ដោយ៖ ប៉ែន ប៉ូលីន
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com
អនុគុណនិងចៅសង្កាត់ជ្រោយចង្វារបានកោះនិមន្ដចៅអធិការវត្តពោធិយារាមទៅសាកសួរនៅរសៀលនេះ បន្ទាប់ពីព្រះអង្គបានផ្ដល់ទីកន្លែងឲ្យក្រុមអ្នកតវ៉ាពីជម្លោះដីធ្លីមកពីខេត្តចំនួន៣ស្នាក់នៅជាបណ្ដោះអាសន្ន។
ព្រះតេជគុណ មាស សុខន ចៅអធិការវត្តពោធិយារាមបានមានសង្ឃដីកាថា ព្រះអង្គត្រូវបានព្រះចៅអនុគុណនិងចៅសង្កាត់ជ្រោយចង្វារក្នុងខណ្ឌជ្រោយចង្វារកោះនិមន្ដព្រះអង្គជាបន្តាន់ទៅសាកសួរនៅម៉ោង៣រសៀល ដោយមិនបានដឹងពីមូលហេតុច្បាស់លាស់និងទីតាំងណាមួយជាក់លាក់នោះទេ។
ទោះបីយ៉ាងនេះក៏ដោយការកោះនិមន្ដចៅអធិការវត្ដ ព្រះតេជគុណ មាស សុខន ភ្លាមៗនេះត្រូវបានព្រះសង្ឃឯករាជ្យយល់ឃើញថា វាអាចជាមូលហេតុមួយដែលជាប់ពាក់ព័ន្ធបញ្ហាដែលព្រះអង្គបានផ្ដល់ទីកន្លែងឲ្យប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិនជ្រកកោណដើម្បីដាក់ញាតិ្តទៅរដ្ឋសភាសុំការអន្ដរាគមន៍នោះ៕
សរសេរមកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ penpoline@yahoo.com.au
ទមិឡវានៅតែទមិឡ។
ទីវត្តអារាមជាកន្លែងសំរាប់ផ្តល់នូវក្តីមេត្តា ករុណាដល់មនុស្សគ្រប់រូប ។ ប្រសិនជាពុទ្ធឱវាទនេះមិនត្រូវបានប្រតិបត្តិន៏ទៅតាមគន្លងពុទ្ធសាសនានោះទេ បាវចនា ជាតិ សាសនា និង ព្រះមហាក្សត្រ គួរតែកែចេញ ឫ អ្នកដែលមិនគោរពបាវចនាជាតិនេះ គួរតែកោះហៅទៅសាកសួរ និង បង្រៀនអោយស្គាល់ពីតម្លៃនៃបាវចនាជាតិនេះ ។
បើមនុស្សដែលជ្រកនៅក្នុងអារាមនោះមានប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវមានវិធានការតាមផ្លូវច្បាប់ ។