ដោយ សុ ជីវី
2014-09-21
RFA

ពុទ្ធបរិស័ទត្រៀមដុំបាយបិណ្ឌដើម្បីបោះក្នុងពេលទៀបភ្លឺ នាវត្តទួលទំពូង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។ RFA/Sochivy
បិណ្ឌជាពាក្យគន្លឹះនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលពុទ្ធបរិស័ទខ្មែរកំពុងប្រារព្ធ នឹងជិតដល់ពេលបញ្ចប់ហើយនេះ។ ពោលគឺចាប់តាំងពីថ្ងៃដំបូងនៃពិធីនេះ ពុទ្ធបរិស័ទខ្មែរតែងបបួលគ្នីគ្នាទៅបោះបាយបិណ្ឌ ដែលសំដៅដល់ពិធីបោះដុំបាយក្នុងពេលទៀបភ្លឺក្នុងរយៈពេល ១៥ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
តើខ្មែរមានជំនឿយ៉ាងណាខ្លះចំពោះការបោះដុំបាយទាំងនេះ?
តាមទំនៀមទម្លាប់ខ្មែរ ពិធីបោះដុំបាយ ឬហៅជាទូទៅថា បោះបាយបិណ្ឌ មានរបៀបរបបមួយចំនួនដែលពលរដ្ឋតែងអនុវត្ត និងចេះចាំតៗគ្នា។
នៅវត្តមួយក្នុងរាជធានីភ្នំពេញនៅពេលទៀបភ្លឺ គឺនៅពេលដែលព្រះសង្ឃកំពុងគង់សូត្រធម៌បរាភវៈសូត្រនៅឡើយ អាចារ្យបានវាយជួងហៅពុទ្ធបរិស័ទដែលត្រៀមជាស្រេចនូវថាសដុំបាយ និងទឹកមួយកែវ ឬមួយដបអោយចេញទៅខាងក្រៅព្រះវិហារ។
«សំឡេងសូត្របរាភវៈ»
នៅក្នុងបរិវេណព្រះវិហារ ពុទ្ធបរិស័ទមានស្រីប្រុសចាស់ក្មេង បានអង្គុយជុំគ្នាសំបូងសង្រូងស្ដាប់ព្រះសង្ឃសូត្រធម៌ បញ្ជូនកុសលទៅអោយអ្នកដែលចែកឋានទៅ។ នៅនឹងមុខពួកគេមានថាសដុំបាយដែលមានដោតទៀន ធូបបំភ្លឺ និងមានទង់ក្រដាសមួយផង។ ពួកគេស្រែកថាតាមពីក្រោយថេរដីកាព្រះសង្ឃ ដោយរំពឹងថា បុណ្យកុសល និងដុំបាយទាំងនោះ បានទៅដល់អ្នកដែលចែកឋានទៅ ជាពិសេសអ្នកដែលភ្លាំងភ្លាត់ទៅកាន់ទីឋានមិនសមគួរទាំងឡាយ។
«សំឡេងសូត្រតាមព្រះសង្ឃ»
បន្ទាប់មក គេបានលើកថាសមកកាន់ដង្ហែជុំវិញព្រះវិហារ ដង្ហែបណ្ដើរលើកដៃចាប់ដុំបាយបោះចេញបណ្ដើរ ព្រមទាំងសូត្រតាមព្រះសង្ឃបណ្ដើរ។ គេដង្ហែ ៣ជុំវិញព្រះវិហារ ក្នុងមួយជុំគេបោះដុំបាយចំនួន ៨ដុំ គឺបោះទៅគ្រប់ទិសទាំង៨។ នៅតាមវត្តខ្លះ គេមានក្រាលកន្ទេល ឬស្លឹកចេកតាមទិសទាំង៨ នៅខាងក្រៅរបងវត្ត និងដាក់កញ្ជើល្អី ដើម្បីអោយអ្នកធ្វើបុណ្យដាក់ដុំបាយ ឬចែកទានផ្សេងៗ។
«សំឡេងសូត្រតាមពេលដើរបោះបាយ»
ដុំបាយដែលត្រូវយកមកប្រើក្នុងពិធីនេះ ជាប្រភេទបាយដំណើបលាយស្ករ ដូង និងល្ង ហើយត្រូវពូតជាដុំតូចៗ។
ព្រះសង្ឃដែលដឹកនាំពិធីបោះបាយនៅវត្តទួលទំពូង ក្នុងក្រុងភ្នំពេញ មានថេរដីកាថា ពិធីនេះមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវក្នុងគម្ពីរនៃពុទ្ធសាសនា ដែលនិយាយពីព្រះបាទពិម្ពិសារ ក្នុងសម័យព្រះពុទ្ធកាល ដែលបានឮសំឡេងទួញសោករបស់ពួកប្រេត ដែលរងទុក្ខវេទនា និងមិនបានទទួលបុណ្យកុសល ដែលព្រះអង្គបានធ្វើបុណ្យហើយ ប៉ុន្តែមិនបានទៅដល់ពួកគេទៅវិញ។
ដោយអនុវត្តតាមគំរូនៃដំណើររឿងនោះ ព្រះតេជព្រះគុណពន្យល់អោយពុទ្ធបរិស័ទ ត្រូវហៅឈ្មោះញាតិផៅដែលបានចែកឋានទៅ អោយទទួលបុណ្យកុសលដែលអ្នកនៅរស់បញ្ជូនទៅ៖ «យើងបោះគ្រវែងគ្រវាត់មិនបានហៅឈ្មោះ ក ខ គ ទេ មិនដឹងអោយពីណាទេ ចឹងយើងម៉ោបោះហ្នឹងវាអត់ប្រយោជន៍ ចឹងយើងដាក់ឱនលំទោនដាក់មួយដុំ ច្រូចទឹកតិចទៅ ហៅឈ្មោះពួកគាត់ម៉ោ ជីដូនជីតា ម៉ាកុង ថាកូនចៅម៉ោបោះបាយបិណ្ឌថ្ងៃនេះ សូមឧទ្ទិសកុសលអនុមោទនា»។
តាមជំនឿការបោះបាយបិណ្ឌ ប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ពេលទៀបភ្លឺ ដ្បិតគេជឿថា ពេលនោះងងឹតពួកអ្នកដែលស្លាប់ទៅ ហើយមិនបានទៅកាន់ទីគាប់ប្រសើរនោះ អាចចេញមករង់ចាំទទួលផលកុសល ដោយមិនមានការរើសអើង មិនធ្វើអោយអ្នកធ្វើបុណ្យភ័យខ្លាច និងអាចត្រឡប់ទៅចែកបុណ្យបន្តបាននៅមុនថ្ងៃរះ។ ប៉ុន្តែក៏មានបណ្ដាវត្តមួយចំនួន បានធ្វើពិធីនេះនៅពេលល្ងាចដែរ។
បើតាមគម្ពីរព្រះពុទ្ធសាសនា មនុស្សស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ ក្នុងនោះ ក៏មានអ្នកភ្លាំងភ្លាត់ទៅកើតជាប្រេត ៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផល ដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។
ចំណែកអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ លោក ស៊ីយ៉ុន សុភារិទ្ធ ដែលបច្ចុប្បន្នជាមន្ត្រីនៃក្រសួងវប្បធម៌ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា មានប្រសាសន៍ថា តាមន័យទូទៅ បាយគឺជាចំណីជាអាហារ ប៉ុន្តែបើសង្កេតអោយដិតដល់ និងវិភាគតាមជំនឿនៅឥណ្ឌា វិញ ដុំបាយទាំងនោះតំណាងអោយរូបរាងកាយថ្មីនៃអ្នកដែលស្លាប់ទៅ ត្រូវទទួលយកនៅពេលដែលត្រូវប្រែរូបទៅចាប់កំណើតថ្មី។ កិច្ចប្រែរូបប្រភេទនេះ ក៏ប្រទះឃើញក្នុងពិធីបុណ្យសព នៅតាមតំបន់ដែលប្រកាន់ខ្ជាប់ទំនៀបទម្លាប់ខ្មែរដែរ។ ដូច្នោះ លោកថាដុំបាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌទាំងនោះ គឺជាខ្លួនប្រាណថ្មីរបស់ប្រេត៖ «បាយបិណ្ឌនៅស្រុកឥណ្ឌា គឺជារឿងសំខាន់មែនទែន ដែលតំណាងអោយខ្លួនប្រាណបុគ្គល ពេលអ្នកណាស្លាប់ទៅហើយ ត្រូវកសាងខ្លួនហ្នឹងបរិបូរហើយ នៅឥណ្ឌា គេមានទំនៀមគេ ស្លាប់ភ្លាមគេធ្វើបាយបិណ្ឌមួយ មួយថ្ងៃមួយរហូតដល់ដប់ ចាប់ពីសរីរាង្គក្បាល ដល់ចុងជើង ដប់ថ្ងៃហ្នឹងណាស់។ នៅថ្ងៃទី១២ គេធ្វើបុណ្យមួយទៀត គឺអោយអ្នកហ្នឹងចូលទៅជាមួយដូនតា អោយអ្នកហ្នឹងទៅចាប់ជាតិនៅឋាន ដូនតាគឺគេសន្មត។ ចឹងបាយបិណ្ឌខ្មែរយើងហ្នឹង គឺធ្វើតំណាងអោយខ្លួនមនុស្ស ប៉ុន្តែយើងអត់ដឹងទេ មិនអាចពន្យល់បានទេ។ យើងដឹងតែថាហ្នឹងជាចំណីយកទៅអោយប្រេតហ្នឹងវាម្យ៉ាង។ ម្យ៉ាងវាជាខ្លួនរបស់ប្រេតហ្នឹង»។
ឯកសាររបស់ក្រសួងវប្បធម៌ បានអោយដឹងថា ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខានបាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយ ជាការធ្វើមិនគោរពទាន ជាដើម។ អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌ គឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌ ជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មុខរបរកាត់ដេរសំលៀកបំពាក់ខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅសហរដ្ឋអាមេរិក
- ពិធីបុណ្យភ្ជុំបិណ្ឌរបស់ពុទ្ធបរិស័ទខ្មែរនៅសហរដ្ឋអាមេរិក
- អ្នកភូមិនៅព្រះវិហាររកអន្តរាគមន៍ដើម្បីយករូបចម្លាក់បុរាណពីក្រុមហ៊ុនឯកជនវិញ
- ហេតុអ្វីបានជាកិច្ចវត្តប្រតិបត្តិជាកត្តាសំខាន់ផុតសម្រាប់សមណសង្ឃ?
- ក្រសួងវប្បធម៌គ្រោងរៀបចំមហោស្រពជាតិស្ដីពីសិល្បៈសូនរូបនិងសិប្បកម្ម
- ឱនភាពនៃកិច្ចវត្តប្រតិបត្តិចូលព្រះវស្សារបស់សមណសង្ឃ
- ជំនឿនិងការគោរពប្រតិបត្តិរបស់ពុទ្ធបរិស័ទទាក់ទងបុណ្យកាន់បិណ្ឌនៅកំពង់ឆ្នាំង
- អាជ្ញាធរអប្សរាគ្រោងកាប់ដើមឈើធំៗ៤ដើមនៅប្រាសាទតាព្រហ្ម
- មន្ត្រីក្រសួងវប្បធម៌គ្រោងស្នើឲ្យក្រសួងអប់រំបញ្ចូលរបាំតន្ត្រីនិងល្ខោនក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ
Bad and useless ប្រពៃណីនិងទំនៀមទំលាប់!!!, why keep it; why do it; why don’t we give it up??
Why don’t we establish good , useful and helpful ប្រពៃណីនិងទំនៀមទំលាប់ and practice them????
Khmer has ប្រពៃណីនិងទំនៀមទំលាប់! of corruption, must we keep on doing it or reduce it to the lowest we could???
ពួជពួកឣាខួរកើតពីឣាចម៍! ម៉េចមិនប្រឆាំងនិងក្តិតឣ្ហែងចង្រៃជុះមក
ចេញក្លិនឣសោចិ៍ជាងខ្មោចងាប់៧ថ្ងៃផងឣ្ហា៎។
«វប្បធម៌ពួកឣាឣត់កំណើតក្រយ៉ៅកប់ឣាចម៍»
** ក្រយ៉ៅកម្ជិលដេកផេះមិនចេះរកស៊ី ងើបឡើងទាំងភ្នែកមមីវាយកូនប្រពន្ធ
ក្រឡើងមូរនបរកកន្ទបគ្មានវ័ណ្ឌ នៅឣួតខ្លួនគ្រាន់មើលគេឣន់មិនដល់ខ្លួន។
** ឣាក្រយ៉ៅថោកកប់កម្ជិលដេកផេះ ដើរក្បែរធំក្លិនឆ្ឣេះមិនចេះខ្មាស់ខ្លួន
ចិត្តចងឣាឃាតមាយាទគំគួន ចាត់ទុកជាតិខ្លួនជាយួនកន្ទប ។
** ពូជឣាប្រឆាំងក្រយ៉ៅកប់ឣាចម៍ ចរិតឣន់ដាច់ខុសខ្មែរាប់លាន
ពូជឣន់កំណើតមាយាទស្លឈាម កើតចេញមកភ្លាមបំផ្លាញជាតិឯង។
** ពួជពួកឣាប្រឆាំងឣាចម៍ក្តាំងពេញខួរ ដើរក្បែរមិនសួរក៏ក្លិនចេញស្អុយប៉ែ
ពូកែខាងឣួតដូចឆ្កួតជាន់ពែរ៍ រាប់ឆ្នាំរយខែត្រប៉ែកែមិនឡើង។
Ah «វប្បធម៌ពួកឣាឣត់កំណើតក្រយ៉ៅកប់ឣាចម៍» muy nis lob chkout vong -veng heuy , pro-hel chea pouk Hun Sen tver ah krok pak phey ro-nhe, ro-nhor tov chea lob oss
Yes i agree with country student. You are so right about that. CPP Hun Sen has ប្រពៃណីនិងទំនៀមទំលាប់ of becoming Youn’s Slave and Youn’s dog. Will they want to change or keep it forever? Good point !
កូនមីកាដួយហោករីកស្ញេញ់.Bun Rany
.ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok
បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ