បទ​វិភាគ៖ តើ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មាន​សារសំខាន់​យ៉ាង​ណា?

ដោយ ជុន ច័ន្ទបុត្រ
2014-08-27
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន ៦១០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។ RFA/Chin Chetha

យុវជន​កម្ពុជា ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ ក្នុង​មួយ​ជីវិត​មក​ទល់​នឹង​ពេល​នេះ បាន​ស្គាល់​មេ​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​តែ​ម្នាក់​គត់ នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែល​មាន​វ័យ ៦៤​ឆ្នាំ កាន់​តំណែង​ផុត​កំពូល​នេះ​បាន​ជាង ២៨​ឆ្នាំ​ហើយ។

លោក​ក៏​តែង​មាន​ប្រសាសន៍​ថា លោក​នឹង​កាន់​តំណែង​នេះ​បន្ត​ទៅ​ទៀត រហូត​ដល់​លោក​មាន​អាយុ ៧៥​ឆ្នាំ ប្រសិន​បើ​ប្រជាជន​នៅ​តែ​បោះ​ឆ្នោត​ជូន​លោក។ ក៏ប៉ុន្តែ ខុស​ពី​អ្វី​ដែល លោក ហ៊ុន សែន ប៉ង ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន រួម​និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ផង បែរ​ជា​នាំ​គ្នា​ពិភាក្សា​ធ្វើ​ចលនា​អោយ​មាន​ច្បាប់​កំណត់​អោយ​នាយក​រដ្ឋមន្ត្រី កាន់​អំណាច​ត្រឹម​តែ​ពីរ​អាណត្តិ​ទៅ​វិញ។

តើ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មាន​សារសំខាន់​យ៉ាង​ណា បាន​ជា​អ្នក​ដែល​មិន​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ខំ​នាំ​គ្នា​គិតគូរ​ម្ល៉េះ?

គ្រាន់​តែ​បាន​ទទួល​តំណែង​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ជា​ផ្លូវ​ការ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង លោក កឹម សុខា ប្រាប់​គេ​ប្រាប់​ឯង​ថា លោក​នឹង​លើក​រឿង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ទៅ​និយាយ​ជាមួយ លោក ហ៊ុន សែន។

តាម​ពិត​ទៅ មុន​នឹង​ចេញ​មក​ជួប​នឹង​អ្នក​កាសែត​នៅ​ក្រៅ​វិមាន​រដ្ឋសភា លោក កឹម សុខា បាន​ជួប​រឿង​គួរ​អោយ​សើច​មិន​សូវ​សម​មួយ​នៅ​ខាង​ក្នុង​សភា គឺ​អ្នក​ដែល​អង្គុយ​កៅអី​សម្រាប់​តំណែង​អនុប្រធាន​ទី​មួយ មិន​ព្រម​លែង​កៅអី​នោះ​អោយ​លោក​ងាយៗ​បាន​ឡើយ ទោះ​បី​ជា​អង្គ​សភា​បាន​បោះ​ឆ្នោត​ប្រគល់​តំណែង​អនុប្រធាន​សភា​ទី​មួយ​នោះ អោយ​លោក​ហើយ​ក៏ដោយ​ចុះ។ រហូត​ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​សមាជិក​សភា​ធម្មតា​ចេញ​មុខ​អន្តរាគមន៍ ទើប​អ្នក​ចាស់​បង្ខំ​ចិត្ត​ងើប​ចេញ ហើយ​ប្រគល់​កៅអី​នោះ​ទៅ លោក កឹម សុខា។ សេចក្តី​រាយការណ៍​ព័ត៌មាន​ដទៃ​ទៀត ក៏​អោយ​ដឹង​ដែរ​ថា សូម្បី​តែ​បន្ទប់​ធ្វើ​ការ​សម្រាប់​តំណែង​អនុប្រធាន​សភា​ទី​មួយ ក៏​អ្នក​ចាស់​នៅ​តែ​តោង​ស្អិត មិន​ប្រគល់​អោយ លោក កឹម សុខា ដែរ។

ប្រហែល​ជា​មក​ពី​មាន​ការ​ក្រាញ​ននៀល​មិន​ព្រម​ចុះ​ចេញ​ពី​កៅអី​តំណែង កៅអី​អំណាច​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ​ជំរុញ​អោយ​មាន​ការ​ស្នើ​ប្ដូរ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។

ការ​កាន់​អំណាច​តែ​ម្នាក់​ឯង​រាប់​សិប​ឆ្នាំ អាច​ជា​ឧបសគ្គ​រារាំង​ដ៏​ធំ​មួយ មិន​អោយ​មាន​អ្នក​ចេះ​ដឹង​ដទៃ​ទៀត មាន​ឱកាស​ក្នុង​ការ​ចូលរួម​ផ្តល់​អ្វី​ដែល​ថ្មី ដែល​ជឿន​លឿន​ជាង ក្នុង​ការ​ដឹក​នាំ​កសាង​ជាតិ​នោះ​ដែរ។ ក្រៅ​ពី​នេះ ការ​កាន់​អំណាច​តែ​ម្នាក់​ឯង​យូរ អាច​ផ្តល់​ឱកាស​អោយ​អ្នក​កាន់​អំណាច​បញ្ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស​តាម​ផ្លូវ​ដដែលៗ តាម​របៀប​ដដែលៗ ទន្ទឹម​គ្នា​នឹង​ខំ​រក​វិធី​លាក់​បាំង​នូវ​ការ​ដឹក​នាំ និង​ចំណាត់​ការ​នានា​របស់​ខ្លួន ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​ហិនហោច​ទៅ​វិញ​នោះ។

ជាច្រើន​ឆ្នាំ​ច្រើន​អាណត្តិ​ណាស់​មក​ហើយ ដែល​អ្នក​ដឹក​នាំ​កម្ពុជា ប្រកាស​គ្មាន​ក្រែង​ថា ខ្លួន​ចេះ​ជាង​គេ មាន​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​គេ​ក្នុង​ការ​ដឹក​នាំ​ប្រទេស និង​ក្នុង​ការ​រំលាយ​គូ​ប្រកួត ជាដើម។ ប៉ុន្តែ អ្នក​ដែល​ប្រឆាំង​នឹង​លោក តែង​ចោទ​ថា លោក​ហាក់​ដូច​ជា​មិន​មាន​វិធី​អ្វី​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ ក្រៅ​តែ​រក​ស៊ី​កាប់​ព្រៃ​លក់ ជួល​បេតិកភណ្ឌ​ជា​ទី​សក្ការៈ​របស់​ជាតិ​អោយ​ឈ្មួញ​រក​ស៊ី និង​បណ្ដេញ​អ្នក​ស្រុក​ទាំង​បង្ខំ​ពី​ដី​ស្រែ​ចម្ការ យក​ដី​នោះ​ទៅ​ជួល​អោយ​ក្រុមហ៊ុន​បរទេស ជាដើម។ ទោះ​ជា​មនុស្ស​ពេញ​ប្រទេស រួម​ទាំង​សហគមន៍​អន្តរជាតិ​ផង នាំ​គ្នា​ស្រែក​តវ៉ា ដោយ​បញ្ចេញ​នូវ​របាយការណ៍​អង្កេត​មាន​ភស្តុតាង​ត្រឹមត្រូវ​យ៉ាង​ណា​ក៏ដោយ ក៏​អ្នក​ដឹក​នាំ​នៅ​តែ​ប្រកែក​មិន​ទទួល​យក​ការ​ពិត។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជេរ​ប្រទេច​អ្នក​ដែល​ចង្អុល​បង្ហាញ​ពី​សកម្មភាព​ខុស​ឆ្គង​នោះ​ទៀត​ផង។

ប្រហែល​ជា​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​ហើយ​មើល​ទៅ បាន​ជា​ប្រមុខ​ដឹក​នាំ​តែង​ខំ​ធ្វើ​អោយ​គគ្រឹកគគ្រេង​ខ្លាំង​ណាស់ ចំពោះ​ការងារ​សាមញ្ញ​ធម្មតា ហើយ​គួរ​តែ​ដោះស្រាយ​ប៉ុន្មាន​អាណត្តិ​មក​ហើយ មាន​ដូច​ជា ការ​សង់​ស្ពាន​អាកាស​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​មួយ​ដែល​កក​ស្ទះ និង​សង់​ផ្សារ​ទំនើប​លក់​ទំនិញ​នាំ​ចូល​ពី​បរទេស ជាដើម។ នៅ​ប្រទេស​ដទៃ ការងារ​សង់ និង​សម្ពោធ​ស្ពាន ឬ​ផ្សារ ជាដើម គឺ​ជា​ភារកិច្ច​របស់​អ្នក​ជំនាញ​នៅ​តាម​សាលា​សង្កាត់ សាលា​ក្រុង​តែ​ប៉ុណ្ណោះ។

ដូច​នេះ ប្រសិន​បើ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី វា​អាច​ផ្តល់​ឱកាស​អោយ​មាន​ការ​ដឹក​នាំ​ថ្មី ដែល​អាច​មាន​គំនិត​ថ្មី មិន​រំពឹង​តែ​ទៅ​លើ​ការ​លក់ ឬ​ជួល​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ជាតិ លក់​ទឹក​លក់​ដី លក់​ព្រៃ​ព្រឹក្សា​នោះ​ទេ។

ការ​កាន់​អំណាច​យូរ ក៏​ផ្តល់​ឱកាស​អោយ​អ្នក​កាន់​អំណាច កសាង​នូវ​យន្តការ​ការពារ​អំណាច​របស់​ខ្លួន​អោយ​បាន​រឹងមាំ ដែល​កម្រ​នឹង​មាន​វិធី​ធ្វើ​អោយ​ងាយ​ចុះ​ចេញ​ពី​តំណែង​បាន​ឡើយ។ យន្តការ​ការពារ​អំណាច​របស់​ខ្លួន​អោយ​នៅ​យូរ​អង្វែង​នោះ មាន​ដូច​ជា ការ​ដាក់​ស្ថាប័ន​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ក្តោប​ក្តាប់​កង​កម្លាំង​ប្រដាប់​អាវុធ ជាដើម។ សូម្បី​តែ​ព្រះមហាក្សត្រ ក៏​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ជួយ​ជ្រោមជ្រែង​អោយ​ឡើង​សោយរាជ្យ​ដែរ។ ធ្វើ​ម៉េច​បើ​លោក​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​យូរ​ជាង លោក​ត្រូវ​មាន​ភារៈ​ជា​អ្នក​ជ្រើស​រើស​ស្ទើរ​គ្រប់​ស្ថាប័ន​អ៊ីចឹង​ហើយ។ ដល់​អ៊ីចឹង​ទៅ អ្នក​ដែល​ត្រូវ​លោក​ជ្រើស​រើស​នោះ តែង​តែ​ស្តាប់​បង្គាប់​លោក។ ទី​បំផុត អំណាច​រត់​ទៅ​ប្រមូល​ផ្តុំ​តែ​ទៅ​លើ​បុគ្គល​ម្នាក់។ មន្ត្រី​ដែល​នៅ​ជុំវិញ​លោក ដែល​ភាគ​ច្រើន​សុទ្ធ​តែ​លោក​ប្រោស​ប្រទាន​ផ្តល់​អំណាច​អោយ នាំ​គ្នា​គោរព​បូជា​លោក ចាត់​ទុក​លោក​ជា​ទី​សក្ការៈ។ ពួក​គេ​មិន​ត្រឹម​តែ​អោន​លំទោន​នៅ​ចំពោះ​មុខ​លោក​ទេ សូម្បី​តែ​ការ​សរសេរ​លិខិត​ស្នាម​នានា អោយ​តែ​ប៉ះ​ចំ​ឈ្មោះ ឬ​គោរមងារ​របស់​លោក ក៏​គេ​ត្រូវ​ប្ដូរ​ពុម្ព​អក្សរ​អោយ​ធំ​ជាង ច្បាស់​ជាង ប្រណិត​ជាង​អក្សរ​ដទៃ​ទៀត​ក្នុង​លិខិត​ទាំង​មូល​នោះ​ដែរ។

យូរៗ​ទៅ ក្រុម​មន្ត្រី​នៅ​ក្រោម​ឱវាទ​លោក​ស្ទើរ​ទាំងអស់ ហាក់​ដូច​ជា​នាំ​គ្នា​ធ្វើ​ការ​ដើម្បី​តែ​បង្ហាញ​សកម្មភាព​របស់​ខ្លួន​ទៅ លោក ហ៊ុន សែន អោយ លោក ហ៊ុន សែន បាន​ឃើញ ជាង​មាន​ទិសដៅ​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ និង​ប្រជាជន។ មាន​មន្ត្រី​មិន​តិច​ទេ​ដែល​ពេល​ចុះ​ធ្វើ​សកម្មភាព​ផ្សេងៗ តែង​ជួល​អ្នក​កាសែត​អោយ​ចុះ​ផ្សាយ​ពី​សកម្មភាព​របស់​ខ្លួន ប្រសិន​បើ​មេ​ធំ​ចេញ​ទៅ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស គេ​អោយ​លុយ​អ្នក​កាសែត​ថែម​ទៀត ដើម្បី​អោយ​ផ្អាប់​រឿង​នោះ​ទុក​សិន កុំ​ទាន់​ចេញ​ផ្សាយ ចាំ​សម្ដេច​មក​វិញ​សិន​ចាំ​ផ្សាយ ដើម្បី​អោយ​សម្ដេច​បាន​ឃើញ។

បន្ថែម​លើ​នេះ អ្នក​កាន់​អំណាច ជាពិសេស​អ្នក​កាន់​អំណាច​កាន់​តែ​យូរ កាន់​តែ​មាន​ប្រៀប​ច្រើន​ជាង​អ្នក​ដែល​មិន​កាន់​អំណាច ក្នុង​ការ​អួត​អាង​ពី​សមិទ្ធផល​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ធ្វើ ទោះ​តិច ឬ​ច្រើន​ក្តី។ ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ម្តងៗ ក្រុម​អ្នក​កាន់​អំណាច​តែ​ឆក់​ឱកាស​នោះ​វាយ​បក​ទៅ​អ្នក​ដែល​មិន​មាន​ឱកាស​បាន​កាន់​អំណាច។ ពាក្យ​ដែល​ក្រុម​អ្នក​កាន់​អំណាច និង​អ្នក​គាំទ្រ តែង​តែ​លើក​ឡើង​នោះ គឺ​ថា មើល​ចុះ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​អ្វី​ខ្លះ ក្រៅ​តែ​ពី​ស្រែក​បន្ទច់​បង្អាក់​ដំណើរ​អភិវឌ្ឍ ជាដើម។

ឥទ្ធិពល​នៃ​ទឹក​ប្រាក់​របស់​អ្នក​ដែល​រក​ស៊ី​កាក់​កប​ជាមួយ​នឹង​អ្នក​កាន់​អំណាច​ដុះ​ស្នឹម ក៏​ជួយ​បង្កើត​ប្រព័ន្ធ​របាំង​ការពារ​មួយ មិន​អោយ​បេក្ខជន​នយោបាយ​ដទៃ ហក់​ចូល​ក្នុង​សង្វៀន​ដឹក​នាំ​ប្រទេស​បាន​ដោយ​ងាយៗ​នោះ​ឡើយ។ នៅ​កម្ពុជា បច្ចុប្បន្ន គេ​កម្រ​ឃើញ​មាន​ថៅកែ​រក​ស៊ី​ធំៗ​ណា ដែល​មិន​មាន​តំណែង​ណា​មួយ​ក្នុង​រចនាសម្ព័ន្ធ​អំណាច​រដ្ឋាភិបាល​ទេ។ បើ​មិន​មាន​តួនាទី​ជា​សមាជិក​សភា ឬ​ព្រឹទ្ធសភា​ទេ ក៏​មាន​តំណែង​ជា​ទីប្រឹក្សា​សម្ដេច​នេះ ឬ​ឯកឧត្តម​នោះ​ដែរ។ ពួក​គាត់​រក​ស៊ី​មាន​បាន ដោយសារ​គាត់​មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​យូរ​អង្វែង ចាក់ស្រេះ​ជាមួយ​ក្រុម​មេ​ដឹក​នាំ។ ដូច្នេះ ពួក​គាត់​ក៏​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ជួយ​ទំនុក​បម្រុង​អោយ​អ្នក​កាន់​អំណាច​នោះ នៅ​ក្រាញ​ក្នុង​អំណាច​ជា​បន្ត​ទៅ​ទៀត​ដែរ។

បើ​ពួក​គាត់​ត្រូវ​ចំណាយ​លុយ​សាងសង់​សំណង់​អ្វី​ដែល​អាច​កេង​ចំណេញ​នយោបាយ​បាន ពួក​គាត់​មិន​ខ្លាច​ហុច​ប្រាក់​ទាំង​ខ្ទាស់ៗ ជូន​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ចំពោះ​មុខ​ម៉ាស៊ីន​ថតរូប ថត​ទូរទស្សន៍ នោះ​ទេ។ មើល​ទៅ ពួក​គេ​ហាក់​ដូច​ជា​មាន​ទឹក​ចិត្ត​ជ្រះ​ថ្លា​ណាស់។

ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​សន្តិសុខ​ស៊ី​ឈ្នួល​ដែល​បាន​វាយ​បំបែក​ក្រុម​បាតុករ វាយ​អ្នក​កាសែត ពេល​ដែល​ក្រុម​នេះ​បាន​ភ្លក់​រសជាតិ​ដំបង​របស់​បាតុករ​ម្តង​វិញ ថៅកែ​រក​ស៊ី​ជួញ​ដី​ធំៗ​នៅ​ស្រុក​ខ្មែរ នាំ​គ្នា​តម្រង់​ជួរ​ខ្ចប់​លុយ​ទៅ​ជួយ​ដល់​ពេទ្យ ប្រកប​ដោយ​ទឹក​មុខ​សោកសង្រេង ដូច​ចេញ​ពី​បាត​បេះដូង​ពិតៗ។ គេ​ធ្វើ​យ៉ាង​ណា​អោយ​តែ​គេ​បាន​អែបអប​នឹង​មេ​ដឹក​នាំ ដែល​បាន​ផ្តល់​ឱកាស និង​ជួយ​ទំនុក​បម្រុង​អោយ​គេ​រក​ស៊ី​មាន​បាន​តាំង​ពី​ពេល​ចាប់​កវែកកឆ្នាំង​ដំបូង​មក​ម្ល៉េះ។

ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ក៏​ប្រហែល​ជា​អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​មួយ​ចំណែក​ធំ។ បើ​ក្រុម​អ្នក​ដឹក​នាំ​កាន់​តំណែង​ក្នុង​រយៈពេល​ជា​កំណត់​មួយ ពួក​គាត់​ក៏​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ឥត​ព្រំដែន ក្នុង​ការ​បង្កើត​បណ្ដាញ​បក្ខពួក​និយម គ្រួសារ​និយម​ពេញ​ស្ថាប័ន​រដ្ឋ ដែល​បង្ក​អោយ​មាន​អំពើ​ពុក​រលួយ និង​ក្នុង​ការ​ឆក់​ឱកាស​ក្នុង​ការ​កេង​ចំណេញ​ពី​តួនាទី​របស់​ខ្លួន​ដែរ។

ជាង​នេះ​ទៅ​ទៀត ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ក៏​ប្រហែល​ជា​អាច​បញ្ចៀស​បាន​នូវ​ជំងឺ​លង់​ខ្លួន។ ការ​អង្គុយ​ស្រួល​យូរ​ពេក​នៅ​ក្នុង​ការិយាល័យ​ទំនើប មាន​ព្រំ​ស្រស់​ស្អាត មាន​អ្នក​បម្រើ មាន​អ្នក​ជំនួយ​ការ ទីប្រឹក្សា​អាម៉ីអាថោង​ឆ្វេង​ស្តាំ​ចាំ​តែ​លើក​ជើង​ច្រើន​ពេក​ទៅ អាច​ធ្វើ​អោយ​ពួក​គាត់​ភ្លេច​នឹក​គិត​ដល់​ជីវិត​សាមញ្ញ​ធម្មតា​របស់​ប្រជាពលរដ្ឋ​ទូទៅ ដែល​គាត់​មាន​ភារៈ​បម្រើ និង​ដោះស្រាយ​ជូន។ មាន​ពេល​ខ្លះ ក្រុម​អាម៉ីអាថោង​ប្រហែល​ជា​មិន​ចង់​រំពល់​ទុក​មេ​របស់​ខ្លួន ក៏​លាក់​បាំង​បញ្ហា​មួយ​ចំនួន​មិន​អោយ​មេ​ដឹង ហើយ​ពេល​នោះ ទោះ​ជា​អ្នក​ដឹក​នាំ​នោះ​ប្រកប​ដោយ​គតិ​បណ្ឌិត​ឈ្លាស​វៃ​យ៉ាង​ណា ក៏​ទី​បំផុត​ចេញ​មុខ​សារភាព​ថា ខ្លួន​មិន​បាន​ដឹង​រឿង​អី​សោះ។

ម្យ៉ាង​ទៀត ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​អាច​ជួយ​អោយ​ក្រុម​អ្នក​កាន់​អំណាច យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​ជាតិ​បាន​ពេញ​ដៃ​ពេញ​ជើង ជាង​ការ​មិន​កំណត់​ដែរ ជាពិសេស នៅ​ក្នុង​អាណត្តិ​ចុង​ក្រោយ។ ដោយ​មេ​ដឹក​នាំ និង​ក្រុម​បក្ខ​របស់​ខ្លួន​ដឹង​ច្បាស់​ថា នឹង​លែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​នោះ គាត់​អាច​លែង​ខ្វល់​ពី​ការ​ខិតខំ​រិះរក​យុទ្ធសាស្ត្រ​រក​សំឡេង​ឈ្នះ​ឆ្នោត សម្រាប់​អាណត្តិ​ក្រោយ​ទៀត​ហើយ ហើយ​ពេល​នោះ ពួក​គាត់​អាច​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង ទៅ​នឹង​ការ​កសាង​ជាតិ​ពិតៗ និង​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ពេល​អស់​អំណាច​ទៅ​នោះ​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ដែល​នៅ​ក្រាញ​នឹង​អំណាច តែង​លើក​ហេតុផល​ផ្សេង​ពី​ការ​នៅ​បន្ត​កាន់​អំណាច​គ្មាន​ព្រំដែន​របស់​ខ្លួន​នោះ។ គេ​តែង​លើក​ឡើង​ថា មិន​មែន​មក​ពី​ការ​ស្រឡាញ់​អំណាច ហើយ​ក្រាញ​ននៀល​នឹង​អំណាច​នោះ​ទេ តែ​មក​ពី​ថា​ខ្លួន​ជា​អ្នក​ចេះ​ជាង​គេ​ក្នុង​កាច់​ចង្កូត​ដឹក​នាំ​បាន​ល្អ ព្រោះ​ខ្លួន​ស្គាល់​កន្លុកកន្លៀត​សព្វគ្រប់​រាប់​សិប​ឆ្នាំ​ហើយ គ្មាន​នរណា​ចេះ​ជាង​ខ្លួន​នោះ​ទៀត​ទេ។ នេះ​ប្រហែល​ជា​គ្រាន់​តែ​ជា​ពាក្យ​ដោះសា​ការពារ​អំណាច ដែល​ផ្ទុយ​ស្រលះ​ពី​ពាក្យ​ចាស់​ខ្មែរ​ពី​បរមបូរាណ ដែល​ប្រដៅ​ថា «ចេះ​ឯង​អោយ​ក្រែង​ចេះ​គេ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

13 Responses to "បទ​វិភាគ៖ តើ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មាន​សារសំខាន់​យ៉ាង​ណា?"

  1. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ក្រៅ​ពី​នេះ ការ​កាន់​អំណាច​តែ​ម្នាក់​ឯង​យូរ អាច​ផ្តល់​ឱកាស​អោយ​អ្នក​កាន់​អំណាច​បញ្ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស​តាម​ផ្លូវ​ដដែលៗ តាម​របៀប​ដដែលៗ ទន្ទឹម​គ្នា​នឹង​ខំ​រក​វិធី​លាក់​បាំង​នូវ​ការ​ដឹក​នាំ និង​ចំណាត់​ការ​នានា​របស់​ខ្លួន ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​ហិនហោច​ទៅ​វិញ​នោះ ដូចជាបង្កឲ្យមានបក្ស ពួកនិយម ពុករលួយជាប្រព័ន្ធ ។ទន្ទឹមនឹងនេះ នាយកឬប្រធានអង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងអង្គការUN គួរតែផ្លាស់ប្តូរអាណត្តិដែរ កុំនៅក្រាញននៀលនឹងតួនាទីពេក ទុកឪកាសឲ្យអ្នកជំនាន់ ក្រោយបន្តវេនផង។ជាពិសេស ខ្ញុំធា្លប់បំរើការងារជាមួយអង្គការUNWOMEN រងនូវ​ការរំលោភ​បំពាន​លើសិទ្ធិការងារ​​របស់ខ្ញុំ ដោយនាយកប្រចាំប្រទេស​កម្ពុជានៃសា្ថប័ន UN មួយនេះ បង្គើតបក្ស​ពួក​និយម ឲ្យកាន់តំណែងក្នុងUN WOMEN ដោយពុំឆ្លងកាត់និតិវិធីជ្រើសរើសបុគ្គលិក បំភិតបំភ័យ កំចាត់បុគ្គលិកល្អៗដែលមិនគាំទ្រចំណាត់ការខុសរបស់ខ្លួន។ដូច្នេះ ខ្ញុំគាំទ្រការកំណត់អាណត្តិ មេដឹកនាំ ទាំងក្នុងរដ្ឋាភិបាល សង្គមស៊ីវិល អង្គការអន្តរជាតិ និងអង្គការ UN។

  2. ភភ says:

    អ្នកណាក៏ដឹង តែធ្វើឆ្អីចេញបើអំណាចនៅលើគេ!!!

  3. Fesses says:

    I think our coutry will lose the honour if all the people are low knowledg. Because Hun Sen is a leader . All the officers are under his hand and corruption.

  4. Chourn says:

    មើលអាកប្បកិរិយារបស់ហ៊ុនសែនពេលនេះកាន់តែដូចខ្មោចកាដាហ្វីមែនទែន

  5. ​កម្ពុជាយើងថ្ងៃនេះ says:

    លោក សម រង្សី និយាយត្រូវ ថា យុវជនងាយឆាប់ជឿ និងបត់បែនលឿនតាមការលឺរបស់ខ្លួន
    នេះបង្ហាញថា យុវជនគាំទ្របក្សសាងគ្រោះជាតិ សុទ្ធតែចាញ់បោកលោក សម រង្សី

  6. sambo says:

    ជាការពិតណាស់ អ្នកដែលកាន់អំណាចយូរដុះស្នឹមតែងតែមានគំនិតពុករលួយ បក្សពួកនិងគ្រួសារនិយមជាហេតុធ្វើឪ្យប្រទេសជាតិហិនហោចខ្លោចផ្សាអស់ទិកអស់ដីដូចសម័យហ៊ុនសែនឯងសព្វថ្ងៃនេះ ខួរក្បាលកញ្ចាស់គ្មានការវិវ៏ឍ្ឍទៅរកការរីកចំរើនសោះ ព្រោះខួរក្បាលវាបាក់ផ្នត់ទៅតែរឿងកាប់សម្លាប់ប្រជាជនកាលនៅធ្វើជាខ្មែរក្រហម ។

  7. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ ជារឿងល្អសម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិទាន់ពេលវេលា
    ហើយក៍អាចនាំមកនូវគំនិតល្អៗជាច្រើនរបស់បេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រីធ្វើការក្រោកឈរជួយជាតិ !
    ម្យ៉ាងវិញទៀតក៍មិនសូវមានគ្រួសារនិយមដូចពួកអាត្រកូល ហ៊ុនថោកទាបសព្វថ្ងៃនេះផង
    ហើយជនជាតិខ្មែរគ្រប់រូបក៍មិនជ្រិញជួបមុខ ពួកគំនិតចាស់គំរិលក្អែលសង្គមពុករលួយបនឧទ្ទាមលួចជាតិយូរ
    ដូចសព្វថ្ងៃនេះឡើយ !!!

  8. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ ជារឿងល្អសម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិទាន់ពេលវេលា
    ហើយក៍អាចនាំមកនូវគំនិតល្អៗជាច្រើនរបស់បេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រី្តធ្វើការក្រោកឈរជួយជាតិ !
    ម្យ៉ាងវិញទៀតក៍មិនសូវមានគ្រួសារនិយមដូចពួកអាត្រកូល ហ៊ុនថោកទាបសព្វថ្ងៃនេះផង
    ហើយជនជាតិខ្មែរគ្រប់រូបក៍មិនជ្រិញជួបមុខ ពួកគំនិតចាស់គំរិលក្អែលសង្គមពុករលួយបនឧទ្ទាមលួចជាតិយូរ
    ដូចសព្វថ្ងៃនេះឡើយ !!!
    នៅមានទៀត ដំណើរនយោបាយនៃការដឹកនាំប្រទេសក៍រិតតែជឿនលឿនល្អប្រសើរសម្រាប់បេក្ខជនជានាយករដ្ឋមន្រ្តី
    ត្រូវធ្វើការតម្រូវតាមចិត្តប្រជាជនជាម្ចាស់ឆ្នោតភាគច្រើនរបស់ខ្លួនដែលចង់បាន !
    មិនឈ្លើយដូចអាខ្វាក់ យករថក្រោះ រពាសដែកដេញបាញ់ប្រជាជនអញ្ចឹងទេ ។

  9. ?? says:

    I supported this article in this cases . through out many research in the world community they found out, the more longer that a leader stay in power the more mistake they made. for example, the gathering of a group that in fever of one party, or among the leader families just only to support his or her possession for everlasting. those leaders always took military of a nation just only to support him. corruption, unjust in the whole nation, the gape between the right and the poor. these kind of the leaders was always cam from a small country or a poor country.one in a while we seen a lot of those country meet all kind of devastation , ware, hungers, people getting killed, tear, all kind of sadness that you can’t take your imagination. all of these situation was happen to our nation. that all of us still having nightmare for those who use to live in that regime. and we still have some of those stem that will go away in the next generation. I see in this generation every thing will change. that older generation can not use their old trick that they used for century. wake up CAMBODIAN it time to go forwards in peace & prosper as same as another nation in the world community. peace for all********

  10. Chan Mara says:

    ការកំណត់អាណត្តិនាយករដ្ឋមន្រ្ដីមានសារៈសំខាន់ណាស់ តែវាទាស់ថាបើសម្ដេច សែន ជោ យើងចាញ់ឆ្នោតតើគាត់ព្រមចុះពីអំណាចអត់ទម្រាំគាត់ចូលបរិព្វាននោះ ។ គ្រាន់តែល្បីថា​សង្រ្គោះ​ជាតិ​​​ឈ្នះ​ឆ្នោតនៅឆ្នាំ២០១៣គាត់នាំទាហា់នចូលភ្នំពេញទៅហើយ ណាមួយកងទ័ពនៅលើដៃសម្ដេច ទាំង អស់តើមួយណាហ៊ានចូល។ គ្រាន់តែសម័យប្រជុំសភាថ្មីៗនេះឃើញហើយថាគាត់ជាសមាជិកសភា ធម្មតាសោះហ៊ានទៅបញ្ជារ ប្រធានសភា និងអនុប្រធានសភាអោយអង្គុយនៅកន្លែងនេះកន្លែងនោះ ។ មិនដែលណាមានសមាជិកសភាហ៊ាននិយាយអ្វីៗគ្មានការអនុញ្ញាតិពីប្រធានឬអនុប្រធានសភានោះទេមានតែសម្ដេចទេដែលអច្ឆៈរិយៈនៅលើលោក ។

  11. CountryStudent says:

    So that means any Vietnamese people can enter Cambodia illegally, freely, any time, any where and then Khmer authority will just issue them legal immigration card and that’s it??????? ??????????????????

    What kind of immigration law is this?????????????????????????????

    The right and good immigration law of any independent country in the world is the following:
    (I just indicate one point only)

    Any foreigner who enter another country must first have legal permission for entry (Visa or other form required)

    Any foreigner who illegally enter another another country with out permission will be arrested and prosecuted; after serving their time in jail, they will be deported back to their home land

    Illegal immigrant could be arrested along the border and or all over the country; the police job is to search and check for the suspect; the people of the own country must report the suspect to authority and the police must strictly enforce the immigration law

    Whoever flow illegal immigrant to the country is a traitor and must be brought up to trail

    All foreigner must respect and go through immigration law of the country, and that is not discrimination against race at all; it’s practiced of all countries in the world including Vietnam and Thailand

    Vietnam and Thailand enforce and practice their immigration law 1000 times more strictly than Cambodia !!!

  12. CountryStudent says:

    All cursing words below should be use to curse Hun sen, Heng Sam Rin , Chea Sim and all their CPP members; they don’t apply to all other Cambodians

    ————————————————

    Nguen Tiha
    September 2, 2014 at 4:02 pm

    អាឆ្កែណាហ៊ាន ចាប់គ្នាអញ ។ ពួកអាឆ្កែខ្មែរអស់អែង សុទ្ធតែជាកញ្ជះអញទាំងអស់ អញចង់ចាប់ ចុយ មីណា កាប់អាឆ្កែណាក៏បានដែរ ។ អាណាហ៊ានធ្វើអីអញ ????? ពួកអាខ្មែរ អាក្រពើ ម៉េចចង់ប្តឹងស្អី? ថ្ងៃក្រោយ អញចូលទៅកាប់ដល់ក្នុងប៉ុស្តិក៏គ្មានអាឆ្កែណា ហ៊ានធ្វើអីអញបានដែរ ។ ពួកអាខ្មែរ អាខួរក្បាលបង្កង ពួកអាខ្មែរ ក្រ ពួកអាខ្ជិល ពូជអាខ្ញុំកញ្ជះគេ ៕

  13. Nguen Tiha says:

    ជយោឯកឧត្តម ហ៊ុន ម៉ាណែត អនាគត មេដឹកនាំដ៏ឆ្នើមរបស់យើង !!! ជយោ Kingdom of Cambodia !!! ជយោ ចំណងមិត្តភាព ម៉ឺនឆ្នាំ !!! សម្តេចតេជោ ជាវិរៈបុរស ខ្មែរ ដ៏មហិមា ល្អជាង ព្រះបាទជ័យរវ្ម័ន ទី ៧ ទៅទៀត ។
    បរាជ័យអាក្បត់ជាតិ សម រង្សី និងអាមេចោរ កឹម សុខា ។
    គាំទ្រសម្តេចតេជោ សម្តេចគតិព្រឹទ្ធបណ្ឌឹត និងកូនចៅ និងគ្រួសារ សម្តេច លុះក្ស័យ ។ អាណាហ៊ាន ប៉ះសម្តេច និងគ្រួសារ ពួកយើងស្ម័គ្រស្លាប់ ការពារ សម្តេច និងគ្រួសារ លុះក្ស័យ ។ ជយោ សម្តេចតេជោ អនាគត ជាគ្រួសារ រាជវង្ស នៅកម្ពុជា !!!!!!