Fri, 22 August 2014
Daniel Pye and ជាង សុខា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ភ្នំពេញ ប៉ុស្តិ៍ បានរកឃើញថា មន្រ្តីជាន់ខ្ពស់ពី អូស្ត្រាលី បានមកមើលកន្លែងជាច្រើននៅកម្ពុជា រយៈពេល ២ ខែចុងក្រោយនេះ ដើម្បីពិនិត្យទីតាំងដី ដែលជនភៀសខ្លួនពីមជ្ឈមណ្ឌលឃុំឃាំងនៅកោះ Nauru អាចមកស្នាក់នៅ។
ប្រភពដោយឡែក ដែលមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃការចរចាដែលកំពុងបន្ត បានបញ្ជាក់ក្នុងពេលសប្តាហ៍នេះថា ដីនៅ ខេត្តព្រះសីហនុ ត្រូវបានវាយតម្លៃដោយមន្រ្តី។ ភ្នំពេញ ប៉ុស្តិ៍ ដឹងទៀតថា ទីតាំងដីនៅរាជធានីភ្នំពេញក៏ត្រូវបានចុះពិនិត្យដោយប្រតិភូផងដែរ។ កិច្ចព្រមព្រៀងដែលស្នើឡើងរវាងប្រទេសទាំងពីរ ត្រូវបានបិទបាំងជាការសម្ងាត់ចាប់តាំងពីលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសបានប្រកាសជាសាធារណៈបន្ទាប់ពីកិច្ចប្រជុំមួយរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Julie Bishop រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី កាលពី ខែកុម្ភៈ។ កាលពីសប្តាហ៍មុន ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ថា មន្រ្តីជាន់ខ្ពស់កម្ពុជាបានថ្លែងថា លោក Scott Morrison រដ្ឋមន្រ្តីអន្តោប្រវេសន៍ និងកិច្ចការព្រំដែននឹងមកដល់កម្ពុជា «ប៉ុន្មានថ្ងៃខាងមុខ» ហើយកិច្ចព្រមព្រៀងត្រូវរំពឹងថា នឹងចុះហត្ថលេខា កាលពីសប្តាហ៍មុន។
សកម្មភាពនេះកើតឡើងស្របពេលមន្រ្តីថ្មី ១០ នាក់ត្រូវបានតែងតាំងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសម្រាប់គម្រោងតាំងលំនៅថ្មី។ លោក Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទទួលបន្ទុកបញ្ហាជួញដូរមនុស្សបានកក់បន្ទប់ ៤ តាមរយៈស្ថានទូតអូស្ត្រាលី នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ ប៉ុន្តែការកក់នោះបានលុបចោលវិញ។
លោកស្រី Amanda Vanstone អតីតរដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្ត្រាលី ក៏បានមកទស្សនាភ្នំពេញ នាសប្តាហ៍នេះផងដែរ បើទោះបីជាស្ថានទូតអូស្ត្រាលី និងលោកស្រី Vanstone ទាំងពីរនាក់បានថ្លែងកាលពីថ្ងៃពុធថា ដំណើរទស្សនកិច្ចរបស់លោកស្រីមិនពាក់ព័ន្ធនឹងគម្រោងតាំងលំនៅថ្មី សម្រាប់ជនភៀសខ្លួនក៏ដោយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបង្វែរសំណួរនេះទៅក្រសួងការបរទេស។ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បញ្ជាក់ថា មិនទាន់មានការចុះកិច្ចព្រមព្រៀងនៅឡើយទេ។ លោកបន្តថា៖ «យើងឥឡូវនេះកំពុងស្ថិតនៅក្នុងដំណើរការពិភាក្សា»៕

កំពុងតែធ្វើខ្លួនឲ្យក្លាយជាធុងសម្រាមបរទេស ដ៏ឥតខ្ចោះ
ប្រជាជនខ្លួនមិនដោះស្រាយដីឲ្យនៅសុខចិត្តចាប់ចងដាក់គុកបែរជាសម្រេចឲ្យដីទៅជនអន្តោប្រវេស មកតាំងទីលំនៅទៅវិញនេះហើយរដ្ឋាភិបាលហ៊ុនសែនយកប្រជាជនខ្លួនធ្វើជាសត្រូវហើយយកអ្នក ក្រៅធ្វើជាមិត្តដូចជាសត្វយួនអញ្ចឹង។
បើមិនទាន់មានការចុះកិច្ចព្រមព្រៀងនៅឡើយទេ «យើងឥឡូវនេះកំពុងស្ថិតនៅក្នុងដំណើរការពិភាក្សា», ចុះរូបភាពខាងលើនេះ មកពីណា??
រដ្ឋាភិបាល ហ៊ុន សែន សុទ្ធតែពួកអាបោកប្រាស់ជាតិ ។
កូនខ្លួនឯងចិញ្ចឹមមិនគ្រប់គ្រាន់ផង យកកូនអ្នកដ៏ទៃមកចិញ្ចឹមទៀត …………… ឮចង់ក្អួត!!!