កិច្ច​ប្រជុំ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​មាន​ភាព​រលូន

មន្ត្រីនៃ​ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​កិច្ច​ចរចា​ថ្នាក់​កំពូល​កាល​ពី​សប្តាហ៍​មុន។

មន្ត្រីនៃ​ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​កិច្ច​ចរចា​ថ្នាក់​កំពូល​កាល​ពី​សប្តាហ៍​មុន។ ហេង ជីរ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិល​មិញ​បាន​ជួប​ប្រជុំ​ពិភាក្សា​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ហើយ​បាន​ព្រម​ព្រៀង​ធ្វើ​វិសោធនកម្ម​លើ​ចំណុច​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​អញ្ជើញ​រដ្ឋាភិបាល​មក​សាក​សួរ និង​ការ​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​សម័យ​ប្រជុំ។

លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជា​តំណាង​រាស្រ្ត​ក្រុម​ការងារ​គណបក្ស​ប្រជាជន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា តម្រូវ​ឲ្យ​តំណាង​រាស្រ្ត​ពី​គណបក្ស​នីមួយៗ​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​បង្ហាញ​ពី​ចក្ខុវិស័យ​ឬ​គោល​នយោបាយ​របស់​គណបក្ស។

លោក ឈាង វុន បន្ត​ថា៖ «យើង​បាន​កែ​តម្រូវ​ថា បន្ទាប់​ពី​សម័យ​ប្រជុំ​រដ្ឋសភា​ម្តងៗ គណបក្ស​នយោបាយ​នីមួយៗ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា អាច​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន អំពី​ទស្សនៈ​ដែល​ខ្លួន​បាន​ជជែក​ពិភាក្សា​ក្នុង​សម័យ​ប្រជុំ ក្នុង​រយៈ​ពេល ២០ នាទី​ដើម្បី​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន»។

លោក​បន្ថែម​ថា អ្នក​យក​ព័ត៌មាន​នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សម័យ​ប្រជុំ ឬ​ថត​រូប​ពី​ការ​ប្រជុំ​ទេ ប៉ុន្តែ​នេះ​គឺជា​បទ​បញ្ជា​ថ្មី​របស់​រដ្ឋសភា។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជា​តំណាង​រាស្រ្ត​ក៏​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គ្មាន​អ្វី​ជា​ឧបសគ្គ​ក្នុង​ការ​ពិភាក្សា​នេះ​ទេ ប៉ុន្តែ មូល​ហេតុ​ដែល​គណបក្ស​ទាំង​ពីរ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ពិភាក្សា គឺ​ដោយ​សារ​តែ​ការ​ផ្តោត​លើ​បញ្ហា​ចោទ​សំណួរ​ទៅ​រដ្ឋាភិបាល។

លោក យ៉ែម បុញ្ញឫទិ្ធ បាន​ថ្លែង​ថា៖ «កន្លង​មក យើង​មិន​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​បាន​ពេញ​លេញ​ទេ។ យើង​បាន​ជជែក​យូរ​មក​ហើយ​លើ​ចំណុច​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ក្នុង​ការ​មក​ឆ្លើយ​តប​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយ​លក្ខណ៍​អក្សរ»។

ទាក់​ទង​នឹង​ការ​ស្បថ លោក បុញ្ញឫទ្ធិ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​ក្នុង​ការ​ចូល​ស្បថ​ទេ រហូត​ទាល់​តែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​រដ្ឋ​ធម្មនុញ្ញ បាន​ធ្វើ​វិសោធនកម្ម​រួច។

នៅ​ពេល​សួរ​អំពី​សមាជិក ៨ រូប​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទាំង​លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក ឈាង វុន នៅ​តែ​បដិសេធ​មិន​ប្រាប់​បេក្ខភាព​ទេ។

បន្ទាប់​ពី​ពិភាក្សា​អស់ ៤ ម៉ោង គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រម​ព្រៀង​ធ្វើ​វិសោធនកម្ម ៥ ចំណុច​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ គួរ​កត់​សម្គាល់​ដែរ​ថា កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​ស្ទើរ​តែ​ដូច​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចាស់។

ប្រការ ៦ បង្ហាញ​ពី​គណៈ​កម្មការ​រដ្ឋសភា​ទាំង ១០ ហើយ​ប្រការ ៩ បង្ហាញ​ពី​អនុ​ប្រធាន​គណៈកម្មការ​នីមួយៗ​ត្រូវ​ជួយ​ការងារ​ប្រធាន ហើយ​ថា ពេល​ប្រធាន​មិន​នៅ​ឬ​មាន​ជំងឺ អនុ​ប្រធាន​ត្រូវ​ក្លាយ​ជា​ប្រធាន​ស្តីទី។ ប្រការ ៣២ ថ្មី គ្រាន់​តែ​បញ្ជាក់​ថា នាយក​រដ្ឋ​មន្រ្តី ឬ​រដ្ឋ​មន្រ្តី ចាំ​បាច់​ត្រូវ​ចូល​មក​ឆ្លើយ​សំណួរ​របស់​តំណាង​រាស្រ្ត បន្ទាប់​ពី​ត្រូវ​អញ្ជើញ​មក​ឆ្លើយ​សំណួរ។

ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ម្សិល​មិញ ក្រុម​ការងារ​ពីរ​ក្រុម​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ក៏​បាន​ជួប​ប្រជុំ​ពិភាក្សា​អំពី​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត​ថ្មី ហើយ​ពួក​គេ​មិន​ទាន់​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ទេ ប៉ុន្តែ ការ​ពិភាក្សា​គ្មាន​បញ្ហា​ទេ។

ក្រុម​ការងារ​ទាំង​ពីរ​បញ្ជាក់​ថា ការ​ពិភាក្សា​ធ្វើ​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល ពី​សប្តាហ៍​មុន​រវាង​មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ៕


What Next?

Recent Articles

One Response to "កិច្ច​ប្រជុំ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​មាន​ភាព​រលូន"

  1. Rayuth says:

    I fully support this agreement. I strongly support the amendment of the internal rule of the National Assembly saying that the government minister(s) or/and Prime Minister shall definitely be appeared at the National Assembly’s Question-Answer session in person to clarify or response to questions raised by MPs. They have to verbally response to questions raised by MPs at the National Assembly and this shall be live-broadcast or televised for Cambodian citizens to listen and watch. If this works, it will be the first time for Cambodia’s Assembly to question or impeach minister(s) or prime minister or high dignity for their responsibility in implementation of the national policy.

    In other democratic countries, the government minister(s) or prime minister or high dignity have to appear at the National Assembly, if invited, to clarify any important issues related to the performance of the national policy or any issues that badly affects the national interests. In the past, Tomi Blair, former prime minister of the Great Britain and his high-ranking officials were impeached and questioned by the parliamentarians on enforcement of the national policy. Thus, it is time for Cambodia to do so. By so doing, it would prove that the legislative body is influential and totally separated from the executive body. The country’s National Assembly has to be reformed to democratize this institution.