​វិភាគ​៖ តើ​វប្បធម៌ “​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី“​ អាច​បញ្ចប់​បាន​ទេ​?​

ដោយ៖​ អុឹង ប៊ុនថន​​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ចាប់ដៃគ្នា ក្រោយកិច្ចប្រជុំនៅវិមានព្រឹទ្ធសភា នាពេលកន្លងមក (រូបថត៖ តាំង វីដា)

​ភ្លាមៗ​ក្រោយ​កិច្ចព្រមព្រៀង​២២ កក្កដា ឆ្នាំ​២០១៤ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប និង​សកម្មជន​ម្នាក់ ដែល​តុលាការ​ចាប់ខ្លួន​ពី​បទ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ដោះលែង​។​

ប៉ុន្តែ​នៅពេលដែល គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ពន្យា​ពេល​ចូល​វាំង​ធ្វើ​ពិធី​សម្បថ​ដើម្បី​ចូល​កាន់តំណែង​ក្នុង​សភា​នោះ នៅ​ថ្ងៃ​២ សីហា ២០១៤ តុលាការ​បាន​ចាប់ខ្លួន​យុវជន​៣ នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ វិធានការ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​២២ កក្កដា លើ​ចំណុច ដែល​ភាគី​ទាំង​ពីរ​សន្យាថា នឹង​មិន​បង្ក​ភាព​តានតឹង និង​ការគាបសង្កត់​។​

មក​ដល់​សប្តាហ៍​នេះ មាន​មន្ត្រីជាន់ខ្ពស់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងតិច​៥​រូប​ទៀត ត្រូវបាន​តុលាការ​កោះហៅ​ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​នៅ​ទីលានប្រជាធិបតេយ្យ បើ​ទោះ​ជា​ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បើក​ឡើង​វិញ​ក៏ដោយ​។

អ្នកវិភាគ ព្រមាន​ថា ការបន្ត​រុកគួ​នសកម្មជន​បក្សប្រឆាំ​ង​ដោយ​ប្រើ​ប្រាស់តុលាការ​នេះ នឹង​មិន​អាច​បញ្ចប់​បាន​ទេ នូវ​វប្បធម៌​ដែល​ហៅថា “​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​”​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ថា ការបន្ត​ខ្លួន​អ្នក​តវ៉ា និង​កោះហៅ​មន្ត្រី​បក្សប្រឆាំង​បន្ត​ទៀត​នេះ គឺជា​ការ​យក​ប្រៀប​លើ​ការចរចា និង​កុំឲ្យ​មាន​ការតវ៉ា​ជាថ្មីទៀត ពិសេសការតវ៉ា​ប្រឆាំង​នឹង​វៀតណាម «​ភាពប៉ិនប្រសព្វ​របស់​រដ្ឋាភិបាល​ក្នុង​ក្រុម​មួយៗ ក្នុង​ការចរចា​គ្នា យក​ប្រៀប​ទៅលើ​ការចរចា ដោយ​សុទ្ធសាធ គឺ​ច្រើន​តែ​ដាក់​គំនាប​គ្នា ។ ថ្នាក់ដឹកនាំ របស់​យើង​[​ហ៊ុន សែន​]​តែង​លើកឡើង​ថា កាលពី​សម័យ​កុំមុយនីស្ត​ហ្នឹង ភាគី​ចរចា ដោះស្រាយ​ឲ្យមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ ច្រើន​និយាយ​ថា ចរចា​ផង​វាយ​ផង​នោះ នៅតែ​បន្ត​មក​រហូត​»​។​

​លោក​បណ្ឌិត ហ៊ាង ឬ​ទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា អះអាងថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បាន​បាញ់សម្លាប់​អ្នក​តវ៉ា នៅ​ផ្លូវ​វ៉េងស្រេង និង​មុខ​រោងចក្រ​យ៉ាក​ជី​ង ហើយ​ពួក​សន្តិសុខ​ស៊ីឈ្នួល​បាន​វាយ​អ្នក​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ ប៉ុន្តែ​តុលាការ​កម្ពុជា​ដែល​លោក​ហៅថា មិន​ឯករាជ្យ មិន​អាច​ចាត់ការ​ទេ «​ខ្ញុំ​បញ្ជាក់​ជូន​ថា នេះ​ជា​ការផ្តល់​ឱកាស​ឲ្យ ជនល្មើស​រួចខ្លួន ហើយ​គេ​នៅតែ​ប្រព្រឹត្ត​អំពើអាក្រក់​មកលើ ខ្មែរ អ្នក​ជាតិនិយម គ្នា​ឯង​ទៅ​វិញ​។ ដើម្បី​អី​? ប្រយោជន៍​អស់ទាំង​នេះ​គឺ​ចំណេញ​ទៅ​យួន ខ្មោច​ហូជីមិញ​ដែល​បាន​ផ្តាំ ឲ្យមក​ទិស​ខាងលិច នយោបាយ​គ្រប់គ្រង​ឥណ្ឌូចិន នៅក្នុង​នោះ​បូក​នឹង​ខ្មែរ​ផង ហើយ​ខ្មែរ​មាន​ប្រវត្តិ​ហើយ​»​។​

​មន្ត្រីជាន់ខ្ពស់​រាជធានី​ភ្នំពេញ​មួយ​ចំនួន កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ពី​បទ​បញ្ជា​ក្រុម​សន្តិសុខ​ស៊ីឈ្នួល​ ឲ្យ​វាយ​បង្ក្រាប​លើ​អ្នក​តវ៉ា​និង​អ្នកសារព័ត៌មាន​កន្លង​មក​។ ប៉ុន្តែ​តុលាការ​មិន​ទាន់​បាន​ចាត់​វិធាន​ទៅលើ​មន្ត្រី​មាន​អំណាច​ទាំងនោះ​ទេ តែ​បែរជា​ប្រញាប់ប្រញាល់​ចាត់វិធានការ​តែ​លើ​អ្នក​តវ៉ា​ ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​ទៅវិញ​។​

​ប្រការ​នេះ​មាន​ការរិះគន់​ថា តុលាការ​នៅ​កម្ពុជា ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ក្នុង​ការគាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យចូល​សភា និង​បំបាក់ស្មារតី​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន​។​

លោក​បណ្ឌិត ហ៊ាង ឬ​ទ្ធី គិតថា នៅពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​កាន់​អំណាច នោះ​ពួកគេ​អាច​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដោយ​មិនចេះ​ខុស «​អំណាច​គេ​ពេញ​ក្នុង​ដៃ កងកម្លាំងប្រដាប់អាវុធ​គេ​ពេញ ក្នុង​ដៃ ទោះបី​ប្រព្រឹត្ត​ខុស​យ៉ាងណាក៏ដោយ ក៏​គេ​មិន​មាន​ទោស​អ្វី​ដែរ​ព្រោះ​នេះ​ជា​អំណាច​របស់​គេ​។ នៅ​តែ​គេ​ប្រើ​ពាក្យ​មួយ​ម៉ាត់​ឲ្យស្តាប់​គឺថា ស្រេច​តែ​គេ​»​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បានបង្ហាញ​ជំហ​រថា វប្បធម៌​សងសឹក​គ្នា​រវាង​ខ្មែរ​គ្នាឯង ឬ​ហៅ​ថា ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ត្រូវតែ​បញ្ចប់​ចាប់ពី​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​សភា ជា​ថ្នូរ​នឹង​ការសន្យា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការកែទម្រង់​ស្ថាន​ប័ន​ជាតិ​សំខាន់ៗ ដើម្បី​បញ្ចប់​វិបត្តិនយោបាយ​។​

​ប៉ុន្តែ​នៅពេលដែល​អាជ្ញាធ​រដ្ឋាភិបាល នៅតែ​បន្ត​ចាប់ខ្លួន និង​កោះហៅ​មន្ត្រីបក្សប្រឆាំង​នោះ លោក សម រង្ស៊ី ប្រកាស​ឡើង​វិញ​ថា វិបត្តិ​នយោបាយ​មិន​ទាន់​បញ្ចប់​ទេ​។​
​លោក នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក យល់ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ប្រើ​តុលាការ​ចាត់ការ​អ្នកប្រឆាំង ​ដោយ​មិន​ភស្តុតាង​ផ្លូវ​ច្បាប់​រឹងមាំ នោះ មិន​អាច​បញ្ចប់​វប្បធម៌ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​បាន​ទេ «​ខ្ញុំ​យល់​ថា វប្បធម៌​ហ្នឹង មិន​អាច​បញ្ចប់​បាន​ដោយ​គ្រាន់តែ​និយាយ​ទេ​។ ត្រូវតែ​អ្នកនយោបាយ​អនុវត្តន៍ ពិសេស នៅ​ពេល​ខ្លួន​មានអំណាច មិន​ត្រូវ​ធ្វើទុក្ខបុកម្នេញ​ទៅ​ភាគី​ម្ខាង​ទៀត ឬ​ជន​ដែល​មិន​គាំទ្រ​ទេ​។ កាលណា​យើង​[​អ្នកកាន់អំណាច​]​នៅតែ​ធ្វើទុក្ខបុកម្នេញ​នេះ​ទៀត ទោះបីជា​យើង​ចង់​បញ្ចប់ ក៏​វប្បធម៌​ហ្នឹង​មិន​ចប់​ដែរ ព្រោះ​ការឈឺចាប់​របស់​មនុស្ស​វា​កាន់តែ​ច្រើន​ទៅៗ វា​បង្កើត​ទៅ​ជា​ភ្លើងកំហឹង ភ្លើង​គំនុំ ដែល​មិន​អាច​បញ្ចប់​បាន​»​។​

មុន​ពេល​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម​ធ្វើ​ស​ន្និសិទ ​ដើម្បី​បង្ហាញ​ពី​ភស្តុតាង​ផ្លូវច្បាប់ ក្នុង​ការចាប់ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​នោះ លោក នី ចរិយា បញ្ជាក់ថា ការចាប់ខ្លួន​សកម្មជន​ទាំងនេះ គឺ​គ្រាន់តែ​ជា​រឿង​នយោបាយ​ដែល​បក្ស​កាន់​អំណាច​បង្កើតឡើង​ឲ្យមាន​រូបភាព​ហិង្សា ហើយ​យក​លេស​បង្ក្រាប​បក្ស​សង្គ្រោះ​ជាតិ​កុំឲ្យ​ទាមទារល​លក្ខខណ្ឌ​ច្រើន ក្នុង​ការចរចា «​បើ​យើង​និយាយ​ពី​ហេតុការណ៍​ថ្ងៃទី​១៥​កក្កដា​ហ្នឹង មិន​មាន​បទល្មើស​ពាក់ព័ន្ធ​នឹង​៣​នាក់ ហើយ​ក៏​ពាក់ព័ន្ធ​នឹង​៥​នាក់​ទៀត​នេះ​ដែរ​។​សូម្បី​តែ​អ្នក​ដែល​ចាប់ខ្លួន​មុន​[​តំណាងរាស្ត្រ​]​ក៏​មិន​ពាក់ព័ន្ធ​ដែរ​។ អញ្ចឹង​រឿងនេះ​គ្រាន់តែ​ជា​រឿង​បង្កើតឲ្យមាន​ព្រឹត្តិការ​ណ៍​ហិង្សា​ទៅ ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​គៀបសង្កត់ ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ជា​ថ្នូរ​កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ទាមទារ ក្នុង​ការ​កែទម្រង់​ច្រើន​ពេក​»​។​

​ក្រុមអ្នកវិភាគ យល់ថា វប្បធម៌ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី មិន​អាច​បញ្ចប់​បាន​ទេ បើ​អ្នក​នយោបាយ​នៅតែ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាត់វិធានកា​រ​ទៅលើ​អ្នក​ប្រឆាំង​ដោយ​មិន​មាន​ភស្តុតាង​ច្បាប់​ត្រឹមត្រូវ​នោះ ដោយសារ​តែ​កំហឹង​នៃ​ការឈឺចាប់​របស់​អ្នករងគ្រោះ​ពី​អំពើ​អយុត្តិធម៌​នេះ​៕

សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

8 Responses to "​វិភាគ​៖ តើ​វប្បធម៌ “​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី“​ អាច​បញ្ចប់​បាន​ទេ​?​"

  1. meta says:

    The man is the man!!
    Human is human!!

    Better the man of the word!!

  2. ឆ្មាខ្មៅ says:

    បើតាមខ្ញុំចាំ ច្បាប់ដែលប្រើប្រាស់ដោយសម្តេចហ៊ុន សែន មានពីរមាត្រា: មាត្រាទី១” សម្តេចធ្វើអ្វីៗមិនចេះខុស” មាត្រាទី២ ” បើសម្តេចធ្វើខុស សូមមើលមាត្រា១”

  3. Chourn says:

    ចាំតែបញ្ចប់បានតើ ស៊ូទ្រាំអត់ធ្មត់២០ឆ្នាំក៍មិនទាន់ហួសពេលសងសឹកដែរ។

  4. ?? says:

    how can I believing HUN SEN any promising from the past was never the real word as he stated. as the CAMBODIAN word said the elephant they take ivory, the people we take words. it is every important to keep your word as you said. expressly on the person who take responsibility for any nation that the whole nation trust him to represent them. as I always say … it’s shame of me that was born as a CAMBODIAN and having this kind of leader full of trick, lying non stop, rough, actuary person, not enough education to lead his nation, not responsible for his nation. I mean for thirty five years what has he been doing. he didn’t even know what going on in the whole country. all he did was fitting whit any person or his opponent who again whit wrong way of doing. evil are still be evil no matter what ??????? it’s very hard for this nation to have evil that acting to be GOD saving this nation from some thing he was truly don in the past.as I said for along time ago that our nation was under a political interfering from ( VIETNAME government) every thing every sadness came from those no brainer CAMBODIAN that only wanted powers, as what we are seeing everyday. the big question is what will we do to make our nation alive in the world community.??????????and my personal question to our nation is ( do all of you having fate on the current government can make peace for this nation without blood and this nation identity) peace for all CAMBODIAN

  5. ?? says:

    how can I believing HUN SEN any promising from the past was never the real word as he stated. as the CAMBODIAN word said the elephant they take ivory, the people we take words. it is every important to keep your word as you said. expressly on the person who take responsibility for any nation that the whole nation trust him to represent them. as I always say … it’s shame of me that was born as a CAMBODIAN and having this kind of leader full of trick, lying non stop, rough, actuary person, not enough education to lead his nation, not responsible for his nation. I mean for thirty five years what has he been doing. he didn’t even know what going on in the whole country. all he did was fitting whit any person or his opponent who again whit wrong way of doing. evil are still be evil no matter what ??????? it’s very hard for this nation to have evil that acting to be GOD saving this nation from some thing he was truly don in the past.as I said for along time ago that our nation was under a political interfering from ( VIETNAME government) every thing every sadness came from those no brainer CAMBODIAN that only wanted powers, as what we are seeing everyday. the big question is what will we do to make our nation alive in the world community.??????????and my personal question to our nation is ( do all of you having faite on the current government can make peace for this nation without blood and this nation identity) peace for all CAMBODIAN

  6. ដូរមិនដូរបើមិនដូរឆ្កែឣង្កែស៊ីចូលច្រំពែរ៍ដែរហើយវ៉ើយ!!! says:

    បើនៅមានក្បាលឣាប្រឆាំងបំផ្លាញប្រយោជន៍ជាតិ ពាក្យ វប្បធម៌ខាងលើនេះនៅតែប្រើការបានមិនទាន់
    ផុតកំណត់នៅឡើយទេ រហូតទាល់តែ……………….!!!។

  7. bol says:

    ជនល្មើស ត្រូវតែទទួលទោសតាមច្បាប់ ដោយពុំមានយោគយល់គណបក្ស។
    បណ្តឹងសន្តិសុខ ៣៨ នាក់ ពុំមែនជាបណ្តឹងរបស់លោកហ៊ុន សែនទេ ។ លោកហ៊ុនសែន មិនត្រូវយករឿងនយោបាយទៅលុបពាក្យបណ្តឹងសន្តិសុខ ៣៨ នាក់ ឡើយ។
    ត្រូវតែដឹងថា កាលណាទៅធ្វើអំពើល្មើសច្បាប់ ចូរកុំពាក់ផ្លាកគណៈបក្ស, តែបើទៅចែកអំណោយ ទៅសង្គ្រោះប្រជាជន សឹមពាក់ផ្លាក។ តែម្យ៉ាងទៀត បើទៅឃោសនាបោកប្រាស់ សន្យាឲ្យស្រូវឡើងថ្លៃ អង្ករចុះថោក ក៏គួរកុំពាក់ផ្លាកគណបក្ស ដែរ។ ប្រយ័ត្នជំពាក់សន្យា! នេះ មិនមែនរឿងទឹកឡងត្រីស៊ីស្រម៉ោច ឬក៏រឿងស្អីនោះទេ តែគឺជារឿងព្រៃផ្សៃ ដែលច្បាប់ត្រូវតែនាំខ្លួនឡើងតុលាកា។
    យើងចាំតែមើលថា តើតំណាងរាស្ត្រ ៧ នាក់ទៀត មានឈ្មោះក្នុងតុលាកានោះ ត្រូវបានដកអភ័យឯកសិទ្ធិ ដើម្បីឡើងការពារខ្លួន ឬក៏អត់?
    កុំអាងអភ័យឯកសិទ្ធិពេក!

  8. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។