ព្រះមហាក្សត្រ សីហមុនី នឹងធ្វើជាព្រះអធិបតីក្នុងពិធីស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំងនៅរសៀលនេះ សម្រាប់តំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើពហិការមិនទទួលយកអាសនៈរបស់ខ្លួនអស់រយៈពេល១០ខែមកហើយ ដោយសារការអះអាងថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។
កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា តំណាងរាស្ត្ររបស់គណបក្សលោកនឹងស្បថចូលកាន់តំណែងនៅថ្ងៃនេះ។ លោកបានមានប្រសាសន៍តាមទូរស័ព្ទអំពីការស្បថនេះប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សទាំងពីរបានព្រមព្រៀងគ្នាអំពីការប្រើពាក្យពេចន៍នៅក្នុងជំពូកថ្មីមួយរបស់រដ្ឋធម្មនុញ្ញថា ” ថ្ងៃស្អែកវេលាម៉ោង៤ល្ងាចនៅព្រះបរមរាជវាំង”។
លោក គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំងក៏បានបញ្ជាក់នៅក្នុងលិខិតមួយដែរថា ព្រះមហាក្សត្រ សីហមុនី នឹងធ្វើជាព្រះអធិបតីនៅក្នុងពិធីនេះ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំមុន ព្រះអង្គបានធ្វើជាអធិបតីនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់តំណាងរាស្ត្រ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ លោកបានសរសេរថា ” ខ្ញុំមានកិត្តិយសសូមជូនដំណឹងដល់ឯកឧត្តមលោកជំទាវថា ក្រសួងព្រះបរមរាជវាំងត្រៀមខ្លួនរៀបចំពិធីស្បថចូលកាន់តំណែងសម្រាប់តំណាងរាស្ត្រទាំង៥៥រូបរួចហើយ ហើយព្រះមហាក្សត្រកម្ពុជានឹងធ្វើជាអធិបតីក្នុងពិធីនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៤ល្ងាចនៅព្រះបរមរាជវាំង”។
ពិធីស្បថនៅថ្ងៃនេះធ្វើឡើងពីរសប្ដាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានព្រមព្រៀងគ្នាឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការរបស់ខ្លួន ជាថ្នូរនឹងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលគណបក្សសង្គ្រោះជាតិចោទថា បានជាប់ពាក់ព័ន្ធក្នុងការលួចបន្លំសន្លឹកឆ្នោត។
តាមកិច្ចព្រមព្រៀងនេះ គ.ជ.ប. ដែលមានសមាជិកភាគច្រើនមកពីគណបក្សកាន់អំណាចនោះ នឹងត្រូវកែទម្រង់ និងដាក់ឈ្មោះថ្មី ហើយគណបក្សនីមួយៗត្រូវជ្រើសរើសសមាជិកបួនរូប និងសមាជិកទី៩ត្រូវជ្រើសរើសដោយគណបក្សទាំងពីរ។
ដំណើរការជ្រើសរើសសមាជិកនេះ ត្រូវមានចែងនៅក្នុងជំពូក១៥ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រាងអស់រយៈពេលពីរសប្ដាហ៍មកហើយ ក្រោយពីគណបក្សសង្គ្រោះជាតិទាមទារឲ្យផ្សព្វផ្សាយជាសាធារណៈអំពីព័ត៌មានលម្អិតនៃការកែទម្រង់នេះមុនពេលតំណាងរាស្ត្ររបស់ខ្លួនចូលរដ្ឋសភា។
តាមកិច្ចព្រមព្រៀងលាយលក្ខណ៍អក្សរដែលបានធ្វើនៅពេលព្រឹក និងបន្ទាប់ពីមានការទាមទារពីគណបក្សប្រជាជនកម្ពុជា ជំពូកថ្មីនៃរដ្ឋធម្មនុញ្ញនេះនឹងចែងតែអំពីសមាសភាពបួនៗរបស់គ.ជ.ប.ថ្មី និងថវិកាស្វយ័តរបស់ស្ថាប័ននេះ ព្រមទាំងឯករាជភាពរបស់ស្ថាប័ននេះពីរដ្ឋាភិបាលប៉ុណ្ណោះ។
អ្វីដែលមិនមានដាក់បញ្ចូលនៅក្នុងជំពូក១៥ គឺសំណើរបស់គណបក្សសង្គ្រោះជាតិសុំឲ្យមានអភ័យឯកសិទ្ធិសម្រាប់សមាជិកគ.ជ.ប.ថ្មី ឬព័ត៌មានលម្អិតអំពីការជំនួសសមាជិកទាំងនេះប្រសិនបើពួកគាត់មិនអាចបំពេញភារកិច្ចបាន។
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំក្រុមការងារទ្វេភាគីកាលពីម្សិលមិញបង្ហាញថា ប៉ុន្តែចំណុចទាំងនេះនឹងដាក់បញ្ចូលនៅក្នុងច្បាប់ថ្មីមួយស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ ដែលបំបែកចេញពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របច្ចុប្បន្ន។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ជំនួសឲ្យអភ័យឯកសិទ្ធិនេះ សមាជិកគ.ជ.ប.នឹងទទួលបានការការពារដូចគ្នានឹងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែរ។
លោក សម រង្ស៊ី បានពន្យល់ប្រាប់ថា ” ខ្លឹមសារលម្អិតទាំងអស់នេះនឹងមានចែងនៅក្នុងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គ.ជ.ប.។ នេះគឺជាការប្ដេជ្ញា នេះគឺជាកាតព្វកិច្ចច្បាប់ កំណត់ហេតុទាំងនេះគឺជាឯកសារផ្លូវការ គណបក្សប្រជាជនកម្ពុជាបានលើកឡើងអំពីរឿងនេះ ហើយពួកគេបានប្ដេជ្ញាដាក់បញ្ចូលចំណុចទាំងនេះនៅក្នុងច្បាប់បោះឆ្នោត”។
ច្បាប់ស្ដីពីក្រុមប្រឹក្សាធម្មនុញ្ញចែងថា សមាជិករបស់ខ្លួនមិនត្រូវមានការដាក់ទោសព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ចំពោះការសម្រេចណាមួយពេលបំពេញតួនាទីរបស់ខ្លួនជាសមាជិកនោះទេ ប៉ុន្តែពួកគេអាចបាត់បង់តំណែងរបស់ខ្លួនប្រសិនបើត្រូវកាត់ឲ្យជាប់ទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ។
កាលពីថ្ងៃពុធ លោក សម រង្ស៊ី បានព្រាងជំពូក១៥ ដែលមានដាក់បញ្ចូលអភ័យឯកសិទ្ធិសម្រាប់សមាជិកទី៩របស់គ.ជ.ប.ថ្មី។ ប៉ុន្តែមួយថ្ងៃក្រោយមក គណបក្សប្រជាជនកម្ពុជាបានច្រានចោលសំណើនេះ ដោយលើកឡើងថា ការផ្ដល់សិទ្ធិពិសេសបែបនេះដល់អ្នករៀបចំការបោះឆ្នោតមិនមានទេនៅលើឆាកអន្តរជាតិ។
កាលពីល្ងាចថ្ងៃសុក្រ នៅឯកិច្ចប្រជុំក្រុមការងារមួយរវាងគណបក្សទាំងពីរ នៅពេលនោះគណបក្សសង្គ្រោះជាតិយល់ព្រមដកការទាមទាររបស់ខ្លួនសុំឲ្យមានអភ័យឯកសិទ្ធិនេះ ហើយជំនួសទៅវិញបានស្នើឲ្យមានការដាក់បញ្ចូលដំណើរការជ្រើសរើសអ្នកជំនួសសមាជិកគ.ជ.ប.ទៅក្នុងជំពូក១៥ ដើម្បីធានាសន្តិសុខសម្រាប់សមាជិកនោះ។
ទោះជាយ៉ាងណា សំណើនេះក៏ត្រូវបានបដិសេធដែរ។កាលពីយប់ថ្ងៃអាទិត្យ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយជាសាធារណៈនូវលិខិតដែលលោកផ្ញើជូនលោក សម រង្ស៊ី ដោយលើកឡើងថា គណបក្សកាន់អំណាចគិតថា វាមិនចាំបាច់ដាក់បញ្ចូលដំណើរការបែបនេះនៅក្នុងរដ្ឋធម្មនុញ្ញទេ។
លោក ស ខេង បានសរសេរថា ដំណើរការជ្រើសរើសសមាជិកជំនួសគឺជាបញ្ហាដែលត្រូវកំណត់នៅក្នុងច្បាប់ ដែលរដ្ឋសភាបានអនុម័ត។
លោក ស ខេង បានសរសេរថា ” គណបក្សសង្គ្រោះជាតិបានលើកឡើងអំពីបញ្ហាគ.ជ.ប.ដើម្បីឲ្យបន្ថែមចំណុចដែលពាក់ព័ន្ធនឹងដំណើរការជ្រើសរើសសមាជិកថ្មីក្នុងករណីដែលសមាជិកគ.ជ.ប.កំពុងបម្រើការងារបាត់បង់សមាជិកភាព”។
“គណបក្សប្រជាជនកម្ពុជាគិតថា ចំណុចនេះមិនចាំបាច់ដាក់នៅក្នុងរដ្ឋធម្មនុញ្ញទេ ពីព្រោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិចែងតែពីចំណុចសំខាន់ៗប៉ុណ្ណោះ។
សំណើរបស់គណបក្សសង្គ្រោះជាតិសុំឲ្យមានការការពារសមាជិកគ.ជ.ប.ស្របតាមរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងបន្ទាប់ពីមានសំណើពីលោកស្រី ពុង ឈីវកេក ប្រធានអង្គកាលីកាដូឲ្យផ្ដល់អភ័យឯកសិទ្ធិដល់សមាជិកគ.ជ.ប.។
លោក ពុង ឈីវកេក ដែលមិនអាចទាក់ទងតាមទូរស័ព្ទបានកាលពីម្សិលមិញ និងមិនបានឆ្លើយតបតាមសំណើសុំអត្ថាធិប្បាយតាមអុីម៉េលនោះ ត្រូវបានគណបក្សទាំងពីរជ្រើសរើសជាសមាជិកគ.ជ.ប.ដែលមានការព្រមព្រៀងគ្នាចុងក្រោយ ប៉ុន្តែបានមានប្រសាសន៍ថា លោកស្រីនឹងទទួលយកតួនាទីនេះឲ្យតែមានការផ្ដល់អភ័យឯកសិទ្ធិ។
ទោះជាយ៉ាងណា លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការលីកាដូបានលើកឡើងថា បច្ចុប្បន្ននេះលោកស្រី ពុង ឈីវកេក កំពុងពិចារណាពីជម្រើសរបស់លោកស្រី។
លោក អំ សំអាត បានមានប្រសាសន៍ថា ” លោកស្រីនឹងពិចារណាអំពីកិច្ចព្រមព្រៀងដែលបានធ្វើនៅថ្ងៃនេះ ពីព្រោះអ្វីដែលលោកស្រីបានស្នើសុំនោះមិនទាន់បានឆ្លើយតបទេ។ លោកស្រីក៏ចង់ឲ្យមានការដាក់បញ្ចូលស្វយ័តភាពនៅក្នុងដំណើរការជ្រើសរើសបុគ្គលិកគ.ជ.ប.ទៅក្នុងរដ្ឋធម្មនុញ្ញដែរ ប៉ុន្តែចំណុចនេះនឹងត្រូវដាក់តែនៅក្នុងច្បាប់បោះឆ្នោតប៉ុណ្ណោះ”។
កាលពីយប់មិញ យុវជនគណបក្សសង្គ្រោះជាតិបីនាក់ក៏កំពុងជាប់ឃុំដែរ បន្ទាប់ពីត្រូវបានចាប់ដាក់ពន្ធនាគារកាលពីថ្ងៃសៅរ៍ ចំពោះការចូលរួមដឹកនាំចលនាកុបកម្ម ដោយសារវត្តមានរបស់ពួកគេនៅកន្លែងវាយតប់គ្នាតាមផ្លូវនៅពេលមានការតវ៉ាពីគណបក្សប្រឆាំងកាលពីថ្ងៃទី១៥ ខែកក្កដា នៅក្នុងទីក្រុងភ្នំពេញ។
កាលពីថ្ងៃអាទិត្យ លោក សម រង្ស៊ី បានមានប្រសាសន៍ថា អ្នកជាប់ឃុំទាំងបី ដែលមានឈ្មោះ ឃិន ជំរឿន អាយុ៣២ឆ្នាំ នាង សុឃុន អាយុ២៨ឆ្នាំ និង សាន គឹមហេង អាយុ២៨ឆ្នាំ ទំនងជាត្រូវដោះលែងវិញបន្ទាប់ពីមានការប្រកាសអំពីកាលបរិច្ឆេទសម្រាប់ការស្បថចូលកាន់តំណែង។
ទោះជាយ៉ាងណា លោក សម សុគង់ មេធាវីតំណាងឲ្យអ្នកទាំងបីបាននិយាយថា លោកបានធ្វើសំណើសុំឲ្យតុលាការដោះលែងពួកគាត់ឲ្យនៅក្រៅឃុំ ប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបទេ។ លោកបាននិយាយថា ” យើងបានដាក់សំណើនៅព្រឹកនេះសុំធានាអ្នកទាំងបីឲ្យនៅក្រៅឃុំ ពីព្រោះពួកគេមានការងារធ្វើ មានគ្រួសារ ដូច្នេះពួកគេនឹងបង្ហាញខ្លួននៅេពលណាតុលាការចង់ជួបពួកគេ”។
លោក កែវ មុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធថា តុលាការមិនបានទទួលសំណើសុំឲ្យនៅក្រៅឃុំនៅក្នុងរឿងក្តីនេះទេ។ លោកបានមានប្រសាសន៍ថា ” យើងមិនទាន់បានទទួលសំណើសុំនៅក្រៅឃុំទេ”។
លោក សម រង្ស៊ី បានលើកឡើងសាជាថ្មីថា តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា របស់លោកជាមួយលោក ហ៊ុន សែន មេដឹកនាំយុវជនទាំងបីគួរតែត្រូវដោះលែងភ្លាមៗបន្ទាប់ពីតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបស្បថចូលកាន់តំណែងនៅថ្ងៃនេះនៅវេលាម៉ោង៤ល្ងាច។ លោកបានមានប្រសាសន៍ថា ” លោក ហ៊ុន សែន បានសន្យាថា នឹងបើកទីលានប្រជាធិបតេយ្យ ផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាសិទ្ធិជួបជុំគ្នា ហើយមនុស្សដែលត្រូវបានចាប់ខ្លួនទាំងអស់ពាក់ព័ន្ធនឹងហេតុការណ៍ពីមុនៗនឹងត្រូវដោះលែង”៕ គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
Through the parliament work, I am afraid CNRP cannot fulfill its missions for the sake of the country. I am so worried.
Personally, I think that the public congress is very important for Cambodian citizens to attend to express their agreeing or disagreeing thoughts on the CNRP’s move to take swear into office at the Royal Palace under the threatening environment in which some of the CNRP activists were recently apprehended and seven elect-MPs were/will be summoned to appear at the court for questions or clarifications related to the previous violence occurred nearby the Freedom Park on July 15. Through the public congress, the CNRP will know exactly that what will the CNRP do? Where will the CNRP go to? What advantages and disadvantages that the CNRP will reap from the swearing-in ceremony and attending the National Assembly.
But, everything is too late for the public congress while the CNRP sent a letter to the President of the National Assembly informing about the date of swearing-in ceremony at the Royal Palace and plan for attending the National Assembly. It is too late, my beloved Cambodians, for having such a congress. The CNRP’s elect-MPs will take a swearing-in ceremony this afternoon.
Now, what all Cambodians need to do is to only wait and see that what will happen next after the swearing-in ceremony and attending the National Assembly of the CNRP. That includes creation of the new national election committee (NEC), national key institutional reform such as legal and judicial reform, public administrative reform, armed force reform, combat corruption (from bottom up), review the provision of the longest economic land concession for domestic and international companies affecting Cambodian villagers and while lots of poor people have no or not enough land to farm, land grabbing, depletion of the natural resources, market inflation, level of unemployment, poor law enforcement and selective delivery of services to people, low wage for civil servants and factory workers, restoration of democracy and rule of law in Cambodia, etc. These are very important for the people and are a life of the nation.
I would hope that Cambodians will not be victimized by the CNRP or politicians. Please do not kill their smile and hope of the people because of any wrong move/decision or undesired actions. Please, give the new hope to people!!
Please, remember that people never betrayed politicians or hurt politicians. But, only politicians and leaders hurt them or betrayed them! Therefore, please do not bring pain to people!!!
Once you change your original goals, objectives, and mission, Cambodian citizens will blame or condemn you and change their support to another political party.
Repeatedly, please wait and see together!
Arun Reah, CNRP’s mission aims at moon and unfortunately it hits at bird! Your worry is reasonable and CNRP’s mission is to make changes the Royal Government, the national assembly and in particular their plans to topple Hun Sen and CPP will be defeated and will meet the Waterloo.
ទៅ, ស្បថហើយ ខំប្រឹងធ្វើការតាមបែបប្រជាធិបតេយ្យនិតិរដ្ឋទៅ !!
ប្រយ័ត្ន តែប្រជាធិបតេយ្យតាមចិញ្ចើមថ្នល់នោះ គឺត្រូវតាមស្តង់ដារអាមេរិក ហើយ។
បើចង់បានស្តង់ដារអាមរិក គឺកុំប្រកាន់ ឲ្យសោះ៕
សូម ការ កែរទម្រង់ ក្ងុង ចំពូក ទី ១៥ បឈ្ឈប់ ធ្វើកាតបក្ខ ធ្វើតែកាត បោះឆ្នោត បានហើយ
ជៀសវាងការប្រឈមមុខគ្នា រវាងពលរដ្ធខ្មែរ និង ខ្មែរ ។
ចូលទៅគង់តែដឹងនោះទេថាតើអាចចាប់ខ្លាបានដែរឬអត់រង់ចាំមើលទាំងអស់គ្នា។ ខ្ញុំខ្លាចក្រែងតែ បក្សសង្គ្រោះជាតិត្រូវខ្លាខាំនិងវេទនាជាងបក្សហ្វ៊ុនសុិនបិុចទៀតទេដឹង។
សុំអបអរសាទ នេះជាជំរើសតែមួយគត់សំរាប់ការរីកចំរើន និងការអភិវឌ្ឍន៍លទិ្ធប្រជាធិបតីយ៏នៅកម្ពុជា ! ការធ្វើបាតុកម្មអាចសកម្មជាងមុន មានសុវតិ្ថភាពជាងមុន ព្រោះមានអភ័យឯកសិទិ្ធហើយតើ ខ្វល់អីទៀត!