ដោយ អ៊ុង សេរីវុទ្ធ
2014-08-06
RFA

ក្រុមយុវជនរាំផ្សព្វផ្សាយសន្តិភាពនៅទីលានប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៤។ RFA/Uon Chhin
ក្រុមយុវជន សហព័ន្ធ សមាគម សហភាព និងអង្គការយុវជននៅកម្ពុជានឹងរៀបចំទិវាយុវជនអន្តរជាតិលើកទី ១៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែសីហា ខាងមុខ។
គោលបំណងនៃទិវាយុវជនអន្តរជាតិនេះ ធ្វើឡើងដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយ នូវកង្វល់មួយចំនួនដូចជា ប្រព័ន្ធអប់រំ លក្ខខណ្ឌការងារ ការចំណាកស្រុក សិទ្ធិសេរីភាពក្នុងការបង្កើតសមាគមយុវជនជាដើម ប្រកបដោយប្រសិទ្ធភាព។
អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី ឲ្យដឹងនៅថ្ងៃនេះថា កន្លងមកក្រុមយុវជនផ្សេងៗគ្នាបានរៀបចំទិវាយុវជនអន្តរជាតិនេះ នៅតាមការិយាល័យរបស់ខ្លួនតែប៉ុណ្ណោះ ដោយឡែកឆ្នាំនេះយុវជនទាំងអស់នឹងរួមគ្នាធ្វើតែមួយកន្លែង ដោយគ្រោងយុវជនចូលរួម ៦០០នាក់ ហើយស្នើសាលារាជធានីភ្នំពេញយកទីលានប្រជាធិបតេយ្យដើម្បីរៀបចំកម្មវិធីនេះ។
លោកបន្តថាបន្ទាប់ពីជួបជុំគ្នា សម្ដែងនូវកង្វល់របស់ខ្លួនហើយ ក្រុមយុវជននឹងហែនាំយកកង្វល់ទាំងអស់នោះទៅមន្ទីររដ្ឋសភា និងក្រសួងការងារដើម្បីសុំឲ្យជួយដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ
- សហជីពអង់គ្លេសជំរុញឲ្យស៊ើបអង្កេតការគោរពសិទ្ធិកម្មករកម្ពុជា
- ពលរដ្ឋនៅស្វាយរៀងរិះគន់អាជ្ញាធរក្រុងថាមិនដោះស្រាយបញ្ហារបស់ពលរដ្ឋ
- សិក្ខាសាលាពិភាក្សាស្ដីពីសារសំខាន់នៃការស្រាវជ្រាវ
- ក្រសួងការបរទេសកម្ពុជាប្រតិកម្មនឹងការចោទថាមន្ត្រីទូតនៅចិនមិនជួយស្ត្រីខ្មែរ
- សម្ភាសលោក តុង សុប្រាជ្ញ ពីសារសំខាន់នៃវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ
- ពលរដ្ឋមានបញ្ហាដីធ្លីផ្ដើមផ្សព្វផ្សាយពីបញ្ហារបស់ខ្លួនតាមរយៈគេហទំព័រ
- កុមារ២នាក់ត្រូវរកឃើញថាត្រូវថៅកែធ្វើទារុណកម្មផ្លូវកាយនិងផ្លូវភេទក្នុងភូមិគ្រឹះ
- អាដហុក៖ សកម្មភាពជួញដូរភេទស្ត្រីខ្មែរតាមរយៈរៀបការទៅចិនគួរឲ្យព្រួយបារម្ភ
សូមគាំទ្រទិវាយុវជនអន្តរជាតិ១០០%
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power