារ្យមេត្រីយ៍។
លោក មិន ឃិន ធ្លាប់បានមកដល់វត្តនេះម្ដងរួចហើយ តែមិនបានជួបលោក ធាន វុទ្ធី ឡើយ ហើយលោកចាត់ទុកថាទង្វើរបស់លោក ធាន វុទ្ធី បានប្រាសចាកពីគន្លងព្រះពុទ្ធសាសនា និងបោកប្រាស់ពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ជុំវិញសាកលលោក៖ «មានចាត់បំបួសព្រះសង្ឃមុនចូលវស្សា អ្វីទាំងអស់ ប៉ុន្តែសូមបញ្ជាក់ពីព្រះសង្ឃទាំង៦អង្គនេះ និមន្តមកនេះ តើថាឧបាសកបំបួសព្រះសង្ឃ វាអត់ត្រូវ»។
ព្រះតេជព្រះគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានថេរៈដីកាថាលោក ធាន វុទ្ធី ធ្លាប់ប្រព្រឹត្តអំពើខុសឆ្គងដោយធ្វើជាឧបជ្ឈាបំបួសព្រះសង្ឃ និងក្រាលគ្រងកឋិនទាន ដោយកិច្ចវត្តក្នុងវិន័យព្រះពុទ្ធសាសនា មានតែភិក្ខុសង្ឃទេ អាចធ្វើទៅបាន។ យ៉ាងណាក៏ដោយរឿងនោះក៏បានដោះស្រាយចប់សព្វគ្រប់មានការសហការជាមួយសង្ឃនាយក ព្រះតេជព្រះគុណ អំ លំហេង និងអ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។ តែលោកហាក់មិនរៀងចាល បែរជាមកតាំងខ្លួនជាព្រះសិរអាមេត្រីយ៍ទៀត៖ «តួអង្គព្រះសិរអារ្យមេត្រីយ៍មិនមែនត្រឹមតែពុទ្ធសាសនាទេ សាសនាដទៃណាក៏ដោយ ឲ្យតែរូបសំណាក ឧបមារូបសំណាកគ្រិស្តសាសនា អ្នកណាយករូបសំណាកព្រះឈើឆ្កាងទៅលេងសើច អត់បានទេ គេប្ដឹង នេះប្រទេសដទៃគេមិនទាន់ដឹងទេ បើគេដឹងគេអាចប្ដឹងបាន គេថាយើងយកតួអង្គអ្នកកាន់ព្រះពុទ្ធសាសនាគោរព ទៅលេងសើចផ្ដេសផ្ដាស ហើយ ដូចជាប៉ុន្មានថ្ងៃនេះ អ្នកលេងហ្វេសប៊ុកគេយកមកបង្ហាញរូបថតលោក ធាន វុទ្ធី គង់លើបល្ល័ង្កជាតួអង្គព្រះសិរអារ្យមេត្រីយ៍នេះ បើសិនតាមច្បាប់ ច្បាប់យើងក៏មានអ្នកក្លែងភេទ ហើយអ្នកកាន់ពុទ្ធសាសនាគួរពិចារណាកន្លែងហ្នឹង ថារតនបល្ល័ង្កមិនមែនគូរហើយយើងឡើងអង្គុយទេ ញាតិញោមអ្នកកាន់ពុទ្ធសាសនា គួរដឹងថារតនបល្ល័ង្កកើតឡើងដោយបុណ្យបារមី»។
ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា តំណាងព្រះថេរៈសភា និងជាព្រះចៅអធិការវត្តស្រះចក រាជធានីភ្នំពេញ ក៏មានថេរៈដីកាស្រដៀងព្រះតេជគុណ ឃឹម សន តែសង្កត់ធ្ងន់ៗថាទង្វើរបស់លោក ធាន វុទ្ធី ជារឿងពាលា។ ៖ «ចំណែកឯលោក ធាន វុទ្ធី ដែលយកនាមព្រះសិរអារ្យមេត្រីយ៍ ជាតួអង្គព្រះទី ៥ ដែលត្រាស់ក្នុងភទ្ទកប្បនេះយកមកប្រើប្រាស់ធ្វើអាជីវកម្មផ្ទាល់ រកលាភសក្ការ រកលុយរកកាក់អ៊ីហ្នឹង ក្រសួងនឹងចេញជាសេចក្ដីសម្រេចមួយ ឈប់ឲ្យគាត់ធ្វើអ៊ីចឹងទៀត»។
ចំពោះការចោទប្រកាន់លើ លោក ធាន វុទ្ធីនេះ អ្នកស្រី គឹម អេង អ្នកភូមិនៅម្ដុំវត្តទួលរាជា ដែលបានចូលស្ដាប់អង្គប្រជុំដែរ បានឲ្យដឹងថា លោក ធាន វុទ្ធី ពុំដែលតាំងខ្លួនជាព្រះសិរអារ្យមេត្រិយ៍ទេ តាមពិតរូបលោកនៅលើបល្ល័ង្ក ដែលមើលដូចព្រះសិរអារ្យមេត្រីយ៍កាលពីថ្ងៃឆ្លងស្រះ៨ នោះ ពុទ្ធបរិស័ទនៅក្រៅប្រទេស បានសំណូមឲ្យលោកសំដែងព្រះធម៌នៅលើបល្ល័ង្កនោះ ហើយមានការសម្ដែងធម៌ និងបាចផ្កា ដល់ពុទ្ធបរិស័ទទាំងនោះទេ ចំណែករូបឌីហ្សាញជាព្រះសិរអារ្យមេត្រីយ៍នោះជាការប្រឌិតឡើងដោយបុគ្គលមួយចំនួនតូចតែប៉ុណ្ណោះ។
អ្នកស្រី សុខ ឃាង ដូនជីនៅក្នុងវត្តទួលព្រះរាជា បានឲ្យដឹងថាអ្នកស្រីទទួលបញ្ជាពីលោក ធាន វុទ្ធី អោយលក់ព្រះបដិមាតូចៗ និងរូបលោក ធាន វុទ្ធី ថាជាព្រះសិរអារ្យមេត្រីយ៍ ដើម្បីបានថវិកាសម្រាប់កសាងសមិទ្ធផលនានាក្នុងអារាមនេះ តែរូបលោក ធាន វុទ្ធី រចនាជាព្រះសិរអារ្យមេត្រីយ៍គឺ អ្នកស្រីជាអ្នកធ្វើដោយខ្លួនឯង សម្រាប់លក់ជូនដល់ជនគ្រប់រូបដែលមានជំនឿលើលោក ធាន វុទ្ធី យកទៅគោរពបូជា និងមានសទ្ធាចង់ទិញតែប៉ុណ្ណោះ «សម្រាប់ពុទ្ធបរិស័ទណាដែលជឿលើលោកគ្រួ ធាន វុទ្ធី គេជាវទៅថ្វាយបង្គំប្រតិបត្តិរបស់បុគ្គលផ្សេងៗ ហើយនៅលើការជឿអត់មានការបង្ខំកូនចៅណាទេ »។
ប្រធានការិយាល័យធម្មការស្រុកកោះធំ លោក ទើង ស្រ៊ុន ឲ្យបានដឹងថារឿងរ៉ាវនេះពិតជាធ្លាប់បានកើតឡើងពិតមែន តែលោក ធាន វុទ្ធី ក៏បញ្ឈប់ធ្វើរឿងនេះហើយ ដោយឡែកអ្នកមានជំនឿស៊ុបលើលោក ធាន វុទ្ធី ក៏នំាគ្នារចនារូបលោក ធាន វុទ្ធី ជារូបព្រះសិរអារ្យមេត្រី ហើយនាំគ្នាដាក់លក់ដោយគេថានេះជាសិទ្ធិរបស់ពួកគេ។ តែលោកបញ្ជាក់ថារាល់ថវិកាបានមកពីការលក់រូបទាំងនេះមិនអាចទៅយកកសាងសមិទ្ធផលនានាក្នុងវត្តឲ្យបានគ្រប់គ្រាន់ទេ សមិទ្ធផលទាំងនេះបានថវិកាពីប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេស៖ «សម័យឥឡូវជាសម័យបច្ចេកវិទ្យា អ៊ីចឹងគេបង្ហោះរូបហ្នឹងដើម្បីបង្កាច់បង្ខូចក្នុងការឈ្នានីសទី១ ទី២គេអាចប្រឌិតរឿងផ្សេងៗទៅ ថាលោកសង្ឃថ្វាយបង្គំលោក ធាន វុទ្ធី ប៉ុន្តែខ្ញុំជម្រាបជូនថាករណីចាស់វាមានរួចទៅហើយ» ។
លោក កែវ រុំ ជាងថតរូបម្នាក់នៅវត្តនោះឲ្យដឹងថាថវិកាដែលបានពីការលក់ព្រះពុទ្ធបដិមាតូចៗ និងរូបលោក ធាន វុទ្ធី ជាព្រះសិរអារ្យមេត្រីយ៍ គឺយកទៅកសាងសមិទ្ធផលនានាក្នុងវត្តពិតប្រាកដមែន៖ «ហើយបើការលក់របស់ទាំងអស់ហ្នឹងមិនយកទៅកសាង អុជធូបទាំងអស់គ្នាទៅ ហើយចូលអុជធូបស្បថទាំងអស់គ្នាទៅ ថាលក់របស់ទាំងអស់នេះមិនយកទៅកសាងទេ ស្បថឲ្យព្រះធរណីស្រូប ឬរន្ទះបាញ់ទៅ »។
លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងជាអ្នកនាំពាក្យ បានឲ្យដឹង ក្រសួងនិងគណៈសង្ឃនាយកនឹងអញ្ជើញ លោក ធាន វុទ្ធី មកបំភ្លឺជុំវិញករណីដែលគាត់ប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងព្រះពុទ្ធសាសនា ថាតើបុគ្គល ធាន វុទ្ធី ធ្វើបែបនេះដើម្បីអ្វី ហើយជារឿងត្រឹមត្រូវយ៉ាងណាដែរចំពោះទស្សនៈរបស់គាត់ ហើយនឹងបន្តធ្វើបែបណាទៀតទៅថ្ងៃមុខ។
ជុំវិញសំណួរដែលថាលោក ធាន វុទ្ធី ជាកូនក្មួយសាច់ញាតិលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោក សេង សុមុនី បដិសេធពាក្យចចាមចរាមនេះទាំងស្រុង។ ប៉ុន្តែបើសិនជាមានការរកឃើញថា លោក ធាន វុទ្ធី បោកប្រាស់លុយកាក់ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសមកកសាង ហើយមានពាក្យបណ្ដឹងជាក់ស្ដែងមែននោះ អាជ្ញាធរ និងរដ្ឋាភិបាលនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ដែលបានចែង។
ព្រះគ្រូចៅអធិការវត្តនន្ទមុនី ព្រះតេជព្រះគុណ សុខ ប៊ុនធឿន មានថេរដិកាថា ករណីនេះពិតជាធ្វើឲ្យវិន័យព្រះពុទ្ធសាសនាធ្លាក់ចុះដុនដាប បើទោះបីជាលោក ធាន វុទ្ធី មានសមត្ថភាពកសាងសមិទ្ធផលធំៗនានាក្នុងអារាមក៏ពិតមែន តែបើចង់លើកតម្កើងព្រះពុទ្ធសាសនាមែននោះ គួរកុំប្រព្រឹត្តអំពើខុសឆ្គងដូចជាធ្វើឧបជ្ឈាបំបួសព្រះសង្ឃ ទទួលក្រាលគ្រងកឋិនទាន ហើយតាំងខ្លួនជាព្រះសិរអារ្យមេត្រីបែបនេះទៀត។ ព្រះតេជព្រះគុណអំពាវនាវដល់ប្រជាពុទ្ធបរិស័ទទាំងអស់ សូមមានជំនឿលើអ្វីមួយប្រកបដោយបញ្ញា៖ «ទី១ ញាតិញោមពុទ្ធបរិស័ទគប្បីជឿប្រកបដោយបញ្ញា ព្រោះពុទ្ធសាសនា លោកឲ្យជឿ តែរាល់ជំនឿទាំងអស់ត្រូវប្រកបដោយបញ្ញា ហើយអ្វីដែលមិនប្រកបដោយបញ្ញា យើងកុំជឿទៅអត់អីទេ អ៊ីចឹងបានជា វាអាចអាស្រ័យគ្នា អាស្រ័យទាំងគាត់ អាស្រ័យទាំងពុទ្ធបរិស័ទមានជំនឿមិនប្រកបដោយបញ្ញា ដូចជាទីផ្សារមួយអ៊ីចឹង ពាក្យថាផ្សារវាមានអ្នកប្រើប្រាស់ និងអ្នកផលិត ប្រសិនបើគាត់ធ្វើទង្វើបែបហ្នឹង ហើយយើងមានជំនឿត្រូវ កុំឲ្យជឿលើមង្គលភ្ញាក់ផ្អើល អាត្មាគិតថាអ្វីដែលគាត់បង្កើតមិនមានស្ថេរយូរបានទេ»។
ព្រះតេជព្រះគុណក៏បញ្ជាក់ថា ព្រះសង្ឃដែលបានវន្ទាលោក ធាន វុទ្ធី នោះកន្លងមកអាចធ្វើការសម្ដែងអាបត្តិ ពីទោសកំហុសដែលខុសឆ្គង ឯសាមណេរត្រូវទទួលយកនូវទណ្ឌកម្ម ហើយគប្បីជៀសវាងប្រព្រឹត្តអំពើខុសឆ្គងនោះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងគណសង្ឃនាយកប្រជុំជាមួយព្រះសង្ឃគង់ក្នុងវត្តទួលព្រះរាជា ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៤។

រូបលោក ធាន វុទ្ធី ដែលគេឌីហ្សាញជាព្រះសិរអារ្យមេត្រីយ៍ ហើយដាក់លក់នៅវត្តទួលព្រះរាជា។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាថ្លែងនៅក្នុងព្រះវិហារ វត្តទួលព្រះរាជា។

ព្រះពុទ្ធបដិមាធំ នៅវត្តទួលព្រះរាជា

ព្រះពុទ្ធបដិមាធំ នៅវត្តទួលព្រះរាជា

ព្រះពុទ្ធបដិមាធំ នៅវត្តទួលព្រះរាជា

ព្រះវិហារ វត្តទួលព្រះរាជា

រូបព្រះសិវៈក្នុងរបៀងព្រះវិហារវត្តទួលព្រះរាជា

គូហានៅជុំវិញព្រះវិហារ វត្តទួលព្រះរាជា

ព្រះពុទ្ធបដិមាធំ នៅវត្តទួលព្រះរាជា

ព្រះពុទ្ធបដិមាធំ នៅវត្តទួលព្រះរាជា

ព្រះវិហារ វត្តទួលព្រះរាជា

ព្រះពុទ្ធបដិមាធំ នៅវត្តទួលព្រះរាជា
អត្ថបទដែលទាក់ទង
- ពលរដ្ឋស្នើឲ្យស្វែងរកបដិមាព្រះនារាយណ៍ដែលបាត់នៅសាលាស្រុកកំពង់លែង
- តើការតម្កល់ព្រះអដ្ឋិ ឬអដ្ឋិធាតុក្នុងចេតិយមានអត្ថន័យយ៉ាងណា?
- ជម្លោះរវាងព្រះសង្ឃ១១អង្គនិងចៅអធិការវត្តនៅបាត់ដំបងមិនទាន់ចប់
- ជំនឿបន់ស្រន់សុំទឹកភ្លៀងនិងសេចក្ដីសុខរបស់អ្នកភូមិនៅព្រៃវែង
- ជំនឿរបស់ពុទ្ធសាសនិកប្រារឰពិធីបុណ្យបច្ច័យ៤តបស្នងសងគុណមាតាបិតា
- អត្ថន័យនៃទម្រង់សិល្បៈរបាំបុរាណខ្មែរ”កូរសមុទ្រទឹកដោះ”
- ប៉ូលិសរារាំងក្បួនដង្ហែទៅកាន់អគារពុទ្ធសាសនបណ្ឌិត្យ
- “យើងទៅទស្សនាប្រាសាទអង្គរភាគទី២” សៀវភៅបង្ហាញពីប្រាសាទបុរាណ
- អ្នកជំនាញវប្បធម៌អំពាវនាវដល់សង្គមខ្មែរឲ្យប្រើសករាជជាតិ
ហេតុតែខ្សែចង់ធ្វើអី្វក៏សមយោងតាមនេះយោងតាមនោះអាឡប់នោះរួចខ្លួនដូច
អាឈូកបណ្ឌឹតទៀតហើយព្រោះវាជាក្មួយប៉ែនប់ាត់ប្តីម៉ែនសំអន។
ចុះក្រសួងធម្មការ បណ្តោយអោយភាព អកុសលនៃការបំភ្លៃនិង បង្អាប់សាសនាជាតិបានយូរម្លេះ?
អ្វីទៅជាអាថ៌កំបាំង? បាំងខ្លួនក្រោយ អំណាច ឫ ទទួលថវិកា ពីជន បង្អាប់បន្ថោកសាសនារបស់ជាតិឯង?
ក្រសួងធម្មការមាន តួ នាទីបំភ្លឺដល់រាស្ត្រ និង សភា ចំពោះព្រឹត្តិការណ៏អកុសលកេីតឡេីងដ៏យូរកាលនេះ?
កុំតែបាន FACEBOOK ផ្សព្វផ្សាយ កុំអីមិនដឹងវាបោកដល់ប៉ុណ្ណាទេ ។ បើពឹងលើពួកអា TV ឆ្កែ នៅស្រុកខ្មែរ ពលរដ្ឋគ្មានថ្ងៃទទួលបានព័តមានពិតទេ ។ ពួកអា TV ឆ្កែ អាបាយ័ន អាអប្សរា អា CNC My TV CTN ….. សុទ្ធតែជា TV ឆ្កែ ពូកែខាងលើកជើង ជាពិសេស TV CNC របស់ អាមេបន សម ឆាយ៉ា ។
សម័យកាលដ៏អាប់អួរ ពួកសាសនាបំផ្លាញសាសនា, ពួកតុលាការបំផ្លាញយុត្តិធម៍, ពួកអ្នកមានសង្កត់សង្កិនអ្នកក្រ, បក្សកាន់អំណាច +បក្សប្រឆាំង=រួមគ្នាក្បត់ជាតិ….
តើលោក ម៉ម សូណង់ដូ រស់ដល់ពេលណា?
សូមលោករដ្ខមន្រ្តីធម្មកាធ្វើការអោយពិតប្រាកដមែនកុំទៅធ្វើការលក្ខណៈវាយស្មៅបង្អើលពសឫយកគុបបង្ហុយឃ្មុំ
មនុស្សអាក្រក់ខំរើសឈ្មោះល្អពុដាក់ឈ្មោះរបស់ខ្លួន ដូចជា : ឈូក បណ្ឌឹត = ឩក្រឹដ្ឋជន ; ធាន វុទ្ធី = មេភរបោកប្រាស់
ជនបោកប្រាស់ទាំងពីរនាក់នេះនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ ។
All crazy. Nothing to say. Mad mad mad. Too much believe!!!!
មិនមែនប្រមានទេ ត្រូវការតាមកំហុសឆ្គង និងតាមផ្លូវច្បាប់ ទាំងច្បាប់លោក និងច្បាប់ធម៌វិន័យ ។ អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ ត្រូវតែទទួលខុសត្រូវនិងមានវិធានការទាន់ពេលវេលា ។
អាខ្វាក់ហុន សែន គេចេញមកអបអរសារទរដែរតើ មានទៅខុសអី
អាហុន សែន អញឆ្ងល់ ហេតុអី អាក្បត់ជាតិយ៉ាងនេះទៅវិញ
អញមើលទៅ ពួកអាសុតសឹងជាអ្នកក្បត់ទាំងអស់ ។
សំដាច់ល្អគ្មានពីរលើលោកនេះ
សូមសរសេីរ មានក្បត់ជាតិណា ចេះតែថា
អត់ដឺងហង
អានោះក៍លែងឡើងដែរសម្តេច បើត្រូវការទាល់តែផឹកថ្នាំ….
មានអ្នកខ្លះបានប្រាក់ពីអាស្អីហ្នង៊៊៊៊៊៊៊អាគាត់ហ្នងបេាកប្រជាពលរដ្ដយូមកហេិយ៊៊៊៊៊៊៊