ដោយ ជិន ជេដ្ឋា
2014-08-28
RFA

ផ្ទះបណ្ដែតទឹក និងបែរត្រីជនជាតិវៀតណាម ចល័តចូលកណ្ដាលទន្លេនៅសង្កាត់ផ្សារឆ្នាំង នៃខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។ RFA/Chin Chetha
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហើបឲ្យដឹងថា ក្រុមការងារចុះត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសនៅតាមបណ្ដារាជធានីខេត្តបានបង្កើត និងចាប់ផ្ដើមអនុវត្តហើយ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា នឹងត្រូវបញ្ចប់នៅថ្ងៃណា ហើយនឹងមានវិធានការយ៉ាងណាចំពោះជនអន្តោប្រវេសន៍ខុសច្បាប់កំពុងរស់នៅក្នុងប្រទេសកម្ពុជានេះទេ។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គមបានគាំទ្រការបង្កើតក្រុមការងារនេះ ប៉ុន្តែពុំមានជំនឿថា នឹងទួលបានជោគជ័យច្រើនទេ ប្រសិនបើគ្មានការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចមូលដ្ឋានអះអាងនៅថ្ងៃទី២៧ ខែសីហា ថា ការចុះធ្វើស្ថិតិជនអន្តោប្រវេសន៍លើកនេះ គឺមានភាពហ្មត់ចត់ និងលម្អិតទៅលើគ្រប់ជនបរទេសទាំងអស់ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយមិនចំពោះតែអន្តោប្រវេសន៍វៀតណាម នោះទេ។ គេក៏សង្ឃឹមដែរថា នៅក្រោយការធ្វើជំរឿននេះ ការអនុវត្តច្បាប់អន្តោប្រវេសន៍ដែលប្រទេសកម្ពុជា ដែលមានស្រាប់នោះ នឹងត្រូវរឹតបណ្ដឹងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រុមការងារដែលបានបង្កើតឡើងនោះ គឺមានតួនាទីត្រួតពិនិត្យលើការចាត់តាំងអនុវត្តច្បាប់ស្ដីពីការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ការត្រួតពិនិត្យដំណើរចេញចូល និងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន និងការពិនិត្យមើលលើពលករបរទេសនៅតាមរោងចក្រ និងសហគ្រាសជាដើម។
ប៉ុន្តែលោកមិនទាន់អាចអត្ថាធិប្បាយបានថា តើនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់នោះ៖ «វិធានយើងនឹងស្នើសុំយោបល់ដឹកនាំបន្តទៀតពីក្រសួង ហើយសំខាន់ឲ្យដឹងច្បាស់លាស់ប៉ុន្មាន ទោះជាយ៉ាងណាក៏ដោយយើងត្រូវតែធ្វើតាមច្បាប់ដែលកំណត់នៅក្នុងច្បាប់ ក្នុងច្បាប់អន្តោប្រវេសន៍។ នៅក្នុងហ្នឹងដែលយើងយកចិត្តទុក្ខដាក់ជាងតួលេខច្រើនជាងគេ គឺជនអន្តោប្រវេសន៍វៀតណាមហ្នឹង យើងបូកសរុបទៅទូទាំងប្រទេសមានប្រមាណជាង ១០ម៉ឺននាក់»។
ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបន្ទុកលើការងារស្ថិតិ លោក បាន ហេង មានប្រសាសន៍យ៉ាងខ្លីថា ក្រុមការងារលោកមាននីតិវិធី និងកំពុងត្រៀមឯកសារមួយចំនួនដើម្បីដំណើរការ ប៉ុន្តែមិនទាន់កំណត់ពេលចុះអនុវត្ដច្បាស់លាស់នៅឡើយ៖ «បាទ! ចុះផ្ទាល់តែម្ដងតាមគ្រួសារនីមួយៗ យើងផ្ទាល់។ លើកនេះមិនធ្វើប្រយោលទេធ្វើលម្អិតតែម្ដង។ អ៊ីចឹងជម្រាបជូននេះថា នៅខេត្តពោធិ៍សាត់នេះ នៅឆ្នាំ២០០២ យើងបានដំណើរការជំរឿនមួយសាហើយ ហើយក៏បានដាក់ប្រកាសទៅក្រសួងមហាផ្ទៃហ្នឹងហើយ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសយើងកំពុងតែចែកប្រកាសជាង ៣០០ប្រកាសហ្នឹង ដើម្បីឲ្យគាត់យកប្រកាសមកដាក់ពាក្យស្នាក់នៅអចិន្ត្រៃយ៍ និងបង់អាករ ២៥ម៉ឺនរៀល សម្រាប់ពីរឆ្នាំតាមច្បាប់អន្តោប្រវេសន៍»។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី ថ្លែងគាំទ្រឲ្យមានការអនុវត្តការងារនេះ ប៉ុន្តែលោកគ្មានជំនឿច្រើនឡើយ ដោយសារតែការសន្យា ឬការប្ដេជ្ញារបស់រដ្ឋាភិបាលកន្លងទៅពុំមានប្រសិទ្ធភាព។
លោកថា ដើម្បីឲ្យការងារនេះទទួលបានជោគជ័យ រដ្ឋាភិបាលគប្បីបង្កើតក្រុមការងារថ្នាក់ជាតិដែលមានការចូលរួមពេញលេញពីអង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់ដៃគូពាក់ព័ន្ធទាំងអស់៖ «ជួយកាត់បន្ថយការរើសអើងជាតិសាសន៍ពេញលេញតែម្ដង ហើយទី២ អាចជួយយុវជនខ្មែរយើងមានការងារធ្វើច្រើន ទី៣ អាចជួយកាត់បន្ថយនូវឧក្រិដ្ឋកម្មទាំងឡាយដែលកើតឡើង។ ខ្ញុំសួរអ្នកជាប់ពន្ធនាគារ ដូចជា វន់ ពៅ ដូចជាអីណាគាត់ថា ១០នាក់ មានវៀតណាមពីរ ទៅបីនាក់ហើយដែលជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋ»។
ក្រុមការងារដែលបង្កើតឡើងដោយក្រសួងមហាផ្ទៃ ដើម្បីចុះធ្វើការងារគ្រប់គ្រងស្ថិតិជនបរទេសនេះ ត្រូវបានបែងចែកជា ៧តំបន់នៅទូទាំង ២៥ខេត្ត និងក្រុង។ ក្នុងនោះតំបន់ទី១ គឺមានរាជធានីភ្នំពេញ កណ្ដាល និងខេត្តកំពង់ស្ពឺ តំបន់ទី២ មានខេត្តកំពង់ចាម ត្បូងឃុំ កំពង់ធំ និងខេត្តសៀមរាប តំបន់ទី៣ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី តំបន់ទី៤ គឺមានកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន តំបន់ទី៥ មានបន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ តំបន់ទី៦ មានខេត្តព្រះសីហនុ កោះកុង និងខេត្តកំពត និងតំបន់ទី៧ គឺខេត្តតាកែវ ស្វាយរៀង និងខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជាសម្រេចទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- ក្រសួងមហាផ្ទៃចាប់ផ្ដើមជំរឿនជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា
- សង្គមស៊ីវិលទទូចឲ្យកម្ពុជានិងអូស្ត្រាលីបើកចំហព័ត៌មានជុំវិញរឿងជនភៀសខ្លួន
- ក្ដីបារម្ភចំពោះការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា
- អូស្ត្រាលីគ្រោងបញ្ជូនជនភៀសខ្លួន១ពាន់នាក់មកកម្ពុជា
- រដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់លិខិតឆ្លងដែនគំរូថ្មីមានសុពលភាព១០ឆ្នាំ
- ប៉ូលិសចាប់ជនជាតិចិន៨០នាក់សង្ស័យជំរិតទារប្រាក់
- សង្គមស៊ីវិលស្នើក្រសួងមហាផ្ទៃអនុវត្តច្បាប់អន្តោប្រវេសន៍ខុសច្បាប់
- រដ្ឋមន្ត្រីថៃនឹងមកកម្ពុជាដើម្បីពិភាក្សាពីការងារពលករខ្មែរនៅថៃ
កន្លងមកឲ្យតែនិយាយពីជនអន្តោប្រវេសន៍ ផៃ ស៊ីផានថា រើសអើងពូជសាសន៍ ជាពិសេស ពួកមន្ត្រីបក្សប្រជាជនតែងតែលាក់បាំងវាជានិច្ចជាយូរមកហើយ។ ពេលនេះចាប់ផ្តើមធ្វើការជំរឿនជនអន្តោប្រវេសន៍ ទាំងពួកគេគ្មានជំនាញខាងការងារនេះផង តែពួកមន្ត្រីបក្សប្រជាជន ទាំងនេះបាននិយាយអួតយ៉ាងលឿនថា ការងារលើកនេះធ្វើទៅដោយត្រឹមត្រូវនិង ល្អឥតខ្ចោះ ។ បើប្រៀបធៀបពីទង្វើកន្លងមក ទៅនឹងសំដីអួតអាងនាពេលនេះ គឺអាចសន្និដ្ឋានបានថា ពួកគេនៅតែលាក់ពុត បន្លែបន្លំ មិនអាចទុកចិត្តបានឡើយ។
បើក្រសួងមហាផ្ទៃនៅល្ងីល្ងើមិនទាន់មានវិធានការជាក់លាក់ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ផង
ដូច្នេះគ្មានអ្វីជាទំនុកចិត្តដលប្រជាពលរដ្ឋទេ ! បែបនៅចាំអាខ្ញុំយួន ហ៊ុន សែន និងអា ខ្ញុំយួន ហេង សំរិន
បើកផ្លូវឱ្យទើបពួកក្រសួងមហាផ្ទៃមានវិធានការជាក់លាក់ កុំសង្ឃឹមថាពួកអាខ្ញុំយួនទាំងនេះគិតប្រយោជន៍
ជាតិខ្មែរឱ្យសោះ ។