អភិបាល​រង​ក្រុង​ទទួល​ញត្តិ​អ្នក​មាន​ជម្លោះ​ដីធ្លី​និង​អ្នក​បឹងកក់​៣​នាក់​ត្រូវ​បាន​ដោះ​លែង

ដោយ អ៊ុក សាវបូរី
2014-08-21
វិទ្យុអាស៊ីសេរី

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បឹងកក់ ឡពាង
អ្នក​បឹងកក់ និង​អ្នក​ភូមិ​ឡពាង​ជាង​១០០នាក់ ត្រូវ​សមត្ថកិច្ច​ប្រដាប់​ខែល និង​ដំបង​ស្ទាក់​ដំណើរ​ត្រង់​ចំណុច​មុខ​វិហារ​ឥស្លាម ក្នុង​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Uon Chhin

ពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី​សហគមន៍​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ដីធ្លី ក្រោម​ការ​ផ្តល់​ដី​វិនិយោគ នាំ​គ្នា​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ទោះ​បី​អាជ្ញាធរ​ខណ្ឌ​មានជ័យ ខណ្ឌ​ដូនពេញ និង​សាលា​រាជធានី​ភ្នំពេញ ព្យាយាម​បិទ​ផ្លូវ​រារាំង​ពួក​គេ​ក៏ដោយ។

ក្នុង​ការ​រារាំង​នោះ ធ្វើ​ឡើង​ដោយ​កម្លាំង​អាជ្ញាធរ​ចម្រុះ និង​កម្លាំង​សន្តិសុខ​ជាច្រើន​រយ​នាក់។ ស្រប​គ្នា​នេះ ក៏​មាន​ដាក់​របាំង​ដែក​ជាច្រើន​ជាន់ ក្នុង​បំណង​មិន​ឲ្យ​ពលរដ្ឋ​អាច​ចេញ​ពី​តំបន់​បឹងកក់ ចូល​ទៅ​ខាង​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ អ្នក​ភូមិ​បាន​បំបែក​ជា​ពីរ​ក្រុម គឺ​មួយ​ក្រុម​នៅ​តតាំង​ក្នុង​តំបន់​បឹងកក់ និង​មួយ​ក្រុម​ទៀត ទៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដែល​មក​ទទួល​ញត្តិ​ពី​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រោម​ការ​ផ្តល់​ដី​វិនិយោគ បាន​សន្យា​ថា នឹង​បញ្ជូន​ញត្តិ​នោះ​ទៅ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។

លោក ឃួង ស្រេង សន្យា​បែប​នេះ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​មក​ពី​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង តំបន់​បុរីកីឡា តំបន់​បឹងកក់ និង​សហគមន៍​ផ្សេងៗ​ទៀត នៅ​ម៉ោង​ជិត ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤៖ «តែ​ខ្ញុំ​សុំ​សំណូមពរ​បង​វិញ ថ្ងៃ​ក្រោយ​នៅ​ពេល​ដែល​បង​ចង់​ដាក់​ញត្តិ បង​គួរ​ទាក់ទង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​ទីតាំង ហើយ​យើង​រៀបចំ​ទទួល​របស់​បង បញ្ជូន​ទៅ​ទីតាំង​ដែល​បង​ចង់​ដាក់»

តំណាង​សហគមន៍​បឹងកក់ ខណ្ឌ​ដូនពេញ អ្នកស្រី ទេព វន្នី ថ្លែង​ថា បើ​សិន​ជា​ញត្តិ​ពួក​គាត់​មិន​បាន​ដល់​ដៃ​លោក​នាយក​រដ្ឋមន្ត្រី​ទៀត សហគមន៍​បឹងកក់ នឹង​ប្ដឹង លោក ឃួង ស្រេង ដែល​ជា​អ្នក​ទទួល​ញត្តិ​ដែល​សហគមន៍​បឹងកក់ សុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​បឹងកក់ ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Sukaku)៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៨ ថា ពេល​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី យក​ញត្តិ​មក​ដាក់​ឲ្យ​គាត់ តែង​តែ​មាន​ប៉ូលិស​មក​ទប់ស្កាត់ ហើយ​មាន​អ្នក​ផ្សេង​មក​ចេញ​យក​ជំនួស ហើយ​មិន​ដឹង​យក​ញត្តិ​ទៅ​ឯណា អ៊ីចឹង​បើ​សិន​ជា​ខ្ញុំ​ជូន​ទៅ​ពូ ឃួង ស្រេង ជា​អភិបាល​រង​ក្រុង ហើយ​មិន​ដល់​ដៃ​សម្ដេច គឺ​ពួក​ខ្ញុំ​នឹង​ប្ដឹង លោក ឃួង ស្រេង ហើយ»

ចំណែក​តំណាង​សហគមន៍​ឡពាង មក​ពី​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ថ្លែង​ដូច​គ្នា​ថា ដោយសារ​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទំនង​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​អ្នក​ភូមិ​ឡពាង រងគ្រោះ​ដោយសារ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ព័ទ្ធ​យក​ដី​ស្រែ​ចម្ការ​ផ្ទះ​សម្បែង ទើប​គាត់​មក​ដាក់​ញត្តិ​ជាមួយ​សហគមន៍​បុរីកីឡា និង​បឹងកក់ ទាមទារ​ឲ្យ​ជួយ​ដោះស្រាយ​បាន​ដី​រស់នៅ និង​ដាំ​ដុះ​វិញ។

តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ ស.ជ.ណ របស់​នាយក​រដ្ឋមន្ត្រី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​នោះ​វិនិយោគ។ ប៉ុន្តែ ក្រុមហ៊ុន ផាន អ៊ីម៉ិច មិន​គោរព​ការ​សន្យា​សង់​អគារ​ឲ្យ​បាន​គ្រប់​ចំនួន​ទេ ទើប​កើត​ជា​ជម្លោះ​ខ្វះ​កន្លែង​រស់នៅ​របស់​អ្នក​ភូមិ​បុរីកីឡា៖ «ពួក​ខ្ញុំ​មក​ដាក់​ញត្តិ​នៅ​ក្នុង​ថ្ងៃ​នេះ​ក៏​ខ្ញុំ​សង្ឃឹម​ថា ការ​ដោះស្រាយ​របស់​សហគមន៍​បុរីកីឡា នឹង​កើត​ឡើង គឺ​អគារ​ទី​៩ និង​ទី​១០ សម្រាប់​ពួក​នាង​ខ្ញុំ»

នៅ​ក្នុង​ការ​ស្វះស្វែង​របស់​សហគមន៍​ជាច្រើន ដើម្បី​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នេះ មាន​ការ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​បឹងកក់ បាន ដោយ​ប្រើ​សមត្ថកិច្ច និង​កម្លាំង​សន្តិសុខ​ខណ្ឌ និង​រាជធានី​ច្រើន​រយ​នាក់ ស្ទាក់​ផ្លូវ និង​ចាប់​ខ្លួន​ស្ត្រី​បឹងកក់ ២​នាក់ និង​យុវជន​វ័យ ១៦​ឆ្នាំ​ម្នាក់ បង្ក​ឲ្យ​របួស និង​សន្លប់ តែ​សមត្ថកិច្ច​មិន​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ​ទេ៖ «សំឡេង​ច្រាន​គ្នា»។

យុវជន នូ ជីវ័ន្ត សិស្ស​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ អាយុ ១៦​ឆ្នាំ អះអាង​ថា សមត្ថកិច្ច​ចាប់​មួល​ក​រុញ​គាត់​ចូល​ឡាន និង​ចាប់​ហែក​បដា​សុំ​ដោះស្រាយ​ដីធ្លី​គាត់​កាន់​នៅ​ដៃ ធ្វើ​ឲ្យ​រលាត់​ក។

អ្នកស្រី បូ ឆវី ដែល​សមត្ថកិច្ច​ចាប់​ខ្លួន អះអាង​ថា ស្នងការ​រាជធានី​មិន​ទទួល​ឲ្យ​ឃុំ ទើប​សមត្ថកិច្ច​ច្រាន​គាត់​ទម្លាក់​ពី​រថយន្ត​វិញ ធ្វើ​ឲ្យ​គាត់​សន្លប់​នៅ​រង្វង់​មូល​ទួលគោក។

សហគមន៍​រងគ្រោះ​ដី​ក្រោម​ការ​វិនិយោគ លើក​គ្នា​ព្យាយាម​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឲ្យ​បាន​ដល់​ដៃ​នាយក​រដ្ឋមន្ត្រី​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដើម​សប្ដាហ៍​នេះ ថា​ជម្លោះ​ដីធ្លី​ទាំងអស់ លោក​មិន​ដែល​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទេ ហើយ​លោក​ប្រកាស​ដែរ​ថា កន្លែង​មាន​ជម្លោះ​ដីធ្លី​នៅ​ទីណា អាជ្ញាធរ​នៅ​ទីនោះ​ត្រូវ​តែ​ដោះស្រាយ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ដក​តំណែង។

ក្នុង​ន័យ​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ផ្ញើ​លិខិត​គាំទ្រ​ការ​ថ្លែង​របស់ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា អំពី​ដំណោះស្រាយ​វិវាទ​ដីធ្លី​ដែល​កើត​ឡើង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ។ ទន្ទឹម​នោះ លោក សម រង្ស៊ី សុំ​ផ្តល់​ជូន​ប្រមុខ​រដ្ឋាភិបាល​នូវ​ព័ត៌មាន​របាយការណ៍ និង​ញត្តិ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ហើយ​ក៏​សុំ​សហការ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​ត្រឹមត្រូវ ដែល​រួម​ចំណែក​អភិវឌ្ឍ​ពិត​ប្រាកដ​សម្រាប់​កម្ពុជា រយៈពេល​វែង។

ស្រដៀង​គ្នា​ដែរ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ផ្ញើ​លិខិត​ចំហ​ជូន​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ពី​គន្លឹះ​ដោះស្រាយ​ទំនាស់​ដីធ្លី ដូច​ជា សុំ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា ច្បាប់​ដែល​មាន​ស្រាប់ ត្រូវ​តែ​អាជ្ញាធរ និង​វិស័យ​ឯកជន​អនុវត្ត​តាម​ត្រឹមត្រូវ ហើយ​សហគមន៍ និង​សង្គម​ស៊ីវិល នឹង​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដូច​ជា ដក​ដី​ដែល​មិន​អភិវឌ្ឍ​ដាំ​ដុះ​ធ្វើ​ជា​ដី​សង្គមកិច្ច​វិញ សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​បណ្ដោះអាសន្ន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ពី​ដីធ្លី ហើយ​អនុវត្ត​ការ​ចុះ​បញ្ជី​ដី​ឲ្យ​មាន​តម្លាភាព និង​ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ និង​ឈប់​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា និង​សុំ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​រឿង​ដីធ្លី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អភិបាល​រង​ក្រុង​ទទួល​ញត្តិ​អ្នក​មាន​ជម្លោះ​ដីធ្លី​និង​អ្នក​បឹងកក់​៣​នាក់​ត្រូវ​បាន​ដោះ​លែង"

  1. CountryStudent says:

    shared from facebook

    ហ៊ុនសែនប្រើភាសាពាលបានពីរោះសមជាអ្នកដឹកនាំអាយ៉ងយួនមែន !!!
    ស្តាប់សំដីសំដាច់ហ៊ុនសែនកំពុងនិយាយកោកៗហ្នឹង ខ្ញំុរ៉ាបិរីម៉ាគីហាក់ដូចជាឆ្ងល់យ៉ាងខ្លាំង ឆ្ងល់ចង់ធ្លាយប្រដាប់គិត ឆ្ងល់នឹងភាសានាយករដ្ឋមន្ត្រីម្នាក់នេះ មិនដឹងថាជាអ្នកណាក្មេងល្ងង់ អ្នកណាក្មេងភ្លើទេ ។ ភាសាអញឯង អាល្ងង់ អាព្រហើន អាអីៗៗៗដែលនិយាយចេញពីមាត់សំដាច់ហ៊ុនសែនកាលពីថ្ងៃទី 21 សីហាមកពិតជាសក្តិសមនឹងសំដីក្មេងពាល ក្មេងព្រហើន ក្មេងគ្មានម៉ែឪប្រដែប្រដៅមែន ហើយបញ្ជាក់ច្បាស់ថាមិនមែនជាមនុស្សចាស់ទំុមានការអប់រំសោះ ។ និយាយអ៊ីចឹង តិចថាខ្ញំុចោទប្រកាន់ដាក់លើសំដាច់ទៅចុះ មិនមែនទេ គឺខ្ញំុនិយាយតាមសំដីក្មេងពាល ក្មេងព្រហើនតែប៉ុណ្ណោះ ។ គិតទៅមនុស្សល្ងង់ មនុស្សគ្មានការអប់រំ ឬមានការអប់រំដែរ តែអប់រំកម្រិតទាប សិក្សាបានតិចហើយកំបិុចឡើងខ្ពស់ វាយឫកធំ មានតែអញ ចង់វាយប្រហារអ្នកណាក៏បាន បែបភាសាព្រៃនៃសិស្សមហាវិទ្យាល័យវ៉ៃចក្រពត្តិអាមេរិក ឬពួកវណ្ណៈអធនផ្តាច់ការតាមទ្រឹស្តីយួនហូជីមិញតែប៉ុណ្ណឹងឯង ។ អេសហេ ហ៊ុនសែនប្រើភាសាព្រៃសម័យឈ្លោះជាមួយសេរីកុសលឆ្នាំ 1997 ទៀតហើយ គឺបើក្បាលប៉ានដែកសាកមើលទៅ …អញមានទូរទស្សន៍បួនដប់ហ្អា៎ … គួរអស់សំណើចណាស់ ។ ដល់តែអ៊ីចឹងទើបខ្ញំុរ៉ាបិរីម៉ាគីបានដឹងច្បាស់ថាអ្នកណាជាមនុស្សមានចរិតបែបក្មេងពាល ព្រហើនពិតប្រាកដ ប្រសិនបើគេជាអ្នកមានគំនិតចាស់ទំុ មានការអប់រំខ្ពស់ទោះខឹងចង់បែកអំបែងក្បាលក៏គេនៅតែប្រើភាសាថ្លៃថ្នូរ ភាសាការទូតដែរ មិនមែនភាសាព្រៃអាមឹង អញឯងបែបក្មេងពាល ក្មេងព្រហើនរបៀបនេះឡើយ ។

  2. ?? says:

    BANGKOK protesters is the cancer for CPP party, it become a regular job for them to protest just about every week. HUN SEN should make this cancer go a way by keeping his promised to solve the problem to this people. we are sick and tie to see and hearing this problem all the times. can you show us how strong you are, by make this bad thing go away. please????????????????????