Wed, 6 August 2014
មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បើទោះជាមិនបានខិតទៅជិតការសម្រេចគោលដៅរបស់ខ្លួនក្នុងការទទួលបានប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារក៏ដោយ ក៏ក្រុមសហជីពបានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេនឹងបង្កើនការទាមទារបន្ថែមទៀត រហូតដល់ទទួលបានប្រាក់ឈ្នួល ១៧៧ដុល្លារសម្រាប់ឆ្នាំ ២០១៥។
លោកស្រី កែន ឆេងឡុង ប្រធាន ស្តីទីនៃសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បានថ្លែងថា តំណាងសហជីពប្រមាណ១០ នាក់ បានព្រមព្រៀងគ្នាកាលសប្តាហ៍មុន ក្នុងការជំរុញឲ្យមានការទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន ១៧៧ ដុល្លារនេះនៅកិច្ចប្រជុំនាថ្ងៃសុក្រខាងមុខជាមួយតំណាងនិយោជក។
លោកស្រីបានថ្លែងបន្តថា៖«ក្រុមសហជីព បានទទួលលទ្ធផលវិជ្ជមាន តាមរយៈការឯកភាពគ្នាដាក់សំណើប្រាក់ឈ្នួល ១៧៧ ដុល្លារទៅគណៈកម្មការប្រឹក្សាការងារ( LAC)សម្រាប់ការចរចា»។
លោកស្រីយល់ស្របថា ការទាមទារប្រាក់ឈ្នួលអប្បបរមា ក្នុងចំនួនថ្មីនេះ មានលក្ខណៈមហិច្ឆតា ខណៈប្រាក់ឈ្នួលអប្បបរមាប្រចាំខែបច្ចុប្បន្នមានត្រឹម១០០ ដុល្លារ និងមានការបង្ក្រាបរហូតដល់ស្លាប់បាតុករទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារកាលពីខែមករា។
លោកស្រី ឆេងឡុងបន្តថា៖«យើងដឹងថារដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមាតិចណាស់។ ខ្ញុំមិនដឹងទេថាតើរដ្ឋាភិបាលមានឆន្ទៈយ៉ាងម៉េចរហូតទាល់តែដល់កិច្ចប្រជុំត្រីភាគី នៅខែតុលារវាងក្រសួង សហជីពនិងនិយោជក»។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ស៊ីខៅឌូ បានថ្លែងថា សហជីពអាចនឹងបន្ទាបតិចជាងនេះ ប៉ុន្តែមិនបានថ្លែងថា តើចំនួនប៉ុន្មានដែលពួកគេអាចទទួលយកបាននោះទេ។
លោកបានថ្លែងបន្តថា៖ «យើងមិនចង់មានកូដកម្មតវ៉ាទេ។ យើងនឹងព្យាយាមមិនឲ្យកើតមានម្តងទៀតទេ…ប៉ុន្តែយើងនឹងរង់ចាំមើលស្ថានភាព»។
តាមលិខិតពីសហជីពបានឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមា១៧៧ ដុល្លារ គឺជាចំនួនសមស្របមួយ ខណៈដែលឧស្សាហកម្មនេះ ទទួលបានចំណូលរាប់ពាន់លានដុល្លារ និងបើធ្វើការប្រៀបធៀបទៅនឹងប្រទេសជិតខាង។
លោកបន្តថា៖ «ការទាមទារនេះ គឺផ្អែកទៅលើការប្រៀបធៀបប្រាក់ឈ្នួលរបស់កម្ពុជា ទៅនឹងប្រទេសថៃមានចំនួន ២៣៧ ដុល្លារ ឥណ្ឌូនេស៊ីចន្លោះពី ៧៤ ទៅ ២១៩ ហ្វីលីពីនចន្លោះពី ១៥២ ដល់២៧៣ ដុល្លារ និងម៉ាឡេស៊ីចន្លោះពី ២៤៥ ដល់ ២៧៥ដុល្លារ»។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា តួលេខ ១៧៧ ដុល្លារនេះគឺជាការទាមទារគ្មានលក្ខណៈប្រាកដនិយមទាំងស្រុង។
លោកថ្លែងថា៖ «នោះហើយគឺជាហេតុផលដូចកាលពីមុន គឺដូចពេលដែលពួកគេទាមទារ ១៦០ ដុល្លារ»។
លោកបានថ្លែងដោយសំដៅទៅសេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាកាលពេលមុនដែលថា នេះគឺជាការដាក់សម្ពាធទៅលើម្ចាស់រោងចក្រ។ លោកបន្តថា៖«ការទាមទារមិនត្រឹមតែមិនបន្ទាបទេ ប៉ុន្តែថែមទាំងកើនឡើងថែមទៀត»។
លោក ខេន លូ បន្តទៀតថា វាគួរនិយាយដែរថា តើអ្វីទៅជាការដំឡើងមានលក្ខណៈប្រាកដនិយម និងសមស្រប? រាយការណ៍បន្ថែមដោយ SHANE WORRELL
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are Youn, his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power
160$ has not been granted. Now 177$? I am not saying that it is impossible, but it is a better idea to stick with the previous demand first before they want to make another move.
Sam, it is called strategy of negociation.
Yes, it can be a negotiation that can be accepted by both sides somewhere in the middle.