ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកភូមិឡពាង ដើរថ្មើរជើងទៅតុលាការ កាលពីព្រឹកមិញ ដើម្បីគាំទ្រតំណាងរបស់ពួកគេដែលត្រូវតុលាការកោះហៅ (រូបភាព៖ញឹម សុខន)
មេធាវីការពារក្តីឲ្យអ្នកមានជំលោះដីធ្លីនៅភូមិឡពាង២នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃ២១ ខែកក្ដដាកន្លងមក នៅថ្ងៃអង្គារ៍នេះដាក់ពាក្យសុំឲ្យតុលាការដោះលែងពួកគាត់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ។
មេធាវីប្រចាំសមាគមអាដហុក លោក ហម ស៊ុនរិទ្ទិ ដែលជាមេធាវីការពារក្តីឲ្យអ្នកភូមិឡពាងទាំង២នាក់ ប្រាប់VODនៅព្រឹកថ្ងៃអង្គារ៍នេះថា ព្រឹកនេះលោកបានបញ្ចូនឯកសារទៅតុលាការ ខេត្តកំពុងឆ្នាំ ដើម្បីស្នើឲ្យព្រះរាជអាជ្ញាដោះលែងកូនក្តីរបស់លោកឲ្យនៅក្រៅឃុំជាបណ្តោះ អាសន្ន។ លោកថា ព្រះរាជអាជ្ញាគួរតែដោះលែងកូនក្តីរបស់លោកឲ្យនៅ ក្រៅឃុំសិន ព្រោះក្រុមគ្រួសារកូនក្តីរបស់លោកស្ថិតក្នុងស្ថានភាពលំបាក ដោយសារតែពួកគាត់គឺ ជាអ្នករ៉ាប់រងបន្ទុកគ្រួសារ ហើយថែមទាំងមានជីវភាពខ្វះខាត។
កាលពីសៀលថ្ងៃព្រហស្បតិ៍ ទី ១៧ ខែ កក្កដាកន្លងទៅ កើតមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បណ្ដាលឲ្យពលរដ្ឋប្រមាណជា១០នាក់រងរបួសស្រាល និងឈានដល់ការចាប់តំណាងប្រជាពលរដ្ឋ២នាក់ដាក់ពន្ធនាគារ ហើយតុលាការបានកោះហៅប្រជាពលរដ្ឋ៨នាក់ទៀត ដើម្បីសាកសួរ។
នៅព្រឹកថ្ងៃអង្គារនេះផងដែរ ប្រជាពលរដ្ឋប្រមាណ៧០នាក់ និងមានព្រះសង្ឃមួយចំនួនដែរ បានដើរចម្ងាយផ្លូវប្រហែល៣០គីឡូម៉ែត្រពីភូមិឡពាង ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីគាំទ្រតំណាងរបស់ពួកគេ ៨នាក់ ដែលនឹងឡើងតុលាការនៅរសៀលនេះ។ ពួកគេបានអូសរទេះ ដោយមានដាក់ចាន ឆ្នាំង និងមេក្រូ ហើយស្រែកស្វែងរកយុត្តិធម៌ និងបង្ហាញពីការឈឺចាប់របស់ពួកគេ។
ទំនាស់ដីធ្លីរវាងក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម ជាមួយអ្នកភូមិឡពាង ភូមិសូរវង្ស ភូមិបឹងកក់ និងភូមិសំរោង បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦មកម្លេះ។ ពលរដ្ឋអះអាងថា ពួកគាត់ចំនួន៨២គ្រួសារ បានស្វែងរកដំណោះស្រាយទៅអាជ្ញាធរគ្រប់ថ្នាក់ និងតុលាការផងដែរ តែរហូតមកទល់ពេលនេះនៅតែមិនមានដំណោះស្រាយ៕
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com
Tags:
168
ពលរដ្ឋនៅខេត្តព្រះវិហារ តវ៉ាប្រឆាំងក្រុមហ៊ុនបរទេសមួយ ដោយសារឈូសឆាយដីពួកគេ
ថ្ងៃទី5 សីហា 2014, 03:40 PM
ប្រជាពលរដ្ឋជាង១០០នាក់ នៅស្រុកគូលេន ខេត្ដព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនបរទេសមួយ កុំឲ្យធ្វើការឈូសឆាយរំលោភយកដីពួកគាត់ ដែលក្រុមយុវជនបានវាស់ជូនពលរដ្ឋកន្លងមក។
ពលរដ្ឋនៅភូមិស្រយ៉ង់ត្បូង លោក ហាត់ ហ៊ី ប្រាប់VODនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី៤ខែសីហានេះ ក្រុមហ៊ុនបរទេស ឈ្មោះ សិលាដាមិច មានអ្នកគ្រប់គ្រងជាជនជាតិបារាំង បានយកគ្រឿងចក្រចំនួនបីគ្រឿង មកឈូសឆាយរំលោភលើក្បាលដីស្រែចម្ការពួកគេ បណ្ដាលឲ្យខូចខាតដំណាំអស់ជាច្រើនហិកតា។ លោកបន្ដថា ដីពួកគាត់មានលិខិតកាន់កាប់ត្រឹមត្រូវ ដែលផ្ដល់ឲ្យដោយក្រុមយុវជនស្ម័គ្រចិត្ដ។
អ្នករងគ្រោះដោយការបណ្តេញចេញ ជំរុញឲ្យស្ថានទូតសិង្ហបុរីទប់ស្កាត់ក្រុមហ៊ុនរបស់ខ្លួនកុំឲ្យទិញដីបឹងកក់
ថ្ងៃទី4 សីហា 2014, 12:29 PM
អ្នកភូមិដែលអាជ្ញាធររាជធានីភ្នំពេញ បណ្តេញចេញពីតំបន់បឹងកក់ កាលពី៤ឆ្នាំមុន នៅថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នាជិតផ្ទះនាយករដ្ឋមន្ត្រី ជំរុញឲ្យស្ថានទូតបរទេសមួយ ដកខ្លួនចេញពីដីមានជម្លោះ។
ការជំរុញនេះ ធ្វើឡើងតាមរយៈតំណាងអ្នកភូមិប្រមាណជា២០នាក់ បានប្រមូលផ្តុំគ្នា ដើម្បីដាក់ញត្តិទៅស្ថានទូតសិង្ហបូរី ជិតផ្ទះនាយករដ្ឋមន្ត្រីហ៊ុន សែន។
តំណាងអ្នកភូមិ គឺអ្នកស្រី ស៊ា ណារ៉េត ប្រាប់មន្ត្រីស្ថានទូត ដែលចេញមកទទួលញត្តិថា ប្រទេសសិង្ហបូរី ត្រូវពិចារណាឡើងវិញកុំទិញដីនៅតំបន់បឹងកក់ ដែលពួកគេអះអាងថា បានមកពីការបណ្តេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅដ្ឋានទាំងបង្ខំ។
ពលរដ្ឋខេត្តក្រចេះ៣៨០គ្រួសារ ស្នើនាយករដ្ឋមន្ត្រីពន្លឿនការចេញប័ណ្ណកម្មសិទិ្ធ ដើម្បីទប់ស្កាត់ការបណ្តេញចេញ
ថ្ងៃទី1 សីហា 2014, 05:01 PM
អ្នកភូមិនៅស្រុកស្នួលខេត្តក្រចេះ នៅថ្ងៃសុក្រនេះ បានលប់ចោលគម្រោងហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីស្វែងរកដំណោះស្រាយរឿងជម្លោះដីធ្លី ខណៈអាជ្ញាធររារាំង។
លោក តួន វិច្ឆិកា ដែលអះអាងថាជា តំណាងអ្នកតវ៉ា ឲ្យVODដឹងនៅថ្ងៃទី១ខែសីហាឆ្នាំ២០១៤នេះថា ការលប់ចោលគម្រោងហែក្បួននេះ ដោយសាអភិបាលរងខណ្ឌមានជ័យ លោក ភៀក ចាន់លាង ចុះមកទទួលញត្តិ ហើយសន្យាយកទុក្ខកង្វល់របស់អ្នកភូមិនេះ ជម្រាបទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីស្វែងរកដំណោះស្រាយ «យើងខ្ញុំនៅប្រកាន់គោលជំហរមួយ គឺដឹងតែបីថ្ងៃ បើបីថ្ងៃគ្មានដំណឹងទេ ប្រជាពលរដ្ឋនឹងដង្ហែញត្តិទៅផ្ទះសម្តេចហ៊ុនសែន ម្តងទៀត ប្រសិនជាគេមិនឲ្យហែព្រឹក យើងនឹងហែយប់»។
អំឡុងពេលចុះទទួលញត្តិនេះ កម្លាំងចម្រុះរបស់ខណ្ឌមានជ័យ ជាច្រើននាក់ បានដាក់ពង្រាយបិទផ្លូវមួយចំនួន មិនឲ្យក្រុមអ្នកតវ៉ាដើរហែក្បួន។
សង្គមស៊ីវិល គ្រោងដាក់ភស្តុតាងទៅតុលាការខេត្តព្រះវិហារ ករណីទាហានបាញ់ពលរដ្ឋស្លាប់រឿងជម្លោះដីធ្លី
ថ្ងៃទី1 សីហា 2014, 03:06 PM
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ តំណាងឲ្យជនរងគ្រោះ គ្រោងដាក់ភស្តុតាងទៅតុលាការខេត្តនេះនៅសប្តាហ៍ក្រោយ ដើម្បីឲ្យស្ថាប័ននេះដាក់បន្ទុកទៅជនល្មើស និងជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធនឹងការបាញ់ពលរដ្ឋម្នាក់ស្លាប់ ក្នុងជម្លោះដីធ្លីនៅតំបន់នោះ។
អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ ប្រាប់VODនៅថ្ងៃសុក្រនេះថា លោកកំពុងប្រមូលភស្តុតាង ដាក់ទៅចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្ត នៅ សប្តាហ៍ក្រោយ ដើម្បីឲ្យចៅក្រមដាក់បន្ទុកទៅលើជនល្មើសជាមន្ត្រីយោធាឈ្មោះ ឡិន និងជនសង្ស័យម្នាក់ទៀត ឈ្មោះ យ៉េង ដែលរត់គេចខ្លួន «ខ្ញុំឥឡូវកំពុងសិក្សាឲ្យបានស៊ីជម្រៅថា តើមូលហេតុពិតប្រាកដនៃអង្គហេតុនោះវាយ៉ាងណា ហើយបើយើងដាក់ ក៏ដាក់ទៅ ចៅក្រមស៊ើបសួររឿងហ្នងតែម្តង។ អាចថាសប្តាហ៍ក្រោយអ៊ីចឹង ដើម្បីសាលាដំបូងខេត្តព្រះវិហារ មាននីតិវិធីក្នុងការស៊ើបអង្កេតរបស់គាត់ឲ្យបានលឿន ដើម្បីឆាប់បានដាក់ទៅជំនុំជម្រះ ក្នុងការរកយុត្តិធម៌ជូនទៅដើមបណ្តឹងរដ្ឋប្បវេណី»។
ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បដិសេធសំណើអភិបាលស្រុក
ថ្ងៃទី1 សីហា 2014, 02:14 PM
ពលរដ្ឋមានជម្លោះដីធ្លីជាង១២៦គ្រួសារ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បដិសេធមិនទទួលយកសំណើរបស់អភិបាលស្រុក ឲ្យទៅរស់នៅទីតាំងថ្មី ខណៈជម្លោះនេះមិនទាន់បានដោះស្រាយចប់សព្វគ្រប់។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពី ពលរដ្ឋទាំងនោះចេញការពារដីរបស់គាត់ ក្រោយពីទទួលព័ត៌មានថា អាជ្ញាធរគ្រោងដុតផ្ទះពួកគាត់ជាលើកទី៤ នៅព្រឹកថ្ងៃសុក្រនេះ។
តំណាងពលរដ្ឋលោក ស៊ឹម វណ្ណី ប្រាប់ VOD នៅថ្ងៃទី០១ខែសីហានេះថា ពេលឮដំណឹងភ្លាម ពួកគាត់ប្រមាណជា៨០គ្រួសារប្រមូលផ្តុំគ្នាចេញការពារដីរបស់ខ្លួន បន្ទាប់មកអភិបាលស្រុកវាលវែងមកសម្របសម្រួល ដោយឲ្យពលរដ្ឋទាំងនោះទៅរស់ទីតាំងថ្មី។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណ១២៦គ្រួសារ បដិសេធទាំងស្រុងទៅនឹងសំណើនេះ ដោយសារទីតាំងថ្មីនេះ មិនអាចបង្កបង្កើនផលបាន គ្មានទឹកបរិភោគ និងពិបាករស់នៅជាងកន្លែងចាស់។
លោក ស៊ឹម វណ្ណី ឲ្យដឹងថា កន្លងទៅលោកធ្លាប់ដាក់ពាក្យបណ្តឹងទៅស្ថានពាក់ព័ន្ធជាច្រើន ហើយរហូតមកទល់ពេលនេះ នៅតែមិនមានដំណោះស្រាយ ដូចនេះពួកគាត់អំពាវនាវឲ្យអង្គការសង្គមស៊ីវិលជួយអន្តរាគមន៍ករណីនេះជូនពួកគាត់ផង។
ពលរដ្ឋជាង១០០នាក់នៅស្រុកវាលវែងខេត្តពោធិ៍នឹងតវ៉ាប្រឆាំងអាជ្ញាធរដុតផ្ទះពួកគាត់នៅថ្ងៃស្អែក
ថ្ងៃទី31 កក្កដា 2014, 06:31 PM
ពលរដ្ឋជាង១០០នាក់មានជម្លោះដីធ្លីនៅស្រុកវាលវែង ខេត្តពោធិ៍សាត់គ្រោងតវ៉ាពីពួកគាត់ទទួល ព័ត៌មានថា ថ្ងៃសុក្រស្អែកនេះសមត្ថកិច្ចចម្រុះស្រុក-ខេត្ត នឹងទៅដុតផ្ទះ និងរោងចំការរបស់ពួកគាត់ ។
តំណាងពលរដ្ឋលោក ស៊ឹម វណ្ណី ឲ្យVODដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃស្អែកនេះ សមត្ថកិច្ច ចម្រុះនឹងចុះទៅដុតផ្ទះពួកគាត់ នៅចំណុចភូមិចេក ឃុំក្រពើពីរ ស្រុកវាលវែងជាថ្មីទៀត ដោយ ចោទថា ពលរដ្ឋកាន់កាប់ដីនោះខុសច្បាប់។ លោកថា ពលរដ្ឋនឹងតវ៉ាដើម្បីការពារទ្រព្យសម្បត្តិដែល កើតចេញ ពីកម្លាំងញើសឈាមរបស់ពួកគាត់។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា បើដីនៅចំណុចនោះជាដីរបស់រដ្ឋក្តី ក៏អាជ្ញាធរមិនគួរចេញសកម្មភាពបែបនេះដែរ គឺគួរតែ សម្របសម្រួល ដោយនីតិវិធី។ លោកបន្តថា ក្នុងនាមជាអាណាព្យាលបាលគេ ខណៈកូនចៅគ្មានដី សម្រាប់សង់ទីលំនៅ បែបនេះ គួរតែរកដីកន្លែងណាមួយដើម្បីធ្វើសម្បទានដល់ពួកគាត់ ។
VOD មិនបានសុំការអត្ថាធិប្បាយពីអាជ្ញាធរមូលដ្ឋានបានទេ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
លោកភួង សុធាឲ្យដឹងទៀតថា អំឡុងឆ្នាំ ២០១៣ អាជ្ញាធរក៏បានរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់ពលរដ្ឋក្រីក្រទាំង៧២គ្រួសារនោះដែរ តែដីទាំងនោះប៉ះពាល់ជាមួយអ្នកស្រុក ហើយក៏វិលមកដីចំណុចនេះ វិញ។
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com