សឿ សុធារ៉ា ពពោះ​កូន​ទី​២ ស្នេហ៍​កាន់តែ​រឹងមាំ

តារាសម្តែង​នាង សឿ សុធារ៉ា កូនស្រី និង ស្វាមី សាពូន មីដាដា។

តារាសម្តែង​នាង សឿ សុធារ៉ា កូនស្រី និង ស្វាមី សាពូន មីដាដា។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មួយ​រយៈ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា តារាសម្តែង​ដ៏​មាន​ប្រជាប្រិយភាព​នាង សឿ សុធារ៉ា ហាក់​ដូចជា​លាក់​ខ្លួន​ពួន​អាត្មា​មិន​សូវ​បង្ហាញ​មុខ​លើ​វេទិកា​សិល្បៈ​ប៉ុន្មាន​នោះ​ទេ។ ការ​លាក់​មុខ​របស់​តារា​រូប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា នាង​កំពុង​តែ​សម្ងំ​ពពោះ​កូន​ទី​២ ហើយ​នៅពេល​សួរ​បញ្ជាក់​តារា​រូប​នេះ បាន​ឆ្លើយ​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ថា ​ពិតមែន​ហើយ!។

ក្រោយ​សម្រាល​កូនស្រី​ទី​មួយ​បាន​តែ​រយៈពេល​ដ៏ខ្លី ទស្សនិកជន​ក៏​ស្រាប់តែ​បាន​ឃើញ​ពី​សន្ទុះ​នៃ​ចេញ​មុខ​ច្បាម​យក​ប្រជាប្រិយ​របស់​តារាស្រី​មាន​ប្តី​រួច​ហើយ​នាង សឿ សុធារ៉ា ចេញ​មុខ​ស្ទើរ​គ្រប់​វេទិកា​សិល្បៈ ដោយ​នាង​បាន​លើក​ឡើង​ថា នាង​នឹង​ពុះពារ​ដើម្បី​ក្រសោប​យក​ភាព​ល្បាញល្បី​ឡើង​វិញ ហើយ​គ្រា​នោះ​គេ​បាន​ឃើញ​ថា សឿ សុធារ៉ា ក៏​ទទួល​បាន​ឱកាស​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ផង​ដែរ។

តារាសម្តែង​នាង សឿ សុធារ៉ា និង​កូនស្រី ។ សេត គឹមសឿន

ប៉ុន្តែ​យ៉ាង​ណា​ការ​តាំង​ចិត្ត​របស់​តារា​រូប​នេះ ហាក់​មិន​បាន​យូរអង្វែង​នោះ​ទេ សន្ទុះ​ប្រជាប្រិយភាព​របស់​នាង​ស្ទុះ​ឡើង​បាន​តែ​មួយ​ចម្អិន​កំពឹស​ក៏​បាន​ស្រកស្រុត​វិញ ហើយ​មួយ​រយៈកាល​ចុងក្រោយ​នេះ សឿ សុធារ៉ា គ្មាន​ឱកាស​ណា​បញ្ចេញ​ទេពកោសល្យ​ក្រៅតែ​ពី​យូរៗ​ម្តង​ឡើង​ច្រៀង​នៅលើ​ឆាក​តន្ត្រី​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នោះ​ទេ ពោល​គឺ​ការ​សម្តែង​ចម្រៀង​កាយវិការ ថត​ភាពយន្ត ឬ​ក៏​ស្ប៉ត​ពាណិជ្ជកម្ម គឺ​អត់​មាន​តែ​ម្តង។

ការ​ធ្លាក់​ចុះ​នូវ​ប្រជាប្រិយភាព​ស្ទើរតែ​ហៅ​លែង​ឮ​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ថា ដោយសារ​តែ​តារា​រូប​នេះ​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​អាជីព​សិល្បៈ​ដោយសារ​តែ​នាង​ត្រូវ​ចំណាយ​ពេល​យ៉ាងច្រើន​លើ​ការ​រកស៊ី និង​មើលថែ​កូនស្រី។ ប៉ុន្តែ​ថ្មីៗ​នេះ អ្នក​ជិតស្និទ្ធ​នឹង​តារា​រូប​នេះ​បាន​បញ្ជាក់​ថា ការ​លាក់​ខ្លួន​ពួនអាត្មា​ពី​វេទិកា​សិល្បៈ​កន្លងមក​នោះ ព្រោះ​តែ សឿ សុធារ៉ា ចង់​ថែ​ខ្លួន​យក​កូន​ម្នាក់​បន្ថែម​ទៀត​នៅក្នុង​អំឡុង​ពេល​រយាល​ពី​រដូវ​រកស៊ី ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ គេ​បាន​ដឹង​ថា នៅពេល​នេះ សឿ សុធារ៉ា កំពុង​តែ​ពពោះ​កូន​ទី​២ ដូច​បំណង​ហើយ​។

តារាសម្តែង​ស្រី​ដែល​មាន​វ័យ​នៅ​តែ​ក្មេងខ្ចី​នាង សឿ សុធារ៉ា បាន​ទទួល​ស្គាល់​ហើយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ស្រពេចស្រពិល​ថា នាង​ប្រហែល​ជា​កំពុង​ពពោះ​កូន​ពិត​មែន ព្រោះ​អាការ​របស់​នាង​នៅពេល​នេះ គឺជា​អាការ​អ្នក​មាន​ផ្ទៃពោះ​មិន​អាច​ប្រកែក​បាន។ ប៉ុន្តែ​យ៉ាងណា តារា​រូប​នេះ​បាន​បញ្ជាក់​ថា នាង​មិន​ទាន់​បាន​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ជាក់ច្បាស់​១០០​ភាគរយ​ថា នាង​ពិតជា​ពពោះ​កូន​ទី​២​នៅ​ឡើយ។

ជាមួយ​គ្នា​នោះ លោក សាពូន មីដាដា បាន​និយាយ​ថា៖​«​ពិតមែន​ហើយ​អាការ​ប្រពន្ធ​ខ្ញុំ​នៅពេល​នេះ គឺ​អាការ​អ្នក​មាន​កូន ព្រោះ​គាត់​តែង​ចាញ់​កូន ហើយ​ចេះ​តែ​ចង់​ញ៉ាំ​អ្វី​ប្លែកៗ ដូចជា​ចង់​ញ៉ាំ​ខ្យង​ជាដើម តែ​ខ្ញុំ​នៅ​តែ​មិន​អាច​បញ្ជាក់​១០០​ភាគរយ នៅ​ឡើយ ព្រោះ​យើង​អត់​ទាន់​បាន​ពិនិត្យ​តាម​វេជ្ជសាស្ត្រ​នោះ​ទេ» ។ តារា​រូប​នេះ​បាន​បញ្ជាក់​ថា៖ «​លទ្ធផល​នឹង​ដឹង​ច្បាស់​នៅពេល​បន្តិច​ទៀត​នេះ ព្រោះ​ខ្ញុំ​មាន​គម្រោង​ថា ១​សប្តាហ៍​ទៀត​នឹង​ទៅ​ពេទ្យ​ហើយ​»។

ការ​ពពោះ​នេះ សឿ សុធារ៉ា ហាក់​កាន់តែ​មាន​អារម្មណ៍​ល្អ​ទ្វេដង ដោយសារ​តារា​រូប​នេះ​បាន​យល់​សុបិន​ឃើញ​ថា អ្នក​មក​ចាប់​ជាតិ​ក្នុង​កំណើត​កូន​ទី​២​របស់​នាង គឺជា​បងប្រុស​បង្កើត​របស់​នាង ដែល​ទើប​តែ​ទទួល​មរណភាព​កាលពី​ប៉ុន្មាន​ខែ​កន្លងមក​នេះ។ តាមរយៈ​ការ​លើក​ឡើង​របស់ សឿ សុធារ៉ា នាង​ហាក់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កូន​ទី​២ របស់​នាង​ជា​កូនប្រុស មិនមែន​ស្រី​នោះ​ទេ។ បន្ថែម​លើ​នោះ នាង គិត​ថា កូន​ទី​២​របស់​នាង​នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​គ្រួសារ​របស់​នាង​ជាក់​ជា​មិន​ខាន។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស លោក សាពូន មីដាដា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅពេល​លោក​ឃើញ​ភរិយា​មាន​អាការ​ពពោះ​កូន​បែប​នេះ លោក​ពិតជា​រីករាយ​មែនទែន ព្រោះ​គូ​ស្វាមី​ភរិយា​លោក​ចង់​បាន​កូន​ទី​២​យូរ​មក​ហើយ ហើយ ដោយ​លោក​ក៏​មិន​បាន​ប្រកាន់​ថា កូន​ប្រុស ឬ​ស្រី​ដែរ គឺ​លោក​ចង់​បាន​ទាំងអស់​។

តារាចម្រៀង​រូប​នេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​ចង់​បាន​កូន​ទី​២ យូរ​ហើយ ពិតជា​សប្បាយ​ចិត្ត​ណាស់។ រឿង​ថា កូន​ប្រុស ឬ​ស្រី​នោះ ខ្ញុំ​ស្រឡាញ់​ទាំងអស់ អត់​ប្រកាន់​ទេ តែ​ខ្ញុំ​មាន​កូនស្រី​ម្នាក់​ហើយ បើ​បាន​កូន​ប្រុស​វិញ​កាន់តែ​ប្រសើរ​»។

សឿ សុធារ៉ា មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា កូន​ទី​២​របស់​នាង​នឹង​ធ្វើឲ្យ​ចំណង​ស្នេហា​គូ​ស្វាមី​ភរិយា​របស់​ខ្លួន​កាន់តែ​រឹងមាំ​ជាក់​ជា​មិន​ខាន​៕


What Next?

Recent Articles

2 Responses to "សឿ សុធារ៉ា ពពោះ​កូន​ទី​២ ស្នេហ៍​កាន់តែ​រឹងមាំ"

  1. yeah yeah , only fuck and suck all the night … you will get your goal …

  2. Prek Eng says:

    ម៉េចម៉ាកុំយកកូនជាមួយល្បងគន់គីមណ៎ាមីនាង ព្រោះអាសាពូនវាស្មានថាមីនាងហ្នឹងមានពងក្រហម តាមពិតដែលគេសោះ!