លោក សម រង្ស៊ី សម្ដែង​ការ​យល់ចិត្ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​មិន​បាន​ទទួល​ញត្តិ​របស់​ជនរងគ្រោះ​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រធានគណបក្សសង្គ្រោះជាតិ​លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹទ្ធសភា​បន្ទាប់​ពីឯកភាព​គ្នា​បញ្ចប់​ការជាប់​គាំង​នយោបាយ កាលពីថ្ងៃ​ទី២២ ខែ​កក្កដា (រូបភាព៖ តាំង វីដា)

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បង្ហាញ​ការជឿ និង​យល់​ពី​បញ្ហា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​មិន​បាន​ទទួល​ញត្តិ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ។​

​លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​សីហា​នេះ សរសេរ​លិខិត​មួយ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​ការគាំទ្រ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ស្ដី​ពី​ដំណោះស្រាយ​ចំពោះ​វិវាទ​ដីធ្លី​ដែល​បាន​កើតឡើង​យ៉ាងច្រើន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​ដប់ឆ្នាំ​មកនេះ​។ លោក សម រង្ស៊ី បញ្ជាក់ថា លោក​គាំទ្រ​ជាពិសេស​លើ​ចំណុច​ដែល​ថា រវាង​ប្រជាជន (​ដែល​បាន​) ទៅ​តាំង​ទីលំនៅ​ពី​៤​ទៅ​៥​ឆ្នាំ​ហើយ និង​អ្នកវិនិយោគ​ដែល​មក​ក្រោយ គួរណា​សម​ផ្ដល់​អាទិភាព​ជូនទៅ​ប្រជាជន ក្នុង​ការរក្សា​ដីធ្លី​ទាំងនោះ​ដើម្បី​ជៀសវាង «​អយុត្តិធម៌​» ។​

​នៅក្នុង​លិខិត​ដដែល​នោះ លោក សម រង្ស៊ី បង្ហាញ​ពី​ការ​យល់​នូវ​ទុក្ខលំបាក ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួបប្រទះ​ក្នុង​ការដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ហើយ​លោក សម រង្ស៊ី ថា​ជឿ និង​យល់​ពី​ការបញ្ជាក់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ពី​ការ​មិន​បាន​ទទួល​របា​យ​ការណ៍​គ្រប់​ជ្រុងជ្រោយ និង​ញត្តិ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​អំពី​ការ​រឹបអូស​យក​ដីធ្លី ផ្ទះសម្បែង និង​ស្រែ​ចម្ការ ។​

​ប្រធាន​គណបក្សប្រឆាំង​ក៏​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន របាយការណ៍ និង​ញត្តិ​ដែល​គណបក្ស​ប្រឆាំង​បាន​ទទួល​ពី​ប្រជាពលរដ្ឋ និង​ប្រភព​ដទៃ​ដែល​អាច​ជឿជាក់​បាន ព្រមទាំង​អាច​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ​សម្គាល់ និង​លើកទឹកចិត្ត​អ្នកវិនិយោគ​ត្រឹមត្រូវ​ដែល​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​វែង ។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨ ខែ​សីហា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ជា​លើកដំបូង​ថា លោក​មិន​ដែល​បាន​ទទួល​ពាក្យបណ្តឹង ពី​អ្នករងគ្រោះ​រឿង​ដីធ្លី តាមរយៈ​មន្ត្រីក្រោមឱវាទ​ទេ ។​ ​ការអះអាង​នេះ​បណ្ដាលឲ្យ​មាន​ការអត្ថាធិប្បា​យ​​ពី​មន្ត្រី​សង្គម​ស៊ីវិល ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ខ្លាំងៗ​ទៅលើ​អ្នក​រិះគន់​រូប​លោក​លើ​ចំណាត់ការ​ដោះស្រាយ​បញ្ហាដីធ្លី ដោយ​ចាត់ទុកថា​អ្នក​ទាំងនោះ​ជា​ក្មេង​ល្ងង់ និង​ភ្លើ ៕

សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

11 Responses to "លោក សម រង្ស៊ី សម្ដែង​ការ​យល់ចិត្ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​មិន​បាន​ទទួល​ញត្តិ​របស់​ជនរងគ្រោះ​​"

  1. ដែកជិះ says:

    មេបក្្សCNRP មុននឹងនិយាយគិតអេាយច្បាស់ក្រែងដូចលេាករិទ្ធិទៀត?????????????

  2. bol says:

    នេះជាឥរិយាបថល្អមួយ ដែលគណបក្សទាំងអស់ មិនថា CNRP CPP ឬគណបក្សក្រៅសភា ត្រូវតែប្រកាន់យកដើម្បីសន្តិភាព និតិរដ្ឋ ។ នេះហើយ ដែលគេហៅថា យើងរួមគ្នាកសាងជាតិ។
    ការគាំទ្រនូវសកម្មភាពឬចំណាត់ការរបស់រាជរដ្ឋាភិបាល(ដែលដឹកនាំដោយគណបក្សមានសម្លេងលើសលប់) របស់បក្សប្រឆាំង ពុំមែនមានន័យថា បក្សប្រឆាំងនេះ « ដាក់ខ្លួន » នោះទេ។ បក្សប្រឆាំងបង្ហាញនូវការសរសើររដ្ឋាភិបាល ពីអ្វីជាគុណសម្បត្តិ ពុំមែនមានន័យថា ជាការផ្តល់សន្លឹកឆ្នោតដល់រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ គឺជាការលើកកំពស់ការធ្វើឲ្យមាននិតិរដ្ឋ និងពង្រឹងនិតិរដ្ឋ។

    ដូចនេះ បក្សប្រឆាំង ឬបក្សទាំងឡាយណាក៏ដោយ នឹងពុំមានខាតបង់មុខមាត់ ឬសម្លេង ទេ ប្រសិនបើគ្រាន់តែបក្សនេះបង្ហាញការគាំទ្រ ឬសរសើរចំណាត់ការរបស់រាជរដ្ឋាភិបាល។

    ការដណ្តើមសម្លេង និងដណ្តើមអំណាចជារឿងនយោបាយ ដែលបក្សនិមួយៗ បានខិតខំការពារកៅអីរបស់ខ្លួន ឬក៏ប្រជែងយកកៅអីតាមរយៈការធ្វើយ៉ាងណាឲ្យមហាជន រាស្ត្រមានជំនឿ មើលឃើញពីគុណសម្បត្តិរបស់បក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងបើបក្សប្រឆាំងវិញ ក៏កំពុងបង្ហាញពីគោលនយោបាយ ។ តែបើនៅក្នុងសភា នោះ បក្សប្រឆាំងកាន់តែមានសក្តានុពល ក្នុងការបង្ហាញថា ខ្លួនក៏មានចំណែកក្នុងការកសាងជាតិ ដែរ។ ដូចនេះ ទាំងបក្សកាន់រដ្ឋាភិបាល បក្សប្រឆាំងក្នុងសភា និងបក្សក្រៅសភា គឺសុទ្ធតែរួមគ្នាកសាងជាតិដូចគ្នា។

    បញ្ហាសំខាន់ដែលយើងចង់និយាយ គឺ ចង់និយាយថា បក្សណាក៏ដោយ តែឡើងកាន់រដ្ឋាភិបាល គឺត្រូវការកសាងជាតិជាមួយនឹងច្បាប់របស់រដ្ឋ។ ច្បាប់គឺជាផ្លូវតម្រង់សង្គម ឲ្យរស់នៅក្នុងធ្លុងតែមួយ ទោះបីជាមនុ្សម្នាក់ ឬក្រុមមួយ មានគំនិតមនោគមន៍វិជ្ជា ទស្សនៈ និងជំនឿសាសនាអ្វីក៏ដោយ។
    កិច្ចការអប់រំ និងតម្រង់មនុស្សឲ្យអនុវត្ត និងប្រតិបត្តិតាមច្បាប់ជារឿង « លំបាក » ជាទី បំផុត។ តែការលើកទឹកចិត្តឲ្យមនុស្សប្រឆាំងនឹងច្បាប់ គឺជា « ការងាយ » បំផុត។

    ដូចនេះ បក្សប្រឆាំងក៏ដោយ បក្សក្រៅសភាក៏ដោយ ឬស្ថាប័នអង្គការណាក៏ដោយ មិនត្រូវលើកទឹកចិត្តមនុស្ស ឬអ្នកស្រុកឲ្យប្រឆាំងច្បាប់ ឡើយ។ តែត្រូវតែរួមចំណែក ពិនិត្យ និងកែសម្រួលការអនុវត្តច្បាប់របស់មន្រ្តី ឬស្ថាប័នមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល , ដោយវិធីណាមួយ បែបច្បាប់ គឺពុំមែនការបញ្ជូនកម្លាំង ឬតំណាង ឲ្យទៅបង្កប់ ឬញុះញង់ប្រជាជន នោះឡើយ។

    យើងគិតថា បើលោកសម​ រង្ស៊ី ឬ CNRP ចាប់ផ្តើមរួមចំណែក ធ្វើការងារជាមួយ CPP តាមទម្រង់ច្បាប់ មិនដើរសន្យា មិនដើរញុះញង់ មិនលើកទឹកចិត្តប្រជាជនឲ្យប្រឆាំងអាជ្ញាធរ ដើម្បីការធ្វើប្រជាភិថុតិ នោះ មានន័យថា លោកកំពុងរៀបចំផ្លូវ ដ៏ល្អសម្រាប់ការឡើងកាន់អំណាចនៅពេលណាមួយ ។ ហើយនៅពេលដែលលោកកាន់អំណាចនោះ គឺលោកនឹងអង្គុយបានសុខ គ្មានការរំខានទេ។ តែបើលោកដើរសន្យា លោកនឹងជំពាក់សន្យា។ លោកដើរបំផុសឲ្យប្រជាជនបាតុកម្ម ប្រជាជនកាន់កាំបិតពូថៅ ប្រឆាំងអាជ្ញាធរ មេរៀនទាំងអស់នឹងត្រឡប់មករកលោកជាពុំខាន។ ចាំឲ្យច្បាស់ថា កុំបង្រៀនខ្លាឲ្យស៊ីសាច់ ឬបង្រៀនឲ្យក្រពើហែលទឹក ឲ្យសោះ៕

  3. ភ្នែកភ្លឺ says:

    ពេលនេះទើបតេជោរដឹងថា ពួកអែបអប បញ្ជោរលើកជើង គឺជាអ្នកក្បត់ខ្លួន ។

  4. Sva watpnom says:

    បើធ្វើចៅហ្វាយគេហើយមិនដឹងកូនចៅធ្វើចោរ កាត់បោះអោយឆ្កែសុីទៅ។

  5. Anonymous says:

    តើសំដីរបស់នាយករដ្ផមន្ត្រីខ្មែរពិតជាលែងមានមន្ត្រីក្រោមបង្គាប់គោរព?ពិតជាលែងមានតំលៃហើយ
    ??ឬមួយគ្រាន់តែនិយាយអោយតែលឺសូរ??ឬមួយគ្រាន់តែនិយាយអោយតែពីរោះស្តាប់ថាពិតជាមិន
    ដឹងងិុងអីមែន?????

  6. CountryStudent says:

    shared from facebook

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ

  7. Chourn says:

    យ៉ាងម៉េចហើយលោកប្រធានសមរង្សី!!! ចូលសភាមិនទាន់បានអង្គុយក្តៅគូថផងហាក់ដូចជាយល់ ចិត្តយល់ថ្លើមគ្នាជាមួយសម្តេចលឿនស្លេវតែម្តងហើយ។ មើលទៅហាក់ដូចជាយល់ចិត្តយល់ថ្លើម គ្នាលឿនជាងបក្សហ៊្វុនសីុនបិុចដែលរលាយដោយសារយុទ្ធសាស្ត្រច្រែសសុីដែកហ៊ុនសែនទៅទៀត។ បើមិនចង់បាត់បង់កៅអីអស់រលីងដូចហ៊្វុនសុីបបិុចទេនោះត្រូវតែដើរឲ្យឆ្ងាយពីគំរូហ៊្វុនសុីចណាលោក ប្រធានសមរង្សី។

  8. ខ្ញុំថា ពួកគាត់ដូចជាទន់ភ្លន់ដាក់គ្នាដើម្បីដាក់ហ៊ុនរកស៊ីក្រុមហ៊ុនឯកជនជាមួយគ្នាហើយ មើល

    ទៅ ? ។វាជាការប្រសើរម្យ៉ាងផងដែរ ពីព្រោះនៅក្នុងស្រុកខ្មែរមុខជំនួញរកស៊ីធំៗ នៅទំនេរមិន

    ទាន់មាន ខ្វះដើមទុនយ៉ាងច្រើនខ្លាំងណាស់។បើឈ្លោះគ្នារឿងអំណាចត្រូវចេះចែករំលែកគ្នាតែ

    បើឈ្លោះគ្នារឿងរកស៊ីត្រូវតែស្មោះត្រង់ទាំងអស់គ្នាទើបមានសេចក្តីសុខចំរើន។ប៉ុន្តែជាជំហាន

    ដំបូងគួរតែដោះស្រាយបញ្ហារកយុត្តិធម៌ជូនរាស្ត្រខ្មែរឲ្យបានធូរស្រាលជាមុនសិន។

  9. សែនសម្បូរចោរលួចជាតិ says:

    មិនទាន់ដឹងដប់ផងទៅធ្វើនាយករដ្ឋមន្រ្តី ធ្វើអស់រយះពេលរាប់សិបឆ្នាំទៅហើយ
    សូម្បីតែញត្តិមួយក៍មិនបានទទួល ឆ្លើយដូច ខៀវ សំផន បេះបិតតែម្ដង
    ខ្មែរក្រហមសម្លាប់ប្រជាជនអស់ពាក់កណ្ដាលនៃចំនួនប្រជាជនក្នុងប្រទេសហើយ
    តាប៉ិ ខៀវ សំ ផន ថាអត់ដែលដឹងរឿងសម្លាប់ប្រជាជនខ្មែរទេ ដូចគ្នាណាស់
    ព្រោះពីអតីតៈកាល ហ៊ុន សែន និង ខៀវ សំផន ធ្លាប់ធ្វើខ្មែរក្រហមជាមួយគ្នា ។

  10. រាហូអសុរិន្ទ says:

    bol
    says:
    August 22, 2014 at 9:12 am នេះជាឥរិយាបថល្អមួយ ដែលគណបក្សទាំងអស់ មិនថា CNRP CPP ឬគណបក្សក្រៅសភា ត្រូវតែប្រកាន់យកដើម្បីសន្តិភាព និតិរដ្ឋ ។ នេះហើយ ដែលគេហៅថា យើងរួមគ្នាកសាងជាតិ។
    ការគាំទ្រនូវសកម្មភាពឬចំណាត់ការរបស់រាជរដ្ឋាភិបាល(ដែលដឹកនាំដោយគណបក្សមានសម្លេងលើសលប់) របស់បក្សប្រឆាំង ពុំមែនមានន័យថា បក្សប្រឆាំងនេះ « ដាក់ខ្លួន » នោះទេ។ បក្សប្រឆាំងបង្ហាញនូវការសរសើររដ្ឋាភិបាល ពីអ្វីជាគុណសម្បត្តិ ពុំមែនមានន័យថា ជាការផ្តល់សន្លឹកឆ្នោតដល់រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ គឺជាការលើកកំពស់ការធ្វើឲ្យមាននិតិរដ្ឋ និងពង្រឹងនិតិរដ្ឋ។

    ដូចនេះ បក្សប្រឆាំង ឬបក្សទាំងឡាយណាក៏ដោយ នឹងពុំមានខាតបង់មុខមាត់ ឬសម្លេង ទេ ប្រសិនបើគ្រាន់តែបក្សនេះបង្ហាញការគាំទ្រ ឬសរសើរចំណាត់ការរបស់រាជរដ្ឋាភិបាល។

    ការដណ្តើមសម្លេង និងដណ្តើមអំណាចជារឿងនយោបាយ ដែលបក្សនិមួយៗ បានខិតខំការពារកៅអីរបស់ខ្លួន ឬក៏ប្រជែងយកកៅអីតាមរយៈការធ្វើយ៉ាងណាឲ្យមហាជន រាស្ត្រមានជំនឿ មើលឃើញពីគុណសម្បត្តិរបស់បក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងបើបក្សប្រឆាំងវិញ ក៏កំពុងបង្ហាញពីគោលនយោបាយ ។ តែបើនៅក្នុងសភា នោះ បក្សប្រឆាំងកាន់តែមានសក្តានុពល ក្នុងការបង្ហាញថា ខ្លួនក៏មានចំណែកក្នុងការកសាងជាតិ ដែរ។ ដូចនេះ ទាំងបក្សកាន់រដ្ឋាភិបាល បក្សប្រឆាំងក្នុងសភា និងបក្សក្រៅសភា គឺសុទ្ធតែរួមគ្នាកសាងជាតិដូចគ្នា។

    បញ្ហាសំខាន់ដែលយើងចង់និយាយ គឺ ចង់និយាយថា បក្សណាក៏ដោយ តែឡើងកាន់រដ្ឋាភិបាល គឺត្រូវការកសាងជាតិជាមួយនឹងច្បាប់របស់រដ្ឋ។ ច្បាប់គឺជាផ្លូវតម្រង់សង្គម ឲ្យរស់នៅក្នុងធ្លុងតែមួយ ទោះបីជាមនុ្សម្នាក់ ឬក្រុមមួយ មានគំនិតមនោគមន៍វិជ្ជា ទស្សនៈ និងជំនឿសាសនាអ្វីក៏ដោយ។
    កិច្ចការអប់រំ និងតម្រង់មនុស្សឲ្យអនុវត្ត និងប្រតិបត្តិតាមច្បាប់ជារឿង « លំបាក » ជាទី បំផុត។ តែការលើកទឹកចិត្តឲ្យមនុស្សប្រឆាំងនឹងច្បាប់ គឺជា « ការងាយ » បំផុត។

    ដូចនេះ បក្សប្រឆាំងក៏ដោយ បក្សក្រៅសភាក៏ដោយ ឬស្ថាប័នអង្គការណាក៏ដោយ មិនត្រូវលើកទឹកចិត្តមនុស្ស ឬអ្នកស្រុកឲ្យប្រឆាំងច្បាប់ ឡើយ។ តែត្រូវតែរួមចំណែក ពិនិត្យ និងកែសម្រួលការអនុវត្តច្បាប់របស់មន្រ្តី ឬស្ថាប័នមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល , ដោយវិធីណាមួយ បែបច្បាប់ គឺពុំមែនការបញ្ជូនកម្លាំង ឬតំណាង ឲ្យទៅបង្កប់ ឬញុះញង់ប្រជាជន នោះឡើយ។

    យើងគិតថា បើលោកសម​ រង្ស៊ី ឬ CNRP ចាប់ផ្តើមរួមចំណែក ធ្វើការងារជាមួយ CPP តាមទម្រង់ច្បាប់ មិនដើរសន្យា មិនដើរញុះញង់ មិនលើកទឹកចិត្តប្រជាជនឲ្យប្រឆាំងអាជ្ញាធរ ដើម្បីការធ្វើប្រជាភិថុតិ នោះ មានន័យថា លោកកំពុងរៀបចំផ្លូវ ដ៏ល្អសម្រាប់ការឡើងកាន់អំណាចនៅពេលណាមួយ ។ ហើយនៅពេលដែលលោកកាន់អំណាចនោះ គឺលោកនឹងអង្គុយបានសុខ គ្មានការរំខានទេ។ តែបើលោកដើរសន្យា លោកនឹងជំពាក់សន្យា។ លោកដើរបំផុសឲ្យប្រជាជនបាតុកម្ម ប្រជាជនកាន់កាំបិតពូថៅ ប្រឆាំងអាជ្ញាធរ មេរៀនទាំងអស់នឹងត្រឡប់មករកលោកជាពុំខាន។ ចាំឲ្យច្បាស់ថា កុំបង្រៀនខ្លាឲ្យស៊ីសាច់ ឬបង្រៀនឲ្យក្រពើហែលទឹក ឲ្យសោះ៕

    សូមគាំទ្រទស្សនៈរបស់លោក Bol បើខ្មែរគ្រប់គ្នាឣាចមានទស្សនៈប្រហាក់ប្រហែលនឹងលោក ប្រទេស
    យើងឣាចជៀសរួចផុតពីនឺមបរទេស ហើយឣាចរួបរួមគ្នាដើម្បីកសាងនិងឣភិវឌ្ឍន៍ទៅរកភាពរីកចម្រើន
    ឣាចនឹងតាមទាន់បណ្តាប្រទេសនាៗដែលកំពុងរីកចម្រើនជឿនលឿននិងគ្មានសង្រ្គាម ក្នុងពិភពលោក។

  11. រាហូអសុរិន្ទ says:

    bol
    says:
    August 22, 2014 at 9:12 am នេះជាឥរិយាបថល្អមួយ ដែលគណបក្សទាំងអស់ មិនថា CNRP CPP ឬគណបក្សក្រៅសភា ត្រូវតែប្រកាន់យកដើម្បីសន្តិភាព និតិរដ្ឋ ។ នេះហើយ ដែលគេហៅថា យើងរួមគ្នាកសាងជាតិ។
    ការគាំទ្រនូវសកម្មភាពឬចំណាត់ការរបស់រាជរដ្ឋាភិបាល(ដែលដឹកនាំដោយគណបក្សមានសម្លេងលើសលប់) របស់បក្សប្រឆាំង ពុំមែនមានន័យថា បក្សប្រឆាំងនេះ « ដាក់ខ្លួន » នោះទេ។ បក្សប្រឆាំងបង្ហាញនូវការសរសើររដ្ឋាភិបាល ពីអ្វីជាគុណសម្បត្តិ ពុំមែនមានន័យថា ជាការផ្តល់សន្លឹកឆ្នោតដល់រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ គឺជាការលើកកំពស់ការធ្វើឲ្យមាននិតិរដ្ឋ និងពង្រឹងនិតិរដ្ឋ។

    ដូចនេះ បក្សប្រឆាំង ឬបក្សទាំងឡាយណាក៏ដោយ នឹងពុំមានខាតបង់មុខមាត់ ឬសម្លេង ទេ ប្រសិនបើគ្រាន់តែបក្សនេះបង្ហាញការគាំទ្រ ឬសរសើរចំណាត់ការរបស់រាជរដ្ឋាភិបាល។

    ការដណ្តើមសម្លេង និងដណ្តើមអំណាចជារឿងនយោបាយ ដែលបក្សនិមួយៗ បានខិតខំការពារកៅអីរបស់ខ្លួន ឬក៏ប្រជែងយកកៅអីតាមរយៈការធ្វើយ៉ាងណាឲ្យមហាជន រាស្ត្រមានជំនឿ មើលឃើញពីគុណសម្បត្តិរបស់បក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងបើបក្សប្រឆាំងវិញ ក៏កំពុងបង្ហាញពីគោលនយោបាយ ។ តែបើនៅក្នុងសភា នោះ បក្សប្រឆាំងកាន់តែមានសក្តានុពល ក្នុងការបង្ហាញថា ខ្លួនក៏មានចំណែកក្នុងការកសាងជាតិ ដែរ។ ដូចនេះ ទាំងបក្សកាន់រដ្ឋាភិបាល បក្សប្រឆាំងក្នុងសភា និងបក្សក្រៅសភា គឺសុទ្ធតែរួមគ្នាកសាងជាតិដូចគ្នា។

    បញ្ហាសំខាន់ដែលយើងចង់និយាយ គឺ ចង់និយាយថា បក្សណាក៏ដោយ តែឡើងកាន់រដ្ឋាភិបាល គឺត្រូវការកសាងជាតិជាមួយនឹងច្បាប់របស់រដ្ឋ។ ច្បាប់គឺជាផ្លូវតម្រង់សង្គម ឲ្យរស់នៅក្នុងធ្លុងតែមួយ ទោះបីជាមនុ្សម្នាក់ ឬក្រុមមួយ មានគំនិតមនោគមន៍វិជ្ជា ទស្សនៈ និងជំនឿសាសនាអ្វីក៏ដោយ។
    កិច្ចការអប់រំ និងតម្រង់មនុស្សឲ្យអនុវត្ត និងប្រតិបត្តិតាមច្បាប់ជារឿង « លំបាក » ជាទី បំផុត។ តែការលើកទឹកចិត្តឲ្យមនុស្សប្រឆាំងនឹងច្បាប់ គឺជា « ការងាយ » បំផុត។

    ដូចនេះ បក្សប្រឆាំងក៏ដោយ បក្សក្រៅសភាក៏ដោយ ឬស្ថាប័នអង្គការណាក៏ដោយ មិនត្រូវលើកទឹកចិត្តមនុស្ស ឬអ្នកស្រុកឲ្យប្រឆាំងច្បាប់ ឡើយ។ តែត្រូវតែរួមចំណែក ពិនិត្យ និងកែសម្រួលការអនុវត្តច្បាប់របស់មន្រ្តី ឬស្ថាប័នមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល , ដោយវិធីណាមួយ បែបច្បាប់ គឺពុំមែនការបញ្ជូនកម្លាំង ឬតំណាង ឲ្យទៅបង្កប់ ឬញុះញង់ប្រជាជន នោះឡើយ។

    យើងគិតថា បើលោកសម​ រង្ស៊ី ឬ CNRP ចាប់ផ្តើមរួមចំណែក ធ្វើការងារជាមួយ CPP តាមទម្រង់ច្បាប់ មិនដើរសន្យា មិនដើរញុះញង់ មិនលើកទឹកចិត្តប្រជាជនឲ្យប្រឆាំងអាជ្ញាធរ ដើម្បីការធ្វើប្រជាភិថុតិ នោះ មានន័យថា លោកកំពុងរៀបចំផ្លូវ ដ៏ល្អសម្រាប់ការឡើងកាន់អំណាចនៅពេលណាមួយ ។ ហើយនៅពេលដែលលោកកាន់អំណាចនោះ គឺលោកនឹងអង្គុយបានសុខ គ្មានការរំខានទេ។ តែបើលោកដើរសន្យា លោកនឹងជំពាក់សន្យា។ លោកដើរបំផុសឲ្យប្រជាជនបាតុកម្ម ប្រជាជនកាន់កាំបិតពូថៅ ប្រឆាំងអាជ្ញាធរ មេរៀនទាំងអស់នឹងត្រឡប់មករកលោកជាពុំខាន។ ចាំឲ្យច្បាស់ថា កុំបង្រៀនខ្លាឲ្យស៊ីសាច់ ឬបង្រៀនឲ្យក្រពើហែលទឹក ឲ្យសោះ៕

    ******សូមគាំទ្រទស្សនៈរបស់លោក Bol បើខ្មែរគ្រប់គ្នាឣាចមានទស្សនៈប្រហាក់
    ប្រហែលនឹងលោក ប្រទេសយើងឣាចជៀសរួចផុតពីនឺមបរទេស ហើយឣាចរួបរួមគ្នាដើម្បីកសាងនិងឣភិវឌ្ឍន៍ទៅរកភាពរីកចម្រើន
    ឣាចនឹងតាមទាន់បណ្តាប្រទេសនាៗដែលកំពុងរីកចម្រើនជឿនលឿននិង
    គ្មានសង្រ្គាម ក្នុងពិភពលោក។