​វិភាគ​៖ ហេតុ​អ្វី​នាយករដ្ឋមន្ត្រី​ឲ្យមាន​ការប្រឡង​បាក់ឌុប​លើកទី​២ ចំពោះ​អ្នកធ្លាក់​?​

ដោយ៖​ អុឹង ប៊ុនថន​​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សិស្សានុសិស្ស ក្រោយបញ្ចប់ការប្រលង នៅវិទ្យាល័យមួយ (រូបថតពី៖ ACU)

ការប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​បាក់​ឌុប ត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៤​នេះ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ខណៈ​មណ្ឌល​តាម​បណ្តា​ខេត្ត​នានា​ប្រកាស​នៅ​ថ្ងៃទី​៣០​ខែ​សីហា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ឲ្យដឹង​ហើយ​ថា ចំនួន​បេក្ខជន​ប្រឡង​ជាប់​មាន​ប្រហែល​តែ​៣០%​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ប្រកាស​ឲ្យមាន​ការប្រឡង​លើកទី​២​ចំពោះ​អ្នកធ្លាក់​។​
​មូលហេតុ​អ្វី​បានជា ប្រកាស​ឲ្យមាន​ការប្រឡង​លើកទី​២ បន្ទាប់ពី​ដឹង​ថា ការធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ក្រសួង​អប់រំ​ធ្វើ​ឲ្យ​សិស្ស​ប្រឡង​ធ្លាក់​ច្រើន​? តើ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​?

​នាយក​ប្រតិបត្តិ​អង្គការ​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ដែល​ធ្វើការ​ផ្តោតលើ​វិស័យ​អប់រំ​ដែរនោះ លោក សេង ឬ​ទ្ធី យល់ថា ការប្រកាស​ឲ្យមាន​ការប្រឡង​បាក​ឌុប​លើក​ទី​២ ជា​ការល្អ បើ​ទោះ​ជា​មិន​មាន​គោលការណ៍​ពី​មុន​មក​ក៏ដោយ​។

សិស្ស​ដែល​ប្រឡង​បាក​ឌុប​ឆ្នាំ​២០១៤​នេះ មាន​ជិត​១០​ម៉ឺន​នាក់ ហើយ​បើ​ប្រឡង​ជាប់​តែ​៣០% មែន​នោះ មានន័យ​ថា សិស្ស​ជិត​៧​ម៉ឺន​នាក់​ទៀត នឹង​ត្រូវ​ក្លាយ​ជា​បន្ទុក​ធ្ងន់​មួយ​សម្រាប់​គ្រួសារ និង​សង្គម ។ បន្ទុក​ធ្ងន់​នោះ​ដោយសារ​ពួកគេ អាច​បោះបង់​ការសិក្សា និង​បង្កើត​ឲ្យមាន​បញ្ហា​ដល់​សង្គម ឬ​អ្នក​ខ្លះ​ទៀត​ត្រូវ​សិក្សា​ត្រួត​ថ្នាក់ ដែល​ជា​ការចំណាយ​ទ្វេដង​។​

​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់ថា ការប្រកាស​ឲ្យមាន​ការប្រឡង​បាក់ឌុប​លើកទី​២ ដោយ​អត់​គ្រោងទុក​នេះ ជា​រឿង​នយោបាយ​របស់​គណបក្ស​កាន់អំណាច និង​បង្ហាញ​ថា នយោបាយ​កែទម្រង់​យ៉ាងគំហុក​នេះ​មិន​បាន​ជោគជ័យ​ទេ​។​

​បើ​តាម​លោក​កែម ឡី ដែល​យោង​តាម​សំដី​របស់​គ្រូ​ធ្វើ​កំណែ​ខ្លះ ឲ្យដឹងថា បើ​កែ​ឲ្យបាន​ហ្មត់ចត់ នោះ ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​មាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។​

បច្ចុប្បន្ននេះ សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ភាគច្រើន​បាន​ស្រូប​យក​ដោយ​សាកលវិទ្យាល័យ​ឯកជន​ដែល​មាន​ចំនួន​ច្រើន ខណៈ​សាកលវិទ្យាល័យ​រដ្ឋ​មិន​អាច​ទទួល​យក​អស់​។ ម្យ៉ាងទៀត​សាកលវិទ្យាល័យ​ឯកជន​ខ្លះ ក៏​ទទួលយក​សិស្ស​ធ្លាក់​បាក់​ឌុប​ឲ្យចូល​រៀន​ថ្នាក់​បរិញ្ញាបត្ររង ឬ​ជំនាញ​ផ្សេងៗ​។​

អ្នកវិភាគ​គិតថា ការប្រឡង​បាក់​ឌុប​លើក​ទី​២​នេះ ក៏​ជា​យុទ្ធសាស្ត្រ​មួយ​កុំ​ឲ្យ​យុវជន​ដែល​ប្រឡង​ធ្លាក់​ជ្រួលច្របល់​។​

លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​លិខិត​របស់​លោក​មកកាន់ VOD បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​ថា មានកា​ររ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​យុវជន​បាន​សម្តែង​ចេញ គឺ​ការចូលរួម​ធ្វើ​យុទ្ធនាការ និង​បោះឆ្នោត​ក្នុង​ចំនួន​យ៉ាងច្រើន ដែល​នេះ​គឺជា​ការ​មួយ​គួរ​ឲ្យ​លើកទឹកចិត្ត​។ តាំងពី​ពេលនោះ​មក Facebook របស់​ស្ថានទូត និង blog របស់​លោក​បាន​ទទួល​មតិយោបល់​រាប់រយ​ពី​យុវជន​កម្ពុជា ដោយ​គេ​សម្តែង​ទស្សនៈ​របស់​គេ​ស្តីពី​ការបោះឆ្នោត មតិ​របស់​គេ​ស្តីពី​ការអភិវឌ្ឍ​នៃ​ប្រទេស​របស់​គេ និង​ការសង្ឃឹម និង​បំណងប្រាថ្នា​របស់​គេ​ទៅ​អនាគត​។​

ក្រសួង​អប់រំ ឲ្យដឹងថា សម្រាប់​អ្នក​ប្រឡង​ធ្លាក់​នៅ​មាន​វគ្គរៀន​បំប៉ន​ដើម្បី​ប្រឡង​លើក​ទី​២ ដែល​នឹង​ធ្វើឡើង​នៅ​ពាក់កណ្តាល​ខែ​តុលា​ខាងមុខនេះ​។ ប៉ុន្តែ​ក្រសួង​បានសម្រេច​កំណត់​នីតិវិធី​ដំណើរការ​ប្រឡង​ដូច​គ្នា​លើក​ទី​១​ដែរ ប៉ុន្តែ​វិញ្ញាសារ​ខុស​ពី​មុន​។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា (YRDP) លោក ជាង សុខា យល់ថា យន្តការ​បង្កើត​វគ្គ​បំប៉ន​នេះ អាច​ជួយ​សិស្ស​បាន​លុះណាតែ​វិញ្ញាសារ​ប្រឡង​លើក​ទី​២​នេះ ស្រប​តាម​អ្វី​ដែល​សិស្ស​បាន​រៀន​ក្នុង​វគ្គ​បំប៉ន​នោះ ប៉ុន្តែ​លោក​គិតថា ការធ្វើ​បែប​នេះ​នឹង​នាំ​ឲ្យ​គុណភាព​អប់រំ​កាន់តែ​ធ្លាក់​ចុះ និង​ប្រែប្រួល តាម​អ្វី​ដែល​ក្រសួង​ចង់​បាន​ទៅវិញ​។ លោក​ធ្លាប់​ឲ្យដឹង​ថា តួលេខ​នៃ​អ្នក​ជា​ប់ប្រមាណ​៣០%​នេះ គ្រាន់តែ​ជា​អត្រា​នៃ​អ្នក​ដែល​អាច​ធ្វើបាន​ដោយ​មិន​ចម្លង​គ្នា តែ​មិន​ឆ្លុះបញ្ចាំង​ពី​គុណភាព​អប់រំ​នោះទេ​។​

សម្រាប់​លោក កែម ឡី គាំទ្រ​ចំពោះ​ការបង្កើត​វគ្គ​បំប៉ន​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការជួយ​ដល់​សិស្ស មាន​ឱកាស​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម ប៉ុន្តែ​លោក​គិតថា ក្រសួង គួរ​ពិចារណា​ពី​គុណភាព​នៃ​ការអប់រំ​ឡើងវិញ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន កម្មវិធីសិក្សា ការរួមចំណែក​របស់​សង្គម​ស៊ីវិល និង​ការលើកទឹកចិត្ត​ដល់​សិស្ស ឲ្យ​ចាប់​អារម្មណ៍លើ​ការសិក្សា ដើម្បី​កុំ​ឲ្យ​ការប្រឡង​លើក​ទី​២ ក្លាយ​ជា​វប្បធម៌​មិនល្អ​មួយ​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​៕

សូមសរសេរមកលោក អុឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

5 Responses to "​វិភាគ​៖ ហេតុ​អ្វី​នាយករដ្ឋមន្ត្រី​ឲ្យមាន​ការប្រឡង​បាក់ឌុប​លើកទី​២ ចំពោះ​អ្នកធ្លាក់​?​"

  1. Hun Nal says:

    លទ្ធផលនេះ ឆ្លុះបញ្ចាំងអោយឃើញថា វិស័យអប់រំ កម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងក្រោមការដឹកនាំរបស់បុរសខ្លាំង ខាងកាប់ ចាក់ បាញ់ប្រហារ…!

  2. pingpong says:

    ១. ហេតុអ្វី សម័យសម្តេចជោរហ៊ុនសែនសិស្សប្រឡង់ធ្លាក់ច្រើនម្ល៉េះ? តើមកពីកត្តាអ្វី?
    ២. ខ្ញុំក៍ធ្លាប់រៀនដែរ ហើយធ្លាប់មានអារម្មណ័ជាសិស្សដែរ!! កត្តាសំខាន់ គឺ អយុត្តិធម៌នៃសង្គមហ៊ុនសែន ឬអាចនិយាយបញ្ច្រាសទៅវិញថា អត់អោយតម្លៃអ្នករៀនទេ!! អោយតម្លៃតែបក្ខពួកគ្រួសារហ៊ុនសែនប៉ុណ្ណោះ នេះជាសច្ចៈភាពដែរយើងទាំងអស៉គ្នាសុទ្ធតែដឹងឮ?
    ៣. ឥឡូវមកប៉ះរដ្ឋមន្រ្តីអប់រំស្ទាវ គ្មានបទពិសោធន័ពីសច្ចះភាពនៃសង្គមហ៊ុនសែន បានមកហែកខោហ៊ុនសែនអោយគេឃើញពងគ្រប់គ្នា! ព្រះអើយធ្លាក់ដល់ក មិនដែលមានទេលើលោក!!
    ៤. ពង្រឹងគុណភាព អ្នកពូកែជាប់! ចំណែកអ្នកខ្សោយធ្លាក់ នេះជាជោគជ័យដ៍មហាលោតផ្លោះមហាអស្ចារ្យ!!
    ៥. ស្រាប់តែមានប្រឡងបាក់ឌុបលើកទី២ ដើម្បីចម្រាញ់សិស្សគ្មានគុណភាពអោយជាប់ដែរ!! ម្តាយអើយ !!!

  3. virak says:

    high school students in US can take 3 to 4 times of high school exams to pass, but they also need to finish all the required credits in total of 230 credits in 4 years. Cambodia needs to look at other countries how they do it, and look at the result of their countries.

  4. សែនសម្បូរចោរលួចជាតិ says:

    សម័យមន្រ្តីចោររដ្ឋាភិបាលហ៊ុនសែនពុករលួយ
    សិស្សានុសិស្សពូកែឆ្លាតយ៉ាងណាក៍ត្រូវធ្លាក់ដែរ ឱ្យតែអត់ដុល្លាបុករុកពួកវា ។

  5. people says:

    remind me about my younger brother he was number 1 in school every years he got award from school .i fade away like dust 15year later i asked him why you are not finish school he told me he can’t go anymore because no money no link even i am the top one i fell sorry for him .poor my brother.that communist school.