ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ផ្ទះបណ្តែតទឹកដែលភាគច្រើនជារបស់ជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង (រូបថត៖ កាន់ វិច្ឆិកា)
ក្រសួងមហាផ្ទៃបញ្ជាក់ជំហរសហការជាមួយតំណាងរាស្ត្រគណបក្សជំទាស់ ដើម្បីត្រួតពិនិត្យច្បាប់អន្តោប្រវេសន៍ លើជនជាតិវៀតណាមដែលរស់នៅកម្ពុជា ខណៈមានការរិះគន់ថា ជនជាតិរបស់ប្រទេសនេះ មករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ជាច្រើនសែននាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODនៅថ្ងៃពុធនេះថា ស្ថាប័ននេះ និងសហការផ្តល់ឯកសារ ជនអន្តោប្រវេសន៍វៀតណាម ទៅឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បើគណបក្សនេះចូលប្រជុំសភាខាងមុខនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងនៅក្នុងហ្វេសប៊ុករបស់លោកថា «នៅពេលគណបក្សសង្គ្រោះជាតិចូលប្រជុំសភាខាងមុខ លោកនឹងសុំឲ្យរដ្ឋមន្ត្រី ឬក្រសួងមហាផ្ទៃធ្វើស្ថិតិឲ្យបានច្បាស់លាស់អំពីជនអន្តោប្រវេសន៍នៅស្រុកខ្មែរ និងទី២ យើងទាមទារឲ្យរដ្ឋាភិបាលអនុវត្តច្បាប់អន្តោ ប្រវេសន៍ក្នុងប្រទេសកម្ពុជា»។
លោក ខៀវ សុភ័គ ឲ្យដឹងទៀតថា តាមការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ ជនជាតិវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជាមានចំនួនជាង១០ម៉ឺននាក់ ក្នុងនោះមានតែជិត៧០០០ (ប្រាំពីរពាន់)នាក់ទេ ដែលទទួលបានប័ណ្ណស្របច្បាប់រស់នៅលើទឹកដីកម្ពុជា។ លោកបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលមករស់លើទឹកដីស្របច្បាប់នៅកម្ពុជា ក្នុង១នាក់ ត្រូវបង់ប្រាក់ជូនរដ្ឋចំនួន២៥.០០០០ (២៥ម៉ឺន)រៀលក្នុង១ឆ្នាំ តែក្នុងចំណោមជនជាតិវៀតណាម ដែលរស់នៅស្របច្បាប់ ជិត៧០០០នាក់នោះ ពួកគេដែលមកបង់ប្រាក់ប្រចាំឆ្នាំមានត្រឹមតែជាង៥០ភាគរយ។ ចំណែកជិត៥០ភាគរយទៀត មិនបានទៅបង់ប្រាក់ចូលរដ្ឋនោះទេ។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម លោក កែម ឡី សង្កេតឃើញថា របាយការណ៍របស់ក្រសួងមហាផ្ទៃ អំពីចំនួនជនជាតិអន្តោប្រវេសន៍វៀតណាមដែលមករស់នៅកម្ពុជាមិនមែនជាស្ថិតិជាក់លាក់នោះទេ។ លោកថា ដើម្បីសិក្សាស្រាវជ្រាវស្ថិតិអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាព រដ្ឋសភាត្រូវចាត់តាំងក្រុមការងារពិសេស ដោយធ្វើការស្រាវជ្រាវជាលក្ខណៈជាតិមួយ។
ការប្រកាសចាត់វិធានការត្រួតពិនិត្យលើជនអន្តោប្រវេសន៍ខុសច្បាប់ ពិសេសជនជាតិវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិព្រមចូលសភា និងមានការរិះគន់ថា មានជនជាតិវៀតណាម ខ្ទង់លាននាក់ កំពុងរស់នៅកម្ពុជា ហើយពួកគេ បានដណ្តើមយកទីផ្សារការងារពីពលរដ្ឋខ្មែរ។ អ្នកវិភាគ និយាយថា បញ្ហាអន្តោប្រវេសន៍ខុសច្បាប់នេះ ក៏ជាផ្នែកមួយដែលជំរុញឲ្យពលរដ្ឋខ្មែរ សម្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែត្រូវបានរដ្ឋាភិបាលយោថៃ ចាប់បញ្ជូនមកវិញរាប់សែននាក់៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Every where, every provinces,…. Where have water-> have Vietnam: Tonlesap lake, ….. A lot and a lot of VN live there. So make a Immigration Law is very good for Cambodia and for Vietnmese immigration too. Great job between CPP and CNRP.
ល្អណាស់ ពេលនេះ ជាពេលដែលយើងត្រូវធ្វើការក្នុងអាណត្តិរាជរដ្ឋាភិបាល និងសភា នៅក្នុងច្បាប់ បែបនិតិរដ្ឋ ។ មានន័យថា យើងធ្វើការក្នុងក្របខ័ណ្ឌរដ្ឋ ពុំមែនក្របខ័ណ្ឌគណបក្ស។
ដូចនេះ រដ្ឋាភិបាលធ្វើទៅ តាមបែបច្បាប់និងបច្ចេកទេស ជាមួយនោះគណបក្សក្នុងសភា ត្រូវត្រូតពិនិត្យមើលថា ត្រូវ ឬមិនត្រូវ ។ បើមិនត្រូវ សភា ត្រូវចុះពិនិត្យមើល រួច ត្រូវកែតម្រូវដោះស្រាយបន្ត ឬក៏ត្រូវផ្តល់ការអនុម័តទទួលស្គាល់។
យើងគិតថា រដ្ឋាភិបាល ត្រូវការសភាទាំងពីរ ដើម្បីប្រថាប់ត្រា។ ហើយសភាទាំងពីរ ក៏ត្រូវធ្វើការជាមួយរដ្ឋាភិបាលក្នុងក្របខ័ណ្ឌរដ្ឋ គឺមិនត្រូវដើរទៅពិនិត្យព្រំដែន ឬបញ្ហាអ្វីដោយប្រើឈ្មោះគណបក្ស ឡើយ។
បើធ្វើបានយ៉ាងនេះ ទើបបញ្ហាដែលមាន គឺយើងបានដោះស្រាយជាឯកឆន្ទ ពុំមែនជាការទទួលខុសត្រូវរបស់បក្សមួយ ឬ បុគ្គលម្នាក់ ទេ៕
អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយមិនពិតទេថាចំនួយជនជាតិវៀតណាមខុសច្បាប់មានចំនួន
10មឺុននាក់គឺមិនត្រឹមត្រូវទេទូរលេខជនជាតិវៀតអាចមានចន្លោះពី១លាន់នាក់ទៅ ២លាននាក់
ដូច្នេះសូមអោយបក្សប្រឆាំងជួយបណ្តេញជនអន្តោប្រវេសន៏ខុសច្បាប់អោយអស់ពីប្រទេសយើង
កុំអោយពួកនេះដណ្តើមការងាររបស់ប្រជាំពលរដ្ឋខ្មេរធ្វើ។
អាប្រមឹក Bol, ថ្ងៃនេះផឹកចំស្រាស្អីហ្អា?
ជាដំបូងសូមស្វាគមន៌ដែលខ្មែរទាំងអស់ចេះស្រលាញ់គ្នាឡើងវិញ។
មិនមានវៀតណាមខុសច្បាប់ទេ។។។តែបេិយួនមាន៊៊៊៊៊៊៊៊
អា bol អាពងក្ត ថ្ងែនេះម៉ែអាអែងដាក់ទំនាយខ្លាំងណាស់ បានជាអាឡប់
និយាយប្លែកយ៉ាងនេះ ឫមួយខ្លាចខ្មោចម៉ែអាឯងកាច់យកទៅ !
ដល់ពេលវេលាបក្សសង្រ្គោះជាតិធ្វើការពិនិត្យជនអន្តោប្រវេសន៍យួនខុសច្បាប់ឱ្យបានច្បាស់លាស់ហើយ
អស់លោកអ្នកត្រូវធ្វើការឱ្យបានហ្មត់ចត់ កុំឱ្យយួនបន្លំបាន ជាពិសេសត្រូវចូលក្នុងទូកយួនរាប់ចំនួនឱ្យលំអិត
ព្រោះយួនពូកែលាក់គ្នាណាស់ ទូកតូចមួយក៍អាចផ្ទុកគ្នាបានបួនដប់នាក់យ៉ាងស្រួល កុំរាប់តែយួននៅក្រៅទូក
ហើយអត់រាប់អ្្នកនៅពួនខាងក្នុងទូក ។
ហើយត្រូវប្រយ័ត្នផង ! ប្រយ័ត្ន ពេលរាប់ចំនួនជនអន្តោប្រវេសន៍ យួននាំគ្នារត់គេចទៅស្រុក ឬ ទៅខេត្តផ្សេងៗ
ដល់ពេលឈប់រាប់ ពួកយួននាំគ្នាត្រឡប់ចូលមកនៅស្រុកភូមិខ្មែរវិញ ។
ដល់ពេលវេលាបក្សសង្រ្គោះជាតិធ្វើការពិនិត្យជនអន្តោប្រវេសន៍យួនខុសច្បាប់ឱ្យបានច្បាស់លាស់ហើយ
អស់លោកអ្នកត្រូវធ្វើការឱ្យបានហ្មត់ចត់ កុំឱ្យយួនបន្លំបាន ជាពិសេសត្រូវចូលក្នុងទូកយួនរាប់ចំនួនឱ្យលំអិត
ព្រោះយួនពូកែលាក់គ្នាណាស់ ទូកតូចមួយក៍អាចផ្ទុកគ្នាបានបួនដប់នាក់យ៉ាងស្រួល កុំរាប់តែយួននៅក្រៅទូក
ហើយអត់រាប់អ្្នកនៅពួនខាងក្នុងទូក ។
ហើយត្រូវប្រយ័ត្នផង ! ប្រយ័ត្ន ពេលរាប់ចំនួនជនអន្តោប្រវេសន៍ យួននាំគ្នារត់គេចទៅស្រុក ឬ ទៅខេត្តផ្សេងៗ
ដល់ពេលឈប់រាប់ ពួកយួននាំគ្នាត្រឡប់ចូលមកនៅស្រុកភូមិខ្មែរវិញ ។
it time for Cambodia government thinking about this country sovereignty . Cambodian was not and should not be a races nation in the world . but for many decade our nation have been abuse from it’s neighboring country. together CPP and CRNP can work to make sour our country immigration law can be applying to the country as same as all nations around the world. in some cases some of opinion they said Cambodian was a races nation, but they are wrong. in their opinion did not reflected to the history of our nation. all Cambodian are a ware of our country is getting smaller and smaller. our nation just trying to prevent the extension of our nation. every political strangling make this nation worry about their survival in the world community. in my opinion democracy is the only way to make our nation safer in the world community. as all of us knew in the past any other policy wasn’t work for our nation…. Peace for all Cambodian
ចុមកណ្តុំឆែប អាណាថាអត់យួន អាពិធីករបាយ័ន អាណឹងឈាមឆ្កែសុទ្ធ