ដោយ ជិន ជេដ្ឋា
2014-07-29
RFA

លោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល ថ្លែងទៅកាន់អ្នកកាសែតក្នុងមន្ទីររដ្ឋសភាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៤។ RFA/Yeang Socheameta
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីឲ្យចូលខ្លួនក្នុងសភា ឆ្លើយបំភ្លឺទាក់ទងនឹងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅបន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សនេះស្បថចូលកាន់តំណែងជាផ្លូវការ។
នៅគ្រាដែលកម្លាំងសមត្ថកិច្ចរឹតត្បិតការចេញចូលរបស់ប្រជាពលរដ្ឋនៅភូមិឡពាង និងនៅក្បែរដីមានជម្លោះនោះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា អះអាងថា ខ្លួនមានគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ហើយករណីនៅឡពាង នេះ នឹងមានការកោះអ្នកពាក់ព័ន្ធមកសាកសួរ និងដោះស្រាយបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះ។
លោក គី វណ្ណដារ៉ា មានប្រសាសន៍នៅថ្ងៃទី២៩ ខែកក្កដា ថា ប្រសិនចូលធ្វើការក្នុងសភា គណបក្សសង្គ្រោះជាតិ មានសមាជិកគ្រប់គ្រាន់ក្នុងការកោះហៅរដ្ឋមន្ត្រីណាម្នាក់មកសាកសួរលើបញ្ហាអ្វីមួយ។ ប៉ុន្តែ បច្ចុប្បន្នមិនទាន់សម្រេចជាគោលការណ៍ថានឹងចូលសភានៅថ្ងៃណានោះទេ៖ «ប្រជាពលរដ្ឋឡពាង ដែលមានវិវាទជាមួយនឹងគ្រួសាររបស់គាត់ អ៊ីចឹងគួរក៏ត្រូវតែដឹងឮបញ្ហាហ្នឹង ហើយបើយើងចូលសភា យើងនឹងកោះអញ្ជើញគាត់ឆ្លើយបំភ្លឺរឿងហ្នឹងដែរ ពីព្រោះនេះជាទុក្ខលំបាករបស់ប្រជាពលរដ្ឋរាប់ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរយើងទូទៅមិនចង់ឃើញអ្នកឡពាង រងគ្រោះរបៀបហ្នឹងទេ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង លោក ស៊ុយ សែម ដែលជាស្វាមី លោកស្រី ជា ខេង ម្ចាស់ក្រុមហ៊ុន ខេ.ឌី.ស៊ី ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតគណបក្សប្រឆាំងនេះបាននៅឡើយទេ។ ចំណែកតំណាងក្រុមហ៊ុន លោក ថៃ ហ៊ី ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ភាគីក្រុមហ៊ុននៅតែបន្តចរចា និងចង់ដោះស្រាយបញ្ចប់បញ្ហាជាមួយប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលនៅសេសសល់ ប៉ុន្តែចំពោះគ្រួសារដែលងើបឡើងតវ៉ាថ្មីនោះ ភាគីក្រុមហ៊ុនដាច់ខាតនឹងមិនធ្វើការដោះស្រាយជូនឡើយ។
តំណាងអ្នកភូមិឡពាង អ្នកស្រី អ៊ុំ សុភី មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណជា ៣០នាក់ ដែលកំពុងប្រមូលផ្ដុំគ្នាក្នុងផ្ទះក្បែរដីមានជម្លោះ នៅតែចិញ្ចឹមចិត្តថានឹងងើបឡើងតវ៉ាជាថ្មីទៀត នៅខាងមុខតុលាការ និងសាលាខេត្តកំពង់ឆ្នាំង ដើម្បីទាមទារឲ្យមានការដោះលែងពលរដ្ឋពីរនាក់ និងរកដំណោះស្រាយដីធ្លីជូនអ្នកភូមិ បន្ទាប់ពីការវិលត្រឡប់របស់ពលរដ្ឋមួយចំនួនធំ ដែលបានរត់ចូលព្រៃគេចពីការប៉ុនប៉ងចាប់ខ្លួនរបស់សមត្ថកិច្ច កាលពីពេលកន្លងទៅ៖ «ឥឡូវនេះ ពួកខ្ញុំឋិតនៅក្នុងសភាពមួយលំបាក មិនអាចចេញចូលបាន ហើយមានការហ៊ុមព័ទ្ធពីសមត្ថកិច្ចគ្មានការដកថយទេ ហើយមានតែការបំបែកកម្លាំងពួកខ្ញុំចេញពីសហគមន៍ហ្នឹងឯង កុំឲ្យពួកខ្ញុំតវ៉ា»។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បដិសេធថា ខាងលោកមិនបានដឹងការរឹតត្បិតមិនឲ្យពលរដ្ឋចេញចូលនេះទេ។ ប៉ុន្តែស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក លី វីរៈ ធ្លាប់ពន្យល់ជុំវិញការដាក់កម្លាំងនៅក្នុងភូមិឡពាង ថា គឺដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងបញ្ចៀសការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកភូមិ និងក្រុមកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន បន្ទាប់ពីឃើញអ្នកភូមិមានប្រើចម្ពាមកៅស៊ូ ស្នា និងដបសាំង ជាដើម។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ចៅក្រមនៃសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនពលរដ្ឋចំនួន ២នាក់បណ្ដោះអាសន្នដែលមាន ទី១ឈ្មោះ ម៉ាង យ៉ាវ និងទី២ឈ្មោះ សៀង ហេង ក្រោមបទចោទដូចគ្នា គឺប្រើអំពើហិង្សាដោយចេតនា និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។ ការឃុំខ្លួននេះ បន្ទាប់ពីក្រុមអ្នកភូមិ ព្យាយាមវាយទម្លុះរបងក្រុមហ៊ុនដែលអះអាងថា សង់រំលោភលើដីពួកគាត់ ហើយក៏មានការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្ម បណ្ដាលឲ្យរងរបួសទាំងសងខាងជាង ២០នាក់ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនិងទាហានថៃជិត៥០នាក់ចូលភ្ជួរដីធ្វើស្រែក្នុងទឹកដីខេត្តបន្ទាយមានជ័យ
- ពលរដ្ឋជាង១០០គ្រួសារមានទំនាស់ដីជាមួយមន្ត្រីរដ្ឋាភិបាលនៅប៉ោយប៉ែត
- អ្នកភូមិនៅជាយដែនកម្ពុជា-វៀតណាម១៦គ្រួសារធ្វើប្លង់ដីមិនបាន
- ទាហាននៅព្រះវិហារបាញ់សម្លាប់អ្នកភូមិម្នាក់ក្នុងពេលមានជម្លោះដី
- ពលរដ្ឋ៥នាក់រងបួសក្នុងពេលតវ៉ារឿងដីធ្លីមុខសាលារាជធានីភ្នំពេញ
- អាជ្ញាធរមូលដ្ឋាននៅព្រៃវែងរងការចោទថាយកដីពលរដ្ឋធ្វើជាសម្បត្តិរដ្ឋ
- ពលរដ្ឋនៅកោះកុងបញ្ចប់ការដើរដាក់ញត្តិរឿងទំនាស់ដីជាមួយឧកញ៉ា លី យ៉ុងផាត់
- សង្គមស៊ីវិលស្នើឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បញ្ចប់ជម្លោះដីធ្លីនៅពោធិ៍សាត់
- ពលរដ្ឋនៅជ្រោយចង្វារប្ដឹងសណ្ឋាគារសុខាភ្នំពេញចោទពីបទរំលោភយកដី
គួរតែធ្វើច្បាប់ ហាមមិនអោយអ្នកមានអំណាចយកអំណាចខ្លួន និងឥទ្ធិពល យកទៅរកស៊ី ធ្វើជំនួញ ឬកាងពីក្រោយអ្នកជំនួញ។ នៅសហរដ្ធអាមេរិក អ្នកនយោបាយដូចជាតំណាងរាស្រ្ដ ព្រឹទ្ធសមាជិក មិនអាចមានធុរកិច្ចជំនួញឡើយ! គេត្រូវលាលែង ឬក៏ លក់ក្រុមហ៊ុនសិន ទើបអាចមកឈរឈ្មោះជាតំណាងរាស្រ្ដបាន!
មុខលុយ ល្បីម៉ាស្រុកខ្មែរ! ក្មួយកាន់អគ្គិសនីកម្ពុជាដែលជាកន្លែងខ្លាញ់ អោយតែប៉ិនអោបក្រសោបមនុស្សធុនហ្នឹង មុខជាសន្លឹកឆ្នោតចុះយ៉ាងគំហ៊ុកមិនខាន!
ឆ្ងល់ពួកមីអស់នឹងអាអស់នឹងវាមានប៉ុណ្ណឹងហើយវាទៅឈ្លានពានអ្នកក្រីក្ររអីទៀតពួកមីនរកអា
នរកមិនចាប់ជាតិអស់នេះ។នាយករដ្ឋមន្រ្តិគួរចាត់ការពួកនេះអោយអស់ដើម្បីមុខមាត់របស់រដ្ឋាភិបាលទៅថ្ងៃខាងមុខទៀត។
ក្រោយពីកោះហៅលោកស៊ុយ សែមហើយ សូមខាងបក្សប្រឆាំង កៅហៅមេទព័ដែលពុករលួយ និង
បក្សពួកនិយមមកសួរនាំរឿងលក់ដីឲ្យក្រុមហ៊ុនយួន
នៅស្រុកត្រពាពាំងប្រាសាទ ( លោកឝន់ ឝីមជាមេក្លោង)
communist alway rob from the lower official or people,the corruption come from the power officials no body dare to take them to court ,especially in communist country.mr putting(russia) have $40billion and follow billion dollars of his groups .in china too big power big corruption’