លោក ធាន វុទ្ធី ធ្លាប់​ទទួល​មេដាយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី

រូបថត ដែល​មាន​រូប​លោក ធាន វុទ្ធី ធ្វើ​ជា​ព្រះ​សិអារ្យ​មេត្រិយ។

រូបថត ដែល​មាន​រូប​លោក ធាន វុទ្ធី ធ្វើ​ជា​ព្រះ​សិអារ្យ​មេត្រិយ។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ដោះ​ស្រាយ​រឿង​លោក​ ធាន​ វុទ្ធី ​ឲ្យ​ខាង​តែ​បាន​នោះ​ បណ្តាញ​សង្គម Facebook ​និង​ Blog ​បាន​បង្ហោះ​ខ្សែ​វីឌី​អូឃ្លីប​ជា​ច្រើន​ដែល​បង្ហាញ​ឲ្យ​ឃើញ​លោក​ ធាន ​វុទ្ធី ធ្លាប់ បាន​ទទួល​មេដាយ​ពី លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ​កាល​ពី​ឆ្នាំ ២០១០។

ប្លុក​ឈ្មោះ​ខ្មែរ​រូបនីយកម្ម (khmerization.blogspot) ​និង ​ខ្មែរ​សុវណ្ណភូមិ​ បាន​បង្ហោះ​ខ្សែ​វីដេអូ​ឃ្លីប​ចំនួន​បី​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ គឺ​មួយ​ថ្ងៃ​ប​ន្ទាប់​ពី​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា​យក​ចិត្ត​ទុក​ដាក់ ដោះ​ស្រាយ​រឿង​លោក ធាន​ វុទ្ធី ក្លែង​ជា​ព្រះសិអា្យ​មេត្រិយ។

ខ្សែ​ វីដេអូ ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​និង​ចែក​គ្នា​មើល​និង​រិះគន់​ផង​ដែរ​នៅ​តាម​ហ្វេស​បុក​នោះ​បាន​បង្ហាញ​រូប​បុរស​ស្លៀកស​ ពាក់​ស ម្នាក់​ដែល​គេ​អះ​អាង​ថា​ លោក​ ធាន​ វុទ្ធី ឈរ​ជា​មួយ​នឹង​មន្រ្តី​ជាច្រើន​នាក់ ដើម្បី​ទទួល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​និង​លោក​ជំទាវ ប៊ុន​ រ៉ានី​ហ៊ុន​សែន ចុះ​ពី​លើ​ឧទ្ធម្ភាគ​ចក្រ​ចូលរួម​ក្នុង​ពិធី​មួយ​កាល​ពី​ឆ្នាំ​២០១០។ បន្ទាប់​មក គេ​ឃើញ​លោក​ ធាន​ វុទ្ធី​ ដើរ​ហែរ​អម​លោក​នាយក​រដ្ឋ​មន្រ្តី និង​ចុង​ក្រោយ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី​បំពាក់​គ្រឿង​ឥស្សរិយស​ឲ្យ​លោក​ ធាន វុទ្ធី​ជា​មួយ​នឹង​មន្រ្តី​និង​ឧញ៉ា​ជា​ច្រើន​រូប​ទៀត។

លោក​ ផៃ ប៊ុនឈឿន អភិបាល​ខេត្ត​កណ្តាល​ និង​ជា​ប្រធាន​គណកម្មាការ​ដោះ​ស្រាយ​បញ្ហា​នៅ​វត្ត​ទួល​រាជា​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ដឹង​ពី​រឿង​គ្រឿង​ឥស្សរិយស​នោះ​ទេ។ ទោះ​យ៉ាង​ណា ​លោក​បាន​ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ធ្លាប់​បាន​ធ្វើ​ជា​អធិប​តី​ភាព​ឆ្លង​សមិទ្ធិផល​ផ្សេងៗ​នៅ​ក្នុង​វត្ត​នោះ។

លោក​ ផៃ​ប៊ុន ​ឈឿន ​បាន​បញ្ជាក់​ថា​៖«ពេល​នោះលោក ធាន វុ​ទ្ធី ជា​តាបស​ទេ ​ហើយ​វត្ត​នោះ​ក៏​មិន​ទាន់​មាន​រឿង​ដែរ។ ​បើ​មាន​រឿង​នោះ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​មិន​ទៅ​វត្តនោះ​ទេ។ សម្តេច​មិន​គាំទ្រ​មនុស្ស​ខូច​នោះ​ទេ»។

ទាក់​ទង​ទៅ​នឹង​រឿង​លោក ធាន វុ​ទ្ធី​នេះ​ដែរ​ ក្រសួង​ធម្មការ​តាម​រយៈ​អភិបាល​ខេត្ត​កណ្តាល បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​អញ្ជើញ​លោក​ ធាន​ វុទ្ធី ​ចូល​បំភ្លឺ​នៅ​សាលាខេត្ត​នៅ​ថ្ងៃ​ពុធ​នេះ ​ហើយ​អ្នក​មើល​ការ​ខុស​ត្រូវ​វត្ត​ម្នាក់​ដែល​ទទួល​លិខិត​នោះ​ជំនួស​លោក​ ធាន​ វុទ្ធី​បាន​អះអាងថា​ លោក​ធាន​ វុទ្ធី​នឹង​ចូល​បំភ្លឺ​តាម​ការ​អញ្ជើញ។

លោក សុង ​ស៊ អាយុ ៤០​ឆ្នាំ​ជា​អ្នក​ទទួល​លិខិត​ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​វត្ត​ទួល​រាជា​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​នឹង​កំពុង​បញ្ជូន​លិខិត​នោះ​ទៅ​ឲ្យ​លោក​គ្រូ​ធាន វុទ្ធី​នៅ​ក្រុង​តា​ខ្មៅ​តាម​រយៈ​អ្នក​បើក​ឡាន​របស់​គាត់។

លោក​សុង ​ស៊​បាន​អះ​អាង​ថា​៖«លោក​គ្រូ​ធាន​ វុទ្ធី​នឹង​អញ្ជើញ​ចូល​តាម​លិខិត​នោះ​ ដើម្បី​ពិភាក្សា​ការងារ​ហ្នឹង ​មិន​មែន​អ្នក​ណា​ផ្សេង​ជំនួស​នោះ​ទេ។ លោក​គ្រូ​គាត់​បាន​ដឹង​ពី​លិខិត​នេះ​ហើយ តែ​ខ្ញុំ​ក៍​មិន​ដឹង​ថា​លោក​គ្រូ​នៅ​ឯណា​នោះ​ដែរ»។

លោក​សុង​ ស៊ បាន​អះ​អាង​ថា ​លោក​គ្រូ ធាន ​វុទ្ធី​មិន​ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យមេត្រិយ​នោះ​ទេ ​គឺ​មាន​អ្នក​បំផ្លើស ​ដោយ​យក​រូប​ថត​របស់​លោកទៅ​កែច្នៃ​ធ្វើ​តាម​ចិត្ត បើ​ទោះ​បី​ជា​មាន​ការ​ប្រមាន​ឲ្យ​ឈប់​ក៏​ដោយ។

លោកបាន​ថ្លែង​ដូច្នេះ​ថា៖«អ្នក​រក​ស៊ី​លក់​ដូរ​ក្នុង​វត្ត​បាន​ស្កែន​រូប​លោក​ទៅដាក់ ​បំផ្លើស បំភ្លៃ​អាចឹង​ទៅ​ដែល​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​គាត់​ និង​មាន​បញ្ហា។ តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ធម្មតា​មាន​ខុស​ខ្លះ​ហើយ​មិន​អត់ទេ»។

លោក​ផៃ ​ប៊ុន​ឈឿន​ មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថា ​លោក​ធាន​ វុទ្ធី​នឹង​ចូល​តាម​ការ​កោះ​អញ្ជើ​ញនោះ​ទេ។ ក្នុង​ខណៈ​ពេល​នោះ​ លោក​ធាន​ វុទ្ធី​មិន​ទាន់​មាន​ទោស​កំហុស​អី​ឲ្យ​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​បើ​គាត់​មិន​ចូល​វិញ​អាច​នឹង​មាន​កំហុស​មួយ​ទៀត។

លោក សេង សុមុនី​ អ្នកនាំពាក្យ​ក្រសួងធម្មការ​និង សាសនា​ជាប់រវល់​មិន​អាច​មាន​ប្រសាសន៍​បាន​ទេ​កាល​ពី​ម្សិល​មិញ។



Video from http://kimedia.blogspot.com


What Next?

Recent Articles

11 Responses to "លោក ធាន វុទ្ធី ធ្លាប់​ទទួល​មេដាយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី"

  1. pingpong says:

    ១. ពីមុនបោក ជនទូទៅ
    ២. ឥឡូវ នៅតែអាចបោកបាន គឺបោកសម្តេចសង្ឃ បោកចៅហ្វាយខេត្ត និងរដ្ឋមន្រ្តី ឬ បន្តិចទៀតបោកដល់សម្តេចជោរទៀត!!
    ៣. គិតទៅ ធាន វុទ្ធី ជាមេបោកមែន
    ៤. បក្ខពួកហ៊ុនសែន ជាពួកល្ងង់វិទូ ឬខូចវិទូ

  2. Anonymous says:

    នេះជាទមិឡបំផ្លាញពុទ្ធសាសនាពឹតពុ អាទមិឡធានវុទ្ធីត្រូវតែផ្ដន្ទាទោសដាក់គុកមួយជីវិត….បាវចនារបស់ប្រទេស : (ជាតិ – សាសនា – មហាក្សត្រ ).
    តើសំដីបង្គាប់របស់នាយកមន្ត្រីមានអំណាចទៅលើជនក្បត់បាវចនារបស់ប្រទេសយ៉ាងណា ?………………………

  3. CountryStudent says:

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។

  4. .. says:

    ធ្លាប់ឮថាម្នាល ធាន វុទ្ធី នេះជាសិស្សជំនិតព្រះគ្រូដ៏ពូកែខាងវេទមន្តនៅវត្តចំពុះក្អែកផង ឣញ្ចឹងហើយ
    ទើបបន្ទាប់ពីរៀនចេះមន្តវិជា្ជក្រាស់ក្រែលហើយក៏ចាប់ផ្តើមសាកល្បងយកមកប្រើតាមវិធីនេះ! នៅពេល
    កន្លងមករូបគេផ្ទាល់គឺមានជំនឿយ៉ាងមុតមាំ តែឥឡូវនេះគេនៅសាកល្បង«មន្តបន្ទន់»ចិត្តពេលត្រូវ
    ចូលខ្លួនបំភ្លឺ ចាំមើលថាតើសិល្បមន្តវិជ្ជាដែលចេញពីប្រភពវត្តចំពុះក្អែកនេះពិតជាពូកែស័ក្តិ៍សិទ្ធិមែន
    ដែរឬទេ? តែបើតាមស្តាប់កន្លងមកមានឣ្នកឣស់ដល់ម៉ឺនដុល្លារទាំងក្នុងស្រុកនិងក្រៅប្រទេស ក៏ប៉ុន្តែ
    មន្តវិជ្ជាឆ្វេងនេះបើប៉ះជាមួយខ្ញុំឲ្យតែហ៊ានមើលមុខខ្ញុំចំតែដប់វិនាទីមន្តវិជ្ជានេះនឹងរលាយសាបប្រើលែង
    មានប្រសិទ្ធិភាព ធ្លាប់ប្រើសាកល្បងបន្សាបសង្ឃដែលដើរបោកប្រាស់មនុស្សកន្លងមករហូតដល់ឣស់ឫទ្ធី
    ត្រូវឧបាសកចំណុះជើងវត្តដែលចាញ់បោកឣស់ជាច្រើនដេញចេញពីវត្ត។

  5. VISAL says:

    mr Hun Sen must respone this problem too because he support and gave him medal.

  6. Chourn says:

    បើកុំតែគេដឹងទាន់ថាហ៊ុនសែននិងធានវុទ្ធីកំពុងតែលេងល្បែងនេះជាមួយគ្នាស្មានថាវាបែករឿង អញ្ចឹងឬ?​ រឿងវាអញ្ចេះ គឺគេបង្កើតជាព្រះសេអាមេត្រីហ្នុងគឺក្នុងបំណងឲ្យគ្រប់គ្រងព្រះសង្ឃកុំ ឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្ម។ ហើយព្រះសេអាមេត្រីនោះទៀតក៍អាចជួយបង្រៀនប្រាប់ប្រ ជាជនថាលោកបានដឹងពីឋានលើមកថាមានតែបុគ្គលហ៊ុនសែនតែមួយគត់ដែលអាចដឹកនាំ ប្រទេសខ្មែរបានក្រៅពីនោះមិនបានទេ។ នែរឿងគឺវាអញ្ចឹងយល់!!!!!!

  7. Arun Reah says:

    That is why no authority can arrest this guy (Thean Vuthy) because he is baked by top level leaders.

  8. Arun Reah says:

    In Fact, Hun Sen and other high-ranking gov officials are behind Thean Vuthy. That’s why he is not afraid of any authority and can do whatever he wanted up to recently. This is a hide-and- seek game of Khmer Leader. Hun Sen pretends to scold Thean Vuthy while, in the reality, he is the one who supports Thean Vuthy so far.

  9. សែនសម្បូរចោរលួចជាតិ says:

    ធ្លាប់ទទួលមេដាយពីមេចោរធំលួចជាតិអញ្ចឹង
    បានជាហ៊ានឆរបោក ថ្លើមធំហ៊ានតាំងខ្លួនជាព្រះសិអារមេត្រី
    ដល់ពេលអ្នកទទួលមេដាយ តាំងខ្លួនធំជាងក្បាលតេជោ
    ប៉ិខ្វាក់បែបក្ដៅក្រហាយហ្មង់ អាស អាស អាស ….។

  10. CountryStudent says:

    Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, family and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels

    ========================

    =======================

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power

    ======================

    =====================

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។

  11. ពលទោ says:

    មានអ្នកខ្លះបានប្រាក់ពីអាហ្នឹងហេិយកមិនហាននិយាយពីអាហ្នឹង៊៊៊៊៊៊៊៊