ដោយ សូត សុខប្រាថ្នា
2014-08-05
RFA

ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅហាមឃាត់ការឈូសឆាយដីព័ទ្ធជារបងពីសំណាក់ខាងក្រុមហ៊ុន ម៉ែន សារុន កាលពីខែមីនា ឆ្នាំ២០១៤។ RFA/Saut Sokprathna
ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ នៅឃុំជាំក្រវៀន ស្រុកមេមត់ នាំគ្នាមកសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ សីហា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍បញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ម៉ែន សារុន។
ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរ ធ្វើការដោះស្រាយបញ្ហាដីធ្លីនោះឱ្យបានឆាប់រហ័ស ពីព្រោះជារដូវដាំដំណាំ ហើយក្រុមហ៊ុននៅតែឈូសឆាយ ប្រសិនអាជ្ញាធរមិនមានការដោះស្រាយឱ្យបានសមស្របនោះទេ វានឹងធ្វើឱ្យពួកគាត់ពិបាកមិនខានឡើយ។
ប្រជាពលរដ្ឋនាំគ្នាឡើងមកដាក់ពាក្យប្ដឹងនៅសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ សីហា បន្ទាប់ពីកិច្ចប្រជុំពិភាក្សានៅសាលាស្រុកមេមត់ ជាមួយតំណាងប្រជាពលរដ្ឋ តំណាងក្រុមហ៊ុន និងអាជ្ញាធរ កាលពីថ្ងៃទី៤ សីហា មិនមានលទ្ធផលអ្វីសោះឡើយសម្រាប់ពួកគាត់។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំជាំក្រវៀន ស្រុកមេមត់ លោក ផុន សុផល ឱ្យដឹងថា ការប្រជុំពិភាក្សាគ្នានៅសាលាស្រុកកន្លងមក មិនមានអ្វីក្រៅពីប្រាប់ប្រជាពលរដ្ឋទាំងនោះឱ្យជួលដីពីក្រុមហ៊ុន ប៉ុន្តែពួកគាត់មិនព្រមឡើយ ដោយអះអាងថា ពួកគាត់បានកាប់រុករានស្អាត និងដាំដំណាំនៅលើដីនោះជាច្រើនឆ្នាំមកហើយ។
លោកបន្តថា គោលបំណងដែលប្រជាពលរដ្ឋឡើងមកសាលាខេត្ត គឺសង្ឃឹមថា អាជ្ញាធរខេត្តនឹងមានដំណោះស្រាយជូនពួកគាត់ប្រសើរជាងនៅថ្នាក់ស្រុក ហើយបើគ្មានការឆ្លើយតបទៀត ពួកគាត់មានតែឡើងទៅភ្នំពេញតែប៉ុណ្ណោះ៖ «ខាងក្រុមហ៊ុនគេបដិសេធថាមិនអាចធ្វើបានទេ ប៉ុន្តែបើអាចធ្វើបាននោះ គឺគ្រាន់តែបង្អាក់ការចុះឈូសឆាយលើដំណាំប្រជាពលរដ្ឋ ប៉ុន្តែគេនៅតែឈូសឆាយនៅកន្លែងណាដែលអត់មានដំណាំប្រជាពលរដ្ឋ គេកាយក្រវាត់កន្លែងណាអត់មានដំណាំប្រជាពលរដ្ឋ។ ហើយគេកន្លែងណាដំណាំប្រជាពលរដ្ឋគេទុកសិន។ ហើយបើសិនប្រជាពលរដ្ឋណាចង់ធ្វើកិច្ចសន្យាជាជួលដីក្រុមហ៊ុន គេទៅជាមួយគេទៅ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែមិនព្រមទទួលកិច្ចសន្យាហើយនៅតែតស៊ូតទៅទៀត»។
ប្រភពដដែលបន្តថា ពួកគាត់ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យលើបញ្ហានេះឱ្យបានច្បាស់លាស់ ហើយបញ្ជាក់ឱ្យច្បាស់រវាងដីប្រជាពលរដ្ឋ និងដីក្រុមហ៊ុន និងបញ្ឈប់នូវការឈូសឆាយ រួមនឹងការរំលោភបំពានណាមួយពីខាងក្រុមហ៊ុនតទៅទៀត។ លោកបញ្ជាក់ថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ម៉ែន សារុន នៅឃុំជាំក្រវៀន គឺកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយដីព័ទ្ធជារបងនៅលើផ្ទៃដីប្រមាណជាង ៣០០ហិកតារ ដែលមានពលរដ្ឋប្រមាណ ១៥០គ្រួសារ បានអាស្រ័យផល។
បញ្ហានេះ តំណាងក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បញ្ជាក់ថា ការដោះស្រាយនៅសាលាស្រុកនោះ គឺខាងអាជ្ញាធរបានពន្យល់ណែនាំដល់ប្រជាពលរដ្ឋទាំងនោះតាមលក្ខណៈច្បាប់ ពីព្រោះការកាន់កាប់ដីរបស់ប្រជាពលរដ្ឋពេលនេះ គឺជារឿងខុសទៅនឹងផ្លូវច្បាប់។ លើសពីនេះទៀត ខាងក្រុមហ៊ុនមិនបានរំលោភបំពានលើដីប្រជាពលរដ្ឋនោះឡើយ ពីព្រោះខាងក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ជុំវិញបញ្ហានេះ៖ «ខ្ញុំបាននិយាយៗហើយថា ស្រុកគាត់បានដឹងរឿងទាំងអស់តាំងពីឯកសារផលប៉ះពាល់ រឿងដំណោះស្រាយអី គាត់មានរហូត។ រឿងក្រុមហ៊ុនមិនដែលធ្វើអ្វីរំលោភទៅលើអីគាត់ផងហ្នឹង ធ្វើតាមនីតិវិធីដូចថា មានបញ្ហាអីស្រុកអញ្ជើញមក អ៊ីចឹងខាងក្រុមហ៊ុនមកអ៊ីចឹងមករហូត»។
លោកបន្ថែមថា ខាងក្រុមហ៊ុននៅតែព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះទៅតាមផ្លូវច្បាប់ និងព្យាយាមឱ្យអាជ្ញាធរពន្យល់ពួកគាត់ឱ្យយល់តាមនីតិវិធីលើបញ្ហានេះដែរ។
នាយករដ្ឋបាលខេត្តត្បូងឃ្មុំ លោក ពាង ណារិទ្ធ មានប្រសាសន៍នៅរសៀលថ្ងៃទី៥ សីហា ថា ខាងលោកបានទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទាំងនោះហើយ ប៉ុន្តែការដោះស្រាយយ៉ាងណានោះ ខាងខេត្តមិនទាន់កំណត់នៅឡើយទេ៖ «អើខ្ញុំមិនទាន់ថាម៉េចទេ ព្រោះអានេះខ្ញុំគ្រាន់តែទទួលពាក្យហ្នឹង ហើយខ្ញុំនឹងរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត អំពីរឿងប្រជាពលរដ្ឋបានយកពាក្យបណ្ដឹងមកដាក់ ហើយភារកិច្ចខ្ញុំមានតែប៉ុណ្ណឹងទេបាទ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ចាម លោក នាង សុវ៉ាត យល់ថា បញ្ហានេះគប្បីអាជ្ញាធរចុះស្រាវជ្រាវលើកិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុន ពីព្រោះការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅលើដីដែលភាគីក្រុមហ៊ុនអះអាងថា ជាដីរបស់ខ្លួននោះ វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែវាជាកំហុសរបស់ក្រុមហ៊ុនទៅវិញទេ ដែលមិនបានធ្វើតាមកិច្ចសន្យាវិនិយោគពីរដ្ឋ។ លោកបញ្ជាក់ថា កិច្ចសន្យារបស់រដ្ឋាភិបាលក្នុងការផ្តល់ដីសម្បទានទៅក្រុមហ៊ុន គឺក្នុងអំឡុងពេលមួយឆ្នាំក្រោយ ប្រសិនក្រុមហ៊ុនមិនបានធ្វើអ្វីនោះទេ រដ្ឋមានសិទ្ធិដកយកដីនោះមករក្សាទុកវិញ ឬក៏ធ្វើសម្បទានសង្គមកិច្ចឱ្យទៅពលរដ្ឋតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចៅក្រមតុលាការខេត្តបាត់ដំបងរងការចោទថាគំរាមពលរដ្ឋឲ្យឈប់តវ៉ាក្នុងជម្លោះដីធ្លី
- ពលរដ្ឋមកពីខេត្តក្រចេះស្នើលោក ហ៊ុន សែន ជួយអន្តរាគមន៍ទំនាស់ដីធ្លី
- អ្នកភូមិឡពាងទាមទារឲ្យតុលាការដោះលែងអ្នកភូមិ២នាក់
- ពលរដ្ឋជាង១០០គ្រួសារនៅព្រះវិហារតវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទាន
- អតីតអ្នកបឹងកក់តវ៉ាដាក់ញត្តិជូនស្ថានទូតសិង្ហបុរី
- ពលរដ្ឋក្រីក្រដែលរងការបណ្ដេញចេញនៅពោធិ៍សាត់កំពុងខ្វះជម្រកនិងស្បៀង
- អង្គការសិទ្ធិមនុស្សបារម្ភពីនីតិវិធីរបស់តុលាការជុំវិញករណីទំនាស់ដីធ្លីនៅបាត់ដំបង
- ពលរដ្ឋនៅស្វាយរៀងរិះគន់អាជ្ញាធរក្រុងថាមិនដោះស្រាយបញ្ហារបស់ពលរដ្ឋ
- ពលរដ្ឋមានជម្លោះដីនៅខេត្តក្រចេះដាក់ញត្តិទៅផ្ទះនាយករដ្ឋមន្ត្រី
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are Youn, his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power
តាមពិតទៅ អ្នកទាំងនេះ កំពុងពុលនឹង ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយ។
ប៉ុន្តែ បើនិយាយឲ្យពិតៗ ទៅ គឺពួកអ្នកទាំងនេះ មិនចង់បានដីប៉ុន្មានទេ , គឺគេចង់បានលុយជាង។ ព្រោះពួកទាំងនេះ ដើររាតត្បាតចាប់ដីកន្លែងណា ក៏បានរាល់ថ្ងៃ។
វាទាស់តែថា លុយដែលគេចង់បាននោះ វាច្រើនហួសពីទីផ្សារដី ដែលអ្នកវិនិយោគរងគ្រោះ ដោយចំណាយលុយមួយសារហើយនោះ មិនអាចចាយលើសពីសមត្ថភាព និងតម្លៃទីផ្សារបាន។
ពួកអ្នកទាំងនោះ សុទ្ធតែដឹងថា ដីដែលខ្លួនបានខិតខំកាងនេះ ពុំមានផ្តល់ប្រយោជន៍ដល់ខ្លួនគេទេ។ ព្រោះអ្វី ? ផលកសិកម្មលើដីនេះ វាមិនឲ្យប្រយោជន៍ដល់ពួកគេទេ, បើសិនជាដីនេះ មានប្រយោជន៍កសិកម្មមែននោះ ប្រហែលជាគេនាំគ្នាប្រើដីនេះ តាំងពីយូរណាស់មកហើយ ។ គឺមិនចាំបាច់លក់ដូរ ឲ្យក្រុមហ៊ុនទេ។ ឃើញថា មានដីជាច្រើនណាស់ ដែលបងប្អូនយើងមិនបានប្រើ ឬពុំប្រើតែម្តង។ ការដែលមិនប្រើនេះ មកពីមូលហេតុអ្វី? ទី១) មកពីមូលហេតុ ដីនេះពុំមែនជាដីរបស់ខ្លួន។ ទី២) ពួកអ្នកទាំងនោះគ្មានសមត្ថភាពនិងប្រើប្រាស់ ( គ្មានដើមទុន) ។ ទី ៣) ឥតគំនិត ( គឺខ្ជិលតែម្តង)។
តែនៅពេលឃើញក្រុមហ៊ុន គេទៅទិញដើម្បីប្រើជាប្រយោជន៍ក្រុមហ៊ុន និង សង្គម , ទើបពួកនេះមានគំនិតច្រណែនឈ្នានិះ កើតគំនិត ប្រើទ្រឹស្តី ឈ្នះបានដី ចាញ់់បានលុយ។
ដូចនេះ ចាំមើលថា ប្រសិនបើក្រុមហ៊ុនសុខចិត្តចោលលុយដែលបានចំណាយ ហើយដកខ្លួនចេញពីដីនេះ , ចាំមើលថា តើដីនេះ នឹងទៅជាអ្វី? តើមានដើមចេក មួយគុម្ព ឬទេ?
ចង់ដឹងច្បាស់ថា ចរិតរបស់ពួកអ្នកទាមទារដីនេះ តើយ៉ាងណា? សូមទៅមើលដីផ្ទះរបស់គាត់ តើមានដំណាំ អ្វីខ្លះ? ជួនកាលតែស្មៅ ក៏មិនជម្រះផង !!
ពួកនេះ វាទាល់តែអនុវត្តស្តង់ដារអាមេរិក ទើបដឹងថា យ៉ាងម៉េច!
យើងគិតថា ក្រុមហ៊ុនមិនគួរបន្តនៅចង់រកស៊ីតំបន់នោះទៀតទេ។ ពីព្រោះអ្វី ? ព្រោះជុំវិញយើង អ្នកស្រុកពុំមែនជារបងការពារយើងទេ។ ពួកនេះ ចាំតែបំផ្លិចបំផ្លាញយើងទេ។ បើនៅទីនេះ មានមេចោរហើយ នុះ ប្រជាជនមិនឲ្យយើងសុខទេ។ ទុកឲ្យប្រជាជនទាំនេះ វេចបង្វិចទៅស៊ីឈ្នួលថៃ វិញល្អជាង!