​លោក សម រង្ស៊ី ស្នើ​លោក ស ខេង អន្តរាគមន៍​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សកម្មជន៣រូបរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែកក្កា (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៣​រូប ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​សីហា​។​

​លិខិត​ផ្ញើជូន​លោក ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា​នេះ លោក សម រង្ស៊ី ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រម្លឹក​ឡើង​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ដែល​កាលនោះ​ក្រោម​ការអន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប និង​សកម្មជន​១​រូប ត្រូវបាន​ដោះលែង ដើម្បី​បន្ធូរ​សភាពការណ៍​តានតឹង​។​

​លិខិត​នោះ​បន្តថា ក្រោម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ដដែល​នេះ លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក ស ខេង ជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៣​រូប ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ពាក់ព័ន្ធ​នឹង​ហិង្សា​ដែល​កើតមាន​ឡើង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក ស ខេង ជុំវិញ​សំណើ​នេះ​បាន​នៅឡើយ​ទេ​។​

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូបនោះ រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ លោក សាន គីមហេង ប្រធាន ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌទួលគោក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌទួលគោក និង​លោក នាង សុ​ឃុន ហេរញ្ញិក​ចលនា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារអំពៅ ។

​ការចាប់ខ្លួន​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា រូបភាព​គំរាមកំហែង​មួយទៀត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់ ដើម្បី​បំពេញ​មហិច្ឆតា​អំណាច​របស់​ខ្លួន និង​ដើម្បី​ឲ្យ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​។

សូមសរសេរ​មក​កាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

6 Responses to "​លោក សម រង្ស៊ី ស្នើ​លោក ស ខេង អន្តរាគមន៍​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប​​"

  1. Sam says:

    Here we go! The CNRP is being held hostage by the CPP. From now on the CNRP will do anything to please the CPP. The CPP will continue to intimidate the CNRP as long as it needs to so the latter will bow to the CPP’s knee.

  2. CountryStudent says:

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power

  3. kingdom of wonder=ព្រះរាជណាចក្រឡប់ឆ្គួត says:

    ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បែបជិតឡប់មែនទែនហើយ!!!!

    មិនសុំទៅអានាក៉បញ្ជារបែរជាសុំអានាក់ចាំហៃអើទៅវិញ។

  4. Bol says:

    លោក សម រង្ស៊ីកំពុងស្នើសុំរដ្ឋាភិបាល ដើរលើផ្លូវរំលោភច្បាប់ហើយ!
    ច្បាប់គឺច្បាប់ , នយោបាយ គឺនយោបាយ!
    ត្រៀមខ្លួន តែពីភាក្សាបោះឆ្នោត ដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ៨ នាក់ ឲ្យហើយ ទៅ!!
    តែស្អែកខានស្អែកនេះ តុលាកា ដាក់ពាក្យស្នើសុំ ហើយ! ចាំមើល!!

  5. Kdor TOM says:

    ច្បាប់ម៉ែអា Bol ស្អី ។ ច្បាប់លើមាត់អាខ្វាក់សោះ បានត្រូវ អាឆ្កែ Bol ។

  6. Anonymous says:

    ច្បាប់ នៅលើ អណ្តាត ឆ្កែ ខួរក្បាល ជា សត្វតិរិច្ឆាន ​មួយក្តាប់ ដែលចូលចិត្ត លាភសក្ការះ ស្រីស្រា ​!

    ពួក ឆ្កែ ដែល ចោទ មួលបង្កាច់ គេ ពេល វា ដើរហើរ ទៅណា វា ភ័យខ្លួន រហូត !