​លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី ព្រម​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​នេះ​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

បុគ្គល ធាន វុទ្ធី ចូលបំភ្លឺករណីតាំងខ្លួនជាព្រះសិរអារ្យមេត្រី​ នៅចំពោះមុខអភិបាលខេត្តកណ្តាល (រូបថតពី៖ ហ្វេសប៊ុកក្រសួងធម្មការ និងសាសនា)

បុគ្គល ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី នៅ​វត្ត​ទួល​រាជា ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ព្រម​ចូល​ខ្លួន​បំភ្លឺ បន្ទាប់ពី​មាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​របស់​អភិបាលខេត្ត​កណ្កាល។​

អភិបាលខេត្ត​កណ្តាល​លោក ផៃ ប៊ុន​ឈឿន ប្រាប់ VOD នៅ​ថ្ងៃ​ទី ៦ ខែ សីហា​នេះ​ថា លោក ធាន វុទ្ធី បាន​ចូល​បំភ្លឺ​នៅ​ម៉ោង ៨ និង៣០​នាទី ព្រឹក​ថ្ងៃ​ពុធ​នេះ តាម​ការកោះអញ្ជើញ​របស់លោក។ លោកបន្តថា ក្នុងអំឡុងពេល​សាកសួរ លោក ធាន វុទ្ធី ព្រម​ទទួល​ទោស​កំហុស​របស់​ខ្លួន​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​កន្លងមក និង​ចូលខ្លួន​ទទួល​ការអប់រំ និង​ការណែនាំ​ពី​សម្តេច​សង្ឃ​។ លោក បន្តថា នៅ​ព្រឹក​មិញ​នេះ លោក​បាន​នាំ​ខ្លួន​បុគ្គល​នេះ ទៅសុំ​ខ​មាល​ទោស​ចំពោះ​ព្រះភ័ក្រ​សម្ដេច​ពោធិ៍​វាំង អំ លឹម​ហេង នៅ​វត្ត​ចំពុះក្អែក ដើម្បី​ទទួល​ការអប់រំ​ពី​វិន័យ​ព្រះពុទ្ធសាសនា និង​ការអប់រំ​ពី​សម្ដេច​សង្ឃ​។ លោកបន្ថែមថា បុគ្គល ធាន វិទ្ធី នឹង​ចូល​បំភ្លឺ​នៅ​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃស្អែក ហើយ​ក្រសួង​មាន​ចំណាត់ការ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ដឹង​ទេ​។

​ការ​ចូល​ខ្លួន​នេះ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​បុគ្គល ធាន វុទ្ធី ដែល​បាន​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី ប្រមាថ​លើ​ព្រះពុទ្ធសាសនា ដោយ​ការបោកប្រាស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បង្ខំ​ឲ្យ​ព្រះសង្ឃ​ថ្វាយបង្គំ​ខ្លួន​។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល អះអាងថា បុគ្គល ធាន វុទ្ធី ដែល​តាំងខ្លួន​ធ្វើ​ជា​ព្រះ​ស័ក្កិសិទ្ធ និង​ជា​ព្រះ​សិរ​អារ្យ​មេត្រី ដោយ​បង្ខំ​ឲ្យ​ព្រះសង្ឃ​ជា​ច្រើន​អង្គ ថ្វាយបង្គំ​នោះ បច្ចុប្បន្ន​នេះ​មាន​ប្រពន្ធ កូន និង​មាន​ផ្ទះ​ជាច្រើន​កន្លែង ដូចជា ផ្ទះល្វែង​នៅ​ផ្សារ​តាខ្មៅ​ថ្មី ផ្ទះ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល បុរី​ចំការមន រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ជា​ដើម​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

17 Responses to "​លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី ព្រម​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​នេះ​​"

  1. បុគ្គលទ្បេទ្បឺ says:

    បុគ្គល ធាន វុទ្ធី និងធ្លាក់នរកទាំងរសជាមិនខានប្រសិនបើគ្មានខ្នងបង្អែកនៅពីក្រោយនោះ!!!!!!!!!!!!​​​​

  2. Anonymous says:

    បើគ្មានខ្នងបង្អែកដេកគុគ តែបើមានដូចអាម្សៀរនេះធ្វើខុសប៉ុន្មានក៏ទទួលត្រឹមទូរមាន អប់រំ……………………..

  3. វាសនាខ្ញុុំអនាគតខ្ញុំ says:

    លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រីខ្មោចសេះអី!អាជ្ញាធរនិងធម្មការត្រូវតែដាក់​ទោសទណ្ឌឲ្យរាងចាល ទុកជាគំរូអាក្រក់ដល់អ្នកដទៃ។

  4. វាសនាខ្ញុុំអនាគតខ្ញុំ says:

    លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រីខ្មោចសេះអី!អាជ្ញាធរនិងធម្មការត្រូវតែដាក់​ទោសទណ្ឌឲ្យរាងចាល ទុកជាគំរូអាក្រក់ដល់អ្នកដទៃ។

  5. វាសនាខ្ញុុំអនាគតខ្ញុំ says:

    លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រីខ្មោចសេះអី!អាជ្ញាធរនិងធម្មការត្រូវតែដាក់​ទោសទណ្ឌឲ្យរាងចាល ទុកជាគំរូអាក្រក់ដល់អ្នកដទៃ។

  6. វាសនាខ្ញុុំអនាគតខ្ញុំ says:

    លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រីខ្មោចសេះអី!អាជ្ញាធរនិងធម្មការត្រូវតែដាក់​ទោសទណ្ឌឲ្យរាងចាល ទុកជាគំរូអាក្រក់ដល់អ្នកដទៃ។

  7. វាសនាខ្ញុុំអនាគតខ្ញុំ says:

    លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រីខ្មោចសេះអី!អាជ្ញាធរនិងធម្មការត្រូវតែដាក់​ទោសទណ្ឌឲ្យរាងចាល ទុកជាគំរូអាក្រក់ដល់អ្នកដទៃ។

  8. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    ហេតុតែរបស់គេសុទ្ធសមទាំងអស់!!!!

  9. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សេអាមានស្រី!!!!

  10. ទឺកភ្នែកជនរងគ្រោះ says:

    នេះហើយមកពីការដឹកនាំល្មោភអំណាច ខ្វាក់ទាំងអស់​! ល្ងង់ទាំងអស់!

    ពិសេសគឺលោកប្រកាន់បក្សពួក​សម្ដេច​ពោធិ៍​វាំង អាច់ទាអំ លឹម​ហេង នៅ​វត្ត​ចំពុះក្អែកតែម្ដង

    ព្រោះខ្វាក់ភ្នែកមិនចេះធម៌វិន័យស្អីបន្តិចសោះបានត្រឹមតែហីអើៗតាមតែគេស្មោះ។

    មនុស្សពាលនៅជាប់និងចុងច្រម៉ុះរបស់ខ្លួនភ្លើគ្មានដឹងខ្យល់អីបន្តិចចាំទាល់តែគេថាបានតាំង

    ថាតាមគេដែរ។ បែរជាក្រុមអាជ្ញាធរដែនដីក៏ខ្លៅសុទ្ធចង់អាណាធ្វើព្យុះធ្វើភ្លៀងអីកៗវាមិនដឹង

    ព្រោះតែនិស័យល្ងង់ខ្លៅ ឲ្យតែគេបោកបញ្ជោនិងឲ្យលុយកាក់វាទៅចង់អាណាលក់ដីលក់ព្រៃ

    ក៏បានដែរ ឬចង់អាណារកស៊ីខុសច្បាប់ក៏វាមិនខ្វល់ដែរ!។

    ហើយរបបដឹកនាំដោយបក្សល្ងង់បក្សភ្លើ បក្សអាងតែគំរាម ចាប់ចាក់បាញ់

    បោះដ៍ថោកទាប។

  11. ទឺកភ្នែកជនរងគ្រោះ says:

    នេះហើយមកពីការដឹកនាំល្មោភអំណាច ខ្វាក់ទាំងអស់​! ល្ងង់ទាំងអស់!

    ពិសេសគឺលោកប្រកាន់បក្សពួក​សម្ដេច​ពោធិ៍​វាំង អាច់ទាអំ លឹម​ហេង នៅ​វត្ត​ចំពុះក្អែកតែម្ដង

    ព្រោះខ្វាក់ភ្នែកមិនចេះធម៌វិន័យស្អីបន្តិចសោះបានត្រឹមតែហីអើៗតាមតែគេស្មោះ។

    មនុស្សពាលនៅជាប់និងចុងច្រម៉ុះរបស់ខ្លួនភ្លើគ្មានដឹងខ្យល់អីបន្តិចចាំទាល់តែគេថាបានតាំង

    ថាតាមគេដែរ។ បែរជាក្រុមអាជ្ញាធរដែនដីក៏ខ្លៅសុទ្ធចង់អាណាធ្វើព្យុះធ្វើភ្លៀងអីកៗវាមិនដឹង

    ព្រោះតែនិស័យល្ងង់ខ្លៅ ឲ្យតែគេបោកបញ្ជោតនិងឲ្យលុយកាក់វាទៅចង់អាណាលក់ដីលក់ព្រៃ

    ក៏បានដែរ ឬចង់អាណារកស៊ីខុសច្បាប់ក៏វាមិនខ្វល់ដែរ!។

    នេះហើយរបបដឹកនាំដោយបក្សល្ងង់បក្សភ្លើ បក្សអាងតែគំរាម ចាប់ចាក់បាញ់

    បោះដ៍ថោកទាបគឺវាអីចឹង។ តើឯណាទៅហៅថាអភិវឌ្ឍន៍នោះ? អភិវឌ្ឍន៍លើទឹកភ្នែក

    ប្រជាជន, អភិវឌ្ឃឲ្យជំពាក់បំណុលគេ, អភិវឌ្ឍឲ្យប្រជាជនរដីនៅមិនបាន, ឲ្យអស់ធនធាន

    មានតម្លៃ ។ល។

  12. pingpong says:

    ១. ពីមុនបោក ជនទូទៅ
    ២. ឥឡូវ នៅតែអាចបោកបាន គឺបោកសម្តេចសង្ឃ បោកចៅហ្វាយខេត្ត និងរដ្ឋមន្រ្តី ឬ បន្តិចទៀតបោកដល់សម្តេចជោរទៀត!!
    ៣. គិតទៅ ធាន វុទ្ធី ជាមេបោកមែន
    ៤. បក្ខពួកហ៊ុនសែន ជាពួកល្ងង់វិទូ ឬខូចវិទូ

  13. red tiger says:

    អ្នកបោកគេពូកែបោក តែបញ្ហានៅត្រង់ថាហេតុអ្វីអ្នកដែលចាញ់បោកគេមិនចេះប្រើខួក្បាលពិចារណាខ្លួនឯងផង។មនុស្សរាប់ម៉ឺននាក់គ្រប់ស្រទាប់វណ្ណៈចេះតែឆ្កួតជឿគេទៅកើត។

  14. Anonymous says:

    ហ៊ានភ្លាល់អ្នកជីវិត បេីតុលាការឬអាជ្ញាធរហ៊ានចាប់ខ្លួន អណ្ទឹតវុទ្ធីនោះ ខែ្សធំណាស់ យ៉ាងច្រេីនសុំទោសចប់ ។ ស្រុកខ្ញុំអពា្ចឹងឡូយណាស់

  15. Kmeng Peal says:

    កុំបន្ទោសគាត់សម័យកុមព្យុទ័រនេះគួរដឹងដោយខ្លួនអែងមិនត្រូវចាញ់បោកគេដូច្នេះទេ។

  16. .. says:

    ធ្លាប់ឮថាម្នាល ធាន វុទ្ធី នេះជាសិស្សជំនិតព្រះគ្រូដ៏ពូកែខាងវេទមន្តនៅវត្តចំពុះក្អែកផង ឣញ្ចឹងហើយ
    ទើបបន្ទាប់ពីរៀនចេះមន្តវិជា្ជក្រាស់ក្រែលហើយក៏ចាប់ផ្តើមសាកល្បងយកមកប្រើតាមវិធីនេះ! នៅពេល
    កន្លងមករូបគេផ្ទាល់គឺមានជំនឿយ៉ាងមុតមាំ តែឥឡូវនេះគេនៅសាកល្បង«មន្តបន្ទន់»ចិត្តពេលត្រូវ
    ចូលខ្លួនបំភ្លឺ ចាំមើលថាតើសិល្បមន្តវិជ្ជាដែលចេញពីប្រភពវត្តចំពុះក្អែកនេះពិតជាពូកែស័ក្តិ៍សិទ្ធិមែន
    ដែរឬទេ? តែបើតាមស្តាប់កន្លងមកមានឣ្នកឣស់ដល់ម៉ឺនដុល្លារទាំងក្នុងស្រុកនិងក្រៅប្រទេស ក៏ប៉ុន្តែ
    មន្តវិជ្ជាឆ្វេងនេះបើប៉ះជាមួយខ្ញុំឲ្យតែហ៊ានមើលមុខខ្ញុំចំតែដប់វិនាទីមន្តវិជ្ជានេះនឹងរលាយសាបប្រើលែង
    មានប្រសិទ្ធិភាព ធ្លាប់ប្រើសាកល្បងបន្សាបសង្ឃដែលដើរបោកប្រាស់មនុស្សកន្លងមករហូតដល់ឣស់ឫទ្ធី
    ត្រូវឧបាសកចំណុះជើងវត្តដែលចាញ់បោកឣស់ជាច្រើនដេញចេញពីវត្ត។

  17. CountryStudent says:

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។