ដោយ អ៊ុក សាវបូរី
2014-08-21
RFA
កម្មករប្រមាណ ១ពាន់នាក់ នៅរោងចក្រស្បែកជើង ហា្កក់កា (GACKA) ធ្វើកូដកម្មទាមទារអោយថៅកែពន្យល់ពីការកាត់ប្រាក់ខែ និងផ្លាស់ប្ដូរលក្ខខណ្ឌការងារមួយចំនួន។
កម្មការិនីឈ្មោះ ញ៉ែម ចំប៉ា ធ្វើការនៅរោងចក្រឲ្យដឹងថា កម្មករបានតវ៉ា ៣ថ្ងៃមកហើយ សុំឲ្យថៅកែពន្យល់ពីការកាត់លុយពីកម្មករចំនួន ១០០ដុល្លារដោយគ្មានហេតុផល។ ទន្ទឹមនោះ ពួកគេសុំឲ្យថៅកែកុំកាត់លុយ ២០ដុល្លារ ក្នុងពេលកម្មករសុំច្បាប់ឈប់១ថ្ងៃ និងសុំឲ្យថៅកែទទួលយកតំណាងសហភាពសហជីពដើម្បីកម្មករ ៥នាក់ ដែលថៅកែបញ្ឈប់ពីការងារ៖ «អ្នកខ្លះបាត់ ២០ដុល្លារ អ្នកខ្លះបាត់ដល់ ៣០ដុល្លារ។ ខ្ញុំទៅតវ៉ា និយោជកសន្យាជាមួយខ្ញុំថា រយៈពេល១អាទិត្យហ្នឹងឲ្យដំណឹងពួកខ្ញុំ គេនឹងគិតឲ្យ។ ប៉ុន្តែមួយអាទិត្យក្រោយមក គឺអត់គិតឲ្យសោះ។ បាត់តាំងពីថ្ងៃទី១០ រហូតដល់ ១០ខែក្រោយ ហើយកម្មករគ្នាមានអីទៀត បើម្នាក់អស់ ២០ដុល្លារ ៣០ដុល្លារហើយហ្នឹង»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តកំពង់ស្ពឺ លោក រត្ថា វី ចុះអង្កេតសកម្មភាពតវ៉ារបស់កម្មកររោងចក្រស្បែកជើង ហា្កក់កា ឲ្យដឹងថា ថៅកែបានរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ ដោយកាត់ប្រាក់ពីកម្មករដែលមានច្បាប់ឈប់ត្រឹមត្រូវដល់ទៅ ២០ដុល្លារមួយថ្ងៃ លើសលុយដែលថៅកែបានផ្តល់ឲ្យកម្មករក្នុង១ថ្ងៃតែ ៣ដុល្លារនោះ។ លោកបន្តថា លក្ខខណ្ឌការងារក្នុងរោងចក្រក៏អាក្រក់ និងគ្មានអនាម័យ ទើបកម្មករទាមទារប្ដូរលក្ខខណ្ឌការងារ ១៧ចំណុច។
រោងចក្រស្បែកជើង ហា្កក់កា មានទីតាំងនៅភូមិជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដំណើរការផលិតស្បែកជើងនៅខេត្តកំពង់ស្ពឺ ១ឆ្នាំមកហើយ មានកម្មករជាង ១.៥០០នាក់ធ្វើការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីព៖ កម្មករជាង១ពាន់នាក់សន្លប់និង៣នាក់ស្លាប់ក្នុងរយៈពេល៨ខែ
- កម្មកររោងចក្រជីនយីរារាំងសមត្ថកិច្ចមិនឲ្យចាប់តំណាងសហជីព
- ភាគីកម្មករនិងតំណាងរោងចក្រស៊ីងហ្វាងជួបក្រសួងការងារថ្ងៃរសៀលនេះ
- កម្មករចម្ការកៅស៊ូមេមត់បារម្ភរឿងក្រុមហ៊ុនតម្រូវឲ្យធ្វើប្រវត្តិរូបនិងផ្ដិតមេដៃ
- កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មដល់ថ្ងៃទី៣
- តំណាងកម្មករនិងរោងចក្រនៅកំពង់ឆ្នាំងនឹងជជែកដោះស្រាយបញ្ហានៅថ្ងៃ២០សីហា
- កម្មករធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនសង់ទារកដ្ឋាន
- កម្មកររោងចក្រជីនយី២ពាន់នាក់បិទផ្លូវទាមទារឲ្យថៅកែដោះស្រាយ
- កម្មកររោងចក្រប្រមាណ២ពាន់នាក់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៥