​អង្គការ​សង្គម​ស៊ីវិល​ផ្តល់​អនុសាសន៍​ដល់​ក្រសួង​អប់រំ ឲ្យ​បន្ត​ពង្រឹង​គុណភាព​ក្នុង​ការប្រឡង​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com

​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ផ្តល់​អនុសាសន៍​ដល់​ក្រសួង អប់រំ ឲ្យ​បន្ត​ពង្រឹង​គុណភាព​ក្នុង​ការកែ​វិញ្ញាសារ​ប្រឡង និង​ការ​បូកសរុប​លទ្ធផល​នៃ​ការ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

​សេចក្តីថ្ងែងការណ៍​ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ (KIND)  សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង គណនេយ្យភាព​សង្គម (CISA) និង សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ANSA-EAP) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​សីហា នេះ​ស្នើថា ដើម្បីឲ្យ​ដំណើរការប្រឡង​សញ្ញា​ប​ត្រ​ទុតិយភូមិ​ប្រព្រឹត្ត ដោយ​ជោគជ័យ​ប្រកបដោយ តម្លាភាព គុណភាព យុត្តិធម៌ អង្គការ​សង្គម​ស៊ីវិល ផ្តល់​អនុសាសន៍​ដល់ ក្រសួង​អប់រំ ឲ្យ​បន្ត​ពង្រឹង​គុណភាព​ក្នុង​ការកែ​វិញ្ញាសារ​ប្រឡង និង​ការ​បូកសរុប​លទ្ធផល​នៃ​ការប្រឡង ។

​សេចក្តីថ្ងែងការណ៍​ដដែល​នោះ​ស្នើឲ្យ​ក្រសួង​អប់រំ គួរតែអនុញ្ញាត​ឲ្យ​អ្នកអង្គេតការណ៍ ចូលរួម​តាមដាន​ក្នុង​ការកែ​វិញ្ញាសារ​ប្រឡង ព្រម​ទាំង​ការ​បូកសរុប​លទ្ធផល និង​ការបន្ត​រឹតបន្តឹង ឬ​បន្ត​អនុញ្ញាត​ឲ្យមាន​អ្នក​អង្គេតការណ៍​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

​អង្គការ​ទាំងនេះ ដែល​បាន​ដាក់ពង្រាយ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ចំនួន​៨០​នាក់​នៅ​មណ្ឌល​ប្រឡង​នានា​ក្នុង​រាជធានី និង​ខេត្ត​កំពត ក៍​បាន​សំដែង​ការអបអរសាទរ​ចំពោះ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ដែល​ប្រព្រឹត្ត​ទៅ ដោយ​រលូន គ្មាន​ការ​បែកធ្លាយ​វិញ្ញាសារ គ្មាន​ការ សូកប៉ាន់ និង​មាន​សភាព​ស្ងប់ស្ងាត់​ទាំង​ក្នុង និង​ក្រៅ​មណ្ឌល់​ប្រឡង​។​

​សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles