ដោយ ទីន ហ្សាការីយ៉ា
2014-08-04
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ កក្កដា ២០១៤។ Photo: RFA
ការសម្រេចចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង របស់គណបក្សសង្គ្រោះជាតិ ត្រូវបានប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិលសំដែងទស្សនៈខុសគ្នាៗ អំពីការសម្រេចចូលប្រជុំសភានេះ។ ការគ្រោងចូលសច្ចាប្រណិធាននៅមុខព្រះភក្គ្ររបស់ព្រះមហាក្សត្ររបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនេះ នៅខណៈដែលតុលាការចាប់សកម្មជនគណបក្សនេះចំនួន ៣រួបយកទៅឃុំខ្លួននៅឡើយ។
ក្រុមប្រជាពលរដ្ឋ និងអ្នកវិភាគលើកឡើងស្រដៀងគ្នាថា គណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើសមាជប្រជាពលរដ្ឋម្ដងទៀត មុននឹងសម្រេចចិត្តចូលស្បថចូលកាន់តំណែងក្នុងសភានេះ។
ប្រជាពលរដ្ឋមួយចំនួនបញ្ចេញប្រតិកម្មចំពោះការសម្រេចចិត្តចូលសច្ចាប្រណិធានរបស់គណបក្សសង្គ្រោះជាតិ នៅខណៈដែលមិនទាន់លទ្ធផលច្បាស់លាស់អំពីការកែទម្រង់ គ.ជ.ប ថ្មីនេះ។
ប្រជាពលរដ្ឋនិងមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ចង់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសមាជមហាជនជាមុនសិនមុននឹងចូលប្រជុំសភានេះ។
ការលើកឡើងដូច្នេះ ធ្វើឡើងភ្លាមៗ ក្រោយពេលលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំងចេញលិខិតជូនទៅរដ្ឋសភាស្ដីពីការរៀបចំពិធីសច្ចាប្រណិធានជូនអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប នៅថ្ងៃទី៥ សីហា វេលាម៉ោង ៤រសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។ ការរៀបចំពិធីសច្ចាប្រណិធាននេះ ធ្វើឡើងទៅតាមការស្នើសុំរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈប្រធានរដ្ឋសភា។
ប្រជាពលរដ្ឋនៅខែត្រសៀមរាប លើកឡើងថា ការសម្រេចចិត្តចូលប្រជុំសភា ឬចូលសច្ចាប្រណិធាននេះ លុះត្រាណាគណបក្សសង្គ្រោះជាតិ មានកិច្ចព្រមព្រៀងអំពីការកែទម្រង់ គ.ជ.ប ថ្មីឲ្យបានច្បាស់លាស់ជាមុនសិន ដែលជាទីទុកចិត្តពីប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា បើសិនជាគណបក្សសង្គ្រោះជាតិ គ្មានជំហរច្បាស់លាស់ទេ គណបក្សនេះនឹងបាត់ប្រជាប្រិយភាពរបស់ខ្លួន៖ «សំឡេង»។
ប្រជាពលរដ្ឋមួយចំនួនទៀតឲ្យដឹងថា ពួកគាត់គោរពតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំពោះការចូលប្រជុំសភា ឬមិនចូលនេះ។
ប្រជាពលរដ្ឋឈ្មោះ ចាន់ សុខអ៊ីន នៅស្រុកកងមាស ខែត្រកំពង់ចាម និយាយថា លោកចាំមើលការអនុវត្តរបស់គណបក្សប្រឆាំងក្រោយពេលចូលសភា ថាតើពួកគាត់អាចធ្វើអ្វីៗបានដូចការសន្យាដែរទេ? លោកបញ្ជាក់ថា បញ្ហាសំខាន់នៅត្រង់ថា តើគណបក្សសង្គ្រោះជាតិ មានលទ្ធភាពកែទម្រង់ គ.ជ.ប ថ្មី ដូចដែលខ្លួនចង់បានដែរឬអត់?៖ «សំឡេង»។
ក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាលើចំណុចមួយចំនួននៃការជួបពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅព្រឹកថ្ងៃទី៤ សីហា នេះ រួមមាននឹងរៀបចំការប្រជុំរដ្ឋសភា បន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង ដើម្បីបោះឆ្នោតអនុម័តសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ បោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំរដ្ឋសភាតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។
អនុម័តសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មករដ្ឋធម្មនុញ្ញមាត្រា ៧៦ និងបង្កើតជំពូកទី១៥ថ្មី ទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោត។ ធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដើម្បីឲ្យគណៈកម្មាធិការនេះចូលរួមជួយរៀបចំសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងករណីផ្សេងៗ មួយចំនួនទៀត។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការសម្រេចចិត្តចូលសភារបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះអាចមានហេតុផលពីរទី១ បំពេញតួនាទីក្នុងនាមជាតំណាងរាស្ត្រ និងទី២ រកយុទ្ធសាស្ត្រ ដើម្បីរកវិធីដោះស្រាយនូវបញ្ហាអយុត្តិធម៌៖ «សំឡេង»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការសម្រេចចិត្តចូលសភារបស់គណបក្សសង្គ្រោះជាតិនេះ ហាក់បីដូចជាបត់លឿនពេក ដោយផ្អែកលើបរិយាកាសនយោបាយនៅពេលមានការចាប់ខ្លួនសកម្មជនរបស់ខ្លួន។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវតែរក្សាជំហរតស៊ូបន្ថែមទៀតក្នុងការទាមទារយុត្តិធម៌ជូនសមាជិករបស់ខ្លួននិងប្រជាពលរដ្ឋ៖ «សំឡេង»។
អ្នកវិភាគលើកឡើង មូលហេតុសំខាន់ដែលបង្ខំឲ្យគណបក្សសង្គ្រោះជាតិ ចូលសភានេះ ដោយសាររដ្ឋាភិបាលបន្តចាប់ខ្លួនសកម្មជនរបស់ខ្លួន ៣នាក់ ដាក់ពន្ធនាគារ និងសើរើឡើងវិញចំពោះបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការដឹកនាំធ្វើបាតុកម្មកាលពីថ្ងៃទី១៥ កក្កដា ក្នុងនោះ រួមទាំងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
យ៉ាងនេះក្ដី អ្នកវិភាគសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ ហាក់មានជំហរមិនរឹងមាំចំពោះករណីនេះ បើសិនជាគណបក្សសង្គ្រោះជាតិ មានជំហររឹងមាំសុខចិត្តឲ្យតុលាការចាប់ខ្លួនសមាជិករបស់ខ្លួនមិនចូលសភានោះ គណបក្សនេះនឹងមានអ្នកគាំទ្រកាន់តែច្រើនថែមទៀត ហើយឆ្លុះបញ្ចាំងថា គណបក្សសង្គ្រោះជាតិ ធ្វើនយោបាយមិនដើម្បីចាញ់បោកនយោបាយរបស់គួរប្រកួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសង្គមស៊ីវិលនិងអ្នកជំនាញស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
- លោក ហ៊ុន សែន មានមោទនភាពចំពោះសន្តិភាពនៅកម្ពុជា
- បក្សប្រជាជនគាំទ្រសំណើបក្សសង្គ្រោះជាតិខ្លះបដិសេធខ្លះ
- រដ្ឋាភិបាលឆ្លើយតបទៅនឹងរឿងចាប់ខ្លួនយុវជនបក្សសង្គ្រោះជាតិ
- បក្សប្រឆាំងថាមិនចុះញ៉មចំពោះការគំរាមរបស់បក្សកាន់អំណាច
- មូលហេតុនៃការចាប់ឃុំខ្លួនយុវជនបក្សសង្គ្រោះជាតិបីនាក់
- បក្សសង្គ្រោះជាតិរង់ចាំចម្លើយរបស់បក្សប្រជាជនទាក់ទងស្វ័យភាពរបស់គ.ជ.ប
- យុវជនបក្សសង្គ្រោះជាតិ៣នាក់ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស
- សង្គមស៊ីវិលរិះគន់ការផ្ដល់ប្រាក់លើកទឹកចិត្តដល់កងកម្លាំងនគរបាល
USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side
សូមរំលឹកទៅ លោកប្រធាន សម រង្សុីថា នេះ ជាជំហាន ចុងក្រោយ របស់លោកប្រធាក្នង ការសំរេចអោយបាន លិទ្ធិប្រជាធិបតេយ្យ ដេីម្បីជាពន្លឺនៃ សង្គមកម្ពុជា និង ប្រជារាស្ត្រ ខ្មែរ។
សំនៀង
CNRP must insure they will bring a fair and reliable election committee form up from this final decision in joining the assembly. Otherwise, people included myself will never believe in your’s any more.
Personally, I think that the public congress is very important for Cambodian citizens to attend to express their agreeing or disagreeing thoughts on the CNRP’s move to take swear into office at the Royal Palace under the threatening environment in which some of the CNRP activists were recently apprehended and seven elect-MPs were/will be summoned to appear at the court for questions or clarifications related to the previous violence occurred nearby the Freedom Park on July 15. Through the public congress, the CNRP will know exactly that what will the CNRP do? Where will the CNRP go to? What advantages and disadvantages that the CNRP will reap from the swearing-in ceremony and attending the National Assembly.
But, everything is too late for the public congress while the CNRP sent a letter to the President of the National Assembly informing about the date of swearing-in ceremony at the Royal Palace and plan for attending the National Assembly. It is too late, my beloved Cambodians, for having such a congress. The CNRP’s elect-MPs will take a swearing-in ceremony this afternoon.
Now, what all Cambodians need to do is to only wait and see that what will happen next after the swearing-in ceremony and attending the National Assembly of the CNRP. That includes creation of the new national election committee (NEC), national key institutional reform such as legal and judicial reform, public administrative reform, armed force reform, combat corruption (from bottom up), review the provision of the longest economic land concession for domestic and international companies affecting Cambodian villagers and while lots of poor people have no or not enough land to farm, land grabbing, depletion of the natural resources, market inflation, level of unemployment, poor law enforcement and selective delivery of services to people, low wage for civil servants and factory workers, restoration of democracy and rule of law in Cambodia, etc. These are very important for the people and are a life of the nation.
I would hope that Cambodians will not be victimized by the CNRP or politicians. Please do not kill their smile and hope of the people because of any wrong move/decision or undesired actions. Please, give the new hope to people!!
Please, remember that people never betrayed politicians or hurt politicians. But, only politicians and leaders hurt them or betrayed them! Therefore, please do not bring pain to people!!!
Once you change your original goals, objectives, and mission, Cambodian citizens will blame or condemn you and change their support to another political party.
Repeatedly, please wait and see together!
នយោបាយ គឺការបោកប្រាស់
តើមានការទម្លាយសារអាថកំបាំងដែរទេ?
តើCNRP នៅអាណត្តិក្រោយអាចនៅមានជិវិតដែរ រឺទេ?
ប្រសិនបើគណបក្យមួយនេះមិនអាចធ្វើអ្វីដូចដែលបានសន្យាជាមួយប្រជាជនខ្មែរ
ជាពិសេសយុវជនខ្មែរ ដែលគេកំពុងតែរង់ចាំមើល គណបក្យនយោលបាយមួយនេះ ។
ប្រសិនធ្វើបានCNRP និងឈ្នេះផ្លូកទឹកផ្លូកដីមិនខាន តែបើសិនធ្វើមិនបានវិញទេ
និងដូចជាបក្យហ៊ុនស៊ិមប៉ិច មិនខានឡើយ ។
មិនសង្ឃឹមថាបក្សសង្គ្រោះជាតិដើរខុសពីផ្លូវរបស់ហ្វ៊ុនសុិនបិចនោះទេ។
ចូលទៅគង់តែដឹងនោះទេថាតើអាចចាប់ខ្លាបានដែរឬអត់រង់ចាំមើលទាំងអស់គ្នា។ ខ្ញុំខ្លាចក្រែងតែ បក្សសង្គ្រោះជាតិត្រូវខ្លាខាំនិងវេទនាជាងបក្សហ្វ៊ុនសុិនបិុចទៀតទេដឹង។
ទីបំផុត ប៉ោងៗសង្គ្រោះជាតិធ្លាក់ដល់ដី ហើយប៉ោងៗអាចព្យាយាមហោះហើរជាថ្មី តែគ្មានឥទិ្ធពលនិងហោះហើរខ្លាំងដូចមុនទេ ! កុំព្រួយពេក អ្នកបោកប្រាស់បាន នៅតែសាកល្បងជឿដែរហ្នឹង ឱយតែកំហឹងនិងភាពអស់សង្ឃឹមក្នុងសមភូមិជីវិតនៅមានច្រើនលើសលប់ក្នុងសង្គម ។