ដោយ ដែន អយុធ្យា
2014-08-20
RFA

សន្និសីទសារព័ត៌មានស្ដីពីការវិភាគច្បាប់លើការចាប់ខ្លួន និងការចោទប្រកាន់អ្នកធ្វើបាតុកម្មដោយសន្តិវិធី នានាភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤។ RFA/Den Ayuthyea
ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួន ត្រៀមធ្វើសន្និសីទកាសែតពិសេសមួយ ដើម្បីការវិភាគផ្នែកច្បាប់ លើការចាប់ខ្លួន និងការចោទប្រកាន់អ្នកធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅក្បែរទីលានប្រជាធិបតេយ្យ។
សន្និសីទនេះ រៀបចំឡើងនៅម៉ោង ២រសៀលថ្ងៃពុធ ទី២០ ខែសីហា នាភោជនីយដ្ឋានខ្មែរសុរិន្ទ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិល បង្ហាញថា សន្និសីទនេះ គឺចង់បង្ហាញពីទិដ្ឋភាពច្បាប់ នៃសកម្មភាពប្រើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ដែលឈានដល់ការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់សកម្មជនគាំទ្របក្សប្រឆាំងជាបន្តបន្ទាប់។
វាគ្មិនសំខាន់ៗដែលនឹងត្រូវចូលខ្លួនមកបកស្រាយច្បាប់នៅក្នុងសន្និសីទនេះ រួមមាន លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់ នៃសមាគមអាដហុក (adhoc) លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហេង សំរិន បដិសេធព័ត៌មានថារដ្ឋសភានឹងចាត់វិធានការចំពោះបាតុកម្មមុខទូតវៀតណាម
- លីកាដូអំពាវនាវឲ្យតុលាការអនុញ្ញាតសាច់ញាតិអាចចូលជួបសួរសុខទុក្ខយុវជន៣នាក់
- ហេតុផលតុលាការកោះហៅនិងចាប់សកម្មជនគណបក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ
- CCHRស្នើក្រសួងមហាផ្ទៃឈប់រឹតត្បិតបាតុកម្មអហិង្សា
- កម្មករធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនសង់ទារកដ្ឋាន
- សហគមន៍ខ្មែរក្រោមនិងយុវជនព្រមផ្អាកគម្រោងធ្វើបាតុកម្មឲ្យវៀតណាមសុំទោស
- វៀតណាមសុំឲ្យកម្ពុជាបង្ការបាតុកម្មដុតទង់ជាតិវៀតណាម
- កម្មកររោងចក្រជីនយី២ពាន់នាក់បិទផ្លូវទាមទារឲ្យថៅកែដោះស្រាយ