ដោយ៖ នួន បុរិន
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន (ឆ្វេង) និងប្រធានាធិបតីវៀតណាមលោក ទ្រឿង តានហ្សាង (រូបពី៖ vietnamnet.vn)
មេដឹកនាំវៀតណាមចាត់ទុកកម្ពុជានៅតែជាប្រទេសជិតខាងល្អរបស់ខ្លួន បន្ទាប់ពីការថ្លែងប្ដេជ្ញារបស់លោកហេង សំរិន ប្រធានរដ្ឋសភា ក្នុងការទប់ស្កាត់បាតុភាពប្រឆាំងទូតវៀតណាម នៅភ្នំពេញ ករណីប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម។
មេដឹកនាំវៀតណាម ដែលជួបលោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានៅក្រុងហាណូយ មានដូចជា ប្រធានាធិបតី ទ្រឿង តានហ្សាង (Truong Tan Sang) ប្រធានរដ្ឋសភាង្វៀន ស៊ីនហ៊ុង នាយករដ្ឋមន្ត្រីង្វៀន តាន់យុង និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។
មេដឹកនាំវៀតណាមទាំងបួនរូបនេះ មានទស្សនៈប្រហាក់ប្រហែលគ្នា ជុំវិញចំណងទាក់ទងមិត្តភាព រវាងកម្ពុជា និងវៀតណាម។ លោកទ្រឿង តានហ្សាង បានប្រាប់លោកហេង សំរិនថា លោកសង្ឃឹមថា កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងភូមិផងរបងជាប់គ្នាដ៍ល្អ ហើយវៀតណាមនៅតែមានការប្ដេជ្ញាជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត។
ថ្លែងនៅចំពោះមុខលោកហេង សំរិន នាយករដ្ឋមន្ត្រីង្វៀន តាន់យុង បានបញ្ជាក់ថា លោកចង់ឃើញប្រទេសកម្ពុជា មានស្ថេរភាពល្អ និងក្លាយជាប្រទេសដែលអាចជាដៃគូដ៏ល្អសម្រាប់សមាជិកមួយនៃសមាគម អាស៊ាន។
ប៉ុន្តែលោកង្វៀន តាន់យុង បានបង្ហាញទស្សនៈបែបដាស់តឿនឲ្យមេដឹកនាំកម្ពុជាខិតខំរក្សាចំណង មិត្តភាពជាមួយនឹងវៀតណាម ឲ្យបានប្រសើរទៅមុខទៀត ខណៈដែលមេដឹកនាំវៀតណាមរូបនេះ ជំរុញឲ្យមេដឹកនាំកម្ពុជាទប់ស្កាត់អំពើអសកម្មទាំងឡាយណា ដែលប្រឆាំងនឹងជនជាតិវៀតណាមនៅកម្ពុជា ក៏ដូចជាមន្ត្រីទូតវៀតណាមករណីដុតទង់ជាតិវៀតណាមនៅខាងមុខស្ថានទូត វៀតណាមកាលពីពេលថ្មីៗនេះដោយបាតុករកម្ពុជា។ បន្ថែមលើនេះទៀតមេដឹកនាំវៀតណាមភាគច្រើន ជំរុញឲ្យមេដឹកនាំកម្ពុជា តាមរយៈលោកហេង សំរិន ឲ្យជួយគាំពារប្រជាជនវៀតណាមដែលរស់នៅកម្ពុជា ឲ្យមានភាពស្របច្បាប់ទៅតាមច្បាប់របស់កម្ពុជា។
សូមជម្រាបថា ការថ្លែងរបស់មេដឹកនាំវៀតណាមខាងលើនេះ ដែលចាត់ទុកកម្ពុជាជាប្រទេសភូមិផងល្អជាមួយគ្នា គឺជាលើកដំបូងហើយបន្ទាប់ពីមានការផ្ទុះបាតុកម្មរបស់ប្រជាពលរដ្ឋ ខ្មែរកម្ពុជា និងអ្នកស្នេហាជាតិ ដែលបានធ្វើបាតុកម្មទាមទារឲ្យមន្ត្រីវៀតណាមម្នាក់ សុំទោសនូវអ្វីដែលនិយាយថា ទឹកដីកម្ពុជាក្រោមជារបស់ដូនតាខ្លួន គឺមិនមែនអាណានិគមបារាំងកាត់ឲ្យគ្រប់គ្រងនោះទេ ហើយបាតុកម្មរបស់ប្រជាជនមានកំហឹងរហូតដល់ទៅដុតទង់ជាតិវៀតណាម នៅមុខស្ថានទូតវៀតណាមទៀតផង។
ស្របពេលជាមួយគ្នានោះ ប្រធានគណបក្សប្រឆាំង គឺលោកសម រង្ស៊ី បានថ្លែងប្រាប់ឲ្យប្រជាជនកម្ពុជាផ្ដិតមេដៃឲ្យបានរាប់លាននាក់ ដើម្បីឲ្យមន្ត្រីទូតនេះសុំទោស បើមិនពុំនោះទេ ឲ្យបណ្ដេញចេញពីកម្ពុជា៕
សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ nunborin@vodhotnews.com
មិនគួរទុកចិត្តមិត្តរបៀបដូចពួកអាយួនទេ យើងមានប្រវត្តិសាស្រ្តស្រាប់ហើយ ថាពួកយួនវាជាសត្វក្រពើ
មេដឹកនាំយួននៅតែចាត់ទុកបក្សប្រជាជនកម្ពុជាជាមិត្តជិតខាងល្អ ព្រោះមេដឹកនាំខ្មែរកាន់អំណាច សព្វថ្ងៃជាអាយ៉ងវា!!?
មេដឹកនាំយួននៅតែចាត់ទុកបក្សប្រជាជនកម្ពុជាជាមិត្តជិតខាងល្អ ព្រោះមេដឹកនាំខ្មែរកាន់អំណាច សព្វថ្ងៃជាអាយ៉ងវា!!?
មេដឹកនាំយួននៅតែចាត់ទុកបក្សប្រជាជនកម្ពុជាជាមិត្តជិតខាងល្អ ព្រោះមេដឹកនាំខ្មែរកាន់អំណាច សព្វថ្ងៃជាអាយ៉ងវា!!?
shared from facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។