ដោយ ទីន ហ្សាការីយ៉ា
2014-08-06
RFA

ប៉ូលិសរើលួសបន្លានៅទីលានប្រជាធិបតេយ្យចេញ ដើម្បីបើកឲ្យពលរដ្ឋអាចមកតវ៉ាបញ្ចេញមតិឡើងវិញ នៅព្រឹកថ្ងៃទី៦ សីហា ២០១៤។ RFA/Rann Samnang
ក្រុមមន្ត្រីសិទ្ធិមនុស្ស ស្វាគមន៍ចំពោះការដោះលែងទីលានប្រជាធិបតេយ្យឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី៦ សីហា។ តែមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការឡោមព័ទ្ធទីលានប្រជាធិបតេយ្យ និងការដោះលែងវិញនេះ ជាហេតុផលនយោបាយ ពីព្រោះថា រដ្ឋាភិបាលបានបើកទីលានប្រជាធិបតេយ្យវិញនេះ ធ្វើឡើងភ្លាមៗក្រោយពេលគណបក្សសង្គ្រោះជាតិ បានចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី៥ សីហា។
ចំណែកសាលារាជធានីភ្នំពេញ បញ្ជាក់ពីហេតុផលថា ការបិទទីលានប្រជាធិបតេយ្យកន្លងមកនោះ ក្នុងហេតុផលរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ហើយការបើកវិញនេះ ដោយពិនិត្យឃើញថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវបានស្ដារឲ្យមានប្រក្រតីឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឲ្យដំណើរការទីលានប្រជាធិបតេយ្យឲ្យបញ្ចេញមតិចាប់ពីថ្ងៃនេះតទៅ។
ទីលានប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះលែងវិញហើយ ដោយយកបន្លាលួសចេញពីបរិវេណនៅជុំវិញនោះ ដើម្បីបើកឲ្យប្រជាពលរដ្ឋសម្ដែងមតិ និងធ្វើការតវ៉ាទាមទារផ្សេងៗ ស្របតាមសង្គមប្រកាន់របបប្រជាធិបតេយ្យឡើងវិញ។
ទោះជាសាលារាជធានីភ្នំពេញ លើកពីហេតុផលបិទទីលានប្រជាធិបតេយ្យរយៈពេល ៨ខែកន្លងមក ក្នុងន័យរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសង្គមក៏ដោយ ក៏ប៉ុន្តែមូលហេតុពិតប្រាកដនៃការបិទទីលានសេរីភាព ឬទីលានប្រជាធិបតេយ្យ ត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជារឿងនយោបាយ។
អាជ្ញាធររាជធានីភ្នំពេញ បានរើបន្លាលួសចេញពីទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៦ សីហា នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប ចូលទៅធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី៥ សីហា ដើម្បីបញ្ចប់ជម្លោះនយោបាយអូសបន្លាយពេលជិត១ឆ្នាំកន្លងមក។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍ថា ការបិទទីលានប្រជាធិបតេយ្យកន្លងមកនេះ ជាហេតុផលនយោបាយ ដែលរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះប្រជាពលរដ្ឋមានសិទ្ធិសម្ដែងមតិ ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ ហើយក៏ផ្ទុយពីច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីដែរ៖ «ការដែលយើងខ្លាចខូចសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិហ្នឹងហើយ បានជាយើងរៀបចំឲ្យមានទីលានប្រជាធិបតេយ្យ កុំឲ្យមានមនុស្សដើរពេញផ្លូវស្រែកអាឡេអាឡូនៅមុខវាំងអីហ្នឹង»។
កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ អាជ្ញាធររាជធានីភ្នំពេញ ប្រដាប់ដោយអាវុធ បានបិទទីលានប្រជាធិបតេយ្យ និងបានបណ្ដេញបាតុករគណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ ដោយគ្មានការរើសមុខ មានទាំងមនុស្សចាស់ ព្រះសង្ឃ និងបានរុះរើវេទិការបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យផង។ កាលណោះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយចាត់ទុកសកម្មភាពបណ្ដេញបាតុកររបស់ខ្លួនចេញពីទីលានប្រជាធិបតេយ្យនេះ ជាអំពើហិង្សាព្រៃផ្សៃ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៥ សីហា ប្រកាសឲ្យបើកទីលានប្រជាធិបតេយ្យវិញនេះ ដោយបញ្ជាក់ពីមូលហេតុបិទទីលានប្រជាធិបតេយ្យកន្លងមកថា ក្រុមបាតុករប្រើប្រាស់ទីលានប្រជាធិបតេយ្យប្រាសចាកពីច្បាប់ ធ្វើឲ្យលេចចេញនូវបាតុភាពអសកម្មផ្សេងៗ ដូចជា ការអុចអាលញុះញង់នានាដែលនាំទៅដល់ការប្រើអំពើហិង្សាបាត់បង់អាយុជីវិតមនុស្ស ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការស្នាក់នៅគ្មានសណ្ដាប់ធ្នាប់ ការបិទផ្លូវសាធារណៈ ការអុកឡុករំខានកិច្ចការសន្តិសុខជាតិ។ល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានច្រានចោលចំពោះហេតុផលរបស់សាលារាជធានីភ្នំពេញនេះ។ លោកបញ្ជាក់ថា ការសម្ដែងមតិ ឬការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនោះ ពុំមែនជាបញ្ហាបង្កភាពអនាធិបតេយ្យ ឬបង្កអសន្តិសុខជាតិឡើយ។ លោកបញ្ជាក់ថា ការបើកទីលានប្រជាធិបតេយ្យនៅពេលនេះ ជាសក្ខីកម្មឲ្យឃើញកាន់តែច្បាស់ថែមទៀតថា មូលហេតុចម្បងនៃការបិទទីលានប្រជាធិបតេយ្យ ជារឿងនយោបាយ ហើយបើសិនជាគណបក្សសង្គ្រោះជាតិ មិនទាន់ចូលសច្ចាប្រណិធានទេ ទីលានប្រជាធិបតេយ្យក៏មិនទាន់បើកវិញដែរ៖ «ការលើកហេតុផលកន្លងមកហ្នឹង វាគ្រាន់តែជាហេតុផលមួយ ដើម្បីដោះសារចង់បិទទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ វាមិនមែនជាហេតុផលដើម្បីសន្តិសុខសង្គមសណ្ដាប់ធ្នាប់សាធារណៈនោះទេ»។
លោក អំ សំអាត បន្ថែមថា ក្រោយពីបិទទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី៤ មករា នោះ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ការបិទទីលានប្រជាធិបតេយ្យជាបណ្ដោះអាសន្ននេះ ដើម្បីបើកការស៊ើបអង្កេតលើអំពើហិង្សាបាញ់សម្លាប់កម្មករ និងរបួសជាច្រើននាក់នៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ កញ្ញា។ នៅត្រង់ចំណុចនេះ លោក អំ សំអាត បញ្ជាក់ថា ទីលានប្រជាធិបតេយ្យ និងអំពើហិង្សានៅផ្លូវវ៉េងស្រេង មិនទាក់ទងគ្នាទេ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា ការស៊ើបអង្កេតករណីអំពើហិង្សានៅផ្លូវវ៉េងស្រេង គឺមិនទាន់បញ្ចប់នៅឡើយទេ។ លោកមិនបានបញ្ជាក់ថា ការស៊ើបអង្កេតនេះ នឹងបញ្ចប់នៅពេលណានោះឡើយ។ លោក ឡុង ឌីម៉ង់ សង្កត់ធ្ងន់ថា ការបិទ និងបើកទីលានប្រជាធិបតេយ្យនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។ សាលារាជធានីភ្នំពេញ សម្រេចបើកទីលានប្រជាធិបតេយ្យវិញនេះ ដោយសារមើលឃើញថា ស្ថានភាពសន្តិសុខជាតិវិលមករកភាពប្រក្រតីឡើងវិញ៖ «ខ្ញុំសូមបញ្ជាក់ជូនថា អាជ្ញាធររាជធានីភ្នំពេញយើងខ្ញុំនេះ គឺជាអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ យើងគ្រប់គ្រងថ្នាក់រដ្ឋបាល ដើម្បីសន្តិសុខសង្គម។ ដូច្នេះ យើងអត់មានពាក់ព័ន្ធបញ្ហានយោបាយទេ ដូច្នេះយើងបើកឲ្យដំណើរការទីលានប្រជាធិបតេយ្យវិញនេះ ដោយសារតែបញ្ហាត្រូវបានស្ដារឡើងវិញដូចប្រក្រតីឡើងវិញ»។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពេលថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានឯកភាពគ្នាលើការចរចាបញ្ចប់ជម្លោះនយោបាយ កាលពីថ្ងៃទី២២ កក្កដា នោះ តំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទីលានប្រជាធិបតេយ្យបើកឡើងវិញនៅក្រោយពេលគណបក្សសង្គ្រោះជាតិ ចូលសច្ចាប្រណិធាន៖ «ក្នុងស្មារតីជំនួបកំពូលអំបាញ់មិញហ្នឹង បានសម្រេចថាការបើកទីលានប្រជាធិបតេយ្យហ្នឹង នៅពេលណាគណបក្សគណបក្សសង្គ្រោះជាតិ ចូលស្បថកាន់តំណែង»។
ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសាសន៍របស់ លោក ព្រុំ សុខា និងសកម្មភាពបើកទីលានប្រជាធិបតេយ្យរបស់សាលារាជធានីភ្នំពេញនេះ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា ការបិទទីលានប្រជាធិបតេយ្យនេះ ជាហេតុផលនយោបាយ ទោះបីជារដ្ឋាភិបាលដឹងថា ការបិទទីលានប្រជាធិបតេយ្យនេះខុសច្បាប់ក្ដី ក៏រដ្ឋាភិបាលត្រូវតែបិទ ដើម្បីទប់ទល់ចរន្តអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលធ្វើបាតុកម្មឥតឈប់ឈរនោះ។ ក្រៅពីការបិទទីលានប្រជាធិបតេយ្យនេះទៀត រដ្ឋាភិបាលប្រើកងកម្លាំងប្រដាប់ដោយអាវុធ និងខែល ដំបង ដើម្បីទប់ទល់ និងបង្ក្រាបក្រុមបាតុករ ទោះបីជាមានការថ្កោលទោសពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ថាជាទង្វើរំលោភសិទ្ធិមនុស្ស និងផ្ទុយពីច្បាប់ជាតិ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញកំពុងតែបង្ហាញភស្តុតាងកាន់តែច្បាស់ថែមទៀតថា ការបិទទីលានប្រជាធិបតេយ្យ ជារឿងឡុបឡែនយោបាយ មិនមែនជាការបិទដើម្បីធ្វើការស៊ើបអង្កេតលើករណីអាជ្ញាធររដ្ឋាភិបាលប្រើអំពើហិង្សានៅផ្លូវវ៉េងស្រេង ធ្វើឲ្យមនុស្សស្លាប់ ៥នាក់នោះទេ។
ក្រុមមន្ត្រីសិទ្ធិមនុស្ស ទាមទារឲ្យរដ្ឋាភិបាលបើកសិទ្ធិសេរីភាពឲ្យបានពេញលេញជូនប្រជាពលរដ្ឋ ក្នុងការសម្ដែងមតិ និងធ្វើបាតុកម្មដោយសន្តិវិធី និងមិនត្រូវបិទទីលានប្រជាធិបតេយ្យក្នុងហេតុផលនយោបាយទៀត ដើម្បីឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ ក្រុមមន្ត្រីសិទ្ធិមនុស្ស ក៏ទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ករណីអាជ្ញាធររដ្ឋាភិបាលបាញ់មនុស្សស្លាប់ ៧នាក់ និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងពេលជាប់គាំងនយោបាយ។
ទីលានប្រជាធិបតេយ្យមានផ្ទៃដីប្រមាណ ១ហិកតារ ត្រូវបានបង្កើតតាំងពីឆ្នាំ២០១០ ដើម្បីឆ្លើយតបនឹងច្បាប់ថ្មី ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលតម្រូវឲ្យខេត្តក្រុងនីមួយៗ រៀបចំទីតាំងមួយសម្រាប់ការជួបជុំជាសាធារណៈ ដើម្បីធានាការការពារសេរីភាពបញ្ចេញមតិ តាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី៕
វីដេអូ៖ រដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ស ខេង មិនទាន់ឆ្លើយតបនឹងសំណើសុំដោះលែងយុវជនបក្សសង្គ្រោះជាតិ៣នាក់
- លោក ហ៊ុន សែន ត្អូញត្អែរថាមិនអាចជួយកូនចៅធ្វើមន្ត្រីបាន
- បក្សប្រជាជនមិនទាន់ព្រមព្រៀងឲ្យប្រធានគណៈកម្មការព្រឹទ្ធសភា៣ដល់បក្សសមរង្ស៊ី
- តើបក្សសង្គ្រោះជាតិបរាជ័យឬជោគជ័យក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោត?
- លោក ហ៊ុន សែន បដិសេធនឹងកាសែតថៃថាចង់លើកកូនប្រុសស្នងតំណែង
- មន្ត្រីបក្សទាំង២ថាការស្បថចូលកាន់តំណែងរបស់បក្សប្រឆាំងជាការផ្សះផ្សាជាតិ
- មតិពលរដ្ឋចំពោះការចូលសច្ចាប្រណិធានរបស់បក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ
- បទវិភាគ៖ តើបក្សសង្គ្រោះជាតិអាចធ្វើអ្វីបានជូនម្ចាស់ឆ្នោតបន្ទាប់ចូលសភា?
Open and close depends on CPP only!! What a shame!!
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power
ដូចជាគ្មានអ្វីត្រូវគិតព្រោះការបិទនិងបើកស្រេចលើតែមនុស្សតិរិឆ្ឆានោមួយហ្នឹង!!!!
ដូចជាគ្មានអ្វីត្រូវគិតព្រោះការបិទនិងបើកស្រេចលើតែមនុស្សតិរិឆ្ឆានោមួយហ្នឹង!!!!
Country Student, your comments is well notice and your cruel and nonsense words which is reflected to your violated phylosophy. Your thinking is so sad and too bad for yourself, your family members and your colleagues as a whole, you should better find yourself in the ways which can be more constructive, peaceful and usefull for our society!
សឃឹមការបើកជាការបើកការដោះស្រាយ និង ការកែទម្រងសំរាប់ជាតិ និង ប្រជាជន ។ បើនៅតែជាឆ្កែយួនទៀតនេះ បិទវិញទៅ អា…
ចាំបាច់ប្រឹងប្រើយុវជនមករំដោះអី គ្រាន់តែអ្នកនយោបាយកុំបោកប្រាស់រាស្ត្រ នាំគ្នាបំរើរាស្ត្រទៅចប់ហើយ គ្រាន់តែស្បថហើយបើកល្មម ។ តែវាយ៉ាប់ពេលសន្យា និងស្បថនៅប្រាសាទអង្គរថា មិនក្បត់ឆន្ទះរាស្ត្រទេ ឆ្នាំ2013 ផ្តួលរំលំហ៊ុន សែនឱយខាងតែបាន និងទាមទារបោះឆ្នោតឡើងវិញ ឱយបានដាច់ខាតៗ! រន្ទះឥឡូវកាច ហើយខ្មោចក៏សាហាវ បើស្បថសុទ្ធភ្នាល់ដាក់កូនក្នុងពោះក៏ហ៊ានដែរ ចាំមើលវាទៅជាយ៉ាងម៉េចទៅហ្នឹង!
it is the true***************************