ដោយ ទីន ហ្សាការីយ៉ា
2014-08-22
RFA

លោក ហ៊ុន សែន (ស្ដាំ) និងលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីប្រជុំ នៅមន្ទីររដ្ឋសភា ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៤។ RFA/Yeang Socheametta
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា ស្ថានភាពនយោបាយកាន់តែល្អ ប្រសើរឡើង ហើយកាកសំណល់នៃវិបត្តិនយោបាយនឹងត្រូវបោសសំអាតឲ្យអស់ក្នុងពេលឆាប់ៗនេះ។
លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយពេលជំនួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន នៅរសៀលថ្ងៃទី២២សីហាថា តុលាការកោះហៅសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៥រួបទៀត ដែលនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការនៅពេលខាងមុខនេះ នឹងមិនមានបញ្ហាអ្វីទេ។ លោកបញ្ជាក់ថា បញ្ហាចោទប្រកាន់ទាក់ទងនិងបញ្ហានយោបាយនេះ ត្រូវតែបញ្ចប់ និងបោសសំអាតឲ្យអស់មិនត្រូវ បន្តនីតិវិធីចាប់ចងអ្វីទៀតទេ៖ «បញ្ហានយោបាយនេះចប់ហើយ ដូច្នេះមិនត្រូវមានសល់កាកសំណល់ទេ ត្រូវតែសំអាតឲ្យអស់ អ៊ីចឹងមិនត្រូវមានការចាប់ឃុំឃាំង កុំឲ្យមាននីតិវិធីតុលាការ កុំឲ្យមានការគាបសង្កត់អីទៀត ខ្ញុំជឿថាបរិយាសនយោបាយកាន់តែល្អទៅៗ ហើយអ្វីដែលសេសសល់ពីវិបត្តិនយោបាយពីកន្លងមកហើយ យើងត្រូវសំអាតឲ្យអស់»។
លោក សម រង្ស៊ី ថ្លែងដូច្នេះធ្វើឡើងភ្លាមៗ នៅបន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ៣រូប ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា។
ដោយឡែកយុវជនគណបក្សសង្រ្គោះជាតិចំនួន៥រួបទៀត ដែលសាលាដំបូងរាជធានីភ្នំពេញកោះ ហៅឲ្យទៅបំភ្លឺនៅថ្ងៃទីនៅថ្ងៃទី២៦សីហា ក្រោមបទចោទដូចគ្នា គឺចូលរួមធ្វើកុប្បកម្ម ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែល ប្រព្រឹត្តិនៅចំណុចទីលានប្រជាធិបតេយ្យស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ អ្នកទាំង៥នាក់នេះ លោក សម រង្ស៊ី អះអាងថា បញ្ហានេះក៏នឹងត្រូវបញ្ចប់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រឹទ្ធសភាជប៉ុនសន្យាជួយធ្វើការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា
- ពលរដ្ឋនៅក្រចេះរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមចង់ឲ្យមានការអភិវឌ្ឍ
- សាលាឧទ្ធរណ៍ដោះលែងយុវជនបក្សប្រឆាំង៣នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- លោក កឹម សុខា ផ្ញើលិខិតទៅលោក ហ៊ុន សែន សុំដោះលែងអ្នកជាប់ឃុំដោយជម្លោះដីធ្លី
- អ្នកវិភាគនិងខ្មែរក្រោមប្រតិកម្មនឹងលោក ឈាង វុន ថាសម្ដីមន្ត្រីទូតវៀតណាមជារឿងបុគ្គល
- លោក ហ៊ុន សែន ព្រមានមន្ត្រីសង្គមស៊ីវិលដែលរិះគន់លោកមិនទទួលខុសត្រូវលើទំនាស់ដីធ្លី
- លោក ហេង សំរិន បដិសេធព័ត៌មានថារដ្ឋសភានឹងចាត់វិធានការចំពោះបាតុកម្មមុខទូតវៀតណាម
- លីកាដូអំពាវនាវឲ្យតុលាការអនុញ្ញាតសាច់ញាតិអាចចូលជួបសួរសុខទុក្ខយុវជន៣នាក់
- សង្គមស៊ីវិលវិភាគច្បាប់ការចាប់ខ្លួននិងចោទអ្នកធ្វើបាតុកម្មកាលពីថ្ងៃ១៥កក្កដា
I agree whit you SARANSY but just be very careful . it can be like one hand showing the bate and the or other hand is hiding knife awaiting to cut your throat. I will be image if HUN SEN willing to scarify for his own nation.??????? peace for all…………….
បើទះដៃអប់អរតែម្ខាង នោះនិងមិនមានសម្លេងជោគជ័យទេ
ប្រជាជនខ្មែរស្រឡាញ់ជាតិនិងសន្តិសុខជាតិ ត្រូវការបក្សធំទាំងពីរទះដៃរួបរួមគ្នា
ឈរជាសរសរទ្រូងជាតិ លើកស្ទួយមុខមាត់ជាតិខ្មែរពិតប្រាកដ
នោះទើបមានកម្លាំងសន្ទុះនៃការអភិវឌ្ឃន៍ជឿនលឿនទៅមុខ ។
ហើយសូមបោសសំអាតមន្រ្តីពុករលួយ ឱ្យមានប្រសិទ្ធិភាពផង ទើបល្អប្រសើរ ។