ដោយ រដ្ឋា វិសាល
2014-07-29
RFA

ដើមនាងនួន១ដើមតម្លៃប្រមាណ ១ម៉ឺនដុល្លារ ដែលត្រូវគេលួចអាររំលំ នៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ (Photo Adhoc)
ដើមនាងនួនមួយដើម មានតម្លៃប្រមាណ ១ម៉ឺនដុល្លារ ដែលអភិរក្សក្នុងតំបន់រមណីយដ្ឋានបឹងយក្សឡោម សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានគេធ្វើឲ្យងាប់ បន្ទាប់មកត្រូវគេលួចរំលំកាត់ជាកង់ៗ ហើយច្រៀកជាបន្ទះនាំចេញពីតំបន់អភិរក្ស ដោយគ្មានអ្នកណាទទួលខុសត្រូវ។
ដើមនាងនួនមួយដើមនេះ មានមុខកាត់ ៦០សង់ទីម៉ែត្រ ប្រវែង ១៣ម៉ែត្រ ត្រូវគេអារនាំយកទៅបាត់អស់ប្រវែងបីម៉ែត្រ នៅសល់ ១០ម៉ែត្រទៀត ទើបផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមសមត្ថកិច្ចចុះទៅពិនិត្យមើលនៅថ្ងៃទី២៩ ខែកក្កដា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) លោក ឆាយ ធី ចាត់ទុកសកម្មភាពនេះទំនងធ្វើឡើងជាប្រព័ន្ធរវាងសហគមន៍អ្នកអភិរក្សតំបន់រមណីយដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងមន្ត្រីជំនាញ និងមានឈ្មួញជាអ្នកបញ្ជាទិញឈើនោះ។ លោកថា អ្នកកាប់ត្រូវបានគេនាំគ្នាលាក់អត្តសញ្ញាណ ហើយក្លែងថាជាឈើងាប់។ ហេតុនេះ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តបើកការស៊ើបអង្កេតករណីនេះ៖ «គេចង់បានឈើធ្វើឲ្យងាប់ ដើម្បីយកឈើហ្នឹង។ តាមក្តាប់ព័ត៌មាន ឮថាមានថៅកែនៅពីក្រោយខ្នងឲ្យអារឈើហ្នឹង គេហ៊ានឲ្យតម្លៃរហូតដល់ ៣ពាន់ដុល្លារទៀត។ អាហ្នឹងហើយកាប់ក្នុងតំបន់ការពាររបស់ខ្លួនឯងទាំងមូល ហើយមានអ្នកលក់អ្នកដូរ យើងឃើញថា សុទ្ធតែមានការឃុបឃិតគ្នា»។
មន្ត្រីប៉ូលិសក្រុងបានលុង ឲ្យដឹងថា បច្ចុប្បន្នមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ និងសហគមន៍បឹងយក្សឡោម កំពុងប្រទាញប្រទង់គ្នាយកឈើនោះមករក្សាទុកនៅកន្លែងរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍៖ សកម្មភាពកាប់ឈើនៅព្រៃឡង់គ្មានការថយចុះ
- អាជ្ញាធរនិងរដ្ឋបាលព្រៃឈើនៅព្រះវិហាររងការចោទថាឈូសឆាយដីព្រៃសហគមន៍
- ពលរដ្ឋនៅក្រចេះបារម្ភអំពីការផ្ទុះអាវុធរវាងអាជ្ញាធរនិងឈ្មួញឈើ
- “អ្នកការពារព្រៃឈើប្រឈមមុខនឹងរងគ្រោះថ្នាក់ពីអ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ”
- ផ្ទុះអាវុធរវាងឈ្មួញដឹកឈើគ្រញូងនិងកងរាជអាវុធហត្ថនៅខេត្តកំពង់ធំ
- ក្រសួងទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ក្នុងដែនឧទ្យានជាតិវីរជ័យ
- ក្រុមអ្នកការពារព្រៃឈើទាមទារឲ្យលុបគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង
- ក្រុមសហគមន៍ការពារព្រៃនៅក្រចេះរកឃើញឈើអារប្រមាណ១០ម៉ែត្រគូប
- បណ្ដាញសហគមន៍ព្រៃឡង់នៅក្រចេះបារម្ភចំពោះការវិនាសហិនហោចព្រៃឈើ