ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទឹម រដ្ឋា និងបុរសប៉ាគីស្ថានដែលជាសង្សារ (រូបភាព៖វង្ស សុម៉ាលីន)
រយៈពេលចុងក្រោយនេះ ចំណងស្នេហ៍រវាងនាង ទឹម រដ្ឋា និងបុរសប៉ាគីស្ថាន កាន់តែស្អិតល្មួតទ្វេរដង ប៉ុន្តែភាពប្រាកដប្រជាគេនៅតែមើលមិនឃើញពីពន្លឺនោះទេ ក្នុងពេលដែលអ្នកទាំងពីរ បន្តជំហរមិនព្រមភ្ជាប់ពាក្យ ឬរៀបការឆាប់ៗ។ បន្ថែមលើបញ្ហានេះ នាងថែមទាំងបើកដៃឲ្យគូស្នេហ៍ក្បត់ចិត្ត ក្នុងអំឡុងពេលនេះទៀតផង។
ទឹម រដ្ឋា និយាយថា ជាងមួយឆ្នាំដែលនាង បានសម្រេចចិត្តយកលោក Zaky ជាគូស្នេហ៍ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យនាងពិសោធន៍ចិត្តនោះទេ ទើបនាងយល់ថា មិនទាន់មានពិធីភ្លាប់ពាក្យ ឬរៀបការ គឺរឿងត្រឹមត្រូវ។ យ៉ាងណាក៏ដោយ ចំណងស្នេហ៍មួយនេះ នាងថាមានការគាំទ្ររួចហើយ ពីសំណាក់ចាស់ទុំទាំងសងខាង បើមិនអញ្ចឹង គឺនាងពិតជាមិនហ៊ានបណ្ដើរគ្នាឡើងស្អិតល្មួត នៅគ្រប់កម្មវិធីតូចធំដល់ម្ល៉ឹងនោះទេ។
តារារូបនេះ ពោលថា «រវាងពួកខ្ញុំនិយាយទៅ ដ្បិតថាមិនទាន់មានពិធីអ្វីមួយ ប៉ុន្តែចាស់ទុំពួកគាត់ទទួលស្គាល់អស់ហើយ អត់មានជំទាស់ទេ សំខាន់គឺពួកខ្ញុំយល់ចិត្តគ្នា»។ ទឹម រដ្ឋា បដិសេធ បញ្ជាក់អត្តសញ្ញាណគូស្នេហ៍ក្បោះក្បាយ ដោយនាងគ្រាន់តែលើកឡើងថា លោកជាអ្នកមករកស៊ីនៅស្រុកខ្មែរច្រើនឆ្នាំមកហើយ ដោយតាមការប៉ាន់ស្មាន លោកក៏ជាបុរសសំបូរទ្រព្យម្នាក់ ដែលទាញចំណូលបានច្រើនផងដែរ។
ជាមួយសំណួរថា តើខ្លាចឬទេ បើបន្តអូសបន្លាយស្រឡាញ់ក្រៅប្រព័ន្ធច្បាប់ ហើយស្រាប់តែត្រូវបុរសរូបសង្ហារនេះ បែកចិត្តទៅបាត់? នាងបែរជាជំរុញឲ្យបុរសជាគូស្នេហ៍បញ្ចេញនូវសកម្មភាពឲ្យបានឆាប់ទៅវិញ។ នាងនិយាយថា «ខ្ញុំរាល់ថ្ងៃ ខ្ញុំចង់តែឃើញគាត់ក្បត់ចិត្តខ្ញុំទេ អង្អាលខ្ញុំសម្រេចចិត្តយ៉ាងណា សម្រាប់អនាគត ព្រោះបើបានបែកគ្នានៅមុនថ្ងៃរៀបការសម្រាប់ខ្ញុំគឺល្អណាស់ ដ្បិតវាប្រសើរជាងត្រូវមានរឿង ក្រោយមង្គលការ ហ្នឹងហើយទើបខ្ញុំចាំមើល»។

សម្រាប់រឿងព្រាត់ឬជួប នាងប្រាប់ថាត្រៀមចិត្តរួចហើយ ប៉ុន្តែអ្វីដែលនាងសប្បាយចិត្ត គឺរយៈពេលដែលនាងបានស្គាល់បុរសប៉ាគីស្ថាន គឺនាងកក់ក្ដៅ និងយល់ថានោះជាការជ្រើសរើសត្រឹមត្រូវ។
រហូតមកទល់ពេលនេះ គ្មានអ្នកណាមិនដឹងនោះទេ ថា ទឹម រដ្ឋា និងសង្សារ មានជីវិតពាក់ព័ន្ធគ្នាមិនខុសពីគូស្នេហ៍ចិត្តមួយថ្លើមមួយ។ អ្នកទាំងពីរ បានទាំងបង្ហោះរូបភាពកៀកកើយបន្តកន្ទុយគ្នានៅលើ Facebook និងបង្ហោះរូបថតឱបរឹតគ្នាក្នុងសំលៀកបំពាក់ហែលទឹក ដែលគូស្នេហ៍ប្ដីប្រពន្ធខ្លះ មិនហ៊ានសម្ញែងផងនោះ ។
អត្ថបទបទកំសាន្តផ្សេងទៀត
មនុស្សមួយចំនួនបានរិះគន់ចំពោះសកម្មភាពនេះ ដោយសារតែពួកគេយល់ថា នាងជានារីមិនទាន់រៀបការ និងជាតារាល្បី។ ទឹម រដ្ឋា ប្រាប់ថា នាងក៏ជានារីម្នាក់ដែលមានក្ដីស្រឡាញ់ផងដែរ ដូច្នះនាងមិនយល់ថាជារឿងខុសឆ្គងនោះទេ បើគ្រាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសដែលខ្លួនស្រឡាញ់។ ទង្វើរបស់នាង គឺជាការបញ្ចប់មន្ទិលសង្ស័យរឿងដែលធ្លាប់ចោទនាងកន្លងមកថា មានភាពហ៊ឺហារព្រោះជាប់ពាក់ព័ន្ធនឹងបុរសថៅកែលក់ឡាន និងខ្លះថាជាឧកញ៉ាម្នាក់ ដែលពួកគេសុទ្ធតែមានភរិយា។
ទឹម រដ្ឋា និយាយថា «សម្រាប់ពេលនេះ ខ្ញុំប្រាកដចិត្តថាគាត់(Zaky) ស្រឡាញ់ខ្ញុំ ប៉ុន្តែបើគាត់ចង់បែកចិត្តនៅថ្ងៃណាមួយ ខ្ញុំបើកដៃជានិច្ច ដើម្បីកុំឲ្យខ្ញុំគិតថាខុស នៅថ្ងៃណាមួយដែលពួកយើងសម្រេចចិត្តរៀបការ!»។ យ៉ាងណាក៏ដោយ នាងហាក់មានជំនឿច្រើនថាបុរសប៉ាគីស្ថាន នឹងស្រឡាញ់នាងដោយគ្មានប្រែប្រួលនោះទេ ដោយសារការពិសោធន៍ចិត្តកន្លងមក គឺនាងយល់ថា លោកអាចផ្ញើវាសនាបាន ៕
សូមសរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
wait and see after her marry.
អ្នកណាមិនដឹង សម្រាប់កម្មករមកពីទល់ដែនថៃវិញ មើលមុខនាងនេះយូរទៅ គ្មានឃើញត្រង់ណាជាលក្ខណះធម្មជាតិសោះ ធ្វើមុខ ធ្វើភ្នែក សាច់កករឡើងជ្រួញ ក្តិតជាំ បបេរមាត់ ស្ពេស លោកអើយឲ្យទទេរក៏លេបមិនរួចដែរ។ បើរហូតដល់កេចមិនបានសុខចិត្តយកក្រសែងគ្របមុខ ហើយឧបកិច្ចថា យីងឡាក់ទៅ
nice couples, good luck
no no no, shall be ” nice couple, good fuck