ដោយ ខែ សុណង
2014-08-05
RFA

ពលរដ្ឋរស់នៅក្នុងសហគមន៍ដែលមានជម្លោះដីធ្លី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំគ្នាដើរក្បួនទៅតុលាការខេត្តនៅថ្ងៃ ទី ៥ ខែសីហា ឆ្នាំ ២០១៥។
ពលរដ្ឋរស់នៅក្នុងសហគមន៍ដែលមានជម្លោះដីធ្លីមកពីតំបន់បឹងកក់ មកពីខេត្តពោធិ៍សាត់ និងបណ្ដាញព្រះសង្ឃសរុបជាង ១០០នាក់បានរួមគ្នាជាមួយពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើរក្បួនលើកបដាពីទីតាំងដីទំនាស់ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រទៅសាលាដំបូងខេត្ត ដើម្បីតវ៉ាឲ្យដោះលែងអ្នកភូមិ ២នាក់ ដែលកំពុងជាប់ពន្ធនាគារ។
ក្រៅពីការតវ៉ានេះ អ្នកភូមិ ៥នាក់ ដែលតុលាការកោះហៅចូលខ្លួនសាកសួរក៏បានចូលរួមទាមទារ និងមិនចូលខ្លួនតាមដីកាកោះនោះដែរ។ អ្នកភូមិទាំងនេះមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
បុរសម្នាក់ក្នុងចំណោមអ្នកដែលតុលាការកោះហៅសាកសួរ លោក ហុង ដារ៉ូ ថ្លែងនៅថ្ងៃទី៥ សីហា ថា តុលាការកោះហៅពួកគាត់ពីបទបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ដែលពួកគាត់មិនបានប្រព្រឹត្តល្មើសនោះទេ។
ទាក់ទងបញ្ហានេះ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ជា សារិន ថ្លែងថា ការមិនចូលខ្លួនរបស់អ្នកភូមិ គឺចៅក្រមស៊ើបសួរជាអ្នកសម្រេច។
ការចាប់ខ្លួនអ្នកភូមិ ២នាក់ដាក់គុក និងចេញដីកាបង្គាប់ឲ្យពលរដ្ឋចំនួន ៨នាក់ទៀតចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្មរវាងអ្នកភូមិ និងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ បណ្ដាលឲ្យរងរបួសជាង ២០នាក់ទាំងសងខាង ខណៈដែលអ្នកភូមិព្យាយាមរារាំងសកម្មភាពធ្វើរបង និងវាយទម្លុះរបងថ្មក្រុមហ៊ុនដែលពួកគាត់អះអាងថា បានសង់រំលោភលើដីរបស់អ្នកភូមិមិនទាន់មានការដោះស្រាយបញ្ចប់នៅឡើយ។
រហូតមកដល់ល្ងាចថ្ងៃដដែល ក្រុមអ្នកភូមិនៅមិនទាន់ធ្វើដំណើរទៅដល់សាលាដំបូងខេត្តនៅឡើយ ហើយពួកគាត់សម្រេចរកវត្តសម្រាកនៅតាមផ្លូវ ហើយបន្តធ្វើដំណើរទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៦ សីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចៅក្រមតុលាការខេត្តបាត់ដំបងរងការចោទថាគំរាមពលរដ្ឋឲ្យឈប់តវ៉ាក្នុងជម្លោះដីធ្លី
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនម៉ែនសារុនសុំអន្តរាគមន៍ពីសាលាខេត្តត្បូងឃ្មុំ
- ពលរដ្ឋមកពីខេត្តក្រចេះស្នើលោក ហ៊ុន សែន ជួយអន្តរាគមន៍ទំនាស់ដីធ្លី
- ពលរដ្ឋជាង១០០គ្រួសារនៅព្រះវិហារតវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទាន
- អតីតអ្នកបឹងកក់តវ៉ាដាក់ញត្តិជូនស្ថានទូតសិង្ហបុរី
- ពលរដ្ឋក្រីក្រដែលរងការបណ្ដេញចេញនៅពោធិ៍សាត់កំពុងខ្វះជម្រកនិងស្បៀង
- អង្គការសិទ្ធិមនុស្សបារម្ភពីនីតិវិធីរបស់តុលាការជុំវិញករណីទំនាស់ដីធ្លីនៅបាត់ដំបង
- ពលរដ្ឋនៅស្វាយរៀងរិះគន់អាជ្ញាធរក្រុងថាមិនដោះស្រាយបញ្ហារបស់ពលរដ្ឋ
- ពលរដ្ឋមានជម្លោះដីនៅខេត្តក្រចេះដាក់ញត្តិទៅផ្ទះនាយករដ្ឋមន្ត្រី
មន្រ្តីធំៗចេះតែកាន់ជើងនិងកាងឈ្មួញទុច្ចរិតនេះហើយ បានជាពុំអាចដោះស្រាយវិវាទដីធ្លីជូនរាស្ត្រ ក្រីក្ររងគ្រោះហើយអាចនាំឲ្យបាត់សំឡេងឆ្នោតនិងមានបដិវត្តដីធ្លីចៀសមិនរួចទេ????