ប្រធាន​រដ្ឋសភា​ច្រាន​ចោល​សេចក្តី​​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វៀតណាម

លោក​ ឈាង វុន ធ្វើ​សន្និសីទ​កា​សែត​ បន្ទាប់​ពី​​បាន​វិល​ត្រឡប់​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​។ រូបថត ផា លីណា

លោក​ ឈាង វុន ធ្វើ​សន្និសីទ​កា​សែត​ បន្ទាប់​ពី​​បាន​វិល​ត្រឡប់​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រធាន​គណៈកម្មការ​ការ​បរទេស​របស់​រដ្ឋសភា កាល​ពី​ម្សិលមិញ បាន​ច្រាន​ចោល​ ចំពោះ​​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វៀតណាម​ដែល​ថា លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ប្រាប់​លោក Nguyen Tan Dung ​នាយក​រដ្ឋមន្រ្តី​វៀតណាម កាល​ពី​ថ្ងៃ​ចន្ទ ថា លោក​នឹង​ចាត់​​វិធានការ​តឹង​រ៉ឹង​ដើម្បី​ទប់​ស្កាត់​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​ខ្មែរ​ក្រោម​ប្រឆាំង​​វៀតណាម។

របាយការណ៍​​ដែល​បាន​យក​​មក​ផ្សព្វផ្សាយ​ ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា​បាន​ឲ្យ​ដឹងថា លោក ហេង សំរិន បាន​លាប​​ពណ៌​បាតុករ​ថា ជា​ជន​ជ្រុល​និយម។ ប៉ុន្តែ​លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន កាល​ពី​ម្សិល​មិញ បាន​អះអាង​ថា លោក ហេង​ សំរិន បាន​ប្រាប់​វៀតណាម​ថា បាតុកម្ម​ត្រូវ​បាន​អនុញ្ញាត​នៅ​កម្ពុជា ហើយ​ថា បាតុករ​មាន​ហេតុ​ផល​​ស្រប​ច្បាប់​ដើម្បី​ចេញ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ។

លោក​បាន​ប្រាប់​អ្នក​យកព័ត៌មាន នៅ​សន្និសីទ​សារ​ព័ត៌មាន​ជា​ពិសេស​មួយ​ថា៖ «​ខ្ញុំ​បាន​ឮ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​រាយការណ៍​ថា សម្តេច​ចក្រី​ បាន​មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​បាតុករ ដែល​ខ្ញុំ​សូម​បញ្ជាក់​ថា ​មិន​​ត្រឹម​ត្រូវ​ទេ»។

លោក​បន្ត​ថា៖ «​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ត្រង់​ចំណុច​នេះ​ថា ​អ្នក [ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្មែរ] ​​ត្រូវ​ស្តាប់​គ្នា ​ព្រោះ​យើង​ជា​ខ្មែរហើយ​អ្នកត្រូវ​រង់​ចាំ​រហូត​ទាល់​តែ​យើង​មក​វិញ​ ដើម្បី​បញ្ជាក់​មុន​ពេល​ផ្សព្វ​ផ្សាយ» ។

លោក ហេង សំរិន (ពាក់​កម្រង​ផ្កា) ត្រូវ​បាន​ស្វាគមន៍ នៅ​ពេល​វិល​ត្រឡប់​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​វិញ កាល​ពី​ម្សិល​មិញ​​​។ ផា លីណា

បាតុ​ករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​ស្ថានទូត​វៀត​ណាម រយៈ ពេល ៣ ថ្ងៃ​ជាប់​ៗ​គ្នា កាល​ពី​សប្តាហ៍​មុន​ដើម្បី​ទាម​ទារ​ឲ្យ​មន្ត្រី​ស្ថាន​ទូត​នេះ សុំ​​ទោស​ចំពោះ​សេចក្តី​ថ្លែង​ដែល​កាឡៃ​ប្រវត្តិ​សាស្ត្រ​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មិថុនា ដោយ​​អ្នក​នាំ​ពាក្យ​​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​វៀត​ណាម​តាំង​ពី​យូរលង់​ណាស់​មក​ហើយ​។

ទង់​ជាតិ​វៀត​ណាម ត្រូវ​បាន​បាតុករ​ដុត​បំផ្លាញ​ចោល​ក្នុង​បាតុ​កម្ម​នោះ​ ខណៈ​ដែល​មន្ត្រី​ស្ថាន​ទូត​វៀត​ណាម​ មិន​ព្រម​ចេញ​មក​ទទួល​ញត្តិ​ ដែល​បណ្តាល​ឲ្យ​មានការ​ថ្កោល​ទោស​ភ្លាមៗ​ពី​​ទីក្រុង​ហាណូយ។

លោក វុន បាន​បញ្ជាក់​ថា ​បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ម្តង​ទៀត​ជាមួយ​នឹង​លោក ហេង​ សំរិន ក្នុង​អំឡុង​ទស្សន​កិច្ច​ផ្លូវ​ការ​ទៅ​វៀតណាម​កាល​ពីថ្ងៃ​ចន្ទ​ ប៉ុន្តែ លោក​ប្រធាន​​​រដ្ឋ​សភា​បាន​ពន្យល់​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ត្រូវ​បាន​អនុញ្ញាត។

លោក វុន បាន​ថ្លែង​ថា៖ «​អ្វី​ដែល​សម្តេច​ប្រធាន​ប្រាប់​នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម មាន​ន័យ​ថា យើង​ដឹង​ថា ​អ្វី​ខ្លះ យើង​កំពុង​ធ្វើ ហើយ​មិន​ចាំ​បាច់​​ប្រាប់​យើង​ឲ្យ​ធ្វើ​​​ទេ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បាតុកម្ម​មិន​កើត​ឡើងដោយ​គ្មាន​មូល​ហេតុ​ទេ វា​កើត​ចេញ​ពីកា​របក​ស្រាយ​ប្រវតិ្ត​សាស្រ្ត​ខុស»។

លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរ​ទេសបាន​បញ្ជូន​សារ​ប្រហាក់​ប្រហែល​គ្នា​នេះ​ជូន​បាតុករ​ដោយ​ផ្ទាល់​ នៅ​ក្នុង​ជំនួបឯក​ជន​មួយកាល​ពី​ថ្ងៃ​​អង្គារ។ នេះ​បើ​យោង​តាម​សកម្មជន​ដេល​មាន​វត្តមាន​ក្នុង​ជំនួប​នោះ។

រដ្ឋាភិបាល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា ​«ជា​អាយ៉ង​របស់​វៀតណាម​»​ដែល​បាន​គ្រប់​គ្រង​កម្ពុជា​នៅ​ទសវត្ស​រ៍ទី ៨០ ​ប៉ុន្តែ​​រដ្ឋាភិបាល​បាន​​អត់​ឱន​ចំពោះ​បាតុកម្ម​​ នា​ពេល​ថ្មីៗនេះ៕ TK


What Next?

Recent Articles

7 Responses to "ប្រធាន​រដ្ឋសភា​ច្រាន​ចោល​សេចក្តី​​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វៀតណាម"

  1. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  2. វាសនាខ្ញុំអនាគតខ្ញុំ says:

    ឈុន ង្វៀង​អើយ!សំដាច់ម៍ ហេង សំរិន និយាយភាសាយួនជាមួយមេគាត់សមមិត្តយួន។ដូច្នេះ​ហើយអ្នកកាសែតយួនដកស្រងសំដីគាត់ចុះកាសែតផ្សាយពេញស្រុកគេ ប្រហែលឈុន ង្វៀង​​មិនចេះស្តាប់យួនទេដឹង??ចំពោះសំដាច់ម៍ ហេង សំរិន វិញគាត់ចេះភាសាយួនតាំងពីគាត់ឃ្វាល គោទាំងហ្វូងៗទៅជូនមេយួនគាត់ម្ល៉េះ!

  3. សម្បត្តិ says:

    ពូកែបកស្រាយណាស់ លោកសមាជិកសភា ឈុន ង្វៀង អាថោក ពួកអាភ្លឺ

  4. Chourn says:

    ហេងសំរិនទុកចិត្តមិនបានដែព្រោះគាត់នេះសូម្បីតែអានអក្សរនៅក្នុងសភាក៍មិនត្រង់ជួរដែរ។ ប្រហែលជាបានសន្យាផ្តេសផ្តាសជាមួយយួនមែនហើយ។ តែយ៉ាងណាក៍ដោយចុះបើដឹងថាយួន​វាបំផ្លើសម្តងជាពីរដង​ហើយអាក្រសួងការបរទេសខ្មែរម៉េចដេកស្រមុកអញ្ចឹង????

  5. អុជអាល says:

    ថាអាស៊ីសេរី វីអូអេ ចេះបំផ្លើសពត៌មានដើម្បីបង្ខូចកេរ្ដិ៍មេដឹកនាំខ្មែរ ចុះហេតុអ្វី
    មិត្តម៉ឺនឆ្នាំក៏ធ្វើអញ្ចឹងដែរ។នេះបានចំជាចុះទឹកក្រពើ ឡើងលើខ្លាមែន ហាស់ៗៗៗ!

  6. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ហេតុមានចារឹកជាសត្វសុនខចេះតែព្រុសៗហេតុអ្វីមិនទៅប្តឹងទូរទស្សន៏យួនទៅអាឡប់វុន!!!

  7. ណាល់ ☚ ☭ ☛ សែន says:

    បែបឃើញប្រជាជនក្ដៅក្រហាយខ្លាំង ខ្លាចបាត់កៅអីអស់រកមួយគ្មាន
    អញ្ចឹងហើយក៍ធ្វើជាមកស្អំចិត្តប្រជាជន ប៉ុន្តែការពិតវានៅតែការពិត
    អស់លោកអ្នកឃើញហើយ កោះត្រល់បាត់បង់ ពួកយួនមកនៅស្រុកខ្មែរខុសច្បាប់សន្ធឹកសន្ធាប់កកកុញពេញទន្លេជាដើម។ល។
    និយាយឱ្យចំកណ្ដាលក្បាលហ៊ុនសែនទៅចុះ ឯណាដីដែលយួនសងខ្មែរ ???
    ក្រែងកាន់ក្បាលមេក្រូប្រូបែកពពុះមាត់តែឯងថា យួនលយចូលក្នុងដីខ្មែរជាង១០០០គម នោះអី ។