ដោយ តាំង សារ៉ាដា
2014-08-22
RFA

សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៣។ Global Witness Photo
អង្គការឃ្លាំមើលពិភពលោក (Global Witness = GW) កាលពីថ្ងៃព្រហស្បតិ៍ ទី២១ សីហា ឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ឈ្មោះ រ៉ាប់ប៊ឺ គ្រូប (Rubber Group) បានប្រកាសអំពីការបោះជំហានទៅមុខ ក្នុងការកែទម្រង់ពាណិជ្ជកម្មរបស់ខ្លួនដែលរកស៊ីជាមួយប្រទេសកម្ពុជា និងប្រទេសឡាវ។
អង្គការឃ្លាំមើលពិភពលោក ឲ្យដឹងថា ការកែទម្រង់នេះ ធ្វើឡើងទៅតាមសំណើរបស់ខ្លួន និងសហគមន៍ដែលទាមទារឲ្យក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាម ដ៏ធំមួយនេះ គោរពច្បាប់ជាតិ និងសិទ្ធិពលរដ្ឋ។
ការកែទម្រង់ថ្មីនេះ គឺតម្រូវឲ្យសហគមន៍ដែលរងការប៉ះទង្គិចដោយចម្ការរបស់ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប អាចដាក់បណ្ដឹងជាផ្លូវការទៅក្រុមហ៊ុននេះបាន ដែលកាលពីមុនគ្មានយន្តការដូច្នេះនោះឡើយ។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan Macinnes) បានថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អ្នកស្រីស្វាគមន៍ចំពោះការខិតខំរបស់ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ដែលព្យាយាមធ្វើឲ្យប្រសើរដល់ការទំនាក់ទំនងរបស់ខ្លួនជាមួយសហគមន៍ ដែលរងផលប៉ះពាល់ដោយចម្ការកៅស៊ូនៃក្រុមហ៊ុនរបស់ខ្លួន ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បន្តថា ក្រុមហ៊ុនគួរតែបោះជំហានឲ្យបានឆ្ងាយជាងនេះ ក្នុងការផ្តល់យុត្តិធម៌ដល់ក្រុមអ្នកបានបាត់បង់ដីធ្លី។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ អង្គការឃ្លាំមើលពិភពលោក បានបញ្ចេញរបាយការណ៍មួយមានចំណងជើងថា រ៉ាប់ប៊ឺ បារ៉ិនស៍ (Rubber Barons) ទម្លាយឲ្យពិភពលោកដឹងអំពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងប្រទេសឡាវ ដោយក្រុមហ៊ុនដំណាំកៅស៊ូវៀតណាម ធំៗពីរ គឺក្រុមហ៊ុនឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនរដ្ឋវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិបឹងកក់៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី
- លោក កឹម សុខា ផ្ញើលិខិតទៅលោក ហ៊ុន សែន សុំដោះលែងអ្នកជាប់ឃុំដោយជម្លោះដីធ្លី
- តំណាងរាស្ត្របក្សប្រឆាំងថ្កោលទោសការប្រើហិង្សាលើអ្នកភូមិឡពាង
- លោក ហ៊ុន សែន ព្រមានមន្ត្រីសង្គមស៊ីវិលដែលរិះគន់លោកមិនទទួលខុសត្រូវលើទំនាស់ដីធ្លី
- ពលរដ្ឋ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជម្លោះដីជាមួយមន្ត្រីប៉េអិមនៅស្វាយរៀង
- តំណាងរាស្ត្របក្សប្រជាជនជួបអ្នកភូមិឡពាងនៅភ្នំពេញ
- ពលរដ្ឋនៅសង្កាត់ច្បារអំពៅ២តវ៉ាសុំពង្រីកផ្លូវលំ
- ពលរដ្ឋចោទមន្ត្រីអនុរក្សឧទ្យានជាតិវីរៈជ័យ២នាក់ប្រព្រឹត្តអំពើពុករលួយកាប់ឈើ
- តំណាងរាស្ត្របក្សប្រឆាំងសុំចូលជួបអ្នកភូមិឡពាង៥នាក់ដែលជាប់ឃុំ
shared from facebook
ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
មិនមែនសម័យសង្គ្រាមលោកទេ
យួនត្រូវតែកែប្រែទំម្លាប់អាក្រក់របស់ខ្លួនរវាងប្រទេសជិតខាង បើមិនដូច្វោះទេប្រវត្តិសាស្រ្តនិងសើររើ
ដោយជាតិនិយមខ្មែរ និងលាវជាមិនខាន។