ដោយ សេក បណ្ឌិត និង កែវ និមល
2014-08-05
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប ថតរូបនៅរដ្ឋសភាមុនចេញដំណើរទៅធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង នៅរសៀលថ្ងៃទី៥ សីហា ឆ្នាំ២០១៤។ RFA/Sek Bandith
លោក សុន ឆ័យ ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ថ្លែងនៅថ្ងៃទី៥ សីហា មុនពេលចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងថា ក្រោយពីធ្វើសច្ចាប្រណិធានហើយ សមាជិកសភា ៥៥រូប មកពីគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភាពេញអង្គនៅថ្ងៃទី៨ ខែសីហា។
លោកបញ្ជាក់ថា ការចូលធ្វើសច្ចាប្រណិធាន និងប្រជុំសភានេះ មិនមែនមកពីគណបក្សសង្គ្រោះជាតិ ទាល់ច្រក ឬមានការគំរាមកំហែងណាមួយឡើយ។ លោកបានបន្ថែមឲ្យដឹងថា រាល់បញ្ហានានាដែលនៅសេសសល់មិនទាន់ដោះស្រាយនោះ គណបក្សសង្គ្រោះជាតិ នឹងដោះស្រាយតាមផ្លូវច្បាប់។
ចំពោះករណីយុវជនសមាជិកគណបក្សសង្គ្រោះជាតិ ៣នាក់ ដែលត្រូវអាជ្ញាធរឃុំខ្លួន ហើយតុលាការធ្វើការចោទប្រកាន់នោះ លោក សុន ឆ័យ បានចាត់ទុកថា នោះជាបញ្ហានយោបាយ ហើយរឿងនេះត្រូវដោះស្រាយតាមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរដែលមានកន្លងមកស្រាប់ហើយ។
បន្ថែមលើនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងបន្ទាប់ពីចេញពីធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនៅថ្ងៃនេះថា យុវជនបក្សសង្គ្រោះជាតិ ដែលកំពុងឃុំខ្លួននៅគុកព្រៃសនោះ នឹងត្រូវដោះលែងឆាប់ៗនេះ។
នៅថ្ងៃទី៥ សីហា នេះដែរ នាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា នៅអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ៨ព្រឹក ក្រុមចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សម្រាប់ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នឹងបន្តការពិភាក្សាលើបញ្ហាសេសសល់បន្តទៀត នៅវិមានរដ្ឋសភាបន្ទប់លេខ២៧។សមាសភាពក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ឈាង វុន ចំណែកខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មតិពលរដ្ឋចំពោះការចូលសច្ចាប្រណិធានរបស់បក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ
- បទវិភាគ៖ តើបក្សសង្គ្រោះជាតិអាចធ្វើអ្វីបានជូនម្ចាស់ឆ្នោតបន្ទាប់ចូលសភា?
- គណបក្សសង្គ្រោះជាតិថាការរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភាធ្វើឡើងឆាប់ៗនេះ
- បក្សសង្គ្រោះជាតិចូលស្បថទាំងស្រពេចស្រពិល
- អង្គការសង្គមស៊ីវិលនិងអ្នកជំនាញស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
- លោក ហ៊ុន សែន មានមោទនភាពចំពោះសន្តិភាពនៅកម្ពុជា
- ទស្សនៈចំពោះការចូលស្បថរបស់មន្ត្រីបក្សសង្គ្រោះជាតិ
- បក្សប្រជាជនគាំទ្រសំណើបក្សសង្គ្រោះជាតិខ្លះបដិសេធខ្លះ
កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)
Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng
ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke
Me ah-yass kvoak no-rouk Di Pok នឹង អា chhker ចុយម្រាយ no-rouk Hun Neng beng-kert con mok cheng-ray cheat