ដោយ សុ ជីវី
2014-08-28
RFA

អ្នកស្រី ខែក ច័ន្ទរស្មី សកម្មជនដីធ្លីបឹងកក់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត (Calmet) ដោយសន្លប់បាត់ស្មារតីធ្ងន់ធ្ងរ បន្ទាប់ពីប៉ះទង្គិចក្បាលនឹងជញ្ជាំងឡាន ពេលកម្លាំងអាជ្ញាធរបានចាប់បង្ខំបញ្ជូនចេញពីវត្តចាស់ សង្កាត់ជ្រោយចង្វារ កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០១៤។ Photo Provided
ស្រ្តីបឹងកក់ម្នាក់ គឺអ្នកស្រី ខែក ច័ន្ទរស្មី ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត(Calmet) ដោយអាការៈសន្លប់បាត់ស្មារតីធ្ងន់ធ្ងរ បន្ទាប់ពីប៉ះទង្គិចក្បាលនឹងជញ្ជាំងឡាន នៅពេលកម្លាំងអាជ្ញាធរបានចាប់បង្ខំបញ្ជូនចេញពីវត្តពុទ្ធិយារាម ឬហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៩ ខែ សីហា។
នៅមុនពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត អាជ្ញាធរ និងអ្នកបឹងកក់មួយចំនួនបានបញ្ជូន ខែក ច័ន្ទរស្មី ទៅសង្គ្រោះគ្លីនិកក្នុងសង្កាត់ជ្រោយចង្វារ ប៉ុន្តែពុំអាចសង្គ្រោះបាន។
មកដល់ពេលនេះ ស្ត្រីបឹងកក់រូបនោះឋិតក្នុងស្ថានភាពអាចសង្គ្រោះបាន ប៉ុន្តែនៅមិនទាន់ដឹងខ្លួនត្រឹមត្រូវនៅឡើយ។
អាជ្ញាធរចាប់ស្ត្រីតំណាងអ្នកបឹងកក់ចំនួន៤នាក់កាលពីព្រឹកថ្ងៃ ២៩ ខែ សីហា ក្នុងពេលរារាំងប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីមកពីខេត្តបាត់ដំបង មិនអោយចេញពីវត្តពោធិ៍ក្ខារាម ឬហៅវត្តចាស់ ក្នុងសង្កាត់ ជ្រោយចង្វា ដែលប៉ុនប៉ងនាំគ្នាទៅដាក់ញត្តិរកអន្តរាគមន៍នៅតាមស្ថាប័នមួយចំនួនក្នុងរាជធានីភ្នំពេញ។
តំណាងអ្នកបឹងកក់ទាំង៤នាក់នោះមានអ្នកស្រី ទេព វន្នី គង់ ចន្ថា សុង ស្រីលាភ និងខែក ច័ន្ទរស្មី។ ពួកគេត្រូវអាជ្ញាធរចាប់ដាក់ឡាន ទៅទុកនៅក្នុងបុរីរុងរឿងក្នុងសង្កាត់ជ្រោយចង្វាដែរ។ ហើយមកទល់ពេលនេះពួកគាត់ទាំង៤នាក់ ត្រូវប៉ូលិសដោះលែងហើយ។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់កំពុងស្នាក់នៅក្នុងពុទ្ធិយារាម ហៅវត្តចាស់ បន្ទាប់ពីពួកគាត់បានធ្វើដំណើរមកពីខេត្ត បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យកាលពីដើមសប្តាហ៍នេះ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធអោយជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ដីធ្លីរបស់អតីតទាហានពិការដែលកាត់រំសាយត្រូវមេទាហានយកទៅលក់ឲ្យក្រុមហ៊ុន
- ពលរដ្ឋមានទំនាស់ដីធ្លីនៅក្រចេះមិនទទួលយករបៀបដោះស្រាយដោយអាជ្ញាធរថ្នាក់ជាតិ
- អ្នកភូមិនៅព្រៃវែងចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីសាលាឆទាន
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការចំពោះអ្នកគប់ពងមាន់លើស្ថានទូតសិង្ហបុរី
- ក្រុមហ៊ុនចិនគ្រោងជម្លៀសពលរដ្ឋចេញពីតំបន់ស្ទឹងឆាយអារ៉ែងដើម្បីសង់ទំនប់វារីអគ្គិសនី
- ជនជាតិដើមភាគតិចនៅកំពង់ធំបារម្ភខ្លាចបាត់បង់ដីព្រៃចម្ការវិលជុំ
- កម្លាំងអាជ្ញាធររារាំងអ្នកតវ៉ារឿងដីមិនឲ្យទៅជួបតំណាងរាស្ត្រនៅសភា
- អ្នកភូមិនៅរតនគិរីចោទក្រុមហ៊ុនសម្បទានរំលោភយកដី
- ពលរដ្ឋមានជម្លោះដីចោទអភិបាលរងខេត្តកំពតថារំលោភលើកិច្ចសន្យាទិញលក់ដី