ដោយ វណ្ណ វិចារ
2014-09-20
RFA

លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចពិភាក្សាស្ដីពីសេចក្ដីព្រាងច្បាប់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នារដ្ឋសភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។ Photo: RFA
ប្រធានរដ្ឋសភា លោក ហេង សំរិន បានចេញសារាចរណែនាំមួយ ស្ដីពីបែបបទការងាររបស់គណៈកម្មការជំនាញរដ្ឋសភា។ សារាចរណែនាំនោះ បង្គាប់ឲ្យគណៈកម្មការជំនាញ ហាមមិនឲ្យអ្នកកាសែត និងសង្គមស៊ីវិល ចូលរួមសង្កេតការណ៍ពីដំណើរការសួរដេញដោលរវាងគណៈកម្មការជំនាញ និងមន្ត្រីរដ្ឋាភិបាលថែមទៀត។
តើសារាចរនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យឬទេ?
មួយសប្ដាហ៍ទៅហើយ ដែលប្រធានរដ្ឋសភាចេញសារាចរណែនាំមួយ ដោយបញ្ជាឲ្យគណៈកម្មការជំនាញរដ្ឋសភា ធ្វើអ្វីៗតាមបញ្ជារបស់ខ្លួន។ សារាចរណែនាំដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា និងមានស្នាមកោសលប់នៅត្រង់កាលបរិច្ឆេទផងនោះ មានវិសាលភាពគ្រប់គ្រងលើសកម្មភាពសំខាន់ៗទាំងបួនរបស់គណៈកម្មការជំនាញរដ្ឋសភា រួមមាន ការប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ការប្រជុំសុំការបំភ្លឺជុំវិញការអនុវត្តច្បាប់ ការប្រជុំផ្សេងៗរបស់គណៈកម្មការ ការរក្សាសណ្ដាប់ធ្នាប់ក្នុងបរិវេណសភា។
សារាចរណែនាំនេះ ក៏បានបញ្ជាឲ្យគណៈកម្មការជំនាញ ធ្វើអ្វីៗក៏ដោយក្នុងរដ្ឋសភា ត្រូវឆ្លងកាត់ការយល់ព្រមពីប្រធានរដ្ឋសភាសិន និងហាមដាច់ខាត មិនត្រូវឲ្យសង្គមស៊ីវិល និងអ្នកកាសែតអាចចូលរួមសង្កេតក្នុងពេលដែលគណៈកម្មការជំនាញ កោះហៅមន្ត្រីពាក់ព័ន្ធមកសួរនាំក្នុងបញ្ហាភាពមិនប្រក្រតីណាមួយឡើយ។
មន្ត្រីសង្គមស៊ីវិល ចាត់ទុកថា សារាចរណែនាំនេះជាការប៉ុនប៉ងរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីប្រមូលអំណាចក្តាប់ក្នុងដៃ និងរុញច្រានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យស្ថិតក្នុងតំបន់គ្រោះថ្នាក់។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និយាយបណ្ដើរសើចបណ្ដើរថា វាជារឿងមួយដែលមិនគួរណាកើតឡើងទាល់តែសោះ។ លោកបន្តថា តាំងពីកម្ពុជា កាន់លទ្ធិប្រជាធិបតេយ្យជាង ២០ឆ្នាំមកនេះ មិនធ្លាប់ឃើញសារាចរណែនាំដែលចេញដោយប្រធានរដ្ឋសភានោះទេ ព្រោះបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងរដ្ឋធម្មនុញ្ញ មិនមានមាត្រាណាមួយចែងថា ប្រធានរដ្ឋសភាមានសិទ្ធិគ្រប់គ្រងរដ្ឋបាលលើគណៈកម្មការជំនាញបែបនេះសោះ។ លោកបន្តថា អង្គការខុមហ្វ្រែល អាចនឹងបើកសន្និសីទកាសែតមួយ បន្ទាប់ពីភ្ជុំបិណ្ឌរួច ដើម្បីប្រឆាំងនឹងសារាចរដែលមិនមានចែងក្នុងច្បាប់បែបនេះ៖ «គេមើលតែលើបទបញ្ជាផ្ទៃក្នុងសភាទេ ចឹងកិច្ចការគណៈកម្មការមួយៗគេមានសិទ្ធិអំណាច គេអាចជជែកជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាហ្នឹងទៅ មិនមែនតួនាទីរបស់ប្រធានរដ្ឋសភាហ្នឹងណា»។
សារាចរណែនាំរបស់ លោក ហេង សំរិន ចេញមកដំណាលគ្នានឹងសកម្មភាពរបស់គណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយសមាជិកសភាមកពីបក្សប្រឆាំង កោះហៅរដ្ឋមន្ត្រីក្រសួងនានាឲ្យមកបំភ្លឺក្នុងរដ្ឋសភា។ ក្នុងខែកញ្ញា នេះ មានរដ្ឋមន្ត្រីពីររូបទៅហើយ ដែលចូលបំភ្លឺក្នុងរដ្ឋសភា។ ទី១ គឺលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលអង្គការមូលនិធិពិភពលោក កាលពីឆ្នាំមុនរកឃើញថា មន្ត្រីជាន់ខ្ពស់ក្រសួងនេះ ប្រព្រឹត្តអំពើពុករលួយ។ អ្នកទី២ គឺរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ជុំវិញភាពមិនប្រក្រតីក្នុងវិស័យអប់រំ និងយុទ្ធនាការរឹតបន្តឹងវិន័យពេលប្រឡងបាក់ឌុប។ ប៉ុន្តែ វេទិកាសួរឆ្លើយនេះ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលស្តាប់ឡើយ តែអនុញ្ញាតឲ្យអ្នកកាសែតចាំសួរនៅក្រៅមាត់ទ្វារបាន។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ ចាត់ទុកថា សារាចរណែនាំនេះ ហាក់បីដូចជាការរុញរទេះឲ្យដើរមុនគោ។ លោកបញ្ជាក់ថា អ្នកកាសែត និងសង្គមស៊ីវិល មានតួនាទីនាំសារពីពលរដ្ឋទៅឲ្យអ្នកនយោបាយ ដើម្បីងាយស្រួលសម្រេចចិត្ត ហើយក៏នាំសារពីអ្នកនយោបាយទៅពលរដ្ឋ ដើម្បីឲ្យពលរដ្ឋបោះឆ្នោតសម្រេចជោគវាសនាជាតិដែរ។ លោកបន្ថែមថា ការហាមឃាត់បែបនេះ ជាការបំបាក់ឲ្យគណៈកម្មការជំនាញរដ្ឋសភា អាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៖ «ឆែកសួរហ្នឹងបានន័យថា សួរពីការអនុវត្ត និងគោលការណ៍របស់រដ្ឋាភិបាល ដោះស្រាយបញ្ហាជាតិ បើមិនពេញចិត្ត ត្រូវនិយាយពីគោលគំនិតគាត់ពីគំនិតផ្ទុយ។ ចឹង ពលរដ្ឋអ្នកពិចារណាថា គំនិតអ្នកនេះអ៊ីចេះ គំនិតអ្នកនោះអ៊ីចុះ។ ហើយសារាចរនេះបានដកអំណាចទាំងស្រុងពីគណៈកម្មការជំនាញ។ ចឹងគណបក្សប្រឆាំងមានអំណាច ឬអត់ចម្លើយ គឺអត់ហើយ បើអត់មានកម្លាំងតស៊ូក្នុងសភា តើបក្សប្រឆាំងអាចធ្វើម៉េច មានតែតស៊ូតាមថ្នល់ដូចមួយឆ្នាំមុនទៀត។ ហ្នឹងវាគ្មានប្រយោជន៍អីដល់ជាតិសោះ»។
ក្នុងរយៈពេលដែលកម្ពុជា មានវិបត្តិនយោបាយបន្ទាប់ពីការបោះឆ្នោត មានហេតុការណ៍ជាច្រើនដែលអាជ្ញាធររដ្ឋាភិបាល ធ្វើផ្ទុយពីច្បាប់កំពូលរបស់ជាតិ ហើយគណៈកម្មការជំនាញក្នុងសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ហាក់ធ្វើគធ្វើថ្លង់។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការបាញ់សម្លាប់មនុស្សឲ្យស្លាប់ ៥នាក់ និងរបួសជិត ៤០នាក់ ក្នុងព្រឹត្តិការណ៍តវ៉ានៅផ្លូវវ៉េងស្រង ខណៈដែលរដ្ឋធម្មនុញ្ញចែងថា កម្ពុជា ជាប្រទេសដែលមិនអនុវត្តទោសប្រហារជីវិតឡើយ។ មួយវិញទៀត រដ្ឋាភិបាលបានដាក់គុកទីលានប្រជាធិបតេយ្យអស់ជាច្រើនខែ នៅពេលដែលច្បាប់ស្ដីពីកូដកម្មបាតុកម្មអហិង្សានៅមានជាធរមាន និងរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយគ្មានលក្ខខណ្ឌ។
ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា សារាចរណែនាំនេះជាការបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការបម្រើជាតិ។ លោកបន្តថា លោកនឹងតស៊ូមតិ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់៖ «រាល់បញ្ហាដែលយើងជជែកចង់រកដំណោះស្រាយល្អៗ ចឹងអ្នកដែលចូលស្តាប់ គាត់អាចផ្តល់យោបល់ត្រឡប់មកយើងវិញ ចឹងបានយើងចង់ផ្សព្វផ្សាយពីគោលនយោបាយនានារបស់រដ្ឋាភិបាលហ្នឹង»។
ទោះជាបែបណាក្តី លោក ហេង សំរិន បានបញ្ជាក់នៅចុងក្រោយនៃសារាចរនេះថា សារាចរណែនាំនេះ ធ្វើឡើងដើម្បីឲ្យមានឯកភាពបែបបទរដ្ឋបាល និងរក្សាសណ្ដាប់ធ្នាប់នៅក្នុងរដ្ឋសភា។ ហើយលោកស្នើឲ្យអ្នកពាក់ព័ន្ធ អនុវត្តសារាចរនេះឲ្យបានល្អ។ លោក ហេង សំរិន មិនបានបញ្ជាក់ថា អ្នកដែលអនុវត្តផ្ទុយពីសារាចរនេះ នឹងមានលទ្ធផលបែបណាទេ។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មិនបានចែងថា ប្រធានរដ្ឋសភាមានសិទ្ធិពិសេសក្នុងការចេញសារាចរណែនាំឲ្យតំណាងរាស្ត្រទាំងអស់អនុវត្តតាមនោះឡើយ។ ហើយក៏មិនបានចែងថា បើប្រធានរដ្ឋសភាចេញសារាចរណែនាំហ្នឹងខុសច្បាប់ ឬអត់ដែរ។ ប៉ុន្តែ បទបញ្ជាផ្ទៃក្នុងរដ្ឋសភាចែងថា ប្រធានរដ្ឋសភាមានមុខការ ៧យ៉ាង ដូចជា ធានាឲ្យការប្រព្រឹត្តទៅរបស់រដ្ឋសភាត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដឹកនាំអង្គប្រជុំសភា បើក និងបិទអង្គប្រជុំ ចាត់ចែងកិច្ចពិភាក្សា និងចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ញ៉ាំងឲ្យប្រតិបត្តិលើបទបញ្ជាផ្ទៃក្នុងសភា និងជាតំណាងក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ និងអាជ្ញាធរសាធារណៈ។
ម្យ៉ាងទៀត គណបក្សទាំងពីរក៏បានព្រមព្រៀងគ្នាតាំងពីខែកក្កដា ថា នឹងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីឆ្លើយតបនឹងគោលការណ៍ប្រជាធិបតេយ្យ ដែលជំរុញឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទៀតផង។ តែបើសារាចរណែនាំរបស់ប្រធានរដ្ឋសភានេះ អនុម័តបានសម្រេចនោះ រដ្ឋសភានឹងក្លាយជាទីតាំងដែលពិបាកឲ្យសាធារណជនទូទៅចូលទៅរក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា ថាតំណាងរាស្ត្រមិនមែនមានតួនាទីតែក្នុងរដ្ឋសភាទេ
- បក្សប្រជាជនបដិសេធដាក់ស្ថាប័នរដ្ឋាភិបាលឲ្យនៅដាច់ពីបក្សនយោបាយ
- លោក ផៃ ស៊ីផាន រងការចោទថាខ្ចីប្រាក់៦លានរៀលមិនសងអស់រយៈពេលជាង១០ឆ្នាំ
- អង្គការបណ្ដាញយុវជនរៀបចំវេទិកាស្ដីពីផលប៉ះពាល់សេចក្ដីព្រាងច្បាប់អ៊ីនធឺណិត
- សង្គមស៊ីវិលស្នើរដ្ឋាភិបាលត្រួតពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពឡើងវិញ
- តុលាការភ្នំពេញសម្រេចដាក់លោក អាត់ ធន់ ឋិតក្រោមការត្រួតពិនិត្យបន្ថែមទៀត
- លោក ហ៊ុន សែន ថាមិនបានជ្រៀតជ្រែកកិច្ចការរដ្ឋសភា
- រដ្ឋមន្ត្រីក្រសួងអប់រំចូលឆ្លើយសំណួរនៅរដ្ឋសភាជាលើកដំបូង
- សកម្មជនបក្សប្រឆាំងដែលរងការចោទថាគំរាមប្រជាការពារនៅពោធិ៍សាត់ពន្យារពេលចូលបំភ្លឺ
ហេង សំរិន និង ហ៊ុន សែន ប្រើគ្រប់ល្បិចកល់
ដើម្បីការពារនិងបិទបាំងមន្រីក្នុងគណបក្សប្រជាជនដែលប្រព្រឹត្តិអំពើអាក្រក់
ឲ្យសុំអនុញ្ញាតពីប្រធានសភាជាមុនសិន
នោះបានន័យថា បើខ្លួនចង់ការពារមន្រ្តីខូច និង មន្រ្តីអាក្រក់ក្នុងគណបក្សប្រជាជន
គឺ ហេង សំរិន និង ហ៊ុន សែន មិនអនុញ្ញាតឱ្យគេប្ដឹងឬចូលជួបតែរហូតណឹង !
នេះជាសារាចរណែនាំរបស់ប្រធានរដ្ឋសភាពួកអាក្បត់ជាតិ ហេង សំរិន និង អា ហ៊ុន សែន
ដើម្បីលាក់ក្បាលពួកអាឆ្កែដំបៅក្បាល មិនហ៊ានចេញមុខមកសារភាពពីការពិត
ដែលពួកវាបានប្រព្រឹត្តិអាក្រក់រាល់ថ្ងៃ !!!
Ah Khmer kro-ham ka-jass Youn la-nge la nger pok thnas
Youn order kbal heng men te???
ប្រធានរដ្ឋសភា arch ka-dor ting Mong ah chhker ហេង សំរិន
សារាចរអាពត។
ចរាចរអាវឹកមេចោលួចគោទិសបូពាប្រធានសភា!!!!
នេះហើយដែលហៅថាផ្ទះថ្មសរសឫស្សីនោះ!!!!
ឬក៏ឃ្លោកលិចពួកអាអំបែងអណ្តែតនោះ!!!!
, . . , កញ្ចាស់ ហេង សំរិន មុននឹង ស្លាប់ទៅ សាងអំពើ អាក្រក់ សិន !
ah កញ្ចាស់ ហេង សំរិន youb youb choy srey Youn khmeng Khmeng
He is really crazy, even though father copse also moved in to his home! If his father could live in this world again, his father will chop his head into slice! That is a crazy rule made by an unknowledge man! A rule to serve his political interest! .
មនុស្សដែលធ្លាប់តែប្រើអំណាចផ្តាច់ការ ទោះនិយាយក្តី គំនិត្តគិតគូរក្តី គឺចេញមកតែងតែមានបង្កប់របៀបរបបផ្តាច់ការមកជាមួយ សូមអស់លោកជួយបង្រៀនគាត់ផង ព្រោះ៣០ឆ្នាំជាប្រធានរដ្ឋសភាគាយ់គ្មានចេះដ្អីទេ មិនទាំងយល់ពីតួរនាទីរបស់ប្រធានសភាហ្នឹងត្រូវធ្វើអ្វីខ្លះផងហ្នឹង យ៉ានហ្នឹងហើយបានជា គ្រប់ពេលដែលមានហេតុការណ៏អ្វីកើតឡើងម្តងៗ ដូចជារឿងផ្ទុះបាតុកម្មមុខទូតយួន បុគ្គលរូបនេះតែងតែចុះទៅស្រុកយួនដើម្បីសុំយោបល់និងទទួលបញ្ជារពីចៅហ្វាយធំសិន ព្រោះគាត់មិនចេះ មិនយល់អ្វីទាំងអស់ គឺ សារ៉ូតាផ្លាក ។
មនុស្សដែលធ្លាប់តែប្រើអំណាចផ្តាច់ការ ទោះនិយាយក្តី គំនិត្តគិតគូរក្តី គឺចេញមកតែងតែមានបង្កប់របៀបរបបផ្តាច់ការមកជាមួយ សូមអស់លោកជួយបង្រៀនគាត់ផង ព្រោះ៣០ឆ្នាំជាប្រធានរដ្ឋសភាគាយ់គ្មានចេះដ្អីទេ មិនទាំងយល់ពីតួរនាទីរបស់ប្រធានសភាហ្នឹងត្រូវធ្វើអ្វីខ្លះផងហ្នឹង យ៉ានហ្នឹងហើយបានជា គ្រប់ពេលដែលមានហេតុការណ៏អ្វីកើតឡើងម្តងៗ ដូចជារឿងផ្ទុះបាតុកម្មមុខទូតយួន បុគ្គលរូបនេះតែងតែចុះទៅស្រុកយួនដើម្បីសុំយោបល់និងទទួលបញ្ជារពីចៅហ្វាយធំសិន ព្រោះគាត់មិនចេះ មិនយល់អ្វីទាំងអស់ គឺ សារ៉ូតាផ្លាក ។
.> . . តា ហេង សំរិន សូត្រ មេសូត្រ តាម គេ បញ្ជា !
ពួជពួកឣាខួរកើតពីឣាចម៍! ម៉េចមិនប្រឆាំងនិងក្តិតឣ្ហែងចង្រៃជុះមក
ចេញក្លិនឣសោចិ៍ជាងខ្មោចងាប់៧ថ្ងៃផងឣ្ហា៎។
«វប្បធម៌ពួកឣាឣត់កំណើតក្រយ៉ៅកប់ឣាចម៍»
** ក្រយ៉ៅកម្ជិលដេកផេះមិនចេះរកស៊ី ងើបឡើងទាំងភ្នែកមមីវាយកូនប្រពន្ធ
ក្រឡើងមូរនបរកកន្ទបគ្មានវ័ណ្ឌ នៅឣួតខ្លួនគ្រាន់មើលគេឣន់មិនដល់ខ្លួន។
** ឣាក្រយ៉ៅថោកកប់កម្ជិលដេកផេះ ដើរក្បែរធំក្លិនឆ្អេះមិនចេះខ្មាស់ខ្លួន
ចិត្តចងឣាឃាតមាយាទគំគួន ចាត់ទុកជាតិខ្លួនជាយួនកន្ទប ។
** ពូជឣាប្រឆាំងក្រយ៉ៅកប់ឣាចម៍ ចរិតឣន់ដាច់ខុសខ្មែរាប់លាន
ពូជឣន់កំណើតមាយាទស្លឈាម កើតចេញមកភ្លាមបំផ្លាញជាតិឯង។
** ពួជពួកឣាប្រឆាំងឣាចម៍ក្តាំងពេញខួរ ដើរក្បែរមិនសួរក៏ក្លិនចេញស្អុយប៉ែ
ពូកែខាងឣួតដូចឆ្កួតជាន់ពែរ៍ រាប់ឆ្នាំរយខែត្រប៉ែកែមិនឡើង។
កូនមីកាដួយហោករីកស្ញេញ់.Bun Rany
.ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok
បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ
The persons who are responsible for losing Kho Tral of Khmer to Youn are at least the following
French
Sihanouk
Hun Sen CPP
Sihamony and royal institution
Ranarith Funcinpeck
Khem Veasna
Cambodian people including me
All the people above has part of responsibility and guilty; we all have different guilty at different acts, different time, and different size of guilty
*Hun Sen CPP has the biggest guilty and responsible for that since it made Kho Tral legally belong to Vietnam and treason
Ah kbal douch kdor Heng Sam Rin choy mray