នាយករដ្ឋមន្ត្រី​ថា​រដ្ឋាភិបាល​កំពុង​គិតគូរ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ

ដោយ ម៉ៅ សុធានី
2014-08-05
RFA

កម្មករ បាតុកម្ម ៦១០
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វែស្ទើន នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៤ សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​រក​មធ្យោបាយ​ដើម្បី​ដំឡើង​ប្រាក់ខែ​កម្មករ​នៅ​កម្ពុជា។

លោក​បន្ត​ថា ប្រាក់​ខែ​អប្បបរមា ១០០​ដុល្លារ​របស់​កម្មករ​ខ្មែរ​បច្ចុប្បន្ន​នេះ គឺ​មាន​ចំនួន​ខ្ពស់​ជាង​កម្មករ​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ដែល​ទទួល​បាន​ចំនួន ៧០​ដុល្លារ៖ «ស្ថានភាព​បៀវត្ស​មិន​ដូច​គ្នា​ទេៗ។ នៅ​ប្រទេស​របស់​យើង យើង​ទទួល​ស្គាល់​ថា វា​មាន​ចំនួន​ទាប​ជាង ប៉ុន្តែ​ទាប​នៅ​ប្រទេស​យើង ប្រៀបធៀប​នឹង​បង់ក្លាដេស…។ ខ្ញុំ​ទស្សនកិច្ច​នៅ​បង់ក្លាដេស តំបន់​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​ការ​នាំ​ចេញ ដែល​បៀវត្ស​ខ្ពស់​ជាង​កន្លែង​ដទៃ ហើយ​ដែល​វិនិយោគ​ដោយ​ប្រទេស​ជប៉ុន ប្រាក់​ខែ​តែ ៧០​ដុល្លារ​ទេ ទើប​នឹង​ដំឡើង​ហើយ​ថ្មីៗ​ទៀត មិន​ទាន់​អនុវត្ត​បាន​អស់។ ជា​ទូទៅ​បៀវត្ស​កម្មករ​នៅ​បង់ក្លាដេស គឺ ៦៥​ដុល្លារ សម្រាប់​យើង ១០០​ដុល្លារ​អប្បបរមា ហើយ​យើង​កំពុង​តែ​រក​វិធី​ដើម្បី​ដំឡើង​ឲ្យ​កម្មករ កម្មការិនី​របស់​យើង»

ពាក់ព័ន្ធ​នឹង​ប្រាក់​ខែ​កម្មករ​ខ្មែរ​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ប្រតិកម្ម​តប​ថា រដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​ពី​បញ្ហា​ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យ​បាន ១៧០​ដុល្លារ នៅ​មុន​ខែ​តុលា ឆ្នាំ​២០១៤ ខាង​មុខ៖ «យើង​មិន​អាច​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​បង់ក្លាដេស ឬ​ប្រទេស​ណា​ផ្សេងៗ​ទេ យើង​គួរ​តែ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង ដូច​ប្រទេស​សៀម ដែល​គេ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​យើង។ ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ ជា​ការ​រក្សា​កម្លាំង​ពលកម្ម​មិន​ឲ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​សៀម​អី ដូច​ឃើញ​ពលករ​យើង​គេ​យក​មក​ចាក់​ចោល​ដូច​សត្វ​ធាតុ។ រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់»

លោក ឈុន បន្ត​ថា កម្មករ​កម្មការិនី​មាន​ស្ថានភាព​រស់​នៅ​លំបាក​ណាស់​បច្ចុប្បន្ន ដោយសារ​ប្រាក់​ខែ​ទាប មិន​អាច​ទប់​ទល់​នឹង​តម្លៃ​ទំនិញ​សព្វសារពើ​ឡើង​ថ្លៃ។ បន្ថែម​ពី​នេះ បញ្ហា​ដែល​កម្មការិនី​ដួល​សន្លប់​ជា​ញឹកញាប់​នេះ គឺ​ដោយសារ​ខ្វះ​ជីវជាតិ និង​ធ្វើការ​ច្រើន​ម៉ោង បាក់​កម្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "នាយករដ្ឋមន្ត្រី​ថា​រដ្ឋាភិបាល​កំពុង​គិតគូរ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ"

  1. CountryStudent says:

    USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
    Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side

  2. CountryStudent says:

    Shut the fuck up asshole son of ma bitch, you Hun Sen did not finish high school and go to any college; you are former Khmer Rough; killed and destroyed Cambodia; and now you are puppet and tool of Vietnamese aggression; you are traitor, dictator, killer, crooked and corrupted man; your wife can’t even read Khmer and no education at all
    you bark now because you are in power
    Wait when you fall, your million crimes will be brought up against you
    That day you will not smile and act like today
    I am sure you will fall one day, it’s just the matter of time; i so believe like this because even good leader still will not stay in power all his life; look at you, you are so bad no such word to describe about you, you have been staying long already; your time is

    You are bad a father because you got your sons involve in your crime and treason; they will be horribly killed just like Saddam Husein’s sons and Gaddafi ‘s sons

  3. VengSreng(ChongAkheat) says:

    choy ka-douy mer heng me norouk Di P0k nov than norouk tov ah chhker ka-chass kvac pneak

    Mok ah choy maray heng neng trov kam-bet, pou thao min khan leuy

    ah chhker kvac kbot cheat thoak jeng arch

  4. Kmeng Peal says:

    សេះដុះស្នែង…

  5. CountryStudent says:

    U.S.A. Congressman Ed Royce, Chairman of the House Foreign Affairs Committee said in Long Beach, CA : Enough to the stealing election, enough to the corruption, enough to the stealing land. Enough to Hun Sen, HUN SEN MUST GO. ENOUGH, ENOUGH, ENOUGH.